លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

អ្នក​ខ្លះ​ជឿ​ថា រាជាណាចក្រ​ព្រះ​ជា​ការ​គ្រប់​គ្រង​របស់​ព្រះ​ក្នុង​ចិត្ដ​មនុស្ស។ ចំណែក​ឯ​មនុស្ស​ខ្លះ​ទៀត​គិត​ថា រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​លទ្ធផល​ល្អ​ដែល​មក​ពី​ការ​ខំ​ព្យាយាម​របស់​មនុស្ស​ដើម្បី​នាំ​ឲ្យ​មាន​សន្ដិ​ភាព​និង​សាមគ្គី​ភាព​ទូ​ទាំង​ពិភព​លោក។ តើ​លោក​អ្នក​គិត​យ៉ាង​ណា?

គម្ពីរ​រៀប​រាប់​ថា

​«​ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ . . . នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ[​របស់​មនុស្ស​]ទាំង​នោះ​វិញ​»។ (​ដានីយ៉ែល ២:៤៤​) រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​រដ្ឋាភិបាល​ពិត​មួយ។

តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​គម្ពីរ?

  • រាជាណាចក្រ​របស់​ព្រះ​គ្រប់​គ្រង​មក​ពី​ស្ថាន​សួគ៌។—ម៉ាថាយ ១០:៧; លូកា ១០:៩

  • ព្រះ​ប្រើ​រាជាណាចក្រ​លោក​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​នៅ​ស្ថាន​សួគ៌​និង​ផែន​ដី។—ម៉ាថាយ ៦:១០

តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​នៅ​ពេល​ណា?

តើ​លោក​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • គ្មាន​អ្នក​ណា​ដឹង​ទេ

  • ឆាប់​ៗ​នេះ

  • មិន​មក​ទេ

គម្ពីរ​រៀប​រាប់​ថា

​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។ (​ម៉ាថាយ ២៤:១៤​) នៅ​ពេល​ដែល​ដំណឹង​ល្អ​បាន​ត្រូវ​ផ្សាយ​ពេញ​ពាស​លើ​ផែន​ដី នោះ​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដើម្បី​បំផ្លាញ​ចោល​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ។

តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​គម្ពីរ?

  • គ្មាន​អ្នក​ណា​ម្នាក់​នៅ​ផែន​ដី​ដឹង​ថា​ពេល​ណា​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់​ទេ។—ម៉ាថាយ ២៤:៣៦

  • ទំនាយ​ក្នុង​គម្ពីរ​បង្ហាញ​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ។—ម៉ាថាយ ២៤:៣, ៧, ១២