លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការសន្ទនាអំពីប្រធានបទមួយក្នុងគម្ពីរ

តើរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅពេលណា? (ភាគទី២)

តើរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅពេលណា? (ភាគទី២)

ការសន្ទនាខាងក្រោមនេះជាឧទាហរណ៍អំពីប្រធានបទមួយដែលសាក្សីព្រះយេហូវ៉ាតាមធម្មតាសន្ទនាជាមួយនឹងម្ចាស់ផ្ទះ។ ឧទាហរណ៍ សាក្សីព្រះយេហូវ៉ាម្នាក់ឈ្មោះខេមរិន បានទៅផ្ទះរបស់បុរសម្នាក់ឈ្មោះច័ន្ទ។

ការសង្ខេបឡើងវិញអំពីសុបិនរបស់នេប៊ូក្នេសា

ខេមរិន: សួស្ដីបងច័ន្ទ តើបងសុខសប្បាយទេ? ខ្ញុំសប្បាយចិត្ដមែនដែលយើងអាចជួបគ្នាម្ដងទៀត។ ខ្ញុំតែងតែចូលចិត្ដការពិគ្រោះអំពីគម្ពីរជាមួយបងរៀងរាល់សប្ដាហ៍។ *

ច័ន្ទ: ខ្ញុំសុខសប្បាយទេ អរគុណ។

ខេមរិន: ខ្ញុំសប្បាយចិត្ដដែលអីចឹង។ ពេលខ្ញុំមកលេងលើកមុន យើងពិគ្រោះគ្នាអំពីមូលហេតុដែលសាក្សីព្រះយេហូវ៉ាជឿថា រាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤។ * ក្នុងការពិគ្រោះនោះ យើងបានរកឃើញភ័ស្ដុតាងដ៏សំខាន់មួយក្នុងទំនាយនៅជំពូកទីនៃសៀវភៅដានីយ៉ែលក្នុងគម្ពីរ។ តើបងចាំអំពីអ្វីដែលបានកត់ទុកក្នុងជំពូកនោះទេ?

ច័ន្ទ: គឺអំពីសុបិនរបស់ស្ដេចនេប៊ូក្នេសាអំពីដើមឈើធំមួយ។

ខេមរិន: បាទត្រូវមែន។ ក្នុងសុបិនរបស់ស្ដេចនេប៊ូក្នេសានោះ គាត់បានឃើញដើមឈើដ៏ធំមួយដែលបានលូតរហូតដល់មេឃ។ រួចមក គាត់បានសំឡេងទេវតាមួយរូបរបស់ព្រះបង្គាប់ថា ដើមឈើនោះនឹងត្រូវកាប់ផ្ដាច់។ ក៏ប៉ុន្ដែ ព្រះបានមានប្រសាសន៍ថា ចំណែកគល់និងឫសរបស់វាត្រូវទុកឲ្យនៅជាប់ដីវិញ។ ក្រោយ«ខួប» ដើមឈើនោះនឹងដុះឡើងម្ដងទៀត។ * យើងក៏បានពិគ្រោះអំពីមូលហេតុដែលទំនាយនោះបានកើតឡើងពីរដង។ តើទំនាយនោះបានកើតឡើងលើកទី១យ៉ាងដូចម្ដេច? តើបងចាំទេ?

ច័ន្ទ: លើកទី១ទំនាយនោះគឺទាក់ទងនឹងអ្វីដែលបានកើតឡើងចំពោះស្ដេចនេប៊ូក្នេសា មែនទេ? គាត់លែងមានសតិដឹងខុសត្រូវអស់រយៈពេលឆ្នាំ។

ខេមរិន: ត្រូវមែន។ ស្ដេចនេប៊ូក្នេសាបានបាត់បង់សតិលែងដឹងខុសត្រូវអស់មួយរយៈពេលខ្លី ដូច្នេះការគ្រប់គ្រងរបស់គាត់បានត្រូវផ្អាក។ ប៉ុន្ដែ លើកទី២ ទំនាយនោះគឺទាក់ទងនឹងអ្វីដែលបានកើតឡើងចំពោះការគ្រប់គ្រងរបស់ព្រះនៅផែនដី ដែលបានត្រូវផ្អាកអស់រយៈពេលខួប។ ដូចដែលយើងបានរៀន គ្រាខួបបានចាប់ផ្ដើមនៅពេលក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោលនៅឆ្នាំ៦០៧ មុនគ.ស.។ ចាប់តាំងពីពេលនោះមក នៅផែនដីលែងមានស្ដេចដែលតំណាងព្រះយេហូវ៉ាគ្រប់គ្រងលើរាស្ដ្ររបស់លោកទៀត។ ប៉ុន្ដែ នៅចុងគ្រាខួប ព្រះនឹងតែងតាំងបុគ្គលនៅស្ថានសួគ៌ឲ្យគ្រប់គ្រងលើរាស្ដ្ររបស់លោកវិញ។ បើនិយាយឲ្យចំទៅ រាជាណាចក្រព្រះនឹងចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌ ពេលដែលគ្រាខួបបានចប់។ ដូច្នេះ បើយើងអាចសម្គាល់ថាគ្រានោះមានរយៈពេលប៉ុន្មានឆ្នាំ នោះយើងនឹងដឹងអំពីពេលដែលរាជាណាចក្ររបស់ព្រះបានចាប់ផ្ដើមគ្រប់គ្រង។ មកដល់ត្រឹមនេះ តើបងយល់ទេ?

ច័ន្ទ: បាទ ការសង្ខេបនេះជួយខ្ញុំឲ្យនឹកចាំអំពីអ្វីដែលយើងបានពិគ្រោះពីមុន។

ខេមរិន: ល្អណាស់។ ឥឡូវ សូមឲ្យយើងបន្ដពិគ្រោះគ្នាទៀតអំពីរយៈពេលនៃគ្រាខួប។ ខ្ញុំទើបតែបានអានអំពីប្រធាននេះម្ដងទៀត ដើម្បីរំលឹកអំពីចំណុចសំខាន់ៗ។ ខ្ញុំនឹងព្យាយាមពន្យល់បងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។

ច័ន្ទ: បាទ។

គ្រាចុងក្រោយបង្អស់ចាប់ផ្ដើមពេលគ្រាខួបចប់

ខេមរិន: លើកទី១ ទំនាយនោះទាក់ទងនឹងស្ដេចនេប៊ូក្នេសា ហើយគ្រាខួបគឺពិតជាមានរយៈពេលឆ្នាំមែន។ ប៉ុន្ដែ លើកទី២ ទំនាយនោះទាក់ទងនឹងរាជាណាចក្ររបស់ព្រះ ហើយគ្រាខួបនោះមានរយៈពេលយូរជាងឆ្នាំ។

ច័ន្ទ: ហេតុអ្វីបងអាចសន្និដ្ឋានដូច្នេះបាន?

ខេមរិន: តើបងចាំទេ? មូលហេតុមួយគឺ គ្រាខួបបានចាប់ផ្ដើម នៅពេលក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោលនៅឆ្នាំ៦០៧ មុនគ.ស.។ បើយើងចាប់ផ្ដើមរាប់រយៈពេលឆ្នាំចាប់ពីឆ្នាំ៦០៧ មុនគ.ស. គ្រានោះនឹងចប់នៅឆ្នាំ៦០០ មុនគ.ស.។ ប៉ុន្ដែ នៅឆ្នាំ៦០០ មុនគ.ស.នោះ គ្មានព្រឹត្ដិការណ៍សំខាន់ណាមួយបានកើតឡើងដែលទាក់ទងនឹងការគ្រប់គ្រងរបស់ព្រះឡើយ។ មូលហេតុមួយទៀតគឺ រាប់រយឆ្នាំក្រោយមក ពេលលោកយេស៊ូនៅផែនដី លោកបានបញ្ជាក់ថា គ្រាខួបនោះមិនទាន់ចប់នៅឡើយទេ។

ច័ន្ទ: អូ ឥឡូវខ្ញុំនឹកឃើញហើយ។

ខេមរិន: ដូច្នេះ គ្រាខួបមិនមែនជារយៈពេលឆ្នាំទេ ប៉ុន្ដែគ្រានោះគឺមានរយៈពេលយូរជាង។

ច័ន្ទ: អីចឹង តើមានរយៈពេលប៉ុន្មានឆ្នាំទៅ?

ខេមរិន: ក្នុងគម្ពីរ សៀវភៅការបើកបង្ហាញដែលជាប់ទាក់ទងនឹងសៀវភៅដានីយ៉ែល ជួយយើងឲ្យដឹងច្បាស់អំពីរយៈពេលនៃគ្រាខួបនោះ។ សៀវភៅការបើកបង្ហាញប្រាប់ថា គ្រាបីខួបកន្លះមានរយៈពេល១.២៦០ថ្ងៃ។ * ដូច្នេះ គ្រាខួបគឺស្មើនឹងគ្រាបីខួបកន្លះគុណនឹងពីរ ហើយនោះមានរយៈពេល២.៥២០ថ្ងៃ។ មកដល់ត្រឹមនេះ តើបងយល់ទេ?

ច័ន្ទ: បាទ ខ្ញុំយល់។ ប៉ុន្ដែ ខ្ញុំមិនយល់អំពីរបៀបដែលរឿងនេះទាក់ទងនឹងពេលដែលរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤ទេ។

ខេមរិន: បាទ ឥឡូវសូមឲ្យយើងពិនិត្យមើលអំពីរឿងនោះ។ នៅពេលខ្លះ ទំនាយក្នុងគម្ពីររាប់ថ្ងៃទុកជាឆ្នាំ។ * ដូច្នេះ បើយើងរាប់ថ្ងៃទុកជាឆ្នាំ នោះគ្រាខួបគឺមានរយៈពេល២.៥២០ឆ្នាំ។ បើយើងចាប់ផ្ដើមរាប់២.៥២០ឆ្នាំចាប់ពីឆ្នាំ៦០៧ មុនគ.ស. នោះគ្រាខួបនឹងចប់នៅឆ្នាំ១៩១៤។ * នេះជារបៀបដែលយើងជឿថាគ្រាខួបបានចប់នៅឆ្នាំ១៩១៤ ហើយជាឆ្នាំដែលលោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងជាស្ដេចក្នុងរាជាណាចក្ររបស់ព្រះ។ បន្ថែមទៅទៀត គួរឲ្យកត់សម្គាល់ថាតាំងពីឆ្នាំ១៩១៤មានព្រឹត្ដិការណ៍ធំជាច្រើនក្នុងពិភពលោក ហើយគម្ពីរបានទាយថាព្រឹត្ដិការណ៍ទាំងនោះជាភ័ស្ដុតាងនៃគ្រាចុងក្រោយបង្អស់។

ច័ន្ទ: តើមានព្រឹត្ដិការណ៍អ្វីខ្លះទៅបង?

ខេមរិន: សូមឲ្យយើងពិចារណាអំពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍នៅ ម៉ាថាយ ២៤:៧។ ស្ដីអំពីពេលដែលលោកនឹងចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌ នោះលោកបានមានប្រសាសន៍ថា«ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ ក៏នឹងមានរញ្ជួយដីពីកន្លែងមួយទៅកន្លែងមួយ ថែមទាំងមានការអត់ឃ្លានទៀតផង»។ សូមកត់សម្គាល់ថា លោកយេស៊ូបានប្រកាសទុកជាមុនថា នឹងមានការអត់ឃ្លាននិងរញ្ជួយដីនៅគ្រាដែលលោកនឹងចាប់ផ្ដើមគ្រប់គ្រង។ យើងឃើញថាក្នុងអំឡុងពេល១០០ឆ្នាំកន្លងមក មនុស្សជាតិពិតជាបានឃើញព្រឹត្ដិការណ៍ទាំងនោះ មែនទេ?

ច័ន្ទ: បាទ ពិតមែន។

ខេមរិន: បន្ថែមទៀត ក្នុងនេះ លោកយេស៊ូបានប្រាប់ថា អំឡុងពេលដែលលោកគ្រប់គ្រងជាស្ដេចក្នុងរាជាណាចក្ររបស់ព្រះ ក៏នឹងមានសង្គ្រាមដែរ។ ប៉ុន្ដែ សៀវភៅការបើកបង្ហាញមិនគ្រាន់តែប្រាប់ថា នៅគ្រាចុងក្រោយបង្អស់ នឹងមានសង្គ្រាមក្នុងប្រទេសមួយប៉ុណ្ណោះទេ តែនឹងមានសង្គ្រាមទូទាំងពិភពលោក។ * តើសង្គ្រាមលោកលើកទី១បានចាប់ផ្ដើមនៅឆ្នាំណា? តើបងចាំទេ?

ច័ន្ទ: គឺនៅឆ្នាំ១៩១៤ នោះជាឆ្នាំដែលបងប្រាប់ថាលោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រង! ខ្ញុំមិនដែលដឹងថារឿងនោះទាក់ទងគ្នាដូច្នេះសោះ។

ខេមរិន: នៅពេលយើងពិនិត្យមើលទំនាយក្នុងគម្ពីរអំពីគ្រាខួប និងទំនាយទៀតអំពីគ្រាចុងក្រោយបង្អស់ នោះយើងអាចដឹងអំពីពេលដែលលោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌។ សាក្សីព្រះយេហូវ៉ាជឿជាក់ថា លោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤ ហើយក៏ជឿដែរថាគ្រាចុងក្រោយបង្អស់បានចាប់ផ្ដើមនៅឆ្នាំនោះ។ *

ច័ន្ទ: ខ្ញុំកំពុងខំព្យាយាមយល់នូវអ្វីដែលយើងបានពិភាក្សាថ្ងៃនេះ។

ខេមរិន: ខ្ញុំពិតជាយល់អំពីអារម្មណ៍របស់បង។ ដូចខ្ញុំប្រាប់បងពីមុន ខ្ញុំមិនបានយល់អំពីរឿងនេះភ្លាមទេ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា ការពិគ្រោះគ្នាថ្ងៃនេះបានជួយបងឲ្យយល់ថា ទោះបីជាគម្ពីរមិនបានបញ្ជាក់ច្បាស់អំពីឆ្នាំ១៩១៤ក្ដី តែដោយមានមូលដ្ឋានលើគម្ពីរ សាក្សីព្រះយេហូវ៉ាពិតជាជឿថា រាជាណាចក្ររបស់ព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំនោះមែន។

ច័ន្ទ: បាទ ខ្ញុំពិតជាកោតស្ងើចណាស់ ដោយសារបងតែងតែប្រើគម្ពីរដើម្បីពន្យល់អំពីជំនឿរបស់បង មិនមែនពីគំនិតរបស់ខ្លួនឡើយ។ ប៉ុន្ដែ ខ្ញុំឆ្ងល់ថា ហេតុអ្វីរឿងនេះពិបាកយល់ម៉្លេះ? ហេតុអ្វីក្នុងគម្ពីរព្រះមិនប្រាប់យើងឲ្យចំថា នៅឆ្នាំ១៩១៤ លោកយេស៊ូនឹងចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌?

ខេមរិន: នេះពិតជាសំណួរល្អមែនបង។ តាមពិតក្នុងគម្ពីរ មានរឿងជាច្រើនដែលព្រះមិនបានមានប្រសាសន៍ចំទេ។ ដូច្នេះ ហេតុអ្វីព្រះបានដឹកនាំមនុស្សឲ្យសរសេរគម្ពីរតាមរបៀបមួយដែលយើងពិបាកយល់ម៉្លេះ? ប្រហែលជាពេលខ្ញុំមកជួបបងលើកក្រោយ យើងអាចពិគ្រោះសំណួរនេះ បានទេ?

ច័ន្ទ: បាទបាន។

តើមានរឿងណាមួយក្នុងគម្ពីរដែលលោកអ្នកធ្លាប់ឆ្ងល់ទេ? តើលោកអ្នកធ្លាប់ឆ្ងល់អំពីជំនឿការប្រព្រឹត្ដណាមួយរបស់សាក្សីព្រះយេហូវ៉ាទេ? បើមានមែន សូមសួរសាក្សីព្រះយេហូវ៉ាណាម្នាក់។ គាត់នឹងរីករាយនិយាយជាមួយនឹងលោកអ្នកអំពីរឿងនោះ។

^ ???? 5 តាមរយៈកម្មវិធីបង្រៀនគម្ពីរតាមផ្ទះ សាក្សីព្រះយេហូវ៉ាពិគ្រោះគម្ពីរជាមួយនឹងម្ចាស់ផ្ទះជាច្រើនពីប្រធានបទមួយទៅប្រធានបទមួយ។

^ ???? 24 សូមមើលតារាង«សុបិនរបស់នេប៊ូក្នេសាអំពីដើមឈើធំមួយ»។

^ ???? 30 សូមមើលជំពូកទី៩ ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។

សុបិនរបស់នេប៊ូក្នេសាអំពីដើមឈើធំមួយរបៀបដែលសុបិននោះទាក់ទងនឹងរាជាណាចក្ររបស់ព្រះ

អត្ថន័យដែលជានិមិត្ដរូបនៃទំនាយ

ដើមឈើដ៏ធំមួយ (ដានីយ៉ែល ៤:១០, ១១)

«ចូរកាប់ដើមឈើនេះ» (ដានីយ៉ែល ៤:១៤)

«ឲ្យនៅយ៉ាងនោះ ដរាបដល់កន្លងទៅអស់ខួប» (ដានីយ៉ែល ៤:១៦)

«រាជ្យទ្រង់នឹងបាន ទុកនៅ» (ដានីយ៉ែល ៤:២៦)

ការគ្រប់គ្រង

ការគ្រប់គ្រងបានត្រូវផ្អាក

ចន្លោះពេល

ការគ្រប់គ្រងបានត្រូវស្ថាបនាឡើងវិញ

ទំនាយដែលបានកើតឡើងលើកទី១

ទំនាយដែលបានកើតឡើងលើកទី២

ស្ដេចបាប៊ីឡូនឈ្មោះនេប៊ូក្នេសា

មួយរយៈក្រោយពីឆ្នាំ៦០៦ មុនគ.ស. នេប៊ូក្នេសាបាត់បង់សតិដឹងខុសត្រូវ ហើយមិនអាចគ្រប់គ្រងជាស្ដេចទៀត

ឆ្នាំ

នេប៊ូក្នេសាមានសតិដឹងខុសត្រូវឡើងវិញ ហើយចាប់ផ្ដើមគ្រប់គ្រងជាស្ដេចម្ដងទៀត

ស្ដេចរបស់សាសន៍អ៊ីស្រាអែលដែលតំណាងការគ្រប់គ្រងរបស់ព្រះ

ក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោល ហើយលែងមានស្ដេចរបស់សាសន៍អ៊ីស្រាអែលទៀត

ខែតុលា

ឆ្នាំ៦០៧ មុនគ.ស.

២.៥២០ឆ្នាំ

មុនគ.ស.

៦០៦ ១/៤ ឆ្នាំ

គ.ស.

១.៩១៣ ៣/៤ ឆ្នាំ

«ក្រុងយេរូសាឡិមនឹងត្រូវជាន់ឈ្លី . . . រហូតដល់គ្រាកំណត់នៃប្រជាជាតិនានាបានចប់សព្វគ្រប់» (លូកា ២១:២៤)

លោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងជាស្ដេចក្នុងរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌

ខែតុលា

ឆ្នាំ១៩១៤ គ.ស.