លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សមាជិកថ្មីម្នាក់នៃគណៈអភិបាល

សមាជិកថ្មីម្នាក់នៃគណៈអភិបាល

នៅព្រឹកថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១២ មានសេចក្ដីជូនដំណឹងដល់ក្រុមគ្រួសារបេតអែលនៅសហរដ្ឋអាម៉េរិកនិងកាណាដាថា មានសមាជិកថ្មីនៃគណៈអភិបាលរបស់សាក្សីព្រះយេហូវ៉ា។ តាមការពិត បងម៉ាក សាន់ដឺសុនបានចាប់ផ្ដើមបម្រើក្នុងមុខងារនេះតាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២មកម៉្លេះ។

បងសាន់ដឺសុនបានត្រូវចិញ្ចឹមអប់រំដោយឪពុកម្ដាយដែលជាគ្រិស្ដសាសនិកនៅក្រុងសានឌីយេហ្គោ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ហើយបានទទួលការជ្រមុជទឹកនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៧៥។ គាត់បានចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយពេញពេលនៅខេត្ដសាស្កាតឆេវ៉ាន ប្រទេសកាណាដានៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៨៣។ នៅខែធ្នូ ឆ្នាំ១៩៩០ គាត់បានបញ្ចប់ការសិក្សានៅសាលាបង្ហាត់ខាងកិច្ចបម្រើ (ឥឡូវហៅថាសាលាបង្ហាត់បង្រៀនបងប្អូនប្រុសនៅលីវខាងគម្ពីរ) នៅសហរដ្ឋអាម៉េរិក។ បងសាន់ដឺសុនបានត្រូវតែងតាំងឲ្យបម្រើជាអ្នកត្រួសត្រាយពិសេសនៅកោះញូវហ្វោនឡែន ប្រទេសកាណាដា នៅខែមេសា ឆ្នាំ១៩៩១។ បន្ទាប់ពីបានបម្រើជាអ្នកត្រួតពិនិត្យតាមមណ្ឌលជំនួស គាត់បានត្រូវអញ្ជើញឲ្យធ្វើជាសមាជិកក្រុមគ្រួសារបេតអែលប្រទេសកាណាដានៅខែកុម្ភៈ ឆ្នាំ១៩៩៧។ នៅខែកញ្ញា ឆ្នាំ២០០០គាត់បានត្រូវចាត់ឲ្យទៅបម្រើនៅការិយាល័យសាខាសហរដ្ឋអាម៉េរិក ដែលនៅទីនោះគាត់បានបម្រើក្នុងក្រុមផ្ដល់ព័ត៌មានខាងពេទ្យ ហើយក្រោយមកក្នុងផ្នែកកិច្ចបម្រើ។

នៅខែកញ្ញា ឆ្នាំ២០០៨ បងសាន់ដឺសុនបានរៀននៅសាលាសម្រាប់សមាជិកគណៈកម្មាធិការត្រួតពិនិត្យការិយាល័យសាខា ហើយក្រោយមកបានត្រូវតែងតាំងជាសមាជិកគណៈកម្មាធិការការិយាល័យសាខាប្រទេសហ្វីលីពីន។ នៅខែកញ្ញា ឆ្នាំ២០១០គាត់បានត្រូវអញ្ជើញឲ្យទៅសហរដ្ឋអាម៉េរិកវិញ ដែលនៅទីនោះគាត់បម្រើជាជំនួយការរបស់គណៈកម្មាធិការត្រួតពិនិត្យកិច្ចបម្រើនៃគណៈអភិបាល។