លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកឬទេ?

តើព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកឬទេ?

ពេល​អ្នក​អធិដ្ឋាន តើ​អ្នក​គិត​ថា​ព្រះ​ពិត​ជា​ស្ដាប់​អ្នក​ឬ​ទេ?

តើ​គម្ពីរ​ចែង​យ៉ាង​ណា?

  • ព្រះ​កំពុង​ស្ដាប់។ គម្ពីរ​ធានា​យើ​ង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់ គឺ​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់​ដោ​យ​ពិត​ត្រង់ . . . ក៏​នឹង​ឮ​ពាក្យ​អំពាវនាវ​របស់​គេ​»។—ទំនុកតម្កើង ១៤៥:១៨, ១៩

  • ព្រះ​ចង់​ឲ្យ​អ្នក​អធិដ្ឋាន​ទៅ​លោក។ គម្ពីរ​អញ្ជើញ​យើង​ឲ្យ​«​អធិដ្ឋាន អង្វរ​សុំ ព្រម​ទាំង​ថ្លែង​អំណរ​គុណ ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់​»។—ភីលីព ៤:៦

  • ព្រះ​រមែង​គិត​អំពី​អ្នក។ ព្រះ​ដឹង​ច្បាស់​អំពី​ការ​ព្រួយ​បារម្ភ​និង​ទុក្ខ​កង្វល់​ទាំង​អស់​របស់​យើង ហើយ​លោក​ចង់​ជួយ​យើង។ គម្ពីរ​ចែង​ថា​៖ ​«​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពី​ព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។—ពេត្រុសទី១ ៥:៧