លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើសេចក្ដីអធិដ្ឋានអាចជួយអ្នកយ៉ាងដូចម្ដេច?

តើសេចក្ដីអធិដ្ឋានអាចជួយអ្នកយ៉ាងដូចម្ដេច?

ផាម៉ាឡា​មាន​ជំងឺ​មហា​រីក ហើយ​គាត់​ខំ​រក​គ្រូ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​នេះ។ ប៉ុន្តែ គាត់​ក៏​បាន​អធិដ្ឋាន​សុំ​កម្លាំង​ចិត្ត​ពី​ព្រះ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ដ៏​ពិបាក​នេះ​ផង​ដែរ។ តើ​សេចក្ដី​អធិដ្ឋាន​បាន​ជួយ​គាត់​ឬ​ទេ?

ផាម៉ាឡា​បាន​ពន្យល់​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​មហា​រីក ខ្ញុំ​ច្រើន​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​ហើយ​អាច​ស៊ូ​ទ្រាំ​បាន។ ខ្ញុំ​នៅ​តែ​ឈឺ​រាំ​រៃ ប៉ុន្តែ​សេចក្ដី​អធិដ្ឋាន​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ។ ពេល​ដែល​អ្នក​ឯ​ទៀត​សួរ​ខ្ញុំ​ថា បង​សុខ​សប្បាយ​ទេ? ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​នៅ​តែ​ឈឺ​ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​»។

ពិត​មែន យើង​មិន​ចាំ​បាច់​ចាំ​រហូត​ដល់​មាន​ជំងឺ​ធ្ងន់​ធ្ងរ​មុន​ពេល​យើង​អធិដ្ឋាន​ទៅ​ព្រះ​ឡើយ។ យើង​ទាំង​អស់​គ្នា​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​តូច​ទាំង​ធំ ហើយ​ជា​រឿយ​ៗ​យើង​មាន​អារម្មណ៍​ថា យើង​ត្រូវ​ការ​ជំនួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ។ តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​យើង​បាន​ទេ?

គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់​ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ​»។ (​ទំនុក​តម្កើង ៥៥:២២​) នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​មែន! ដូច្នេះ តើ​តាម​របៀប​ណា​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​អ្នក? ពេល​ដែល​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ លោក​នឹង​ផ្ដល់​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​អ្នក។—សូម​មើល​ប្រអប់​«​ តើ​អ្នក​អាច​ទទួល​ប្រយោជន៍​អ្វី​ពី​សេចក្ដី​អធិដ្ឋាន?​»​