លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនពីសេចក្ដីអធិដ្ឋានមួយដែលបានរៀបចំយ៉ាងល្អ

មេរៀនពីសេចក្ដីអធិដ្ឋានមួយដែលបានរៀបចំយ៉ាងល្អ

«សូមឲ្យព្រះនាមរបស់ទ្រង់ ជាព្រះនាមដ៏រុងរឿង បានពរ»។—នេហ. ៩:៥

. តើការជួបជុំគ្នាអ្វី របស់រាស្ដ្រព្រះដែលយើងនឹងពិចារណា ហើយតើនេះនាំឲ្យមានសំណួរអ្វីខ្លះ?

«ចូរឈរឡើង សូមឲ្យព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដែលគង់នៅអស់កល្បរៀងទៅដល់អស់កល្បជានិច្ច បានប្រកបដោយព្រះពរ»។ ដោយពាក្យគួរឲ្យរំភើបចិត្ដទាំងនេះ រាស្ដ្ររបស់ព្រះនៅសម័យបុរាណបានជួបជុំគ្នាដើម្បីចូលរួមក្នុងការអធិដ្ឋានមួយក្នុងចំណោមការអធិដ្ឋានដ៏វែងបំផុតនៅក្នុងកំណត់ហេតុគម្ពីរ។ (នេហ. ៩:៤, ៥) ការជួបជុំគ្នានោះបានធ្វើឡើងនាក្រុងយេរូសាឡិមនៅថ្ងៃទី២៤ ខែធិសស៊្រីដែលជាខែទីរបស់ជនជាតិយូដា ឆ្នាំ៤៥៥ មុនគ.ស.។ កាលដែលយើងពិចារណាព្រឹត្ដិការណ៍ផ្សេងដែលនាំទៅដល់ថ្ងៃពិសេសនោះ សូមសួរខ្លួនអ្នកថា ‹តើទម្លាប់ល្អអ្វី ដែលបានជួយធ្វើឲ្យការជួបជុំគ្នានោះបានជោគជ័យ? តើមេរៀនណាទៀតដែលខ្ញុំអាចរៀនពីសេចក្ដីអធិដ្ឋានដែលបានរៀបចំយ៉ាងល្អនេះ?›។—ទំនុក. ១៤១:២

ខែពិសេសមួយ

. តើគំរូដ៏ល្អអ្វី ដែលជនជាតិអ៊ីស្រាអែលបានទុកឲ្យយើងនៅពេលពួកគេជួបជុំគ្នាក្រោយកំពែងក្រុងយេរូសាឡិមបានត្រូវសង់ឡើងវិញ?

មួយខែមុនការជួបជុំគ្នាខាងលើនេះ ជនជាតិយូដាបានបញ្ចប់ការសង់កំពែងក្រុងយេរូសាឡិមឡើងវិញ។ (នេហ. ៦:១៥) រាស្ដ្ររបស់ព្រះបានបង្ហើយកិច្ចការសង់ឡើងវិញនោះក្នុងរយៈពេលតែ៥២ថ្ងៃប៉ុណ្ណោះ ហើយបន្ទាប់មកពួកគេចាប់ផ្ដើមផ្ដោតអារម្មណ៍ជាពិសេសទៅលើសេចក្ដីត្រូវការរបស់ពួកគេចំពោះការណែនាំពីព្រះ។ ដូច្នេះ នៅថ្ងៃទីនៃខែធិសស៊្រីដែលជាខែថ្មី ពួកគេបានជួបជុំគ្នានៅទីលានសាធារណៈដើម្បីស្ដាប់អែសរ៉ានិងពួកលេវីទៀតអានៗ ហើយពន្យល់ច្បាប់របស់ព្រះ។ ក្រុមគ្រួសារទាំងមូល រួមទាំង«អស់អ្នកដែលល្មមនឹងស្ដាប់បាន» បានក្រោកឈរ ហើយស្ដាប់«ចាប់តាំងពីព្រលឹម ដរាបដល់ថ្ងៃត្រង់»។ ចំពោះយើងដែលចូលរួមកិច្ចប្រជុំសព្វថ្ងៃនេះនៅក្នុងសាលប្រជុំដែលធ្វើឲ្យយើងមានអារម្មណ៍ស្រួល នេះពិតជាគំរូដ៏ល្អមែន! ប៉ុន្ដែ នៅក្នុងឱកាសបែបនេះ តើជួនកាលអ្នកឃើញថាអ្នកមានអារម្មណ៍មិនមូល ហើយអ្នកចាប់ផ្ដើមគិតអំពីរឿងដែលមិនសូវសំខាន់ទេ? បើដូច្នេះ សូមគិតម្ដងទៀតអំពីគំរូរបស់ជនជាតិអ៊ីស្រាអែលសម័យបុរាណដែលមិនត្រឹមតែបានស្ដាប់ ប៉ុន្ដែបានពិចារណាអំពីអ្វីដែលពួកគេបានរហូតដល់ពួកគេចាប់ផ្ដើមយំដោយសារពួកគេជា ប្រជាជាតិមួយ ដែលមិនបានធ្វើតាមច្បាប់របស់ព្រះ។—នេហ. ៨:១-

. តើជនជាតិអ៊ីស្រាអែលបានធ្វើតាមការណែនាំអ្វី?

ប៉ុន្ដែ នេះមិនមែនជាពេលដែលត្រូវសារភាពកំហុសជាសាធារណៈទេ។ ដោយសារថ្ងៃនោះជាថ្ងៃបុណ្យ គឺជាពេលដែលគួរឲ្យសប្បាយរីករាយក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (ជន. ២៩:១) ដូច្នេះ នេហេមាបានប្រាប់បណ្ដាជនថា«ចូរទៅចុះ ចូរបរិភោគរបស់ចំងាញ់នឹងគ្រឿងបង្អែមទៅ ហើយជូនខ្លះដល់អ្នកណាដែលគ្មានអ្វីរៀបឲ្យផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់ព្រះអម្ចាស់នៃយើងរាល់គ្នា ក៏កុំឲ្យមានចិត្ដព្រួយឡើយ ពីព្រោះសេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា»។ គួរឲ្យសរសើរមែនដែលបណ្ដាជនបានស្ដាប់បង្គាប់ ហើយថ្ងៃនោះបានទៅជាថ្ងៃមួយដែលពួកគេ«អរសប្បាយឡើងជាខ្លាំង»។—នេហ. ៨:១០-១២

. តើមេកុលសម្ព័ន្ធទាំង១២បានធ្វើអ្វីខ្លះ ហើយតើពួកគាត់បានរកឃើញអ្វី ដែលជាលក្ខណៈដែលគួរឲ្យកត់សម្គាល់នៃបុណ្យខ្ទមនេះ?

នៅថ្ងៃបន្ទាប់នោះ មេកុលសម្ព័ន្ធទាំង១២បានប្រជុំគ្នាដើម្បីដឹងអំពីរបៀបដែលប្រជាជាតិនោះអាចធ្វើតាមច្បាប់របស់ព្រះឲ្យកាន់តែដិតដល់។ ពេលពួកគាត់សិក្សាបទគម្ពីរ ពួកគាត់បានឃើញថា ខែទីគួររួមបញ្ចូលបុណ្យខ្ទមដែលបញ្ចប់ដោយបុណ្យដ៏ឱឡារិកពីថ្ងៃទី១៥ដល់ថ្ងៃទី២២ ខែធិសស៊្រី ដូច្នេះពួកគាត់បានចាប់ផ្ដើមធ្វើការរៀបចំ។ បុណ្យខ្ទមនោះបានទៅជាបុណ្យខ្ទមដែលបានជោគជ័យបំផុតតាំងពីសម័យយ៉ូស្វេ ហើយបាននាំឲ្យ«មានសេចក្ដីរីករាយកើតឡើងជាខ្លាំង»។ លក្ខណៈសំខាន់មួយនៃបុណ្យនេះគឺការអានច្បាប់របស់ព្រះជាសាធារណៈ «រាល់ថ្ងៃ ចាប់តាំងពីថ្ងៃដំបូង ដរាបដល់ថ្ងៃចុងបំផុត»។—នេហ. ៨:១៣-១៨

ថ្ងៃមួយនៃការសារភាពកំហុស

. តើរាស្ដ្ររបស់ព្រះបានធ្វើអ្វី មុនពួកលេវីបានអធិដ្ឋានទៅព្រះយេហូវ៉ាជាតំណាងពួកគេ?

ពីរថ្ងៃក្រោយមក គឺជាពេលត្រឹមត្រូវដែលជនជាតិអ៊ីស្រាអែលសារភាពកំហុសរបស់ពួកគេជាសាធារណៈដោយសារពួកគេមិនបានធ្វើតាមច្បាប់របស់ព្រះ។ នេះមិនមែនជាថ្ងៃបុណ្យសម្រាប់ជប់លៀងសប្បាយទេ។ ផ្ទុយទៅវិញ រាស្ដ្ររបស់ព្រះបានតមអាហារ ហើយស្លៀកបាវដែលជាសញ្ញាសម្គាល់នៃទុក្ខព្រួយ។ លើកនេះទៀត ច្បាប់របស់ព្រះបានត្រូវអានឲ្យបណ្ដាជនស្ដាប់អស់រយៈពេលប្រហែលជាបីម៉ោងនៅពេលព្រឹក។ នៅពេលរសៀល ពួកគេ«ក៏លន់តួ ព្រមទាំងថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន»។ បន្ទាប់មក ពួកលេវីបានធ្វើការអធិដ្ឋានដែលពួកគាត់បានរៀបចំយ៉ាងល្អជាតំណាងបណ្ដាជន ។—នេហ. ៩:១-

. តើអ្វីបានជួយពួកលេវីឲ្យអធិដ្ឋានយ៉ាងមានន័យខ្លឹមសារ ហើយតើនេះបង្រៀនយើងនូវមេរៀនអ្វី?

ដោយសារពួកលេវីអានច្បាប់របស់ព្រះជាញឹកញាប់ នេះពិតជាបានជួយពួកគាត់ឲ្យរៀបចំសេចក្ដីអធិដ្ឋានដែលមានន័យខ្លឹមសារនេះ។ ដប់ដំបូងលើកបញ្ជាក់តែកិច្ចការនិងគុណសម្បត្ដិរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ នៅក្នុងផ្នែកទៀតនៃសេចក្ដីអធិដ្ឋាននោះ «សេចក្ដីមេត្ដាករុណាដ៏ក្រៃលែង»របស់ព្រះបានត្រូវលើកបញ្ជាក់ម្ដងហើយម្ដងទៀតជាមួយនឹងការសារភាពយ៉ាងច្បាស់ថា ជនជាតិអ៊ីស្រាអែលមិនសមនឹងទទួលសេចក្ដីមេត្ដាករុណាបែបនេះឡើយ។ (នេហ. ៩:១៩, ២៧, ២៨, ៣១) តើយើងអាចទាញមេរៀនអ្វីពីពួកលេវី? យើងគួរអាននិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះជារៀងរាល់ថ្ងៃ។ តាមរបៀបនេះ យើងអនុញ្ញាតឲ្យព្រះយេហូវ៉ាមានប្រសាសន៍មកកាន់យើង ហើយក្រោយមកពេលយើងអធិដ្ឋាន យើងនឹងមានអ្វីថែមទៀតដើម្បីជម្រាបព្រះ យេហូវ៉ា ហើយសេចក្ដីអធិដ្ឋានរបស់យើងនឹងកាន់តែមានន័យខ្លឹមសារ។—ទំនុក. ១:១, ២

. តើពួកលេវីមានសំណូមពរអ្វីទៅព្រះ ហើយតើយើងរៀនអ្វីពីសំណូមពរនេះ?

សេចក្ដីអធិដ្ឋាននោះមានតែសំណូមពរដ៏សមរម្យមួយប៉ុណ្ណោះ។ សំណូមពរនោះគឺមាននៅ៣២ ដែលចែងថា«ព្រះនៃយើងខ្ញុំរាល់គ្នា ជាព្រះដ៏ធំហើយមានឥទ្ធានុភាព ដែលគួរស្ញែងខ្លាចដល់ទ្រង់ ជាព្រះដែលរក្សាសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរសអើយ ឯសេចក្ដីវេទនាទាំងប៉ុន្មានដែលបានកើតដល់យើងខ្ញុំ ព្រមទាំងស្ដេច ពួកមេ ពួកសង្ឃ ពួកហោរា ពួកព្ធយុកោយើងខ្ញុំនឹងពួករាស្ដ្ររបស់ទ្រង់ ចាប់តាំងពីគ្រាពួកស្ដេចនៃស្រុកអាស៊ើរដរាបដល់សព្វថ្ងៃនេះ នោះសូមទ្រង់កុំរាប់ថាជាការតិចតួចឡើយ»។ ដូច្នេះ ពួកលេវីបានទុកគំរូល្អឲ្យយើងសរសើរ និងឲ្យអរគុណព្រះយេហូវ៉ាសិន មុននឹងលើកសំណូមពរផ្ទាល់ខ្លួននៅក្នុងសេចក្ដីអធិដ្ឋានរបស់យើង។

ការសរសើរនាមដ៏រុងរឿងរបស់ព្រះ

៨, ៩. () តើតាមរបៀបណាពួកលេវីបានចាប់ផ្ដើមសេចក្ដីអធិដ្ឋានរបស់ពួកគាត់ដោយចិត្ដរាបទាប? () តើកងទ័ពពីរនៅស្ថានសួគ៌ដែលពួកលេវីរៀបរាប់ គឺជាអ្វី?

តាមរយៈសេចក្ដីអធិដ្ឋានដែលបានរៀបចំយ៉ាងល្អនោះ ពួកលេវីទាំងនោះមានចិត្ដរាបទាប ហើយមានអារម្មណ៍ថា ទោះជាពួកគាត់ប្រើពាក្យល្អយ៉ាងណាក៏ដោយ ក៏ពាក្យទាំងនោះមិនអាចបង្ហាញឲ្យបានពេញលេញនូវការសរសើរដែលព្រះយេហូវ៉ាពិតជាសមនឹងទទួលឡើយ។ ហេតុនេះ ពួកគាត់ចាប់ផ្ដើមអធិដ្ឋានដើម្បីជនជាតិអ៊ីស្រាអែលទាំងអស់ ដោយអង្វរសុំព្រះយេហូវ៉ាដោយចិត្ដរាបទាបថា«សូមឲ្យព្រះនាមរបស់ទ្រង់ ជាព្រះនាមដ៏រុងរឿង បានពរដែរ ជាពរដែលខ្ពស់លើសជាងអស់ទាំងពរ នឹងសេចក្ដីសរសើរផង»។—នេហ. ៩:៥

សេចក្ដីអធិដ្ឋាននោះបន្ដថា«គឺទ្រង់តែដែលជាព្រះឯកអង្គ ទ្រង់បានបង្កើតផ្ទៃមេឃនឹងអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅលើនោះនឹងផែនដី ហើយសមុទ្រនឹងរបស់សព្វសារពើដែលនៅស្ថានទាំងនោះផង ទ្រង់ក៏ទប់ទល់ជីវិតនៃរបស់ទាំងនោះ ហើយពួកពលនៅលើមេឃក៏ថ្វាយបង្គំដល់ទ្រង់»។ (នេហ. ៩:៦) មែនហើយ ព្រះយេហូវ៉ាបានបង្កើតសកលលោកទាំងមូល ដែលមានតារាវលីច្រើនរាប់មិនអស់។ អ្វីដែលគួរឲ្យអស្ចារ្យដែរ គឺលោកបានបង្កើតអ្វីទាំងអស់នៅលើភពផែនដីដ៏ល្អរបស់យើងឲ្យមានសមត្ថភាពទ្រទ្រង់ជីវិតច្រើនបែបយ៉ាងដែលគួរឲ្យអស្ចារ្យ ពោលគឺជីវិតទាំងឡាយដែលបន្ដបង្កបង្កើតតាមពូជរបស់វា។ បណ្ដាទេវតាដ៏បរិសុទ្ធរបស់ព្រះដែលបានសង្កេតមើលអ្វីទាំងអស់នេះ ក៏បានត្រូវរៀបរាប់ដែរថាជា«ពួកពលបរិវារនៃស្ថានសួគ៌»។ (១ព. ២២:១៩; យ៉ូប ៣៨:៤,) ម្យ៉ាងទៀត ដោយចិត្ដរាបទាប បណ្ដាទេវតាធ្វើតាមបំណងប្រាថ្នារបស់ព្រះដោយបម្រើមនុស្សមិនល្អឥតខ្ចោះ«ដែលនឹងទទួលសេចក្ដីសង្គ្រោះជាមត៌ក»។ (ហេ. ១:១៤) ទេវតាទាំងនោះពិតជាទុកគំរូដ៏ល្អណាស់សម្រាប់យើង កាលដែលយើងបម្រើព្រះយេហូវ៉ាដោយសាមគ្គីភាពដូចកងទ័ពមួយដែលបានទទួលការបង្វឹកបង្វឺនយ៉ាងល្អ!—១កូ. ១៤:៣៣, ៤០

១០. តើយើងទាញមេរៀនអ្វីពីការប្រព្រឹត្ដរបស់ព្រះចំពោះអាប្រាហាំ?

១០ បន្ទាប់មក ពួកលេវីបានផ្ដោតអារម្មណ៍ទៅលើការប្រព្រឹត្ដរបស់ព្រះចំពោះអាប់រ៉ាម ដែលទោះជាគាត់មានអាយុ៩៩ឆ្នាំហើយក៏ដោយ ក៏មិនទាន់មានកូនម្នាក់សោះពីសារ៉ាយដែលជាប្រពន្ធរបស់គាត់។ គឺនៅពេលនោះហើយដែលព្រះយេហូវ៉ាបានផ្លាស់ប្ដូរឈ្មោះរបស់គាត់ជាអាប្រាហាំវិញ ដែលមានន័យថា«ឪពុកនៃសាសន៍ជាច្រើន»។ (លោ. ១៧:១-៦, ១៥, ១៦) ព្រះក៏បានសន្យានឹងអាប្រាហាំថាពូជរបស់ គាត់នឹងបានស្រុកកាណានជាមត៌ក។ មនុស្សច្រើនតែភ្លេចអ្វីដែលពួកគេសន្យា ប៉ុន្ដែព្រះយេហូវ៉ាមិនមែនដូច្នេះទេ។ ដូចពួកលេវីបានរៀបរាប់ក្នុងសេចក្ដីអធិដ្ឋានរបស់ពួកគាត់ ដែលថា«ព្រះយេហូវ៉ាដ៏ជាព្រះអើយ គឺទ្រង់ហើយដែលបានរើសអាប់រ៉ាម ព្រមទាំងនាំលោកចេញពីក្រុងអ៊ើររបស់ពួកសាសន៍ខាល់ដេ ហើយប្រទានឲ្យលោកមានឈ្មោះជាអ័ប្រាហាំវិញ ទ្រង់បានឃើញថា លោកមានចិត្ដស្មោះត្រង់នៅចំពោះទ្រង់ រួចតាំងសញ្ញានឹងលោកថានឹងប្រទានស្រុករបស់ពួកសាសន៍កាណាន . . . ដល់ពូជរបស់លោក ទ្រង់ក៏បានសំរេចតាមព្រះបន្ទូលទ្រង់ហើយ ដ្បិតទ្រង់សុចរិត»។ (នេហ. ៩:៧, ៨) សូមឲ្យយើងយកតម្រាប់ព្រះដ៏សុចរិតរបស់យើងដែរ ដោយព្យាយាមធ្វើតាមពាក្យសម្ដីរបស់យើងជានិច្ច។—ម៉ាថ. ៥:៣៧

ការរៀបរាប់អំពីអ្វីដែលព្រះយេហូវ៉ាបានសម្រេច

១១, ១២. តើនាមរបស់ព្រះយេហូវ៉ាមានអត្ថន័យយ៉ាងណា? តើព្រះយេហូវ៉ាបានធ្វើអ្វីខ្លះដើម្បីរាស្ដ្ររបស់លោក ដែលបង្ហាញថាលោកសមនឹងនាមរបស់លោក?

១១ នាមរបស់ព្រះយេហូវ៉ាមានន័យថា«លោកដែលធ្វើឲ្យក្លាយជា» ហើយមានន័យថាលោកធ្វើឲ្យគោលបំណងរបស់លោកបានសម្រេច តាមរយៈការចាត់វិធានការបន្ដិចម្ដងៗ។ ឧទាហរណ៍ដ៏អស្ចារ្យមួយស្ដីអំពីរឿងនេះគឺរបៀបដែលលោកបានធ្វើតាមពាក្យសន្យារបស់លោកចំពោះកូនចៅអាប្រាហាំ ពោលគឺប្រជាជាតិអ៊ីស្រាអែល។ ពេលដែលពួកគេនៅស្រុកអេស៊ីប ព្រះបានសន្យាថាពួកគេនឹងមានសេរីភាព ហើយរស់នៅក្នុងស្រុកដែលលោកបានសន្យា។ តាមមើលទៅ នៅពេលនោះប្រជាជាតិទាំងមូលមិនអាចមានសេរីភាព ហើយតាំងលំនៅនៅក្នុងស្រុកដែលព្រះបានសន្យាទេ។ ប៉ុន្ដែ តាមរយៈការចាត់វិធានការបន្ដិចម្ដងជាបន្ដបន្ទាប់ ព្រះបានធ្វើឲ្យសេចក្ដីសន្យារបស់លោកបានសម្រេច ហើយបង្ហាញថា លោកសមនឹងនាមដ៏ឧត្ដមរបស់លោក គឺយេហូវ៉ា។

១២ សេចក្ដីអធិដ្ឋានដែលនេហេមាបានកត់ទុក ចែងអំពីព្រះយេហូវ៉ាថា«ទ្រង់បានទតឃើញសេចក្ដីវេទនារបស់ពួកព្ធយុកោយើងខ្ញុំនៅស្រុកអេស៊ីព្ទ ហើយបានសំរែកដែលគេស្រែកនៅត្រង់សមុទ្រក្រហម ក៏សំដែងទីសំគាល់នឹងការអស្ចារ្យទៅលើផារោ៉ន ពួកមហាតលិក នឹងបណ្ដាជននៃស្រុកនោះទាំងអស់ ដោយជ្រាបថា គេបានប្រព្រឹត្ដនឹងពួកព្ធយុកោទាំងនោះដោយចិត្ដព្រហើន ហើយទ្រង់បានល្បីព្រះនាមដូចមានសព្វថ្ងៃនេះ ទ្រង់បានធ្វើឲ្យសមុទ្រញែកចេញជាពីរនៅមុខអ្នកទាំងនោះ ឲ្យបានឆ្លងទៅនៅកណ្ដាលសមុទ្រដោយដីគោក តែទ្រង់បានបោះពួកអ្នកដែលដេញតាមចោលទៅក្នុងទីជំរៅ ដូចជាបោះថ្មទៅក្នុងទឹកដ៏មានកំឡាំង»។ បន្ទាប់មក សេចក្ដីអធិដ្ឋាននោះបន្ដរៀបរាប់អំពីអ្វីផ្សេងទៀតដែលព្រះយេហូវ៉ាបានធ្វើដើម្បីរាស្ដ្ររបស់លោកថា«ទ្រង់បានបង្ក្រាបសាសន៍កាណានជាពួកអ្នកស្រុកនេះ . . . គេចាប់យកបានទាំងទីក្រុងមានបន្ទាយនឹងស្រុកមានជីជាតិ ក៏បានផ្ទះជាច្រើនពេញដោយរបស់ល្អគ្រប់មុខនឹងអណ្ដូងជីកស្រាប់ ចំការទំពាំងបាយជូរ ដំណាំអូលីវនឹងដើមឈើផ្លែជាបរិបូរ យ៉ាងនោះគេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្ដរីករាយដោយសារសេចក្ដីសប្បុរសដ៏ជាធំរបស់ទ្រង់»។—នេហ. ៩:៩-១១, ២៤, ២៥

១៣. តើព្រះយេហូវ៉ាបានឲ្យអ្វីដល់ជនជាតិអ៊ីស្រាអែលដែលពួកគេត្រូវការក្នុងការគោរពប្រណិប័តន៍លោក ប៉ុន្ដែតើបណ្ដាជនទាំងនោះមានប្រតិកម្មយ៉ាងណា?

១៣ ព្រះយេហូវ៉ាបានចាត់វិធានការបន្ដិចម្ដងជាច្រើនទៀត ដើម្បីសម្រេចគោលបំណងរបស់លោក។ ជាឧទាហរណ៍ មិនយូរប៉ុន្មានក្រោយពីជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីប ព្រះយេហូវ៉ាបានផ្ដល់អ្វីដែលពួកគេត្រូវការក្នុងការគោរពប្រណិប័តន៍លោក។ ពួកលេវីបានរៀបរាប់នៅក្នុងសេចក្ដីអធិដ្ឋានរបស់ពួកគាត់ថា«ទ្រង់បានយាងចុះមកលើភ្នំស៊ីណាយ ហើយមានបន្ទូលនឹងគេពីលើមេឃមក ព្រមទាំងប្រទានឲ្យមានច្បាប់យុត្ដិធម៌ដ៏ត្រឹមត្រូវនឹងក្រិត្យវិន័យដ៏ពិត ហើយបញ្ញត្ដិនឹងក្រិត្យក្រមដ៏ល្អដល់គេ»។ (នេហ. ៩:១៣) ព្រះយេហូវ៉ាបានព្យាយាមបង្រៀនរាស្ដ្ររបស់លោក ដើម្បីឲ្យពួកគេអាចសមជាតំណាងនាមដ៏បរិសុទ្ធរបស់លោក ជាអ្នកទទួលស្រុកដែលលោកបានសន្យាជាមត៌ក ប៉ុន្ដែពួកគេបានបោះបង់ចោលអ្វីដ៏ល្អដែលពួកគេបានរៀន។—សូមអាន នេហេមា ៩:១៦-១៨

សេចក្ដីត្រូវការនូវការប្រដៅ

១៤, ១៥. () តើតាមរបៀបណាព្រះយេហូវ៉ាបានថែរក្សាដោយសេចក្ដីមេត្ដាករុណានូវរាស្ដ្ររបស់លោកដែលបានប្រព្រឹត្ដអំពើខុសឆ្គង? () តើយើងទាញមេរៀនអ្វីពីការប្រព្រឹត្ដរបស់ព្រះចំពោះប្រជាជាតិដែលលោកបានជ្រើសរើស?

១៤ សេចក្ដីអធិដ្ឋានរបស់ពួកលេវីរៀបរាប់អំពីអំពើខុសឆ្គងជាក់លាក់ពីរយ៉ាងដែលជនជាតិអ៊ីស្រាអែលបានប្រព្រឹត្ដ ក្រោយពីពួកគេបានសន្យាថានឹងធ្វើតាមច្បាប់របស់ព្រះនៅភ្នំស៊ីណាយ។ ដោយសារអំពើខុសឆ្គងទាំងនោះ ជនជាតិអ៊ីស្រាអែលសមនឹងស្លាប់នៅតំបន់ស្ងាត់ជ្រងំ។ ប៉ុន្ដែសេចក្ដីអធិដ្ឋាននោះសរសើរព្រះយេហូវ៉ាថា«ទ្រង់មិនបាន បោះបង់ចោលគេ នៅទីរហោស្ថានដែរ គឺដោយទ្រង់មានសេចក្ដីមេត្ដាករុណាដ៏ក្រៃលែង . . . ទ្រង់បានចិញ្ចឹមគេ . . . អស់៤០ឆ្នាំ គេឥតមានខ្វះខាតអ្វីឡើយ សំលៀកបំពាក់របស់គេក៏មិនដែលសឹក ហើយជើងគេមិនពុរពងដែរ»។ (នេហ. ៩:១៩, ២១) សព្វថ្ងៃនេះ ព្រះយេហូវ៉ាក៏ឲ្យយើងនូវអ្វីទាំងអស់ដែលយើងត្រូវការដើម្បីបម្រើលោកដោយស្មោះត្រង់។ សូមកុំឲ្យយើងធ្វើដូចជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់ដែលបានស្លាប់នៅតំបន់ស្ងាត់ជ្រងំដោយសារពួកគេមិនស្ដាប់បង្គាប់ ហើយគ្មានជំនឿ។ តាមការពិត អ្វីទាំងនោះ«បានត្រូវកត់ទុកជាការព្រមានដល់យើងដែលរស់នៅគ្រាចុងបញ្ចប់នៃសម័យនេះ»។—១កូ. ១០:១-១១

១៥ គួរឲ្យស្ដាយណាស់ ក្រោយពីបានទទួលស្រុកដែលព្រះបានសន្យាជាមត៌ក ជនជាតិអ៊ីស្រាអែលបានចាប់ផ្ដើមគោរពបូជាព្រះរបស់ជនជាតិកាណានដែលរួមបញ្ចូលអំពើប្រាសចាកសីលធម៌ និងការបង្ហូរឈាម។ ហេតុនេះ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យប្រជាជាតិជិតខាងសង្កត់សង្កិនប្រជាជាតិដែលលោកបានជ្រើសរើស។ ពេលពួកគេបានប្រែចិត្ដ ព្រះយេហូវ៉ាបានអភ័យទោសឲ្យពួកគេដោយសេចក្ដីមេត្ដាករុណា ហើយបានសង្គ្រោះពួកគេពីសត្រូវ។ នេះបានកើតឡើង«ជាច្រើនដង»។ (សូមអាន នេហេមា ៩:២៦-២៨, ៣១) ពួកលេវីបានសារភាពថា«ទ្រង់បានអត់ទ្រាំនឹងគេជាយូរឆ្នាំ ព្រមទាំងធ្វើបន្ទាល់ដល់គេ ដោយសារព្រះវិញ្ញាណទ្រង់ដែលសណ្ឋិតលើពួកហោរា ទោះបើយ៉ាងនោះ គង់តែគេមិនផ្ទៀងត្រចៀកស្ដាប់ដែរ បានជាទ្រង់ប្រគល់គេទៅក្នុងកណ្ដាប់ដៃនៃអស់ទាំងសាសន៍របស់ស្រុកដទៃ»។—នេហ. ៩:៣០

១៦, ១៧. () ពេលជនជាតិអ៊ីស្រាអែលបានចាប់ផ្ដើមមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាម្ដងទៀត តើមានលទ្ធផលខុសគ្នាយ៉ាងណា? () តើជនជាតិអ៊ីស្រាអែលបានសារភាពអំពីអ្វី ហើយតើពួកគេបានសន្យាថាធ្វើអ្វី?

១៦ ក្រោយពីជនជាតិអ៊ីស្រាអែលបានត្រឡប់មកពីបាប៊ីឡូនវិញ ពួកគេបានចាប់ផ្ដើមមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាម្ដងទៀត។ តើមានលទ្ធផលខុសគ្នាយ៉ាងណា? ពួកលេវីបានបន្ដអធិដ្ឋានថា«មើល! យើងខ្ញុំរាល់គ្នាជាបាវបំរើរបស់គេដរាបដល់សព្វថ្ងៃនេះ គឺជាបាវបំរើនៅក្នុងស្រុកនេះ ដែលទ្រង់បានប្រទានដល់ពួកព្ធយុកោយើងខ្ញុំ ឲ្យបានបរិភោគផលនឹងសេចក្ដីល្អនោះផង ស្រុកនេះក៏បង្កើតផលជាច្រើនដល់ពួកស្ដេចដែលទ្រង់បានតាំងឲ្យគ្រប់គ្រងលើយើងខ្ញុំ ដោយព្រោះអំពើបាបរបស់យើងខ្ញុំ . . . ហើយយើងខ្ញុំមានសេចក្ដីវេទនាជាខ្លាំង»។—នេហ. ៩:៣៦, ៣៧

១៧ តើពួកលេវីចង់និយាយថា ព្រះអយុត្ដិធម៌ដោយសារលោកអនុញ្ញាតឲ្យមានសេចក្ដីវេទនានេះឬ? ច្បាស់ជាមិនមែនដូច្នេះទេ! ពួកគេបានសារភាពថា«ក្នុងសេចក្ដីទាំងប៉ុន្មានដែលបានកើតដល់យើងខ្ញុំ នោះទ្រង់សុចរិតទេ ដ្បិតទ្រង់បានប្រព្រឹត្ដដោយស្មោះត្រង់ តែយើងខ្ញុំបានប្រព្រឹត្ដដោយលាមកអាក្រក់វិញ»។ (នេហ. ៩:៣៣) ក្រោយមក សេចក្ដីអធិដ្ឋានដែលមិនគិតអំពីប្រយោជន៍ផ្ទាល់ខ្លួននេះបញ្ចប់ដោយសេចក្ដីសន្យាយ៉ាងស្មោះអស់ពីចិត្ដមួយថា ចាប់ពីឥឡូវនេះទៅ ប្រជាជាតិនោះនឹងធ្វើតាមច្បាប់របស់ព្រះ។ (សូមអាន នេហេមា ៩:៣៨; ១០:២៩) ហេតុនេះ ពួកអ្នកដឹកនាំជនជាតិយូដា៨៤នាក់បានបោះត្រារបស់ពួកគេលើឯកសារមួយជាលាយលក្ខណ៍អក្សរ។—នេហ. ១០:១-២៧

១៨, ១៩. () តើយើងត្រូវការអ្វីដើម្បីរួចជីវិត ហើយចូលទៅក្នុងពិភពលោកថ្មីរបស់ព្រះ? () តើយើងមិនគួរឈប់អធិដ្ឋានសុំអ្វី ហើយហេតុអ្វី?

១៨ យើងត្រូវការការប្រដៅពីព្រះយេហូវ៉ាដើម្បីយើងអាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីរួចជីវិត ហើយចូលក្នុងពិភពលោកថ្មីដ៏សុចរិតរបស់លោក។ សាវ័កប៉ូលបានសួរថា«តើមានកូនណាដែលឪពុកមិនប្រដៅទេ?»។ (ហេ. ១២:៧) យើងបង្ហាញថា យើងទទួលយកការណែនាំពីព្រះក្នុងជីវិតរបស់យើងដោយស៊ូទ្រាំក្នុងកិច្ចបម្រើលោកយ៉ាងស្មោះត្រង់ ហើយដោយឲ្យសកម្មពលរបស់លោកសម្រិតសម្រាំងយើង។ ប្រសិនបើយើងប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរ យើងអាចប្រាកដថា ព្រះយេហូវ៉ានឹងអភ័យទោសឲ្យយើង បើយើងពិតជាប្រែចិត្ដ ហើយទទួលយកការប្រដៅដោយចិត្ដរាបទាប។

១៩ មិនយូរទៀត ព្រះយេហូវ៉ានឹងធ្វើឲ្យនាមរបស់លោកល្បីល្បាញជាងពេលដែលលោកបានសង្គ្រោះជនជាតិអ៊ីស្រាអែលពីស្រុកអេស៊ីបទៅទៀត។ (អេស. ៣៨:២៣) ដូចរាស្ដ្ររបស់លោកនៅសម័យបុរាណបានទទួលស្រុកដែលព្រះបានសន្យាជាមត៌ក នោះគ្រិស្ដសាសនិកទាំងអស់ដែលស៊ូទ្រាំក្នុងនាមជាអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ានឹងទទួលជីវិតនៅក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះ។ (២ពេ. ៣:១៣) ដោយមានអ្វីដែលពិតជាអស្ចារ្យដែលនឹងកើតឡើងនៅថ្ងៃខាងមុខ សូមកុំឲ្យយើងឈប់អធិដ្ឋានសុំឲ្យនាមដ៏រុងរឿងរបស់ព្រះបានបរិសុទ្ធ។ អត្ថបទបន្ទាប់នឹងពិភាក្សាអំពីសេចក្ដីអធិដ្ឋានមួយទៀតដែលយើងត្រូវប្រព្រឹត្ដស្របតាម ដើម្បីទទួលពរពីព្រះនៅពេលឥឡូវនេះ និងជារៀងរហូត។