លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើជនជាតិយូដានៅសតវត្សរ៍ទី១ មានទីសំអាងអ្វីខ្លះដើម្បី«រង់ចាំមើល»មេស្ស៊ី?

នៅសម័យយ៉ូហានដែលជាអ្នកជ្រមុជទឹក «បណ្ដាជនកំពុងរង់ចាំមើល ហើយពួកគេទាំងអស់គ្នាកំពុងរិះគិតក្នុងចិត្ដអំពីយ៉ូហានថា៖ ‹ប្រហែលជាគាត់ជាគ្រិស្ដទេដឹង?›»។ (លូក. ៣:១៥) ហេតុអ្វីជនជាតិយូដាប្រហែលជាបានជឿជាក់ថា មេស្ស៊ីនឹងលេចមកនៅពេលនោះ? គឺមានមូលហេតុជាច្រើន។

ក្រោយពីលោកយេស៊ូបានកើតមក ទេវតារបស់ព្រះយេហូវ៉ាបានលេចមកជួបគង្វាល ដែលកំពុងមើលថែហ្វូងចៀមនៅវាលជិតក្រុងបេថ្លេហិម។ ទេវតានោះបានប្រកាសថា«ថ្ងៃនេះអ្នកដែលនឹងសង្គ្រោះអ្នករាល់គ្នា គឺគ្រិស្ដដ៏ជាម្ចាស់ បានកើតមកនៅក្រុងរបស់ដាវីឌ»។ (លូក. ២:៨-១១) បន្ទាប់មក «ទេវតាជាច្រើនរួមជាមួយនឹងទេវតាមួយរូបនោះ ដូចជាកងទ័ពមួយយ៉ាងធំ ក៏បានសរសើរព្រះថា * ‹យើងសូមសរសើរតម្កើងព្រះដែលស្ថិតនៅស្ថានសួគ៌ ហើយនៅផែនដី សូមឲ្យមនុស្សជាទីគាប់ចិត្ដលោកប្រកបដោយសេចក្ដីសុខសាន្ដ›»។—លូក. ២:១៣, ១៤

ការប្រកាសនោះប្រាកដជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើគង្វាលដែលមានចិត្ដរាបទាបទាំងនោះ។ ភ្លាមនោះពួកគេបានចេញដំណើរទៅក្រុងបេថ្លេហិម ហើយពេលដែលពួកគេរកឃើញយ៉ូសែបនិងម៉ារៀ ព្រមទាំងទារកយេស៊ូ «ពួកគង្វាលក៏រៀបរាប់អំពីអ្វីដែលទេវតាបានប្រាប់ពួកគេស្ដីអំពីបុត្រតូចនោះ»។ ជាលទ្ធផល «អស់អ្នកដែលបានអ្វីដែលពួកគង្វាលនិយាយ ក៏នឹកអស្ចារ្យក្នុងចិត្ដ»។ (លូក. ២:១៧, ១៨) ពាក្យដែលថា«អស់អ្នកដែលបាន»បង្កប់អត្ថន័យថា គង្វាលទាំងនោះបាននិយាយជាមួយអ្នកទៀតក្រៅពីយ៉ូសែបនិងម៉ារៀ។ បន្ទាប់មក កាលដែលគង្វាលទាំងនោះបានត្រឡប់ទៅផ្ទះវិញ ពួកគេបន្ដ«សរសើរតម្កើងព្រះដោយសារអ្វីដែលពួកគេបាននិងឃើញ ដូចអ្វីដែលបានត្រូវប្រាប់ដល់ពួកគេ»។ (លូក. ២:២០) គង្វាលទាំងនោះប្រាកដជាមិនបានលាក់ទុកដំណឹងល្អដែលពួកគេបានអំពីគ្រិស្ដឡើយ!

ពេលដែលម៉ារៀនាំយកកូនប្រុសទីរបស់នាងទៅក្រុងយេរូសាឡិមដើម្បីបង្ហាញដល់ព្រះយេហូវ៉ា ដូចច្បាប់ម៉ូសេបានតម្រូវ ស្ដ្រីដែលជាអ្នកប្រកាសទំនាយម្នាក់ឈ្មោះអាណាបាន«ចាប់ផ្ដើមអរគុណព្រះ ក៏បាននិយាយអំពីបុត្រតូចនោះប្រាប់អស់អ្នកដែលកំពុងរង់ចាំព្រះសង្គ្រោះក្រុងយេរូសាឡិម»។ (លូក. ២:៣៦-៣៨; និក្ខ. ១៣:១២) ដូច្នេះ ដំណឹងអំពីការលេចមករបស់មេស្ស៊ីបានសុសសាយទៅទៀត។

ក្រោយមក«ពួកអ្នកចេះហោរាសាស្ដ្រពីតំបន់ខាងកើតបានមកដល់ក្រុងយេរូសាឡិម ហើយសួរថា៖ ‹តើស្ដេចនៃជនជាតិយូដាដែលទើបតែកើតមកនោះនៅណា? ព្រោះយើងបានឃើញផ្កាយរបស់លោកពេលដែលយើងនៅតំបន់ខាងកើត ហើយយើងបានមកទីនេះដើម្បីលំឱនកាយគោរពលោក›»។ (ម៉ាថ. ២:១, ២) ក្រោយពីបានពាក្យទាំងនេះ «ស្ដេចហេរ៉ូឌព្រមទាំងអ្នកក្រុងយេរូសាឡិមទាំងឡាយចាប់ផ្ដើមជ្រួលច្របល់ក្នុងចិត្ដ។ ក្រោយមក ស្ដេចហេរ៉ូឌហៅពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់គ្រប់រូបឲ្យមកជួបជុំគ្នា រួចគាត់ចាប់ផ្ដើមសួរពួកគេដើម្បីឲ្យដឹងអំពីកន្លែងដែលគ្រិស្ដត្រូវកើត»។ (ម៉ាថ. ២:៣,  ) ដូច្នេះមនុស្សជាច្រើនបានទទួលដំណឹងថា បុគ្គលដែលនឹងក្លាយជាមេស្ស៊ីបានមកដល់ហើយ! *

សៀវភៅលូកា ៣:១៥ដែលបានត្រូវដកស្រង់ខាងលើបញ្ជាក់ថា ជនជាតិយូដាខ្លះបានគិតថាយ៉ូហានដែលជាអ្នកជ្រមុជទឹកប្រហែលជាគ្រិស្ដ។ ប៉ុន្ដែ យ៉ូហានបានធ្វើឲ្យពួកគេលែងសង្ស័យទៀតដោយថា«លោកដែលនឹងមកក្រោយខ្ញុំ គឺខ្លាំងជាងខ្ញុំ។ ខ្ញុំមិនសមនឹងដោះស្បែកជើងជូនលោកឡើយ។ លោកនឹងជ្រមុជអ្នករាល់គ្នាក្នុងសកម្មពលបរិសុទ្ធរបស់ព្រះ និងក្នុងភ្លើង»។ (ម៉ាថ. ៣:១១) ពាក្យរបស់យ៉ូហានដែលបង្ហាញចិត្ដរាបទាបបានធ្វើឲ្យជនជាតិយូដាកាន់តែទន្ទឹងរង់ចាំដោយចិត្ដរំភើបនូវការមកដល់របស់មេស្ស៊ី។

តើជនជាតិយូដានៅសតវត្សរ៍ទី១ បានគណនាពេលវេលាដែលមេស្ស៊ីនឹងមកដល់ដោយផ្អែកលើទំនាយស្ដីអំពី៧០អាទិត្យដែលបានត្រូវកត់ទុកនៅដានីយ៉ែល ៩:២៤-២៧ឬ? ដោយសារយើងមិនបានដឹង នោះយើងមិនអាចបញ្ជាក់អំពីរឿងនេះបានឡើយ។ តាមការពិត នៅសម័យលោកយេស៊ូមានការបកស្រាយខុសគ្នាជាច្រើនអំពីរបៀបគណនា៧០អាទិត្យ ហើយគ្មានការបកស្រាយណាមួយដែលស្រដៀងគ្នានឹងការយល់ដឹងរបស់យើងនាពេលសព្វថ្ងៃនេះឡើយ។ *

ពួកអ៊ីសិន្សដែលមនុស្សជាទូទៅគិតថាជានិកាយមួយនៃសាសនាយូដាដែលរស់នៅដោយឡែកពីគេ បានបង្រៀនថា មេស្ស៊ីពីររូបនឹងលេចមកនៅជិតចុងបញ្ចប់នៃ៤៩០ឆ្នាំ ប៉ុន្ដែយើងមិនអាចដឹងប្រាកដថាពួកអ៊ីសិន្សបានធ្វើការគណនានេះដោយផ្អែកលើទំនាយដានីយ៉ែលទេ។ ទោះជាពួកគេបានផ្អែកលើទំនាយនេះក៏ដោយ គឺពិបាកជឿថាជនជាតិយូដាជាទូទៅបានទទួលឥទ្ធិពលពីការគណនារបស់ក្រុមនេះដែលនៅដាច់ឆ្ងាយពីគេឡើយ។

នៅសតវត្សទី២ គ.ស. ជនជាតិយូដាខ្លះបានជឿថា ៧០អាទិត្យនោះគឺជាចន្លោះពេលពីការបំផ្លាញវិហារទីនៅឆ្នាំ៦០៧ មុនគ.ស. រហូតដល់ការបំផ្លាញវិហារទីនៅឆ្នាំ៧០ គ.ស.។ ជនជាតិយូដាខ្លះទៀតគិតថាការសម្រេចទំនាយនោះទាក់ទងនឹងសម័យពួកម៉ាខាប៊ីនៅសតវត្សទី២ មុនគ.ស.។ ដូច្នេះគ្មានមតិស្របគ្នាណាមួយស្ដីអំពីរបៀបគណនា៧០អាទិត្យឡើយ។

ប្រសិនបើមានការយល់ដឹងត្រឹមត្រូវអំពីពេលកំណត់នៃ៧០អាទិត្យនៅសតវត្សរ៍ទី១ គ.ស. នោះពួកសាវ័កនិងគ្រិស្ដសាសនិកទៀតនៅសតវត្សរ៍ទី១ ទំនងជានឹងលើកចំណុចនេះឡើងដើម្បីជាភ័ស្ដុតាងបង្ហាញថាមេស្ស៊ីដែលបានត្រូវសន្យា ដែលបានលេចមកចំពេល គឺលោកយេស៊ូគ្រិស្ដ។ ប៉ុន្ដែគ្មានភ័ស្ដុតាងដែលបង្ហាញថាគ្រិស្ដសាសនិកនៅសម័យដើមបានធ្វើដូច្នេះឡើយ។

មានកត្ដាផ្សេងទៀតដែលគួរពិចារណាដែរ។ អ្នកសរសេរសៀវភៅដំណឹងល្អទាំងបួនច្រើនតែបញ្ជាក់ថាលោកយេស៊ូគ្រិស្ដបានសម្រេចទំនាយខ្លះនៅបទគម្ពីរហេប្រឺ។ (ម៉ាថ. ១:២២, ២៣; ២:១៣-១៥; ៤:១៣-១៦) ប៉ុន្ដែគ្មាននរណាម្នាក់បានបញ្ជាក់ថាការលេចមករបស់លោកយេស៊ូនៅផែនដីគឺជាប់ទាក់ទងនឹងទំនាយអំពី៧០អាទិត្យឡើយ។

សរុបសេចក្ដីមក: យើងមិនអាចបញ្ជាក់ថាមនុស្សនៅសម័យលោកយេស៊ូយល់ដឹងយ៉ាងត្រឹមត្រូវអំពីទំនាយស្ដីអំពី៧០អាទិត្យឡើយ។ ប៉ុន្ដែ សៀវភៅដំណឹងល្អទាំងបួនផ្ដល់នូវមូលហេតុត្រឹមត្រូវផ្សេងទៀតដែលមនុស្សបាន«រង់ចាំមើល»មេស្ស៊ី។

^ ???? 4 គម្ពីរមិនបានប្រាប់ថាទេវតាបាន«ច្រៀង»នៅពេលដែលលោកយេស៊ូកើតឡើយ។

^ ???? 7 យើងប្រហែលជាឆ្ងល់ថា តើតាមរបៀបណាពួកអ្នកចេះហោរាសាស្ដ្រដឹងថា«ផ្កាយ»នៅទិសខាងកើតជាប់ទាក់ទងនឹងកំណើតរបស់«ស្ដេចនៃជនជាតិយូដា»? តើនេះគឺដោយសារពួកគេបានដំណឹងអំពីកំណើតរបស់លោកយេស៊ូ ពេលដែលពួកគេធ្វើដំណើរឆ្លងកាត់ស្រុកអ៊ីស្រាអែលឬ?

^ ???? 9 ស្ដីអំពីការយល់ដឹងរបស់យើងនាពេលសព្វថ្ងៃនេះ ចំពោះទំនាយអំពី៧០អាទិត្យ សូមមើលសៀវភៅ តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ២២៨-២២៩។