លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មនុស្សទាំងអស់ចង់បានអនាគតដ៏ល្អប្រសើរ

មនុស្សទាំងអស់ចង់បានអនាគតដ៏ល្អប្រសើរ

តើ​អ្នក​ចង់​បាន​អនាគត​បែប​ណា? ដូច​មនុស្ស​ភាគ​ច្រើន អ្នក​ច្បាស់​ជា​ចង់​បាន​អនាគត​ដ៏​ល្អ​ប្រសើរ​ដែល​ប្រកប​ទៅ​ដោយ​សុភមង្គល សុខភាព​ល្អ សន្តិភាព និង​ភាព​ចម្រុង​ចម្រើន​សម្រាប់​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក។

ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​សង្ស័យ​ថា ពួក​គេ​មិន​អាច​មាន​អនាគត​ដ៏​ល្អ​ប្រសើរ​ដូច​ដែល​ពួក​គេ​ចង់​បាន​នោះ​ទេ។ ពួក​គេ​បាន​ឃើញ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ភ្លាម​ៗ​ដែល​មិន​បាន​រំពឹង​ទុក ដូច​ជា​រោគ​រាត​ត្បាត​កូវីដ​-​១៩​ជា​ដើម។ ជំងឺ​នេះ​នាំ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​នៅ​ក្នុង​សង្គម វិបត្តិ​សេដ្ឋកិច្ច និង​បាន​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​ពួក​គេ។ ជា​លទ្ធផល ពួក​គេ​ពិបាក​ជឿ​ណាស់​ថា​ពួក​គេ​នឹង​អាច​មាន​អនាគត​ល្អ​ប្រសើរ។

ដោយ​សារ​តែ​មាន​ភាព​ច្របូក​ច្របល់​ទាំង​នេះ មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​ស្វែង​រក​អ្វី​ដែល​អាច​ជួយ​ពួក​គេ​ឲ្យ​មាន​អនាគត​ល្អ។ មនុស្ស​ខ្លះ​ជឿ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​មើល​មិន​ឃើញ ដូច​ជា​ព្រហ្ម​លិខិត ឬ​ព្រេង​វាសនា។ មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​បាន​ការ​អប់រំ​ខ្ពស់​និង​ទ្រព្យ​សម្បត្តិ​ច្រើន ដោយ​គិត​ថា​អ្វី​ទាំង​នេះ​នឹង​ធានា​ថា​ពួក​គេ​នឹង​មាន​អ្វី​ដែល​ពួក​គេ​ចង់​បាន។ រីឯ​មនុស្ស​ខ្លះ​ទៀត​គិត​ថា ការ​ធ្វើ​ជា​មនុស្ស​ល្អ​គឺ​គ្រប់​គ្រាន់​ហើយ​ដើម្បី​មាន​ជីវិត​ល្អ។

តើ​អ្វី​ទាំង​នេះ​នឹង​នាំ​ឲ្យ​អ្នក​ទទួល​បាន​អនាគត​ដែល​អ្នក​ចង់​បាន​ឬ​ទេ? ដើម្បី​ដឹង​ចម្លើយ អ្នក​ត្រូវ​តែ​ពិចារណា​សំណួរ​ទាំង​នេះ​៖

  • តើ​អនាគត​របស់​អ្នក​ពិត​ជា​ផ្អែក​ទៅ​លើ​អ្វី?

  • តើ​ការ​អប់រំ​និង​លុយ​អាច​ធានា​ថា​អ្នក​នឹង​មាន​ជីវិត​ល្អ​ប្រសើរ​ជាង​ទេ?

  • តើ​ការ​ធ្វើ​ជា​មនុស្ស​ល្អ​ប៉ុណ្ណោះ​អាច​ធានា​ថា​អ្នក​នឹង​មាន​អនាគត​ល្អ​ទេ?

  • តើ​អ្នក​អាច​រក​ការ​ណែនាំ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដើម្បី​មាន​អនាគត​ល្អ​នៅ​ឯ​ណា?

ទស្សនាវដ្ដី​ប៉ម​យាម​លេខ​នេះ អាច​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។