លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​១២​-​១៨ ខែ​មីនា

ម៉ាថាយ ២២​-​២៣

ថ្ងៃ​ទី​១២​-​១៨ ខែ​មីនា
  • ចម្រៀង​លេខ​៥១ និង​សេចក្ដី​អធិដ្ឋាន

  • ពាក្យ​ផ្ដើម (​៣​នាទី ឬ​ខ្លី​ជាង​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

  • «ចូរ​ធ្វើ​តាម​បញ្ញត្ដិ​ពីរ​សំខាន់​ជាង​គេ»​: (​១០​នាទី​)

    • ម៉ាថ. ២២:៣៦​-​៣៨—យោង​តាម​ខ​ទាំង​នេះ តើ​បញ្ញត្ដិ​ទី​មួយ ហើយ​សំខាន់​ជាង​គេ​តម្រូវ​ឲ្យ​ធ្វើ​អ្វី? (​«​ដួង​ចិត្ដ​» «​ព្រលឹង​» «​សមត្ថភាព​រិះ​គិត​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅ​ម៉ាថ. ២២:៣៧​)

    • ម៉ាថ. ២២:៣៩—តើ​អ្វី​ជា​បញ្ញត្ដិ​សំខាន់​ទី​ពីរ​នៅ​ក្នុង​ច្បាប់? (​«​ទី​ពីរ​» «​អ្នក​ជិត​ខាង​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅ​ម៉ាថ. ២២:៣៩​)

    • ម៉ាថ. ២២:៤០—បទ​គម្ពីរ​ភាសា​ហេប្រឺ​ទាំង​មូល​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់ (​«​ច្បាប់ . . . ពួក​អ្នក​ប្រកាស​ទំនាយ​» «​មូលដ្ឋាន​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅ​ម៉ាថ. ២២:៤០​)

  • ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ: (​៨​នាទី​)

    • ម៉ាថ. ២២:២១—តើ​«​អ្វី​ដែល​ជា​របស់​សេសារ​»​មាន​អ្វី​ខ្លះ ហើយ​តើ​«​អ្វី​ដែល​ជា​របស់​ព្រះ​»​មាន​អ្វី​ខ្លះ? (​«​អ្វី​ដែល​ជា​របស់​សេសារ​» «​អ្វី​ដែល​ជា​របស់​ព្រះ​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅ​ម៉ាថ. ២២:២១​)

    • ម៉ាថ. ២៣:២៤—តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា? (​«​ត្រង​សត្វ​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ​វិញ​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅ​ម៉ាថ. ២៣:២៤​)

    • តើ​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?

    • តើ​អ្នក​បាន​រក​ឃើញ​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ?

  • អំណាន​គម្ពីរ: (​៤​នាទី ឬ​ខ្លី​ជាង​) ម៉ាថ. ២២:១​-​២២

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

  • ការ​ជួប​លើក​ដំបូង: (​២​នាទី ឬ​ខ្លី​ជាង​) សូម​ប្រើការ​សន្ទនា​គំរូ

  • វីដេអូ​អំពី​ការ​ត្រឡប់​ទៅ​ជួប​លើក​ទី១: (​៥​នាទី​) សូម​បង្ហាញ​និង​ពិគ្រោះ​អំពី​វីដេអូ

  • ការ​បង្រៀន​គម្ពីរ: (​៦​នាទី ឬ​ខ្លី​ជាង​) bhs ទំ. ១៩៩ វ. ៨​-​៩—អ្នក​បង្រៀន​លើក​ទឹក​ចិត្ដ​សិស្ស​ឲ្យ​អញ្ជើញ​អ្នក​ឯ​ទៀត​ចូល​រួម​ពិធី​រំលឹក។

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

  • ចម្រៀង​លេខ​៣៧

  • «របៀប​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង»​: (​១៥​នាទី​) ការ​ពិគ្រោះ។ ដើម្បី​បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការ​ប្រើ​សមត្ថភាព​ស្រមៃ​គិត​អំពី​កំណត់​ហេតុ​ក្នុង​គម្ពីរ សូម​ចាក់​មួយ​ផ្នែក​ខ្លី​នៃ​អំណាន​គម្ពីរ​បែប​ល្ខោន​និយាយ ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត​តែ​មួយ កាល​ដែល​អ្នក​ស្តាប់​ផ្ទៀង​តាម​នៅ​ពង្សាវតារ​ក្សត្រ​ទី១ ១៨:១៧​-​៤៦

  • ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ: (​៣០​នាទី​) jy ជំ. ៤

  • សើរើ​កម្ម​វិធី​ឡើង​វិញ រួច​ប្រាប់​អំពី​កម្ម​វិធី​សប្ដាហ៍​បន្ទាប់ (​៣​នាទី​)

  • ចម្រៀង​លេខ​៣៦ និង​សេចក្ដី​អធិដ្ឋាន