លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទអំពីក្របទស្សនាវដ្ដី | តើលោកអ្នកចង់រៀនគម្ពីរទេ?

វគ្គសិក្សាគម្ពីរសម្រាប់មនុស្សទាំងអស់

វគ្គសិក្សាគម្ពីរសម្រាប់មនុស្សទាំងអស់

មនុស្សជាច្រើនស្គាល់សាក្សីព្រះយេហូវ៉ាដោយសារកិច្ចផ្សព្វផ្សាយរបស់ពួកគេ។ ប៉ុន្ដែ តើលោកអ្នកដឹងទេថា សាក្សីព្រះយេហូវ៉ាក៏មានវគ្គសិក្សាគម្ពីរដែលធ្វើឡើងនៅទូទាំងពិភពលោកដែរ?

នៅឆ្នាំ២០១៤ សាក្សីព្រះយេហូវ៉ាជាងលាននាក់ក្នុង២៤០ប្រទេសបានបង្រៀនគម្ពីរដល់មនុស្សជិតលានសែននាក់ជារៀងរាល់ខែ។ * ដើម្បីយល់ថាចំនួនសិស្សគម្ពីរនេះគឺច្រើនយ៉ាងណា លោកអ្នកអាចប្រៀបធៀបនឹងចំនួនប្រជាជននៅប្រទេសខ្លះ។ ការពិត មាន១៤០ប្រទេសដែលប្រទេសនីមួយមានចំនួនប្រជាជនតិចជាងចំនួនសិស្សគម្ពីរទាំងនេះ!

ដើម្បីឲ្យការអប់រំនេះដំណើរការទៅបាន សាក្សីព្រះយេហូវ៉ាបោះពុម្ពគម្ពីរ សៀវភៅផ្សេងៗ ទស្សនាវដ្ដី និងសៀវភៅជំនួយសិក្សាគម្ពីរជារៀងរាល់ឆ្នាំ ប្រមាណ១.៥០០លានក្បាល ហើយជាង៧០០ភាសា។ ចំនួនបោះពុម្ពដែលគ្មានគូប្រៀបនេះ គឺផ្ដល់លទ្ធភាពឲ្យមនុស្សរៀនគម្ពីរជាភាសាណាមួយដែលពួកគេជ្រើសរើស។

ចម្លើយចំពោះសំណួរដែលមនុស្សជាច្រើនសួរអំពីវគ្គសិក្សាគម្ពីរ

តើវគ្គសិក្សាត្រូវធ្វើឡើងយ៉ាងដូចម្ដេច?

លោកអ្នកអាចជ្រើសរើសប្រធានបទផ្សេងអំពីគម្ពីរ ហើយពិនិត្យមើលគម្ពីរដែលទាក់ទងនឹងប្រធានបទទាំងនោះ។ ឧទាហរណ៍ គម្ពីរមានចម្លើយចំពោះសំណួរជាច្រើន ដូចជា៖ តើព្រះពិតជានរណា? តើលោកជាព្រះបែបណា? តើព្រះមាននាមទេ? តើលោករស់នៅណា? តើយើងអាចមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងលោកទេ? ចម្លើយចំពោះសំណួរទាំងនេះអាចរកឃើញក្នុងគម្ពីរ។

ដើម្បីជួយមនុស្សរកឃើញចម្លើយ ជាធម្មតាយើងប្រើសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? * សៀវភៅនេះបានត្រូវរៀបចំជាពិសេសដើម្បីជួយឲ្យមនុស្សយល់សេចក្ដីបង្រៀនបឋមក្នុងគម្ពីរ។ សេចក្ដីបង្រៀនទាំងនោះរួមមាន អំពីព្រះ លោកយេស៊ូគ្រិស្ដ ទុក្ខវេទនារបស់មនុស្សជាតិ ការប្រោសឲ្យរស់ឡើងវិញ សេចក្ដីអធិដ្ឋាន និងប្រធានបទផ្សេងទៀតជាច្រើន។

តើលោកអ្នកអាចរៀនគម្ពីរនៅពេលណានិងនៅកន្លែងណា?

លោកអ្នកអាចជ្រើសរើសរៀនគម្ពីរនៅពេលវេលានិងទីកន្លែងដែលស្រួលសម្រាប់លោកអ្នក។

តើការសិក្សាម្ដងមានរយៈពេលប៉ុន្មាន?

មនុស្សជាច្រើនបានលៃទុកពេលមួយម៉ោងច្រើនជាងជារៀងរាល់សប្ដាហ៍ដើម្បីរៀនគម្ពីរ។ ប៉ុន្ដែរយៈពេលរៀនគឺអាចផ្លាស់ប្ដូរបាន។ យើងនឹងកែសម្រួលពេលវេលាស្របតាមកាលវិភាគរបស់លោកអ្នក។ អ្នកខ្លះរៀនគម្ពីរតែ១០១៥នាទីប៉ុណ្ណោះជារៀងរាល់សប្ដាហ៍។

តើត្រូវបង់លុយសម្រាប់វគ្គសិក្សានេះទេ?

វគ្គសិក្សានិងសៀវភៅជំនួយសម្រាប់សិក្សាគឺឥតគិតថ្លៃ។ នេះស្របតាមការណែនាំដែលលោកយេស៊ូបានឲ្យដល់អ្នកកាន់តាមលោក ដែលថា«អ្នករាល់គ្នាបានទទួលដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ»។—ម៉ាថាយ ១០:៨

តើត្រូវការរយៈពេលប៉ុន្មានសម្រាប់វគ្គសិក្សានេះ?

រយៈពេលនៃវគ្គសិក្សាគឺអាស្រ័យទៅលើលោកអ្នក។ សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? មាន១៩មេរៀន។ លោកអ្នកអាចសម្រេចចិត្ដរៀនមេរៀនទាំងអស់ ឬរៀនមេរៀនខ្លះក៏បាន ហើយលោកអ្នកអាចរៀនស្របទៅតាមកម្រិតសមត្ថភាពរបស់លោកអ្នក។

តើខ្ញុំត្រូវតែក្លាយទៅជាសាក្សីព្រះយេហូវ៉ាទេ?

អត់ទេ។ យើងទទួលស្គាល់ថាមនុស្សម្នាក់មានសិទ្ធិសម្រេចចង់ជឿមិនជឿ។ ទោះជាយ៉ាងនោះក៏ដោយ អ្នកដែលបានរៀនចប់មេរៀនបឋមក្នុងគម្ពីរ អាចធ្វើការសម្រេចចិត្ដយ៉ាងប្រាកដប្រជា។

តើខ្ញុំអាចរកព័ត៌មានថែមទៀតនៅណា?

គេហទំព័រjw.org/km ផ្ដល់នូវព័ត៌មានត្រឹមត្រូវអំពីជំនឿនិងសកម្មភាពផ្សេងរបស់សាក្សីព្រះយេហូវ៉ា

តើខ្ញុំអាចស្នើសុំរៀនគម្ពីរយ៉ាងដូចម្ដេច?

^ វគ្គ 4 ជាទូទៅការបង្រៀនគម្ពីរគឺជាការបង្រៀនដល់បុគ្គលម្នាក់ៗ ឬដល់មនុស្សមួយក្រុមតូច។

^ វគ្គ 9 បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។ សៀវភៅនេះជាង២៣០លានក្បាល បានត្រូវបោះពុម្ពជាង២៦០ភាសា។