លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

គង្វាលដែលធ្វើកិច្ចការផ្សេងៗដើម្បីជាប្រយោជន៍ដល់រាស្ត្ររបស់ព្រះយេហូវ៉ា

គង្វាលដែលធ្វើកិច្ចការផ្សេងៗដើម្បីជាប្រយោជន៍ដល់រាស្ត្ររបស់ព្រះយេហូវ៉ា

មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​អវិជ្ជមាន​ចំពោះ​អស់​អ្នក​ដែល​មាន​អំណាច។ យើង​អាច​យល់​អំពី​មូលហេតុ​ដែល​ពួក​គេ​មាន​ទស្សនៈ​បែប​នេះ។ ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស អ្នក​មាន​អំណាច​ច្រើន​តែ​ប្រើ​អំណាច​របស់​ខ្លួន​តាម​របៀប​ដែល​មិន​ត្រឹម​ត្រូវ​ដើម្បី​ទទួល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ (​មីកា ៧:៣​) យើង​ពិត​ជា​មាន​ចិត្ត​ដឹង​គុណ​ខ្លាំង​ណាស់ ដែល​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​បាន​ត្រូវ​បង្ហាត់​បង្រៀន​ឲ្យ​ប្រើ​អំណាច​របស់​ពួក​គាត់ ដើម្បី​ជា​ប្រយោជន៍​ដល់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។—អេធ. ១០:៣; ម៉ាថ. ២០:២៥, ២៦

ខុស​ពី​ពួក​អ្នក​មាន​អំណាច​ក្នុង​ពិភព​លោក​នេះ ពួក​អ្នក​ចាស់​ទុំ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ដោយ​សារ​ពួក​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​របស់​លោក។ (​យ៉ូន. ២១:១៦; ១ពេ. ៥:១​-​៣​) ក្រោម​ការ​ណែនាំ​របស់​លោក​យេស៊ូ គង្វាល​ទាំង​នេះ​ជួយ​អ្នក​ផ្សព្វ​ផ្សាយ​ម្នាក់​ៗ​ឲ្យ​មាន​អារម្មណ៍​ថា ពួក​គេ​ជា​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា និង​ជួយ​ពួក​គេ​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​លោក។ ពួក​គេ​ឆាប់​ផ្ដល់​ការ​លើក​ទឹក​ចិត្ត ផ្ដល់​ជំនួយ​ដល់​ចៀម​របស់​ព្រះ​យេហូវ៉ា និង​ជួយ​ពួក​គេ​ពេល​មាន​បញ្ហា​បន្ទាន់​ខាង​សុខភាព ឬ​ពេល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​កើត​ឡើង។ បើ​អ្នក​ត្រូវ​ការ​ជំនួយ សូម​ស្វែង​រក​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក។—យ៉ា. ៥:១៤

សូម​ទស្សនា​វីដេអូ គង្វាល​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ហ្វូង​ចៀម រួច​ឆ្លើយ​សំណួរ​ខាង​ក្រោម​៖

  • តើ​បង​ម៉ារៀណា​បាន​ទទួល​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​យ៉ាង​ដូច​ម្ដេច?

  • តើ​បង​អ៊ីឡាយអឺស​បាន​ទទួល​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​យ៉ាង​ដូច​ម្ដេច?

  • ក្រោយ​ពី​ទស្សនា​វីដេអូ​នេះ​ហើយ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ចការ​ដែល​ពួក​អ្នក​ចាស់​ទុំ​បាន​ធ្វើ?