លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ព្រះយេហូវ៉ាជួយអស់អ្នកដែលបាក់ទឹកចិត្ត

ព្រះយេហូវ៉ាជួយអស់អ្នកដែលបាក់ទឹកចិត្ត

ជួន​កាល យើង​ទាំង​អស់​គ្នា​មាន​អារម្មណ៍​ក្រៀម​ក្រំ។ តែ​នេះ​មិន​ មាន​ន័យ​ថា​យើង​គ្មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​នោះ​ទេ។ សូម្បី​តែ​ ព្រះ​យេហូវ៉ា​ក៏​ប្រាប់​ថា​លោក​ធ្លាប់​មាន​អារម្មណ៍​បែប​នោះ​ដែរ។ (​ដក. ៦:៥, ៦​) ប៉ុន្តែ​ចុះ​យ៉ាង​ណា​បើ​យើង​មាន​អារម្មណ៍​ក្រៀម​ក្រំ​ ជា​ញឹក​ញយ​ឬ​គ្រប់​ពេល?

អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង។ លោក​ជ្រាប​អំពី​ពេល​យើង​សប្បាយ​និង​ពេល​ដែល​យើង​ក្រៀម​ក្រំ។ លោក​យល់​ពី​មូលហេតុ​ដែល​យើង​គិត​តាម​របៀប​ណា​មួយ ព្រម​ទាំង​មូលហេតុ​ដែល​យើង​មាន​អារម្មណ៍​បែប​នោះ។ (​ចសព. ៧:៩​ខ​) សំខាន់​បំផុត ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង ហើយ​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​អារម្មណ៍​ក្រៀម​ក្រំ រួម​ទាំង​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ផង​ដែរ។—ចសព. ៣៤:១៨

ការ​ពារ​ចិត្ត​គំនិត​របស់​យើង។ អារម្មណ៍​អវិជ្ជមាន​អាច​ប៉ះ​ពាល់​ដល់​សុភមង្គល​របស់​យើង និង​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ដែរ។ ហេតុ​នេះ​ហើយ យក​ល្អ​ឲ្យ​យើង​ការ​ពារ​ចិត្ត​របស់​យើង ពោល​គឺ​ធាតុ​ពិត​របស់​យើង ដែល​រួម​បញ្ចូល​ការ​គិត​គូរ​និង​អារម្មណ៍​របស់​យើង។—សុភ. ៤:២៣

សូម​ទស្សនា​វីដេអូ របៀប​ដែល​បង​ប្អូន​របស់​យើង​មាន​សេចក្ដី​សុខ​សាន្ត​ទោះ​ជា​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​បង​ស្រី​នីកគី​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត?

  • ហេតុ​អ្វី​បង​ស្រី​នីកគី​គិត​ថា​គាត់​ត្រូវ​ការ​ជំនួយ​ពី​គ្រូ​ពេទ្យ?—ម៉ាថ. ៩:១២

  • តើ​តាម​របៀប​ណា​បង​ស្រី​នីកគី​បាន​ពឹង​ផ្អែក​លើ​ជំនួយ​ពី​ព្រះ​យេហូវ៉ា?