លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ«យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»

ចូរ«យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»

«ចូរដឹងខុសត្រូវជានិច្ច ហើយយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»។—១ពេ. ៤:៧

១, ២. () ហេតុអ្វីជាការសំខាន់ចាំបាច់ដែលយើង«យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»? () ស្ដីអំពីសេចក្ដីអធិដ្ឋាន តើយើងគួរសួរខ្លួនយើងនូវសំណួរណាខ្លះ?

បុរសម្នាក់ដែលធ្លាប់ធ្វើការនៅពេលយប់និយាយថា«ពេលពិបាកបំផុតនៅពេលយប់ដើម្បីនៅភ្ញាក់ជានិច្ច គឺពេលមុនថ្ងៃថ្មីចាប់ផ្ដើម»។ អ្នកទៀតដែលត្រូវនៅភ្ញាក់ពេញមួយយប់ទំនងជានឹងយល់ស្របដែរ។ យើងអាចប្រៀបប្រដូចពេលនោះទៅនឹងពេលដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ។ យើងកំពុងរស់នៅទីបញ្ចប់នៃពិភពលោករបស់សាថាន។ គ្រានេះគឺប្រៀបដូចជាពេលដ៏ពិបាកបំផុតនៅពេលយប់ ហើយគ្រិស្ដសាសនិកសព្វថ្ងៃនេះត្រូវតែខំប្រឹងទើបអាចនៅភ្ញាក់ជានិច្ចបាន។ (រ៉ូម ១៣:១២) បើយើងមិននៅភ្ញាក់ជានិច្ចនៅគ្រានេះទេ យើងអាចមានគ្រោះថ្នាក់មែន! ជាការសំខាន់ដែលយើង«ដឹងខុសត្រូវជានិច្ច» ហើយធ្វើតាមការដាស់តឿនក្នុងបទគម្ពីរដែលឲ្យ«យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»។—១ពេ. ៤:៧

ដោយសារយើងកំពុងរស់នៅជិតទីបញ្ចប់នៃពិភពលោករបស់សាថាន នោះជាការល្អដែលយើងសួរខ្លួនយើងថា ‹តើខ្ញុំយកចិត្ដទុកដាក់ខ្លាំងយ៉ាងណាចំពោះសេចក្ដីអធិដ្ឋានរបស់ខ្ញុំ? តើខ្ញុំប្រើសេចក្ដីអធិដ្ឋានគ្រប់យ៉ាង ហើយអធិដ្ឋានជានិច្ចទេ? តើខ្ញុំមានទម្លាប់អធិដ្ឋានឲ្យអ្នកទៀត ឬសេចក្ដីអធិដ្ឋានរបស់ខ្ញុំច្រើនតែផ្ដោតទៅលើសេចក្ដីត្រូវការនិងសេចក្ដីប៉ងប្រាថ្នារបស់ខ្ញុំប៉ុណ្ណោះ? ហើយតើសេចក្ដីអធិដ្ឋានគឺសំខាន់យ៉ាងណាដើម្បីទទួលសេចក្ដីសង្គ្រោះ?›។

ចូរប្រើសេចក្ដីអធិដ្ឋានគ្រប់យ៉ាង

. តើមានសេចក្ដីអធិដ្ឋានបែបណាខ្លះ?

នៅក្នុងសំបុត្រដែលសាវ័កប៉ូលបានសរសេរជូនចំពោះគ្រិស្ដសាសនិកនៅក្រុងអេភេសូរ គាត់បាននិយាយអំពី«សេចក្ដីអធិដ្ឋាន . . . គ្រប់យ៉ាង»។ (អេភ. ៦:១៨) នៅក្នុងសេចក្ដីអធិដ្ឋានរបស់យើង ជាច្រើនដងយើងប្រហែលជាសុំព្រះយេហូវ៉ាជួយបំពេញសេចក្ដីត្រូវការរបស់យើង និងជួយយើងឲ្យយកឈ្នះឧបសគ្គផ្សេងៗ។ ដោយសារលោកស្រឡាញ់យើង នោះ«ព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន»ស្ដាប់ពាក្យអង្វរសុំជំនួយរបស់យើង។ (ទំនុក. ៦៥:២) ទោះជាយ៉ាងនេះក្ដី យើងក៏គួរខំប្រឹងផ្ដោតអារម្មណ៍ទៅលើសេចក្ដីអធិដ្ឋានប្រភេទផ្សេងទៀតដែរ។ សេចក្ដីអធិដ្ឋានទាំងនេះរួមមានសេចក្ដីអធិដ្ឋានដើម្បីសរសើរព្រះ ថ្លែងអំណរគុណលោក និងអង្វរលោក។

. ហេតុអ្វីយើងគួរសរសើរព្រះយេហូវ៉ាជារឿយក្នុងសេចក្ដីអធិដ្ឋានរបស់យើង?

 មានមូលហេតុជាច្រើនដែលសេចក្ដីអធិដ្ឋានរបស់យើងទៅព្រះយេហូវ៉ាគួររួមបញ្ចូលពាក្យសរសើរ។ ជាឧទាហរណ៍ យើងបានត្រូវជំរុញចិត្ដឲ្យសរសើរលោក ពេលយើងគិតអំពី«ឥទ្ធិឫទ្ធិ»និង«សណ្ឋានដ៏ធំប្រសើរ»របស់លោក។ (សូមអាន ទំនុកតម្កើង ១៥០:១-) ទាំងនៃទំនុកតម្កើងទី១៥០ដាស់តឿនយើង១៣ដងឲ្យសរសើរព្រះយេហូវ៉ា! ដោយមានការគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះ អ្នកតែងទំនុកតម្កើងម្នាក់ទៀតបានច្រៀងថា«ទូលបង្គំសរសើរដល់ទ្រង់ក្នុងថ្ងៃដង ដោយព្រោះច្បាប់ដ៏សុចរិតរបស់ទ្រង់»។ (ទំនុក. ១១៩:១៦៤) ព្រះយេហូវ៉ាពិតជាសមនឹងទទួលការសរសើរមែន។ ហេតុនេះ ក្នុងសេចក្ដីអធិដ្ឋានរបស់យើង យើងគួរសរសើរលោក«ថ្ងៃដង»ច្រើនដងមែនទេ?

. តើការពោលពាក្យអរគុណក្នុងសេចក្ដីអធិដ្ឋានរបស់យើង ការពារយើងយ៉ាងដូចម្ដេច?

ការថ្លែងអំណរគុណគឺជាប្រភេទនៃសេចក្ដីអធិដ្ឋានដ៏សំខាន់មួយទៀត។ ប៉ូលបានដាស់តឿនគ្រិស្ដសាសនិកនៅក្រុងភីលីពថា«កុំខ្វល់ចិត្ដអំពីអ្វីឡើយ តែដោយអធិដ្ឋាន អង្វរសុំ ព្រមទាំងថ្លែងអំណរគុណ ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់»។ (ភី. ៤:៦) ដោយសារយើងរស់នៅគ្រាចុងក្រោយបង្អស់នៃពិភពលោករបស់សាថាន ហើយមនុស្សនៅជុំវិញយើងជាមនុស្ស«រមិលគុណ» ជាការសំខាន់ដែលយើងអរគុណព្រះយេហូវ៉ាអស់ពីចិត្ដដើម្បីកុំឲ្យយើងដូចមនុស្សក្នុងពិភពលោកនេះ។ (២ធី. ៣:១, ២) ពិភពលោកនេះពោរពេញទៅដោយចិត្ដគំនិតអកតញ្ញូ។ បើយើងមិនប្រុងប្រយ័ត្នទេ ចិត្ដគំនិតបែបនេះអាចមានឥទ្ធិពលមកលើយើងយ៉ាងងាយ។ ការពោលពាក្យអរគុណចំពោះព្រះក្នុងសេចក្ដីអធិដ្ឋាន ធ្វើឲ្យយើងសប្បាយចិត្ដ ហើយការពារយើងមិនឲ្យ‹ត្អូញត្អែរ រអ៊ូរទាំអំពីជីវភាពរបស់យើង›។ (យូ. ១៦) ម្យ៉ាងទៀត ពេលមេគ្រួសារអធិដ្ឋានជាមួយនឹងក្រុមគ្រួសាររបស់ពួកគាត់ ហើយរួមបញ្ចូលការថ្លែងអំណរគុណក្នុងសេចក្ដីអធិដ្ឋានរបស់ពួកគាត់ នោះពួកគាត់លើកទឹកចិត្ដប្រពន្ធនិងកូនឲ្យចេះអរគុណ។

៦, ៧. តើការអង្វរគឺជាអ្វី ហើយតើយើងអាចអង្វរព្រះយេហូវ៉ាអំពីរឿងអ្វីខ្លះ?

ការអង្វរគឺជាសេចក្ដីអធិដ្ឋានដ៏ស្មោះអស់ពីចិត្ដ។ តើយើងអាចអង្វរព្រះយេហូវ៉ាអំពីរឿងអ្វីខ្លះ? យើងប្រាកដជាអាចអង្វរសុំជំនួយពីព្រះយេហូវ៉ា ពេលយើងត្រូវគេបៀតបៀន ឬពេលយើងកំពុងប្រឈមមុខនឹងជំងឺដែលគំរាមកំហែងដល់ជីវិតរបស់យើង។ ធម្មតានៅពេលនោះ សេចក្ដីអធិដ្ឋានរបស់យើងដើម្បីសុំជំនួយពីព្រះ ទៅជាការអង្វរវិញ។ ប៉ុន្ដែ តើមានតែពេលនោះប៉ុណ្ណោះឬ ដែលយើងអាចអង្វរព្រះយេហូវ៉ា?

សូមពិចារណាសេចក្ដីអធិដ្ឋានគំរូរបស់លោកយេស៊ូ ហើយកត់សម្គាល់អ្វីដែលលោកបានមានប្រសាសន៍អំពីនាម រាជាណាចក្រនិងបំណងប្រាថ្នារបស់ព្រះ។ (សូមអាន ម៉ាថាយ ៦:៩, ១០) ពិភពលោកនេះគឺពោរពេញទៅដោយអំពើអាក្រក់ ហើយរដ្ឋាភិបាលរបស់មនុស្សមិនអាចបំពេញសេចក្ដីត្រូវការដែលសំខាន់ចាំបាច់របស់ប្រជាពលរដ្ឋរបស់ខ្លួនបានឡើយ។ ដូច្នេះ យើងគួរអធិដ្ឋានដើម្បីឲ្យនាមរបស់បិតាយើងដែលនៅស្ថានសួគ៌បានបរិសុទ្ធ និងដើម្បីឲ្យរាជាណាចក្ររបស់លោកបំផ្លាញចោលការគ្រប់គ្រងរបស់សាថានពីផែនដី។ នេះក៏ជាពេលដែលយើងត្រូវអង្វរសុំព្រះយេហូវ៉ាធ្វើឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ។ ហេតុនេះ សូមយើងយកចិត្ដទុកដាក់យ៉ាងខ្លាំង ដោយត្រៀមខ្លួនប្រើសេចក្ដីអធិដ្ឋានគ្រប់យ៉ាង។

ចូរ«អធិដ្ឋានជានិច្ច»

៨, ៩. ហេតុអ្វីយើងមិនគួររិះគន់ពេត្រុសនិងសាវ័កទៀតដែលបានដេកលក់នៅសួនហ្គេតសេម៉ានី?

ទោះជាសាវ័កពេត្រុសបានដាស់តឿនគ្រិស្ដសាសនិកឲ្យ«យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»ក៏ដោយ មានពេលមួយគាត់មិនបានធ្វើដូច្នេះទេ។ គាត់គឺជាអ្នកកាន់តាមម្នាក់ក្នុងចំណោមអ្នកកាន់តាមទៀតដែលបានដេកលក់ ពេលលោកយេស៊ូបានអធិដ្ឋាននៅសួនហ្គេតសេម៉ានី។ សូម្បីតែក្រោយពីលោកយេស៊ូបានប្រាប់ពួកគាត់ឲ្យ«ចាំយាមហើយអធិដ្ឋានជានិច្ច»ក៏ដោយ ក៏ពួកគាត់មិនបានធ្វើដូច្នេះទេ។—សូមអាន ម៉ាថាយ ២៦:៤០-៤៥

ប៉ុន្ដែ ជាជាងរិះគន់ពេត្រុសនិងសាវ័កទៀតដោយសារពួកគាត់បានដេកលក់ យើងគួរចាំថា ពួកគាត់ហត់នឿយខ្លាំងណាស់ដោយសារអ្វីដែលពួកគាត់បានធ្វើនៅថ្ងៃនោះ។ ពួកគាត់បានរៀបចំធ្វើបុណ្យរំលង ហើយបានធ្វើពិធីនោះនៅល្ងាចនោះ។ ក្រោយមក លោកយេស៊ូបានចាប់ផ្ដើមពិធីអាហារល្ងាចរបស់លោកម្ចាស់ ហើយបានទុក គំរូសម្រាប់ពិធីរំលឹកមរណភាពរបស់លោកដែលនឹងធ្វើឡើងនាពេលអនាគត។ (១កូ. ១១:២៣-២៥) «ក្រោយពីបានច្រៀងសរសើរព្រះហើយ លោកនិងពួកគាត់បានចេញទៅភ្នំដើមអូលីវ» ដោយដើរឆ្ងាយបន្ដិចតាមផ្លូវចង្អៀតនៃក្រុងយេរូសាឡិម។ (ម៉ាថ. ២៦:៣០, ៣៦) នៅពេលនោះប្រហែលជារំលងអធ្រាត្រហើយ។ ប្រសិនបើយើងនៅក្នុងសួនហ្គេតសេម៉ានីនៅយប់នោះ យើងក៏ប្រហែលជាដេកលក់ដែរ។ ជាជាងរិះគន់ពួកសាវ័កដែលនឿយហត់ លោកយេស៊ូបានទទួលស្គាល់ថា «ចិត្ដបានប្រុងប្រៀបជាស្រេច . . . ប៉ុន្ដែសាច់ឈាមគឺខ្សោយណាស់»។

ទោះជាពេត្រុសបានធ្វើខុសក្ដី គាត់បានរៀនឲ្យចេះ «យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន» (សូមមើលវគ្គ១០, ១១)

១០, ១១. () តើពេត្រុសបានទាញមេរៀនអ្វីពីបទពិសោធន៍របស់គាត់នៅសួនហ្គេតសេម៉ានី? () តើបទពិសោធន៍របស់ពេត្រុសមានឥទ្ធិពលយ៉ាងណាមកលើអ្នក?

១០ បទពិសោធន៍នៅសួនហ្គេតសេម៉ានីពិតជាមានប្រយោជន៍មែនសម្រាប់ពេត្រុស។ គាត់បានទាញមេរៀនគួរឲ្យឈឺចាប់មួយដោយសារគាត់មិនបានប្រុងស្មារតីជានិច្ចទេ។ មុននេះ លោកយេស៊ូបានមានប្រសាសន៍ថា«នៅយប់នេះ អ្នកទាំងអស់គ្នានឹងជំពប់ដួល ដោយសារអ្វីដែលកើតឡើងដល់ខ្ញុំ»។ ឮដូច្នេះ ពេត្រុសបានលាន់មាត់ថា«ទោះបីពួកគេទាំងអស់គ្នាជំពប់ដួលដោយសារអ្វីដែលកើតឡើងដល់លោកក៏ដោយ ក៏ខ្ញុំនឹងមិនជំពប់ដួលឡើយ!»។ លោកយេស៊ូបានតបឆ្លើយដោយនិយាយថាពេត្រុសនឹងបដិសេធមិនទទួលស្គាល់លោកបីដង។ ប៉ុន្ដែ ពេត្រុសមិនបានជឿលោកទេ ហើយបាននិយាយថា«សូម្បីតែខ្ញុំត្រូវស្លាប់ជាមួយនឹងលោកក៏ដោយ ក៏ខ្ញុំនឹងមិនលែងទទួលស្គាល់លោកដែរ»។ (ម៉ាថ. ២៦:៣១-៣៥) ទោះជាយ៉ាងនេះក្ដី ពេត្រុសបានជំពប់ដួល ដូចលោកយេស៊ូបានទាយ។ ពេលពេត្រុសបានដឹងអ្វីដែលគាត់បានធ្វើ គាត់មានអារម្មណ៍បន្ទោសខ្លួនរហូតដល់គាត់«យំដោយនឹកស្ដាយជាខ្លាំង»។—លូក. ២២:៦០-៦២

១១ ពេត្រុសបានរៀនពីបទពិសោធន៍នេះថា គាត់មិនគួរមានទំនុកចិត្ដលើខ្លួនគាត់ហួសហេតុពេកទេ។ ការអធិដ្ឋានច្បាស់ជាបានជួយពេត្រុសអំពីរឿងនេះ។ គួរឲ្យកត់សម្គាល់ថាតាមការពិត ឱវាទដែលឲ្យ«យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»គឺមកពីពេត្រុស។ តើយើងកំពុងធ្វើតាមឱវាទនោះដែលព្រះបានដឹកនាំឲ្យសរសេរទេ? តើយើង«អធិដ្ឋានជានិច្ច» ហើយបង្ហាញថាយើងពឹងផ្អែកលើព្រះយេហូវ៉ាទេ? (ទំនុក. ៨៥:៨) សូមយើងចាំជានិច្ចផងដែរនូវការដាស់តឿនរបស់សាវ័កប៉ូលដែលថា«ដូច្នេះ ចូរឲ្យអ្នកដែលគិតថាខ្លួនឈរ ប្រយ័ត្នក្រែងលោដួល»។—១កូ. ១០:១២

ព្រះបានឆ្លើយតបនឹងសេចក្ដីអធិដ្ឋានរបស់នេហេមា

១២. ហេតុអ្វីនេហេមាជាគំរូល្អសម្រាប់យើង?

១២ សូមពិចារណាអំពីនេហេមាដែលបានបម្រើជាអ្នកកាន់ពែងរបស់ស្ដេចជនជាតិពើស៊ី ឈ្មោះអើថាស៊ើកសេសនៅសតវត្សរ៍ទី៥ មុនគ.ស.។ នេហេមាបានទុកគំរូដ៏ល្អមួយសម្រាប់អ្នកណាដែលបានអធិដ្ឋានយ៉ាងអស់ពីចិត្ដ។ អស់ជាច្រើនថ្ងៃ គាត់បាន‹តមអាហារហើយអធិដ្ឋាននៅចំពោះព្រះ›ជានិច្ចអំពីទុក្ខលំបាករបស់ជនជាតិយូដានៅក្រុងយេរូសាឡិម។ (នេហ. ១:៤) ពេលស្ដេចអើថាស៊ើកសេសបានសួរគាត់អំពីមូលហេតុដែលគាត់មានទឹកមុខក្រៀមក្រំ និងអំពីអ្វី ដែលគាត់ចង់ឲ្យស្ដេចអង្គនោះធ្វើដើម្បីគាត់ ភ្លាមនោះ«[នេហេមា]ក៏អធិដ្ឋានដល់ព្រះនៃស្ថានសួគ៌»។ (នេហ. ២:២-) តើមានលទ្ធផលអ្វី? ព្រះយេហូវ៉ាបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់គាត់ ហើយបានគ្រប់គ្រងកិច្ចការតាមរបៀបដែលផ្ដល់ប្រយោជន៍ដល់រាស្ដ្ររបស់លោក។ (នេហ. ២:៥, ៦) នេះច្បាស់ជាបានពង្រឹងជំនឿនេហេមាមែន!

១៣, ១៤. តើយើងគួរធ្វើអ្វី ដើម្បីរក្សាជំនឿឲ្យបានមាំមួន ហើយទប់ទល់នឹងការព្យាយាមរបស់សាថានដែលចង់ធ្វើឲ្យយើងធ្លាក់ទឹកចិត្ដ?

១៣ ការអធិដ្ឋានជានិច្ចដូចនេហេមា ជួយយើងរក្សាជំនឿឲ្យបានមាំមួន។ សាថានគ្មានមេត្ដា ហើយច្រើនតែវាយប្រហារយើង ពេលដែលយើងខ្សោយ។ ជាឧទាហរណ៍ ប្រសិនបើយើងមានជំងឺធ្ងន់ធ្លាក់ទឹកចិត្ដខ្លាំង យើងប្រហែលជាចាប់ផ្ដើមមានអារម្មណ៍ថា ព្រះមិនឲ្យតម្លៃចំពោះពេលវេលាដែលយើងប្រើដើម្បីផ្សព្វផ្សាយជារៀងរាល់ខែទេ។ បងប្អូនខ្លះព្រួយចិត្ដ ប្រហែលជាដោយសារអ្វីដែលពួកគាត់បានឆ្លងកាត់ពីមុនក្នុងជីវិត។ សាថានចង់ធ្វើឲ្យយើងជឿថា យើងគ្មានតម្លៃទេ។ វាព្យាយាមប្រើអារម្មណ៍មិនល្អទាំងនេះដើម្បីធ្វើឲ្យជំនឿរបស់យើងចុះខ្សោយ។ ប៉ុន្ដែ ដោយ«យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន» យើងអាចរក្សាជំនឿរបស់យើងឲ្យបានមាំមួន។ តាមការពិត ‹ខែលធំនៃជំនឿនឹងជួយយើងឲ្យពន្លត់អស់ទាំងព្រួញឆេះរបស់មេកំណាច›។—អេភ. ៦:១៦

ការ«យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»ជួយយើងឲ្យយកឈ្នះការពិបាកផ្សេង (សូមមើលវគ្គ១៣, ១៤)

១៤ ប្រសិនបើយើង«យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន» ពេលយើងជួបការល្បងល យើងនឹងមិនភ្ញាក់ផ្អើល ហើយនឹងមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ាឡើយ។ ពេលយើងប្រឈមមុខនឹងការល្បងនិងទុក្ខលំបាក សូមយើងចាំអំពីគំរូរបស់នេហេមា ហើយអធិដ្ឋានសុំជំនួយពីព្រះភ្លាមៗ។ យើងអាចទប់ទល់នឹងការល្បួង ហើយស៊ូទ្រាំនឹងការល្បងជំនឿរបស់យើងបានដោយជោគជ័យ លុះត្រាតែយើងមានជំនួយពីព្រះយេហូវ៉ា។

ចូរអធិដ្ឋានឲ្យអ្នកទៀត

១៥. ស្ដីអំពីការអធិដ្ឋានឲ្យអ្នកទៀត តើយើងគួរសួរខ្លួនយើងនូវសំណួរអ្វីខ្លះ?

១៥ លោកយេស៊ូបានអធិដ្ឋានអង្វរកុំឲ្យជំនឿរបស់សាវ័កពេត្រុសចុះ ខ្សោយ។ (លូក. ២២:៣២) អេប៉ាប្រាសដែលជាគ្រិស្ដសាសនិកដ៏ស្មោះត្រង់នៅសតវត្សរ៍ទីបានយកតម្រាប់លោកយេស៊ូស្ដីអំពីរឿងនេះ ហើយខំប្រឹងព្យាយាមអធិដ្ឋានឲ្យបងប្អូនរបស់គាត់នៅក្រុងកូឡុស។ ប៉ូលបានសរសេរទៅពួកគាត់ថា«គាត់តែងតែខំប្រឹងព្យាយាមអធិដ្ឋានដើម្បីអ្នករាល់គ្នា ដើម្បីនៅទីបំផុត អ្នករាល់គ្នានឹងកាន់ជំហរដោយមានគ្រប់លក្ខណៈសម្បត្ដិ និងដោយមានជំនឿរឹងមាំខាងបំណងប្រាថ្នាទាំងមូលរបស់ព្រះ»។ (កូឡ. ៤:១២) យើងគួរសួរខ្លួនយើងថា ‹តើខ្ញុំខំប្រឹងព្យាយាមអធិដ្ឋានដើម្បីបងប្អូនរួមជំនឿរបស់ខ្ញុំនៅទូទាំងពិភពលោកទេ? តើប៉ុន្មានដងដែលសេចក្ដីអធិដ្ឋានរបស់ខ្ញុំរួមបញ្ចូលបងប្អូនរួមជំនឿដែលបានរងទុក្ខដោយសារមហន្ដរាយធម្មជាតិណាមួយ? តើពេលណាជាពេលចុងក្រោយដែលខ្ញុំប្រឹងព្យាយាមអធិដ្ឋានឲ្យបងប្អូនដែលមានភារកិច្ចធ្ងន់ធ្ងរនៅក្នុងអង្គការរបស់ព្រះយេហូវ៉ា? តើនៅពេលថ្មីនេះ ខ្ញុំបានអធិដ្ឋានឲ្យបងប្អូននៅក្នុងក្រុមជំនុំដែលកំពុងប្រឈមមុខនឹងទុក្ខលំបាកទេ?›។

១៦. តើសេចក្ដីអធិដ្ឋានរបស់យើងដើម្បីអ្នកទៀតពិតជាសំខាន់មែនឬ? សូមពន្យល់។

១៦ សេចក្ដីអធិដ្ឋានរបស់យើងទៅព្រះយេហូវ៉ាដើម្បីអ្នកទៀត ពិតជាអាចជួយពួកគេ។ (សូមអាន កូរិនថូសទី២ ១:១១) ព្រះយេហូវ៉ាមិនត្រូវតែធ្វើអ្វីមួយដោយសារអ្នកបម្រើជាច្រើននាក់របស់លោកអធិដ្ឋានសុំម្ដងហើយម្ដងទៀតនោះឡើយ។ ប៉ុន្ដែ លោកសប្បាយនឹងឃើញពួកគាត់យកចិត្ដទុកដាក់នឹងគ្នាទៅវិញទៅមក កាលដែលលោកឆ្លើយតបនឹងសេចក្ដីអធិដ្ឋានរបស់ពួកគាត់។ ដូច្នេះ យើងគួរយកចិត្ដទុកដាក់ចំពោះឯកសិទ្ធិនិងភារកិច្ចរបស់យើងក្នុងការអធិដ្ឋានឲ្យអ្នកទៀត។ ដូចអេប៉ាប្រាស យើងគួរបង្ហាញសេចក្ដីស្រឡាញ់និងការយកចិត្ដទុកដាក់ដ៏ស្មោះអស់ពីចិត្ដរបស់យើងចំពោះបងប្អូនគ្រិស្ដសាសនិកប្រុសស្រីរបស់យើង ដោយខំប្រឹងព្យាយាមអធិដ្ឋានដើម្បីពួកគាត់។ ការធ្វើដូច្នេះនឹងនាំឲ្យយើងមានសុភមង្គលកាន់តែច្រើន ពីព្រោះ«ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។—សកម្ម. ២០:៣៥

‹សេចក្ដីសង្គ្រោះរបស់យើងគឺជិតដល់ហើយ›

១៧, ១៨. តើការ«យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»នឹងជួយយើងយ៉ាងដូចម្ដេច?

១៧ មុននឹងប៉ូលនិយាយថា«យប់ជ្រៅណាស់ហើយ ថ្ងៃនោះក៏ជិតដល់ដែរ» គាត់បានសរសេរថា«អ្នករាល់គ្នាដឹងថាគ្រានេះជាគ្រាណាហើយ គឺជាម៉ោងដែលអ្នករាល់គ្នាត្រូវភ្ញាក់ពីការដេកលក់ ព្រោះឥឡូវនេះ សេចក្ដីសង្គ្រោះរបស់យើងគឺជិតជាងពេលដែលយើងបានទៅជាអ្នកជឿទៅទៀត»។ (រ៉ូម ១៣:១១, ១២) ពិភពលោកថ្មីដែលព្រះបានសន្យាគឺជិតដល់ហើយ ហើយសេចក្ដីសង្គ្រោះរបស់យើងគឺជិតជាងយើងអាចគិត។ យើងមិនត្រូវដេកលក់ក្នុងន័យថាលែងយកចិត្ដទុកដាក់ក្នុងការគោរពប្រណិប័តន៍ព្រះ ហើយយើងមិនគួរអនុញ្ញាតឲ្យអ្វីក្នុងពិភពលោកនេះស៊ីពេលដែលយើងទុកសម្រាប់នៅតែឯងដើម្បីអធិដ្ឋានទៅព្រះយេហូវ៉ាឡើយ។ ផ្ទុយទៅវិញ ចូរយើង«យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»។ ការធ្វើដូច្នេះនឹងជួយយើងឲ្យ«មានការប្រព្រឹត្ដបរិសុទ្ធ ហើយធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ» កាលដែលយើងទន្ទឹងរង់ចាំថ្ងៃរបស់ព្រះយេហូវ៉ា។ (២ពេ. ៣:១១, ១២) ដូច្នេះ របៀបរស់នៅរបស់យើងនឹងបង្ហាញថា យើងកំពុងភ្ញាក់ ហើយដឹងខ្លួនជានិច្ចក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយថាយើងពិតជាជឿថាទីបញ្ចប់នៃរបៀបរបបដ៏អាក្រក់នេះគឺជិតដល់ហើយ។ ហេតុនេះ សូមឲ្យយើង«អធិដ្ឋានឥតឈប់»។ (១ថែ. ៥:១៧) យើងគួរយកតម្រាប់លោកយេស៊ូ ហើយរកកន្លែងមួយដែលយើងអាចនៅតែឯងដើម្បីអធិដ្ឋានទៅព្រះយេហូវ៉ា។ ប្រសិនបើយើងចំណាយពេលយូរបន្ដិចដើម្បីអធិដ្ឋានទៅព្រះយេហូវ៉ា យើងនឹងចូលទៅកាន់តែជិតលោក។ (យ៉ា. ៤:៧, ៨) នេះនឹងជាពរដ៏អស្ចារ្យមែន!

១៨ បទគម្ពីរចែងថា«ពេលដែលគ្រិស្ដជាមនុស្ស លោកបានធ្វើសំណូមពរនិងអង្វរដល់អ្នកដែលមានសមត្ថភាពសង្គ្រោះឲ្យរួចពីសេចក្ដីស្លាប់ ដោយទឹកភ្នែកនិងបន្លឺសំឡេងយ៉ាងខ្លាំង ហើយសំណូមពររបស់លោកបានត្រូវទទួល ដោយសារលោកកោតខ្លាចព្រះ»។ (ហេ. ៥:៧) លោកយេស៊ូបានអង្វរព្រះយេហូវ៉ា និងបានធ្វើសំណូមពរទៅព្រះ ហើយលោកបានរក្សាភាពស្មោះត្រង់ចំពោះព្រះរហូតដល់ទីបញ្ចប់នៃជីវិតរបស់លោកនៅផែនដី។ ជាលទ្ធផល ព្រះយេហូវ៉ាបានសង្គ្រោះបុត្រជាទីស្រឡាញ់របស់លោកពីសេចក្ដីស្លាប់ ហើយបានឲ្យលោកនូវជីវិតអមតៈនៅស្ថានសួគ៌ជារង្វាន់។ យើងក៏អាចស្មោះត្រង់នឹងបិតារបស់យើងដែលនៅស្ថានសួគ៌ដែរ ទោះជាយើងជួបការល្បួងនិងទុក្ខលំបាកណាក៏ដោយនៅអនាគត។ យើងពិតជាអាចបានជីវិតដែលគ្មានទីបញ្ចប់ជារង្វាន់ ឲ្យតែយើង«យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»។