អត្ថបទសិក្សា ១១
ចូរស្ដាប់សំឡេងរបស់ព្រះយេហូវ៉ា
«នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ . . . ចូរស្ដាប់តាមលោក»។—ម៉ាថ. ១៧:៥
ចម្រៀងលេខ៨៩ បើអ្នកស្ដាប់បង្គាប់ អ្នកនឹងទទួលពរបវរ
សេចក្ដីសង្ខេប *
១-២. (ក) តើព្រះយេហូវ៉ាបានប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សជាតិតាមរបៀបណា? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
ព្រះយេហូវ៉ាចូលចិត្តប្រាស្រ័យទាក់ទងជាមួយនឹងយើង។ នៅអតីតកាល លោកបានប្រើអ្នកប្រកាសទំនាយ ទេវតា និងលោកយេស៊ូគ្រិស្តដែលជាបុត្ររបស់លោកឲ្យប្រាប់មនុស្សអំពីគំនិតរបស់លោក។ (អេម. ៣:៧; កាឡ. ៣:១៩; បប. ១:១) សព្វថ្ងៃនេះ លោកប្រាស្រ័យទាក់ទងជាមួយនឹងយើងតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក។ លោកបានផ្ដល់គម្ពីរឲ្យយើងដើម្បីយើងអាចរៀនអំពីរបៀបគិតគូររបស់លោក និងយល់អំពីរបៀបដែលលោកប្រព្រឹត្តក្នុងរឿងផ្សេងៗ។
២ ពេលលោកយេស៊ូនៅផែនដី ព្រះយេហូវ៉ាបានមានប្រសាសន៍ពីស្ថានសួគ៌មកកាន់លោកបីដង។ សូមយើងពិចារណាអំពីអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍ អំពីអ្វីដែលយើងអាចរៀនពីប្រសាសន៍របស់លោក និងអំពីប្រយោជន៍ដែលយើងអាចទទួលពីប្រសាសន៍របស់លោក។
«អ្នកជាបុត្រដ៏ជាទីស្រឡាញ់របស់ខ្ញុំ»
៣. យោងទៅតាមម៉ាកុស ១:៩-១១ តើព្រះយេហូវ៉ាបានមានប្រសាសន៍យ៉ាងណាពេលលោកយេស៊ូទទួលការជ្រមុជទឹក ហើយតើពាក្យទាំងនោះបញ្ជាក់អំពីចំណុចសំខាន់អ្វីខ្លះ?
៣ ប្រសាសន៍របស់ព្រះយេហូវ៉ាជាលើកដំបូងពីស្ថានសួគ៌បានត្រូវកត់ទុកនៅម៉ាកុស ១:៩-១១។ (សូមអាន) លោកបានមានប្រសាសន៍ថា៖ «អ្នកជាបុត្រដ៏ជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំពេញចិត្តនឹងអ្នកណាស់»។ លោកយេស៊ូច្បាស់ជារំជួលចិត្តយ៉ាងខ្លាំងពេលឮសំឡេងរបស់បិតាលោកដែលបានបង្ហាញសេចក្ដីស្រឡាញ់និងទំនុកចិត្តលើលោក! ប្រសាសន៍របស់ព្រះយេហូវ៉ាបញ្ជាក់នូវចំណុចសំខាន់បីអំពីលោកយេស៊ូ។ ទី១ លោកយេស៊ូជាបុត្ររបស់លោក។ ទី២ ព្រះយេហូវ៉ាស្រឡាញ់បុត្ររបស់លោក។ ទី៣ ព្រះយេហូវ៉ាពេញចិត្តនឹងបុត្ររបស់លោក។ សូមឲ្យយើងពិចារណាយ៉ាងដិតដល់អំពីចំណុចទាំងនេះម្ដងមួយៗ។
៤. ពេលលោកយេស៊ូទទួលការជ្រមុជទឹក តើលោកបានទៅជាបុត្ររបស់ព្រះតាមរបៀបថ្មីយ៉ាងដូចម្ដេច?
៤ ‹អ្នកជាបុត្ររបស់ខ្ញុំ›។ ដោយប្រើពាក្យទាំងនេះ ព្រះយេហូវ៉ាបានបង្ហាញថាលោកយេស៊ូលូក. ១:៣១-៣៣; ហេ. ១:៨, ៩; ២:១៧) ដូច្នេះ នៅពេលលោកយេស៊ូទទួលការជ្រមុជទឹក បិតារបស់លោកមានមូលហេតុត្រឹមត្រូវឲ្យមានប្រសាសន៍ថា៖ ‹អ្នកជាបុត្ររបស់ខ្ញុំ›។—លូក. ៣:២២
មានទំនាក់ទំនងថ្មីជាមួយនឹងលោក។ ពេលលោកយេស៊ូនៅស្ថានសួគ៌ លោកជាបុគ្គលវិញ្ញាណដែលជាបុត្ររបស់ព្រះ។ ប៉ុន្តែ ពេលដែលលោកបានទទួលការជ្រមុជទឹក លោកបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ។ នៅពេលនោះ ព្រះបានបង្ហាញថាលោកយេស៊ូបានទៅជាបុត្រដែលបានត្រូវរើសតាំង ដែលមានសេចក្ដីសង្ឃឹមត្រឡប់ទៅស្ថានសួគ៌វិញដើម្បីបំពេញតួនាទីដែលព្រះផ្ដល់ឲ្យ គឺធ្វើជាស្តេចនិងសម្ដេចសង្ឃ។ (៥. តើយើងអាចយកតម្រាប់ព្រះយេហូវ៉ាក្នុងការបង្ហាញសេចក្ដីស្រឡាញ់និងការលើកទឹកចិត្តយ៉ាងដូចម្ដេច?
៥ «អ្នក . . . ជាទីស្រឡាញ់»។ គំរូរបស់ព្រះយេហូវ៉ាក្នុងការបង្ហាញសេចក្ដីស្រឡាញ់និងការពេញចិត្ត រំលឹកយើងថាយើងគួរស្វែងរកឱកាសលើកទឹកចិត្តអ្នកឯទៀត។ (យ៉ូន. ៥:២០) ពេលបុគ្គលណាម្នាក់ដែលយើងស្រឡាញ់បង្ហាញសេចក្ដីស្រឡាញ់ចំពោះយើងនិងសរសើរយើងសម្រាប់អ្វីល្អៗដែលយើងធ្វើ នោះជំរុញចិត្តយើងឲ្យខំប្រឹងធ្វើឲ្យកាន់តែប្រសើរឡើង។ ស្រដៀងគ្នាដែរ បងប្អូនរបស់យើងក្នុងក្រុមជំនុំនិងសមាជិកក្រុមគ្រួសាររបស់យើង ត្រូវការសេចក្ដីស្រឡាញ់និងការលើកទឹកចិត្តពីយើង។ ពេលយើងសរសើរអ្នកឯទៀត យើងពង្រឹងជំនឿរបស់ពួកគេ ហើយជួយពួកគេឲ្យបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។ ជាពិសេស ឪពុកម្ដាយត្រូវលើកទឹកចិត្តកូនរបស់ពួកគេ។ ពេលឪពុកម្ដាយសរសើរកូនៗដោយស្មោះ ហើយបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូន នោះពួកគេជួយកូនៗរបស់ពួកគេឲ្យរីកចម្រើន។
៦. ហេតុអ្វីយើងអាចមានទំនុកចិត្តលើលោកយេស៊ូគ្រិស្ត?
៦ «ខ្ញុំពេញចិត្តនឹងអ្នកណាស់»។ ពាក្យទាំងនេះបង្ហាញថាព្រះយេហូវ៉ាមានទំនុកចិត្តថាលោកយេស៊ូនឹងធ្វើតាមបំណងប្រាថ្នារបស់បិតាលោកយ៉ាងស្មោះត្រង់។ ព្រះយេហូវ៉ាមានទំនុកចិត្តបែបនេះចំពោះបុត្ររបស់លោក ដូច្នេះយើងក៏អាចជឿជាក់ទាំងស្រុងដែរថាលោកយេស៊ូនឹងធ្វើឲ្យសេចក្ដីសន្យាទាំងអស់របស់ព្រះយេហូវ៉ាបានសម្រេច។ (២កូ. ១:២០) ពេលយើងគិតអំពីគំរូរបស់លោកយេស៊ូ យើងតាំងចិត្តរៀនពីលោកនិងធ្វើតាមគំរូរបស់លោកកាន់តែខ្លាំង។ ដូចដែលព្រះយេហូវ៉ា មានទំនុកចិត្តចំពោះលោកយេស៊ូ លោកក៏មានទំនុកចិត្តចំពោះពួកអ្នកបម្រើរបស់លោកជាក្រុមថាពួកគេនឹងបន្តរៀនពីបុត្ររបស់លោក។—១ពេ. ២:២១
«ចូរស្ដាប់តាមលោក»
៧. យោងទៅតាមម៉ាថាយ ១៧:១-៥ តើព្រះយេហូវ៉ាបានមានប្រសាសន៍ពីស្ថានសួគ៌នៅពេលណា ហើយតើលោកបានមានប្រសាសន៍យ៉ាងណា?
៧ សូមអាន ម៉ាថាយ ១៧:១-៥។ លើកទី២ដែលព្រះយេហូវ៉ាបានមានប្រសាសន៍ពីស្ថានសួគ៌ គឺពេលដែល«លក្ខណៈក្រៅរបស់លោក[យេស៊ូ]បានផ្លាស់ប្រែ»។ លោកយេស៊ូបានហៅពេត្រុស យ៉ាកុប និងយ៉ូហានឲ្យឡើងលើភ្នំខ្ពស់មួយជាមួយនឹងលោក។ ពេលនៅទីនោះ អ្វីដ៏អស្ចារ្យមួយបានត្រូវបើកបង្ហាញឲ្យពួកគាត់ឃើញ។ មុខរបស់លោកយេស៊ូបានបញ្ចេញរស្មី ហើយសម្លៀកបំពាក់របស់លោកភ្លឺចិញ្ចាច។ បុគ្គលពីររូបដែលមើលទៅដូចជាម៉ូសេនិងអេលីយ៉ាបានចាប់ផ្ដើមសន្ទនាជាមួយនឹងលោកយេស៊ូអំពីការស្លាប់និងការប្រោសឲ្យរស់ឡើងវិញរបស់លោកដែលនឹងកើតឡើងនៅថ្ងៃខាងមុខ។ ទោះជាសាវ័កទាំងបីនាក់«កំពុងដេករលីវៗ»ក្ដី ពេលពួកគាត់បានស្វាងពីដំណេកហើយ ពួកគាត់ឃើញអ្វីដែលបានត្រូវបើកបង្ហាញដ៏អស្ចារ្យនេះ។ (លូក. ៩:២៩-៣២) បន្ទាប់មក ពពកដ៏ភ្លឺមួយបានមកគ្របបាំងពួកគាត់ ហើយពួកគាត់ឮសំឡេងចេញពីពពកនោះ។ នោះគឺជាសំឡេងរបស់ព្រះ! ដូចពេលដែលលោកយេស៊ូបានទទួលការជ្រមុជទឹក នៅលើកនេះព្រះយេហូវ៉ាក៏បានបង្ហាញសេចក្ដីស្រឡាញ់និងការពេញចិត្តចំពោះបុត្ររបស់លោក ដោយមានប្រសាសន៍ថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ដែលខ្ញុំពេញចិត្ត»។ ប៉ុន្តែ លើកនេះព្រះយេហូវ៉ាបានបន្ថែមថា៖ «ចូរស្ដាប់តាមលោក»។
៨. តើអ្វីដែលបានត្រូវបើកបង្ហាញនោះមានឥទ្ធិពលយ៉ាងណាលើលោកយេស៊ូនិងអ្នកកាន់តាមលោក?
៨ អ្វីដែលបានត្រូវបើកសម្ដែងនោះ បានបង្ហាញទុកជាមុនអំពីឫទ្ធានុភាពនិងសិរីរុងរឿងរបស់លោកយេស៊ូនៅថ្ងៃអនាគតពេលដែលលោកគ្រប់គ្រងជាស្តេចនៃរាជាណាចក្ររបស់ព្រះ។ នេះច្បាស់ជាបានលើកទឹកចិត្តនិងឲ្យកម្លាំងចិត្តគ្រិស្តដើម្បីស៊ូទ្រាំនឹងទុក្ខវេទនានិងសេចក្ដីស្លាប់។ ការបើកបង្ហាញនោះក៏ពង្រឹងជំនឿនិងកម្លាំងរបស់អ្នកកាន់តាមលោកឲ្យប្រឈមមុខនឹងការសាកល្បងចិត្តស្មោះរបស់ពួកគាត់ ហើយនេះក៏បានពង្រឹងកម្លាំងរបស់ពួកគាត់ឲ្យធ្វើកិច្ចការដែលពួកគាត់នឹងត្រូវខំប្រឹងធ្វើអស់ជាច្រើនឆ្នាំ។ ប្រហែលជា៣០ឆ្នាំក្រោយមក សាវ័កពេត្រុសបាននិយាយអំពីអ្វីដែលបានត្រូវបើកបង្ហាញនោះ ហើយនេះធ្វើឲ្យយើងដឹងថាគាត់នៅតែចាំយ៉ាងច្បាស់អំពីរឿងនោះ។—២ពេ. ១:១៦-១៨
៩. តើលោកយេស៊ូបានឲ្យឱវាទអ្វីដល់អ្នកកាន់តាមលោក?
៩ «ចូរស្ដាប់តាមលោក»។ ព្រះយេហូវ៉ាបានបញ្ជាក់យ៉ាងច្បាស់ថាលោកចង់ឲ្យយើងស្ដាប់បុត្ររបស់លោក និងធ្វើតាមអ្វីដែលលោកបានមានប្រសាសន៍។ តើលោកយេស៊ូបានមានប្រសាសន៍អំពីអ្វីខ្លះពេលលោកនៅផែនដី? លោកបានមានប្រសាសន៍អំពីអ្វីៗជាច្រើនដែលមានប្រយោជន៍ចំពោះអ្នកស្ដាប់! ជាឧទាហរណ៍ ដោយសេចក្ដីស្រឡាញ់ លោកបានបង្រៀនអ្នកកាន់តាមលោកអំពីរបៀបផ្សព្វផ្សាយដំណឹងល្អ ហើយលោកបានរំលឹកពួកគេម្ដងហើយម្ដងទៀតឲ្យបន្តចាំយាម។ (ម៉ាថ. ២៤:៤២; ២៨:១៩, ២០) លោកក៏បានលើកទឹកចិត្តពួកគេឲ្យខំប្រឹងយ៉ាងខ្លាំងនិងកុំឲ្យឈប់ព្យាយាមឡើយ។ (លូក. ១៣:២៤) លោកយេស៊ូបានបញ្ជាក់ថាអ្នកកាន់តាមលោកត្រូវស្រឡាញ់គ្នាទៅវិញទៅមក រក្សាសាមគ្គីភាព និងធ្វើតាមបង្គាប់របស់លោក។ (យ៉ូន. ១៥:១០, ១២, ១៣) ឱវាទដែលលោកយេស៊ូផ្ដល់ឲ្យអ្នកកាន់តាមលោកគឺពិតជាមានប្រយោជន៍! នៅសព្វថ្ងៃនេះឱវាទនោះគឺនៅតែសំខាន់ដូចនៅពេលដែលលោកយេស៊ូទើបបានមានប្រសាសន៍។
១០-១១. តើតាមរបៀបណាយើងអាចបង្ហាញថាយើងកំពុងស្ដាប់តាមលោកយេស៊ូ?
១០ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អស់អ្នកណាដែលនៅខាងសេចក្ដីពិត អ្នកនោះស្ដាប់សំឡេងខ្ញុំ»។ (យ៉ូន. ១៨:៣៧) យើងបង្ហាញថាយើងស្ដាប់សំឡេងរបស់លោក ពេលយើង«ទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»។ (កូឡ. ៣:១៣; លូក. ១៧:៣, ៤) យើងក៏បង្ហាញថាយើងស្ដាប់សំឡេងរបស់លោក ដោយផ្សព្វផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែង‹នៅពេលដែលមានអំណោយផល និងនៅពេលដែលមានការលំបាក›។—២ធី. ៤:២
១១ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចៀមរបស់ខ្ញុំស្ដាប់សំឡេងរបស់ខ្ញុំ»។ (យ៉ូន. ១០:២៧) អ្នកកាន់តាមគ្រិស្តបង្ហាញថាពួកគេស្ដាប់តាមលោកយេស៊ូដោយមិនគ្រាន់តែស្ដាប់ប្រសាសន៍របស់ លោកប៉ុណ្ណោះទេ តែពួកគេក៏ធ្វើតាមប្រសាសន៍ទាំងនោះដែរ។ ពួកគេមិនឲ្យ«កង្វល់អំពីជីវិត»បំបែរអារម្មណ៍របស់ពួកគេឡើយ។ (លូក. ២១:៣៤) ផ្ទុយទៅវិញ ពួកគេចាត់ទុកថាការធ្វើតាមបង្គាប់របស់លោកយេស៊ូជាអ្វីដ៏សំខាន់បំផុតក្នុងជីវិត ទោះជាពួកគេប្រឈមមុខនឹងកាលៈទេសៈដ៏ពិបាកក្ដី។ បងប្អូនរបស់យើងជាច្រើនកំពុងស៊ូទ្រាំនឹងទុក្ខលំបាកដ៏ធ្ងន់ធ្ងរ រួមមានការវាយប្រហារពីអ្នកប្រឆាំង ភាពក្រីក្រតោកយ៉ាក និងគ្រោះមហន្តរាយធម្មជាតិ។ ប៉ុន្តែ ពួកគេរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ទោះជាពួកគេរងទុក្ខយ៉ាងណាក៏ដោយ។ ចំពោះបងប្អូនទាំងនោះ លោកយេស៊ូបានសន្យាថា៖ «អ្នកណាដែលមានបញ្ញត្ដិរបស់ខ្ញុំហើយប្រព្រឹត្តតាម អ្នកនោះស្រឡាញ់ខ្ញុំ ហើយអ្នកណាដែលស្រឡាញ់ខ្ញុំ អ្នកនោះនឹងទទួលសេចក្ដីស្រឡាញ់ពីបិតារបស់ខ្ញុំ»។—យ៉ូន. ១៤:២១
១២. តើអ្វីជារបៀបមួយទៀតដែលយើងអាចបង្ហាញថាយើងកំពុងស្ដាប់តាមលោកយេស៊ូ?
១២ របៀបមួយទៀតដែលយើងអាចបង្ហាញថាយើងកំពុងស្ដាប់តាមលោកយេស៊ូ គឺដោយសហការជាមួយនឹងពួកអ្នកដែលបានត្រូវតែងតាំងឲ្យនាំមុខយើង។ (ហេ. ១៣:៧, ១៧) អង្គការរបស់ព្រះបានធ្វើការផ្លាស់ប្ដូរជាច្រើនក្នុងអំឡុងប៉ុន្មានឆ្នាំនេះ ដូចជាការប្រើវិធីនិងឧបករណ៍ថ្មីក្នុងកិច្ចបម្រើផ្សាយ ផ្លាស់ប្ដូរកម្មវិធីកិច្ចប្រជុំក្នុងអំឡុងសប្ដាហ៍ ហើយរបៀបសាងសង់ ជួសជុល និងថែរក្សាសាលប្រជុំរបស់យើង។ ការណែនាំដែលយើងទទួលគឺផ្ដល់ប្រយោជន៍ឲ្យយើង និងបង្ហាញអំពីសេចក្ដីស្រឡាញ់របស់អង្គការព្រះចំពោះយើង។ យើងពិតជាមានចិត្តកតញ្ញូជាខ្លាំងចំពោះការណែនាំទាំងនេះ! យើងអាចប្រាកដថាព្រះយេហូវ៉ានឹងឲ្យពរចំពោះការខំប្រឹងរបស់យើងក្នុងការធ្វើតាមការណែនាំពីអង្គការរបស់លោកតាមត្រូវពេល។
១៣. តើការស្ដាប់តាមលោកយេស៊ូមានប្រយោជន៍អ្វីខ្លះ?
១៣ យើងទទួលប្រយោជន៍ពីការស្ដាប់តាមអ្វីទាំងអស់ដែលលោកយេស៊ូបានបង្រៀន។ លោកយេស៊ូបានសន្យានឹងអ្នកកាន់តាមលោកថាសេចក្ដីបង្រៀនរបស់លោកនឹងធ្វើឲ្យពួកគេមានកម្លាំងចិត្តឡើងវិញ។ លោកបានមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងមានកម្លាំងចិត្តឡើងវិញ។ ពីព្រោះនឹមរបស់ខ្ញុំស្រួលពាក់ ហើយបន្ទុកខ្ញុំក៏ស្រាល»។ (ម៉ាថ. ១១:២៨-៣០) បណ្ដាំរបស់ព្រះ ដែលរួមមានសៀវភៅដំណឹងល្អទាំងបួនដែលបានកត់ទុកអំពីជីវិតនិងកិច្ចបម្រើរបស់លោកយេស៊ូ ធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញ ពង្រឹងជំនឿរបស់យើង និងធ្វើឲ្យយើងមានប្រាជ្ញា។ (ទំនុក. ១៩:៧; ២៣:៣) លោកយេស៊ូបានមានប្រសាសន៍ថា៖ «អស់អ្នកដែលឮបណ្ដាំរបស់ព្រះហើយធ្វើតាម ទើបមានសុភមង្គល!»។—លូក. ១១:២៨
‹ខ្ញុំនឹងលើកតម្កើងនាមរបស់ខ្ញុំ›
១៤-១៥. (ក) យោងទៅតាមយ៉ូហាន ១២:២៧, ២៨ តើព្រះយេហូវ៉ាបានមានប្រសាសន៍ពីស្ថានសួគ៌ជាលើកទី៣នៅពេលណា? (ខ) ហេតុអ្វីប្រសាសន៍របស់ព្រះយេហូវ៉ាច្បាស់ជាបានសម្រាលទុក្ខនិងពង្រឹងកម្លាំងចិត្តរបស់លោកយេស៊ូ?
១៤ សូមអាន យ៉ូហាន ១២:២៧, ២៨។ ក្នុងសៀវភៅដំណឹងល្អដែលរៀបរាប់ដោយយ៉ូហាន គាត់បានកត់ទុកអំពីប្រសាសន៍របស់ព្រះយេហូវ៉ាពីស្ថានសួគ៌ជាលើកទី៣។ ប៉ុន្មានថ្ងៃមុនលោកយេស៊ូស្លាប់ លោកនៅក្រុងយេរូសាឡិមដើម្បីធ្វើពិធីបុណ្យរំលងជាលើកចុងក្រោយ ក្នុងជីវិតរបស់លោក។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំពិបាកចិត្តណាស់»។ ក្រោយមក លោកបានអធិដ្ឋានថា៖ «បិតាអើយ សូមលើកតម្កើងនាមរបស់លោក»។ បិតារបស់លោកមានប្រសាសន៍តបពីស្ថានសួគ៌ថា៖ «ខ្ញុំបានលើកតម្កើង ក៏នឹងលើកតម្កើងម្ដងទៀត»។
១៥ លោកយេស៊ូពិបាកចិត្តយ៉ាងខ្លាំង ដោយសារលោកមានភារកិច្ចដ៏ធ្ងន់ធ្ងរគឺលោកត្រូវរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ លោកយេស៊ូបានដឹងថាលោកនឹងរងការឈឺចាប់យ៉ាងខ្លាំងពីការវាយនឹងរំពាត់ខ្សែតី ហើយស្លាប់យ៉ាងវេទនា។ (ម៉ាថ. ២៦:៣៨) ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់លោកយេស៊ូ គឺលោកចង់លើកតម្កើងនាមរបស់បិតាលោក។ លោកយេស៊ូបានត្រូវគេចោទប្រកាន់ថាជាអ្នកប្រមាថព្រះ ហើយលោកព្រួយបារម្ភថាការស្លាប់របស់លោកនឹងនាំមកនូវការតិះដៀលចំពោះព្រះ។ ប្រសាសន៍របស់ព្រះយេហូវ៉ាច្បាស់ជាបានធ្វើឲ្យលោកយេស៊ូមានទំនុកចិត្តយ៉ាងខ្លាំង! លោកអាចប្រាកដថានាមរបស់ព្រះយេហូវ៉ានឹងត្រូវលើកតម្កើង។ ប្រសាសន៍របស់បិតាលោកច្បាស់ជាបានសម្រាលទុក្ខលោកយេស៊ូជាខ្លាំង ហើយពង្រឹងកម្លាំងចិត្តលោកឲ្យស៊ូទ្រាំនឹងទុក្ខលំបាកដែលលោកនឹងជួបប្រទះ។ ទោះជាក្នុងចំណោមមនុស្សទាំងអស់ដែលនៅទីនោះ ប្រហែលជាមានតែលោកយេស៊ូប៉ុណ្ណោះដែលបានយល់អំពីអ្វីដែលបិតាលោកបានមានប្រសាសន៍ក្ដី ព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថាប្រសាសន៍នេះរបស់លោកបានត្រូវកត់ទុកសម្រាប់យើងទាំងអស់គ្នា។—យ៉ូន. ១២:២៩, ៣០
១៦. ហេតុអ្វីពេលខ្លះយើងប្រហែលជាបារម្ភអំពីការតិះដៀលចំពោះនាមរបស់ព្រះ?
១៦ ដូចលោកយេស៊ូ យើងក៏ប្រហែលជាព្រួយបារម្ភអំពីការតិះដៀលចំពោះនាមរបស់ព្រះយេហូវ៉ាដែរ។ ប្រហែលជាគេប្រព្រឹត្តដោយអយុត្ដិធម៌ចំពោះយើង ដូចដែលគេបានធ្វើចំពោះលោកយេស៊ូ។ ឬយើងប្រហែលជាពិបាកចិត្តដោយសារអ្នកប្រឆាំងបានផ្សាយរឿងមិនពិតអំពីយើង។ យើងក៏ប្រហែលជាគិតអំពីការតិះដៀលចំពោះនាមរបស់ព្រះយេហូវ៉ានិងអង្គការរបស់លោកដែលបណ្ដាលមកពីរឿងមិនភី. ៤:៦, ៧) ព្រះយេហូវ៉ានឹងតែងតែធ្វើឲ្យនាមរបស់លោកទទួលការលើកតម្កើង។ តាមរយៈរាជាណាចក្ររបស់លោក លោកនឹងបំបាត់ចោលនិងធ្វើឲ្យល្អប្រសើរឡើងវិញនូវអ្វីៗទាំងអស់ដែលសាថាននិងពិភពលោកនេះបានធ្វើដាក់អ្នកបម្រើដ៏ស្មោះត្រង់របស់លោក។—ទំនុក. ៩៤:២២, ២៣; អេ. ៦៥:១៧
ពិតទាំងនេះ។ នៅពេលនោះ ប្រសាសន៍របស់ព្រះយេហូវ៉ាសម្រាលទុក្ខយើងយ៉ាងខ្លាំង។ យើងមិនចាំបាច់ខ្វល់ខ្វាយហួសហេតុពេកទេអំពីរឿងនេះ។ យើងអាចប្រាកដថា«សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់[យើង] តាមរយៈគ្រិស្តយេស៊ូ»។ (ចូរទទួលប្រយោជន៍ពីការស្ដាប់សំឡេងរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ
១៧. យោងទៅតាមអេសាយ ៣០:២១ តើព្រះយេហូវ៉ាមានប្រសាសន៍មកកាន់យើងនៅសព្វថ្ងៃនេះតាមរបៀបណា?
១៧ ព្រះយេហូវ៉ានៅតែមានប្រសាសន៍មកកាន់យើងនៅសព្វថ្ងៃនេះ។ (សូមអាន អេសាយ ៣០:២១) មែនហើយ យើងមិនឮសំឡេងរបស់ព្រះពីស្ថានសួគ៌មកកាន់យើងទេ។ ក៏ប៉ុន្តែ លោកបានផ្ដល់ការណែនាំឲ្យយើងតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក។ បន្ថែមទៅទៀត សកម្មពលរបស់ព្រះយេហូវ៉ាជំរុញ«អ្នកបម្រើដ៏ស្មោះត្រង់»ឲ្យបន្តផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់អ្នកបម្រើរបស់លោក។ (លូក. ១២:៤២) សេចក្ដីបង្រៀនទាំងនោះមានជាបរិបូរនៅក្នុងសៀវភៅផ្សេងៗរបស់យើងដែលបានត្រូវបោះពុម្ព និងដែលបានត្រូវចេញផ្សាយតាមគេហទំព័ររបស់យើង ព្រមទាំងវីដេអូនិងឯកសារជាសំឡេង។
១៨. តើប្រសាសន៍របស់ព្រះយេហូវ៉ាពង្រឹងជំនឿរបស់អ្នកនិងជួយអ្នកឲ្យមានចិត្តក្លាហានយ៉ាងដូចម្ដេច?
១៨ សូមយើងចាំជានិច្ចអំពីប្រសាសន៍របស់ព្រះយេហូវ៉ាទៅកាន់បុត្ររបស់លោកពេលលោកយេស៊ូនៅផែនដី! សូមឲ្យប្រសាសន៍របស់ព្រះដែលបានត្រូវកត់ទុកក្នុងគម្ពីរ ផ្ដល់ទំនុកចិត្តឲ្យយើងថាព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យអ្វីកើតឡើងដែលធ្វើឲ្យបំណងប្រាថ្នារបស់លោកមិនបានសម្រេចឡើយ ហើយថាលោកនឹងបំបាត់ចោលនិងធ្វើឲ្យល្អប្រសើរឡើងវិញនូវអ្វីៗទាំងអស់ដែលសាថាននិងពិភពលោកដ៏អាក្រក់នេះបានធ្វើដាក់យើង។ ម្យ៉ាងទៀត សូមឲ្យយើងតាំងចិត្តយកចិត្តទុកដាក់ស្ដាប់សំឡេងរបស់ព្រះយេហូវ៉ា។ បើយើងធ្វើដូច្នេះ យើងនឹងអាចស៊ូទ្រាំនឹងបញ្ហាណាក៏ដោយដែលយើងជួបប្រទះនៅឥឡូវនេះនិងនៅថ្ងៃអនាគត។ គម្ពីររំលឹកយើងថា៖ «អ្នករាល់គ្នាត្រូវចេះស៊ូទ្រាំ ដើម្បីឲ្យអ្នករាល់គ្នាទទួលតាមសេចក្ដីសន្យា ក្រោយពីបានធ្វើតាមបំណងប្រាថ្នារបស់ព្រះ»។—ហេ. ១០:៣៦
ចម្រៀងលេខ៤ ‹ព្រះយេហូវ៉ាជាគង្វាលខ្ញុំ›
^ វគ្គ 5 ក្នុងអំឡុងពេលដែលលោកយេស៊ូនៅផែនដី ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់លោកបីដង។ មានម្ដងនោះ ព្រះយេហូវ៉ាបានលើកទឹកចិត្តអ្នកកាន់តាមគ្រិស្តឲ្យស្ដាប់តាមបុត្ររបស់លោក។ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាមានប្រសាសន៍មកកាន់យើងតាមរយៈបណ្ដាំរបស់លោកជាលាយលក្ខណ៍អក្សរដែលរួមបញ្ចូលសេចក្ដីបង្រៀនរបស់លោកយេស៊ូ និងតាមរយៈអង្គការរបស់លោក។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីប្រយោជន៍ដែលយើងទទួលពីការស្ដាប់ព្រះយេហូវ៉ានិងលោកយេស៊ូ។
^ វគ្គ 52 ការពណ៌នាអំពីរូបភាព: អ្នកចាស់ទុំម្នាក់កត់សម្គាល់ពេលជំនួយការខាងកិច្ចបម្រើម្នាក់កំពុងជួយថែទាំសាលប្រជុំ និងជួយធ្វើកិច្ចការខាងផ្នែកសៀវភៅ។ អ្នកចាស់ទុំនោះសរសើរគាត់ដោយបង្ហាញអារម្មណ៍កក់ក្ដៅ។
^ វគ្គ 54 ការពណ៌នាអំពីរូបភាព: នៅប្រទេសសៀរ៉ាឡេអូន ប្ដីប្រពន្ធមួយគូស្នើផ្ដល់លិខិតអញ្ជើញសម្រាប់កិច្ចប្រជុំក្រុមជំនុំដល់អ្នកនេសាទម្នាក់។
^ វគ្គ 56 ការពណ៌នាអំពីរូបភាព: នៅប្រទេសមួយដែលគេបានដាក់កម្រិតលើកិច្ចការរបស់យើង សាក្សីព្រះយេហូវ៉ាធ្វើកិច្ចប្រជុំនៅផ្ទះបងប្អូន។ ពួកគេស្លៀកពាក់ធម្មតាដើម្បីកុំឲ្យអ្នកឯទៀតចាប់អារម្មណ៍។