លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«មនុស្សដែលមានចិត្តសុភាពនឹងបានផែនដីជាមត៌ក»

«មនុស្សដែលមានចិត្តសុភាពនឹងបានផែនដីជាមត៌ក»

យើង​ភាគ​ច្រើន​ឃើញ​អំពើ​អយុត្ដិធម៌ ហើយ​មនុស្ស​ស្លូត​ត្រង់​ត្រូវ​មនុស្ស​អាក្រក់​ជិះ​ជាន់។ តើ​នឹង​មាន​គ្រា​មួយ​ដែល​លែង​មាន​អំពើ​អយុត្ដិធម៌​និង​អំពើ​អាក្រក់​ទៀត​ឬ​ទេ?

ចម្រៀង​សរសើរ​ព្រះ ៣៧ នៅ​ក្នុង​សៀវភៅ​គម្ពីរ​ប្រាប់​ចម្លើយ ព្រម​ទាំង​ការ​ណែនាំ​សម្រាប់​យើង​នៅ​ឥឡូវ​នេះ។ សូម​កត់​សម្គាល់​អ្វី​ដែល​បទ​ចម្រៀង​នោះ​ចែង​អំពី​សំណួរ​សំខាន់​ដូច​ត​ទៅ​នេះ។

  • តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​ជិះ​ជាន់​យើង?ខ​១, ២

  • តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​មនុស្ស​អាក្រក់?ខ​១០

  • តើ​អ្នក​ដែល​ប្រព្រឹត្ត​សុចរិត​នឹង​មាន​អនាគត​បែប​ណា?ខ​១១, ២៩

  • តើ​យើង​គួរ​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ?ខ​៣៤

ពាក្យ​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ​នៅ​ចម្រៀង​សរសើរ​ព្រះ ៣៧​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អនាគត​ដ៏​ត្រចះ​ត្រចង់​សម្រាប់​ពួក​អ្នក​ដែល​«​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា ហើយ​ដើរ​តាម​ផ្លូវ​របស់​លោក​»។ សាក្សី​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​បង្រៀន​គម្ពីរ​ដល់​លោក​អ្នក ហើយ​ជួយ​លោក​អ្នក​ឲ្យ​ស្គាល់​អំពី​របៀប​ដែល​លោក​អ្នក​និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​លោក​អ្នក​អាច​ទទួល​អនាគត​បែប​នោះ។