តើលោកអ្នកដឹងឬទេ? លេង តើលោកអ្នកដឹងឬទេ? ក្រោយឆ្នាំ៧០ គ.ស. តើវិហារក្រុងយេរូសាឡិមបានត្រូវសង់ឡើងវិញឬទេ? លោកយេស៊ូបានមានប្រសាសន៍ថា នៅវិហាររបស់ព្រះយេហូវ៉ានឹងគ្មានថ្មណានៅត្រួតលើថ្មណាទៀតឡើយ។ ទំនាយនេះបានសម្រេចនៅពេលដែលទាហានរ៉ូមក្រោមបញ្ជារបស់ទីតុសបានបំផ្លាញក្រុងយេរូសាឡិមនៅឆ្នាំ៧០ គ.ស.។ (ម៉ាថ. ២៤:២) ក្រោយមកអធិរាជជូលានបានមានគម្រោងសង់វិហារនេះឡើងវិញ។ ជូលានបានត្រូវហៅថាជាអធិរាជចុងក្រោយរបស់រ៉ូមដែលមិនមែនជាគ្រិស្ដសាសនិក។ គាត់ជាក្មួយរបស់ខនស្ទែនធីនដ៏ខ្លាំងក្លា ហើយគាត់បានទទួលការអប់រំខាងគ្រិស្ដសាសនា។ ប៉ុន្ដែពេលដែលគាត់បានក្លាយជាអធិរាជនៅឆ្នាំ៣៦១ គាត់បានបដិសេធអ្វីដែលពួកគេបានបង្រៀនគាត់។ សៀវភៅប្រវត្ដិសាស្ដ្រហៅគាត់ថាជា«អ្នកក្បត់ជំនឿ»។ ជូលានស្អប់ពិភពគ្រិស្ដសាសនា។ មូលហេតុមួយដែលគាត់មានអារម្មណ៍ដូច្នេះប្រហែលជាដោយសារគាត់បានឃើញអ្នកដែលអះអាងថាជាគ្រិស្ដសាសនិកសម្លាប់ឪពុកនិងសាច់ញាតិរបស់គាត់ នៅពេលដែលគាត់មានអាយុ៦ឆ្នាំ។ យោងទៅតាមប្រវត្ដិវិទូខាងពិភពគ្រិស្ដសាសនា ជូលានបានលើកទឹកចិត្ដជនជាតិយូដាឲ្យសង់វិហាររបស់ពួកគេឡើងវិញ ដោយជឿថានេះនឹងបង្ហាញថាលោកយេស៊ូជាអ្នកប្រកាសទំនាយក្លែងក្លាយ។ * គឺមិនមែនជាការចម្លែកឡើយដែលជូលានចង់សង់វិហារឡើងវិញ។ ប្រវត្ដិវិទូមិនដឹងច្បាស់ថាគាត់ពិតជាបានចាប់ផ្ដើមកិច្ចការសាងសង់វិហារឡើងវិញឬមិនបានទេ ហើយបើគាត់បានចាប់ផ្ដើមសាងសង់មែន គេមិនដឹងថាអ្វីបានបណ្ដាលឲ្យកិច្ចការសាងសង់នោះបានត្រូវបោះបង់ចោលឡើយ។ ប៉ុន្ដែ អ្វីមួយដែលយើងដឹងប្រាកដគឺ ជូលានបានត្រូវគេសម្លាប់មិនដល់ពីរឆ្នាំក្រោយពីគាត់បានកាន់អំណាច ហើយគម្រោងរបស់គាត់ក៏បានត្រូវសាបសូន្យ។ ទីតាំងវិហារ និងរូបភាពមួយដែលវិហារនេះប្រហែលជាមានរូបរាងដូច្នេះនៅសម័យលោកយេស៊ូ ^ ???? 5 លោកយេស៊ូមិនបានមានប្រសាសន៍ថាវិហារក្រុងយេរូសាឡិមនឹងមិនសង់ឡើងវិញឡើយ ប៉ុន្ដែលោកថាវិហារនេះនឹងត្រូវបំផ្លាញ ហើយនេះបានកើតឡើងនៅឆ្នាំ៧០ គ.ស.។ ថយ បន្ទាប់ ប្រធានបទឯទៀតអំពីរឿងនេះ គម្ពីរមានភាពត្រឹមត្រូវខាងប្រវត្ដិសាស្ត្រ ប្រវត្ដិសាស្ត្រនិងគម្ពីរបរិសុទ្ធ Print ចែក ចែក តើលោកអ្នកដឹងឬទេ? ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា តើលោកអ្នកដឹងឬទេ? ខែមេស ឆ្នាំ២០១៣ ខ្មែរ តើលោកអ្នកដឹងឬទេ? ខែមេស ឆ្នាំ២០១៣ https://cms-imgp.jw-cdn.org/img/p/2013288/univ/art/2013288_univ_sqr_xl.jpg