លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

 ជីវប្រវត្ដិ

មូលហេតុដែលជីវិតរបស់យើងពិតជាមានន័យខ្លឹមសារ

មូលហេតុដែលជីវិតរបស់យើងពិតជាមានន័យខ្លឹមសារ

មិនយូរក្រោយពីកូនប្រុសរបស់ខ្ញុំឈ្មោះហ្គារីបានកើតនៅឆ្នាំ១៩៥៨ ខ្ញុំមានអារម្មណ៍ថាគាត់មានបញ្ហាមួយ។ ប៉ុន្ដែគ្រូពេទ្យត្រូវចំណាយពេល១០ខែទើបដឹងថាគាត់មានជំងឺអ្វី ហើយប្រាំឆ្នាំក្រោយមកទើបអ្នកឯកទេសនៅក្រុងឡុងដ៍បានបញ្ជាក់ថារោគវិនិច្ឆ័យរបស់គ្រូពេទ្យគឺត្រឹមត្រូវ។ ពេលកូនស្រីរបស់ខ្ញុំឈ្មោះឡឺវីសដែលបានកើតមកក្រោយហ្គារីឆ្នាំមានរោគសញ្ញាធ្ងន់ធ្ងរជាងហ្គារីទៅទៀត នោះធ្វើឲ្យខ្ញុំពិបាកចិត្ដខ្លាំងណាស់។

គ្រូពេទ្យបានប្រាប់ខ្ញុំដោយស្លូតបូតថា«កូនទាំងពីររបស់អ្នកមានជំងឺឡរេន មូន បាដេ ប៊ីដឺល (LMBB) * ដែលមិនអាចព្យាបាលបានទេ»។ នៅពេលនោះមានមនុស្សតិចណាស់ដែលស្គាល់ជំងឺពូជនេះ។ រោគសញ្ញាជំងឺនេះរួមមាន ការមើលមិនសូវច្បាស់រហូតដល់ងងឹតភ្នែក ជំងឺធាត់ជ្រុល មានម្រាមដៃម្រាមជើងលើស រូបកាយលូតលាស់យឺត ពិបាកគ្រប់គ្រងចលនាអវយវៈ ជំងឺទឹកនោមផ្អែម ជំងឺរលាកសន្លាក់ឆ្អឹង និងមានតម្រងនោមខុសពីធម្មតា។ ដូច្នេះការមើលថែរក្សាកូនរបស់ខ្ញុំគឺជាការពិបាកខ្លាំងណាស់។ ការស្រាវជ្រាវថ្មីនេះបានប៉ាន់ស្មានថា នៅប្រទេសអង់គ្លេសមានមនុស្សម្នាក់ក្នុងចំណោមមនុស្ស១២៥.០០០នាក់មានជំងឺនេះ ប៉ុន្ដែមនុស្សជាច្រើននាក់ទៀតប្រហែលជាមានជំងឺប្រភេទនេះ តែមានអាការស្រាលជាង។

ព្រះយេហូវ៉ាបានក្លាយជា«ទីពឹងជ្រក»របស់យើង

ខ្ញុំបាននិយាយជាមួយសាក្សីព្រះយេហូវ៉ាម្នាក់មិនយូរក្រោយពីខ្ញុំបានរៀបការ ហើយខ្ញុំដឹងភ្លាមថាសាក្សីព្រះយេហូវ៉ាបង្រៀនសេចក្ដីពិតអំពីគម្ពីរ។ ប៉ុន្ដែប្ដីរបស់ខ្ញុំមិនចាប់អារម្មណ៍ទាល់តែសោះ។ ដោយសារការងាររបស់គាត់ យើងបានរើផ្ទះពីកន្លែងមួយទៅកន្លែងមួយដែលធ្វើឲ្យខ្ញុំមិនអាចចូលរួមជាមួយនឹងក្រុមជំនុំបានទេ។ ទោះជាយ៉ាងនេះក្ដី ខ្ញុំនៅតែអានគម្ពីរនិងអធិដ្ឋានទៅព្រះយេហូវ៉ា។ ពេលខ្ញុំអានគម្ពីរហើយដឹងថា«ព្រះយេហូវ៉ាទ្រង់នឹងបានជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងនៅគ្រាលំបាក» ហើយថា«ទ្រង់មិនបានបោះបង់ចោលពួកអ្នកដែលស្វែងរកទ្រង់ឡើយ»! នោះពិតជាសម្រាលទុក្ខខ្ញុំណាស់។—ទំនុក. ៩:៩, ១០

ហ្គារីមើលមិនសូវឃើញច្បាស់ទេ ដូច្នេះនៅពេលគាត់មានអាយុឆ្នាំ គាត់បានត្រូវបញ្ជូនទៅសាលាពិសេសមួយសម្រាប់មនុស្សពិការ ដែលនៅឆ្នេរភាគខាងត្បូងនៃប្រទេសអង់គ្លេស។ សាលានោះមានបន្ទប់សម្រាប់ស្នាក់នៅនិងអាហារ។ គាត់ទូរស័ព្ទមកខ្ញុំជាទៀងទាត់ ប្រាប់អំពីរឿងដែលធ្វើឲ្យគាត់ខ្វល់ខ្វាយ ហើយតាមទូរស័ព្ទ ខ្ញុំបានជួយគាត់ឲ្យយល់គោលការណ៍បឋមនៃគម្ពីរ។ ពីរបីឆ្នាំក្រោយពីឡឺវីសបានកើតមក ខ្ញុំក៏បានឈឺដែរ គឺឈឺជំងឺម្យ៉ាងដែលបំផ្លាញសរសៃផ្សេងនិងជំងឺឈឺសាច់ដុំ ហើយរឹងសន្លាក់ (multiple sclerosis and fibromyalgia)។ ហ្គារីបានត្រឡប់ពីសាលានោះវិញពេលគាត់មានអាយុ១៦ឆ្នាំ។ ប៉ុន្ដែភ្នែករបស់គាត់កាន់តែខ្សោយទៅៗ ហើយគាត់បានត្រូវចាត់ទុកថាងងឹតភ្នែកនៅឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៧ ប្ដីរបស់ខ្ញុំបានចុះចោលយើង។

មិនយូរក្រោយពីហ្គារីត្រឡប់មកវិញ យើងបានរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពផ្សេងជាមួយនឹងក្រុមជំនុំដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ ហើយខ្ញុំបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៧៤។ ខ្ញុំពិតជាដឹងគុណអ្នកចាស់ទុំម្នាក់ដែលបានជួយហ្គារីឲ្យស៊ូទ្រាំនឹងការប្រែប្រួលខាងរាងកាយក្នុងអំឡុងពេលគាត់នៅជាក្មេងជំទង់។ សាក្សីព្រះយេហូវ៉ាទៀតបានជួយធ្វើការងារផ្ទះឲ្យខ្ញុំ ក្រោយមកពួកអាជ្ញាធរបានចាត់ពួកគាត់ប្រាំនាក់ឲ្យធ្វើជាអ្នកមើលថែយើង ហើយបានផ្ដល់ប្រាក់ខែដល់បងប្អូនទាំងនោះ។ នេះពិតជាពរដ៏អស្ចារ្យមែន!

ហ្គារីបន្ដជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ពិត ហើយគាត់បានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៨២។ គាត់ពិតជាចង់ធ្វើជាអ្នកត្រួសត្រាយ ជំនួយ។ ដូច្នេះខ្ញុំបានសម្រេចចិត្ដធ្វើកិច្ចការនេះជាមួយគាត់ ហើយយើងបន្ដធ្វើដូច្នេះអស់រយៈពេលជាច្រើនឆ្នាំ។ ក្រោយមក កូនរបស់ខ្ញុំសប្បាយចិត្ដណាស់ ដោយសារអ្នកត្រួតពិនិត្យមណ្ឌលរបស់យើងបានលើកទឹកចិត្ដគាត់ថា«ហ្គារី អ្នកអាចធ្វើជាអ្នកត្រួសត្រាយពេញពេលបាន»។ នេះពិតជាការលើកទឹកចិត្ដដែលហ្គារីត្រូវការ ហើយនៅឆ្នាំ១៩៩០គាត់បានត្រូវតែងតាំងជាអ្នកត្រួសត្រាយពេញពេល។

ហ្គារីបានប្ដូរឆ្អឹងត្រគាកពីរលើក លើកទីនៅឆ្នាំ១៩៩៩ ហើយលើកទីនៅឆ្នាំ២០០៨ ប៉ុន្ដែបញ្ហាសុខភាពរបស់ឡឺវីសធ្ងន់ធ្ងរជាងនេះឆ្ងាយណាស់។ នាងងងឹតភ្នែកតែម្ដងពេលដែលនាងកើត ហើយពេលខ្ញុំបានឃើញម្រាមជើងរបស់នាងមានម្រាមមួយដុះថែមទៀត ខ្ញុំដឹងថានាងក៏មានជំងឺបាដេ ប៊ីដឺលដែរ។ មិនយូរក្រោយមក ការស្រាវជ្រាវបានរកឃើញថានាងក៏មានបញ្ហាដ៏ធ្ងន់ធ្ងរនៅសរីរាង្គជាច្រើនរបស់នាងដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ នាងបានទទួលការវះកាត់ធ្ងន់ធ្ងរ រួមទាំងការវះកាត់តម្រងនោមប្រាំដង។ ដូចហ្គារី នាងក៏មានជំងឺទឹកនោមផ្អែមដែរ។

ដោយសារដឹងថានឹងមានការពិបាកកើតឡើងនៅពេលត្រូវវះកាត់ ឡឺវីសតែងពិភាក្សាទុកជាមុនជាមួយគ្រូពេទ្យជំនាញខាងចាក់ថ្នាំសន្លប់ គ្រូពេទ្យវះកាត់ និងប្រធានមន្ទីរពេទ្យ ដើម្បីពន្យល់អំពីការសម្រេចចិត្ដរបស់នាងស្ដីអំពីមូលហេតុដែលនាងមិនទទួលការចាក់បញ្ចូលឈាម។ ជាលទ្ធផល នាងមានទំនាក់ទំនងដ៏ប្រសើរជាមួយមនុស្សទាំងអស់ដែលថែទាំសុខភាពនាងយ៉ាងល្អ។

ជីវិតដែលមានន័យខ្លឹមសារ

នៅផ្ទះ យើងធ្វើអ្វីជាច្រើនដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ មុននឹងមានឧបករណ៍អេឡិចត្រូនិច ខ្ញុំធ្លាប់ចំណាយពេលរាប់ម៉ោងដើម្បីអានសៀវភៅឲ្យហ្គារីនិងឡឺវីសស្ដាប់។ ឥឡូវមានស៊ីឌីនិងឌីវីឌី ហើយយើងអាចថតចម្លងពីគេហទំព័រwww.pr418.com ដែលអាចជួយយើងទាំងអស់គ្នាឲ្យមានកម្មវិធីដើម្បីសិក្សាគម្ពីរប្រចាំសប្ដាហ៍នៅពេលខុសគ្នា ហើយយើងអាចឆ្លើយនៅកិច្ចប្រជុំ។

យើងពិតជាមានចិត្ដដឹងគុណព្រះយេហូវ៉ាខ្លាំងណាស់ចំពោះសេចក្ដីពិតដែលមានក្នុងបណ្ដាំរបស់លោក!

ជួនកាលហ្គារីឆ្លើយពីអ្វីដែលគាត់ទន្ទេញចាំ ហើយពេលគាត់មានសុន្ទរកថានៅសាលាកិច្ចបម្រើផ្សាយ គាត់ថ្លែងដោយប្រើពាក្យរបស់គាត់ផ្ទាល់។ គាត់បានត្រូវតែងតាំងជាជំនួយការខាងកិច្ចបម្រើនៅឆ្នាំ១៩៩៥ ហើយគាត់តែងតែជាប់រវល់នៅសាលប្រជុំ ដោយទទួលស្វាគមន៍សមាជិកក្នុងក្រុមជំនុំនិងជួយខាងផ្នែកសំឡេង។

បងប្អូនបានទៅផ្សព្វផ្សាយជាមួយហ្គារី ដោយជួយរុញរទេះរបស់គាត់ដោយសារគាត់មានជំងឺសន្លាក់ឆ្អឹង។ សាក្សីព្រះយេហូវ៉ាម្នាក់បានជួយគាត់បង្រៀនគម្ពីរដល់អ្នកចាប់អារម្មណ៍ម្នាក់។ ហ្គារីក៏បានលើកទឹកចិត្ដគ្រិស្ដសាសនិកម្នាក់ដែលអសកម្មអស់២៥ឆ្នាំដែរ។ ឥឡូវទាំងអ្នកចាប់អារម្មណ៍និងបងស្រីដែលអសកម្មបានចូលរួមកិច្ចប្រជុំ។

ពេលឡឺវីសមានអាយុឆ្នាំ គាត់បានរៀនរបៀបចាក់អាវពីយាយរបស់គាត់ ខ្ញុំនិងបងស្រីម្នាក់ដែលថែរក្សាគាត់បានបង្រៀនគាត់របៀបដេរប៉ាក់។ ដោយសារនាងចូលចិត្ដកិច្ចការដេរប៉ាក់យ៉ាងខ្លាំង នាងចាក់ភួយដែលមានពណ៌ចម្រុះ សម្រាប់ទារក រួមទាំងបងប្អូនវ័យចាស់ក្នុងក្រុមជំនុំដែរ។ នាងក៏បានធ្វើកាតប៉ូស្ដាល់ដែលបិតរូបភាពតូចៗ។ ពួកអ្នកដែលបានទទួល ចូលចិត្ដកាតទាំងនេះណាស់។ ពេលឡឺវីសជិតចូលវ័យជំទង់ នាងរៀនវាយអក្សរតាមកុំព្យូទ័រ។ ឥឡូវដោយសារមានកុំព្យូទ័រដែលអាចបញ្ចេញសំឡេង នាងទាក់ទងមិត្ដភក្ដិតាមរយៈអ៊ីមែលជាទៀងទាត់។ ឡឺវីសបានទទួលការជ្រមុជទឹកនៅពេលនាងមានអាយុ១៧ឆ្នាំ។ ក្នុងអំឡុងការរៀបចំពិសេស យើងចូលចិត្ដត្រួសត្រាយជំនួយជាមួយគ្នា។ ដូចហ្គារី ឡឺវីសចាំបទគម្ពីរផ្សេងដើម្បីបង្ហាញជំនឿលើសេចក្ដីសន្យារបស់ព្រះដែលថា នៅក្នុងពិភពលោកថ្មី«ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង» ហើយ«ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា៖ ‹ខ្ញុំឈឺទៀតឡើយ›»។—អេ. ៣៣:២៤; ៣៥:៥

យើងពិតជាមានចិត្ដដឹងគុណព្រះយេហូវ៉ាខ្លាំងណាស់ចំពោះសេចក្ដីពិតដែលមានក្នុងបណ្ដាំរបស់លោក! យើងពិតជាដឹងគុណបងប្អូនក្នុងក្រុមជំនុំដែលបានគាំទ្រយើងដោយសេចក្ដីស្រឡាញ់ បើគ្មានជំនួយពីពួកគាត់ទេយើងមិនអាចធ្វើកិច្ចការទាំងនេះបានឡើយ។ ជាពិសេសដោយសារជំនួយពីព្រះយេហូវ៉ា យើងមានជីវិតដែលមានន័យខ្លឹមសារ។

^ ???? 5 ជំងឺឡរេន មូន បាដេ ប៊ីដឺល នេះបានត្រូវហៅតាមឈ្មោះរបស់គ្រូពេទ្យបួននាក់ដែលបានរកឃើញជំងឺពូជនេះ គឺលោកឡរេន មូន បាដេ និងប៊ីដឺល។ កូនទទួលជំងឺនេះពីឪពុកម្ដាយកាលណាទាំងឪពុកទាំងម្ដាយមានហ្សែនលក្ខណៈអន់ខ្សោយ។ សព្វថ្ងៃជំងឺនេះបានត្រូវហៅជាទូទៅថា អាការរោគបាដេប៊ីដឺល (Bardet-Biedl syndrome)។ ជំងឺនេះមិនអាចព្យាបាលបានទេ។