លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរពឹងផ្អែកលើព្រះយេហូវ៉ាពេលមានមនុស្សសម្លុតធ្វើបាប

ចូរពឹងផ្អែកលើព្រះយេហូវ៉ាពេលមានមនុស្សសម្លុតធ្វើបាប

ពេល​យើង​ទទួល​រង​ការ​សម្លុត​ធ្វើ​បាប នេះ​អាច​នាំ​ឲ្យ​យើង​ឈឺ​ចាប់ និង​បាក់​ទឹក​ចិត្ត។ បើ​យើង​ភ័យ​ខ្លាច​ការ​បៀតបៀន​ពី​អ្នក​ឯ​ទៀត​ដោយ​សារ​យើង​បម្រើ​ព្រះ​យេហូវ៉ា នេះ​ក៏​អាច​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក​ចុះ​ខ្សោយ​ដែរ។ តើ​តាម​របៀប​ណា​យើង​អាច​ការ​ពារ​ខ្លួន​ពី​ពួក​អ្នក​សម្លុត​ធ្វើ​បាប?

អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​បាន​យក​ឈ្នះ​ពួក​អ្នក​សម្លុត​ធ្វើ​បាប​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា។ (​ចសព. ១៨:១៧​) ជា​ឧទាហរណ៍ អេសធើរ​បាន​បក​អាក្រាត​គម្រោង​ការ​របស់​បុរស​ដ៏​អាក្រក់​ម្នាក់​ឈ្មោះ​ហាម៉ាន។ (​អេធ. ៧:១​-​៦​) មុន​ធ្វើ​ដូច្នេះ នាង​បាន​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ដោយ​តម​អាហារ។ (​អេធ. ៤:១៤​-​១៦​) ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​នាង ហើយ​ការ​ពារ​នាង​និង​រាស្ត្រ​របស់​លោក។

ប្អូន​ៗ​អើយ បើ​ប្អូន​ប្រឈម​មុខ​នឹង​អ្នក​សម្លុត​ធ្វើ​បាប ចូរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​និយាយ​ជា​មួយ​មនុស្ស​ពេញ​វ័យ​អំពី​បញ្ហា​នោះ ដូច​ជា​ឪពុក​ម្ដាយ​របស់​ប្អូន។ ប្អូន​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​ប្អូន​ដូច​លោក​បាន​ជួយ​អេសធើរ​ដែរ។ តើ​ប្អូន​អាច​ធ្វើ​អ្វី​ថែម​ទៀត​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​សម្លុត​ធ្វើ​បាប?

សូម​ទស្សនា​វីដេអូ​ជីវិត​កាល​យុវវ័យ តើ​តាម​របៀប​ណា​ខ្ញុំ​អាច​យក​ឈ្នះ​ការ​សម្លុត​ធ្វើ​បាប? រួច​ឆ្លើយ​នឹង​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ប្អូន​ៗ​វ័យ​ក្មេង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ឆាលី​និង​ហ្វឺរីន?

  • តើ​ឪពុក​ម្ដាយ​អាច​រៀន​អ្វី​ពី​យោបល់​របស់​ឆាលី និង​ហ្វឺរីន​ស្ដី​អំពី​របៀប​ដែល​ពួក​គាត់​អាច​ផ្ដល់​ជំនួយ​ដល់​កូន​ៗ​ដែល​រង​ការ​សម្លុត​ធ្វើ​បាប​ពី​អ្នក​ឯ​ទៀត?