អត្ថបទសិក្សា ២
មេរៀនពីជីវិតរបស់«អ្នកកាន់តាមដែលលោកយេស៊ូធ្លាប់ស្រឡាញ់»
«យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ពីព្រោះសេចក្ដីស្រឡាញ់គឺមកពីព្រះ»។—១យ៉ូន. ៤:៧
ចម្រៀងលេខ១០៥ «ព្រះគឺជាសេចក្ដីស្រឡាញ់»
សេចក្ដីសង្ខេប *
១. តើសេចក្ដីស្រឡាញ់របស់ព្រះនាំឲ្យអ្នកមានអារម្មណ៍យ៉ាងណា?
សាវ័កយ៉ូហានបានសរសេរថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (១យ៉ូន. ៤:៨) នេះរំលឹកយើងអំពីសេចក្ដីពិតដ៏សំខាន់មួយគឺថា ព្រះដែលជាប្រភពនៃជីវិតក៏ជាប្រភពនៃសេចក្ដីស្រឡាញ់ដែរ។ ព្រះយេហូវ៉ាស្រឡាញ់យើង! សេចក្ដីស្រឡាញ់របស់លោកធ្វើឲ្យយើងសប្បាយ កក់ក្ដៅ និងស្កប់ចិត្ត។
២. តើបញ្ញត្តិដ៏សំខាន់បំផុតពីរនៅម៉ាថាយ ២២:៣៧-៤០គឺជាអ្វី ហើយហេតុអ្វីយើងប្រហែលជាពិបាកធ្វើតាមបញ្ញត្តិទី២?
២ គ្រិស្តសាសនិកមិនអាចសម្រេចចិត្តថាពួកគេនឹងបង្ហាញឬមិនបង្ហាញសេចក្ដីស្រឡាញ់នោះទេ។ នេះគឺជាបញ្ញត្តិមួយ។ (សូមអាន ម៉ាថាយ ២២:៣៧-៤០) ពេលយើងស្គាល់ព្រះយេហូវ៉ាច្បាស់ យើងប្រហែលជាស្រួលធ្វើតាមបញ្ញត្តិទី១។ នេះគឺដោយសារព្រះយេហូវ៉ាល្អឥតខ្ចោះ យកចិត្តទុកដាក់ចំពោះយើង និងបង្ហាញសេចក្ដីសប្បុរសចំពោះយើង។ ប៉ុន្តែ យើងប្រហែលជាពិបាកធ្វើតាមបញ្ញត្តិទី២។ ហេតុអ្វី? ពីព្រោះបងប្អូនរួមជំនឿដែលជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់យើង ជាមនុស្សមិនល្អឥតខ្ចោះ។ ដូច្នេះ ជួនកាលពួកគេប្រហែលជានិយាយឬធ្វើអ្វីដែលយើងគិតថាមិនសប្បុរស និងមិនបង្ហាញការយកចិត្តទុកដាក់ចំពោះយើង។ ដោយសារព្រះយេហូវ៉ាដឹងថាយើងពិបាកធ្វើតាមបញ្ញត្តិទី២នោះ លោកបានដឹកនាំអ្នកសរសេរគម្ពីរមួយចំនួនដូចជាយ៉ូហាន ឲ្យសរសេរយោបល់អំពីមូលហេតុនិងរបៀបដែលយើងគួរបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។—១យ៉ូន. ៣:១១, ១២
៣. តើយ៉ូហានបានបញ្ជាក់អំពីអ្វី?
៣ ក្នុងសៀវភៅដែលយ៉ូហានបានសរសេរ គាត់បញ្ជាក់ថាគ្រិស្តសាសនិកត្រូវបង្ហាញសេចក្ដីស្រឡាញ់។ តាមការពិត ទោះជាយកពាក្យ«ស្រឡាញ់»ពីសៀវភៅដំណឹងល្អបីទៀតបូកបញ្ចូលគ្នាក៏ដោយ ពាក្យនោះនៅតែតិចជាងក្នុងសៀវភៅដំណឹង១យ៉ូន. ៤:១០, ១១) ប៉ុន្តែ គឺត្រូវការពេលដើម្បីឲ្យយ៉ូហានរៀនមេរៀននេះ។
ល្អដែលរៀបរាប់ដោយយ៉ូហាន។ យ៉ូហានមានអាយុប្រហែលជាមួយរយឆ្នាំ ពេលគាត់សរសេរសៀវភៅដំណឹងល្អ និងសំបុត្រទាំងបីរបស់គាត់។ សៀវភៅទាំងនោះបង្ហាញថាអ្វីៗទាំងអស់ដែលគ្រិស្តសាសនិកធ្វើត្រូវផុសចេញពីសេចក្ដីស្រឡាញ់។ (៤. តើយ៉ូហានតែងតែបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀតឬទេ?
៤ យ៉ូហានមិនតែងតែបានបង្ហាញសេចក្ដីស្រឡាញ់តាំងពីគាត់នៅវ័យក្មេងនោះទេ។ ជាឧទាហរណ៍ នៅពេលមួយលោកយេស៊ូនិងពួកអ្នកកាន់តាមលោកធ្វើដំណើរទៅក្រុងយេរូសាឡិមដោយឆ្លងកាត់ស្រុកសាម៉ារី។ ជនជាតិសាម៉ារីនៅភូមិមួយមិនព្រមទទួលស្វាគមន៍ពួកគេទេ។ តើយ៉ូហានមានប្រតិកម្មយ៉ាងណា? គាត់បានសួរលោកយេស៊ូថា តើចង់ឲ្យហៅភ្លើងធ្លាក់ពីលើមេឃមកបំផ្លាញមនុស្សទាំងអស់នៅភូមិនោះឬទេ? (លូក. ៩:៥២-៥៦) នៅពេលមួយទៀតយ៉ូហានមិនបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកសាវ័កឯទៀតទេ។ តាមមើលទៅ គាត់និងបងប្រុសរបស់គាត់យ៉ាកុបបានពឹងម្ដាយឲ្យជួយសុំលោកយេស៊ូផ្ដល់ឋានៈពិសេសដល់ពួកគាត់ក្បែរលោកក្នុងរាជាណាចក្រ។ ពេលសាវ័កឯទៀតដឹងអំពីអ្វីដែលយ៉ាកុបនិងយ៉ូហានបានធ្វើ ពួកគេខឹងយ៉ាងខ្លាំង! (ម៉ាថ. ២០:២០, ២១, ២៤) ទោះជាយ៉ូហានធ្វើខុសទាំងនោះក្ដី លោកយេស៊ូនៅតែស្រឡាញ់គាត់។—យ៉ូន. ២១:៧
៥. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៥ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីគំរូរបស់យ៉ូហាន និងអ្វីខ្លះដែលគាត់បានសរសេរអំពីសេចក្ដីស្រឡាញ់។ កាលដែលយើងធ្វើដូច្នេះ យើងនឹងរៀនអំពីរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរបស់យើង។ យើងក៏នឹងរៀនអំពីរបៀបដ៏សំខាន់មួយដែលប្រមុខគ្រួសារអាចបង្ហាញថាគាត់ស្រឡាញ់ក្រុមគ្រួសាររបស់គាត់។
សេចក្ដីស្រឡាញ់សឲ្យឃើញតាមរយៈការប្រព្រឹត្ត
៦. តើព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើងតាមរបៀបណាខ្លះ?
៦ យើងប្រហែលជាគិតថាសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀតគឺនៅក្នុងចិត្ត ឬគ្រាន់តែជាពាក្យល្អដែលយើងនិយាយទៅកាន់ពួកគេ។ ប៉ុន្តែ បើយើងពិតជាស្រឡាញ់ពួកគេ យើងត្រូវបង្ហាញសេចក្ដីស្រឡាញ់នោះដោយការប្រព្រឹត្ត។ (សូមពិនិត្យបន្ថែមយ៉ាកុប ២:១៧, ២៦) ជាឧទាហរណ៍ ព្រះយេហូវ៉ាស្រឡាញ់យើង។ (១យ៉ូន. ៤:១៩) លោកបង្ហាញសេចក្ដីស្រឡាញ់របស់លោកតាមរយៈពាក្យដ៏ពីរោះដែលបានត្រូវកត់ទុកក្នុងគម្ពីរ។ (ទំនុក. ១៤៦:៨; រ៉ូម ៨:៣៨, ៣៩) ប៉ុន្តែ យើងជឿជាក់ថាព្រះស្រឡាញ់យើងមិនគ្រាន់តែដោយសារពាក្យសម្ដីរបស់លោកប៉ុណ្ណោះទេ តែដោយសារការប្រព្រឹត្តរបស់លោកផងដែរ។ យ៉ូហានបានសរសេរថា៖ «សេចក្ដីស្រឡាញ់របស់ព្រះបានត្រូវសម្ដែងចំពោះយើង ពីព្រោះព្រះបានចាត់បុត្រតែមួយរបស់លោកឲ្យមកក្នុងពិភពលោកនេះ ដើម្បីឲ្យយើងអាចបានជីវិតតាមរយៈបុត្រនោះ»។ (១យ៉ូន. ៤:៩) ព្រះយេហូវ៉ាឲ្យបុត្រជាទីស្រឡាញ់របស់លោករងទុក្ខនិងស្លាប់ដើម្បីយើង។ (យ៉ូន. ៣:១៦) ដូច្នេះ យើងប្រាកដថាព្រះយេហូវ៉ាស្រឡាញ់យើង។
៧. តើលោកយេស៊ូបានធ្វើអ្វីដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះយើង?
យ៉ូន. ១៣:១; ១៥:១៥) លោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះពួកគេនិងចំពោះយើង មិនគ្រាន់តែដោយពាក្យសម្ដីប៉ុណ្ណោះទេ តែតាមរយៈការប្រព្រឹត្តរបស់លោកផងដែរ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ច្រើនជាងអ្នកដែលលះបង់ជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួនឡើយ»។ (យ៉ូន. ១៥:១៣) តើការគិតពិចារណាអំពីអ្វីដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើសម្រាប់យើងគួរមានឥទ្ធិពលយ៉ាងណាមកលើយើង?
៧ លោកយេស៊ូបានពង្រឹងទំនុកចិត្តរបស់ពួកអ្នកកាន់តាមលោកថាលោកស្រឡាញ់ពួកគេ។ (៨. តើយ៉ូហានទី១ ៣:១៨ចែងថាយើងគួរធ្វើអ្វី?
៨ យើងបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ានិងលោកយេស៊ូដោយស្ដាប់បង្គាប់លោកទាំងពីរ។ (យ៉ូន. ១៤:១៥; ១យ៉ូន. ៥:៣) លោកយេស៊ូបានបង្គាប់យើងឲ្យស្រឡាញ់គ្នាទៅវិញទៅមក។ (យ៉ូន. ១៣:៣៤, ៣៥) យើងមិនគ្រាន់តែត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរបស់យើងដោយពាក្យសម្ដីប៉ុណ្ណោះទេ តែដោយការប្រព្រឹត្តរបស់យើងដែរ។ (សូមអាន យ៉ូហានទី១ ៣:១៨) តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេ?
ចូរស្រឡាញ់បងប្អូន
៩. តើសេចក្ដីស្រឡាញ់ជំរុញចិត្តយ៉ូហានឲ្យធ្វើអ្វី?
៩ ក្រោយពីយ៉ូហានទៅជាអ្នកកាន់តាមលោកយេស៊ូ គាត់អាចបន្តនៅជាមួយឪពុកគាត់និងប្រកបមុខរបររបស់គាត់ជាអ្នកនេសាទត្រីជាមួយក្រុមគ្រួសារ។ ប៉ុន្តែ គាត់បានសម្រេចចិត្តថាអស់មួយជីវិតតទៅ គាត់នឹងជួយអ្នកឯទៀតឲ្យរៀនសេចក្ដីពិតអំពីព្រះយេហូវ៉ានិងលោកយេស៊ូ។ គាត់មិនបានជ្រើសរើសជីវិតស្រួលទេ។ គាត់បានត្រូវគេបៀតបៀន ហើយនៅចុងសតវត្សរ៍ទី១ពេលគាត់មានវ័យចាស់ គាត់បានត្រូវគេនិរទេស។ (សកម្ម. ៣:១; ៤:១-៣; ៥:១៨; បប. ១:៩) សូម្បីតែពេលយ៉ូហានជាប់ឃុំដោយសារផ្សព្វផ្សាយអំពីលោកយេស៊ូ ក៏គាត់បង្ហាញថាគាត់គិតអំពីអ្នកឯទៀត។ ជាឧទាហរណ៍ ពេលគាត់នៅកោះប៉ាត់ម៉ុស គាត់បានកត់ទុកអំពីការបើកបង្ហាញដែលគាត់បានទទួល ហើយបានផ្ញើសៀវភៅនោះទៅក្រុមជំនុំនានាដើម្បីឲ្យពួកគេដឹងអំពី«អ្វីដែលត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខ»។ (បប. ១:១) រួចមក ទំនងជាក្រោយពីគាត់បានត្រូវដោះលែងពីកោះប៉ាត់ម៉ុស យ៉ូហានបានសរសេរសៀវភៅដំណឹងល្អមួយអំពីជីវិតនិងកិច្ចបម្រើរបស់លោកយេស៊ូ។ គាត់ក៏បានសរសេរសំបុត្របីដែរ ដើម្បីលើកទឹកចិត្តនិងពង្រឹងកម្លាំងចិត្តបងប្អូន។ តើអ្នកអាចមានរបៀបរស់នៅដែលលះបង់ប្រយោជន៍ខ្លួនដូចយ៉ូហានតាមរបៀបណា?
១០. តើអ្នកអាចបង្ហាញយ៉ាងណាថាអ្នកស្រឡាញ់មនុស្ស?
១០ អ្នកអាចបង្ហាញថាអ្នកស្រឡាញ់មនុស្សតាមរបៀបដែលអ្នកប្រើជីវិតរបស់ខ្លួន។ របៀបរបបពិភពលោកសាថានចង់ឲ្យអ្នកចំណាយពេលនិងកម្លាំងទាំងអស់របស់អ្នកដើម្បីខ្លួនឯង រកលុយ ឬធ្វើឲ្យខ្លួនមានមុខមាត់។ ផ្ទុយទៅវិញ អ្នកផ្សព្វផ្សាយអំពីរាជាណាចក្រនៅទូទាំងពិភពលោកលះបង់ប្រយោជន៍ខ្លួន ដោយចំណាយពេលច្រើនបំផុតក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អ និងជួយមនុស្សឲ្យចូលទៅជិតព្រះយេហូវ៉ា។ បងប្អូនខ្លះថែមទាំងអាចផ្សព្វផ្សាយនិងបង្រៀនពេញពេល។
១១. តើបងប្អូនដ៏ស្មោះត្រង់ជាច្រើននាក់បង្ហាញយ៉ាងណាថាពួកគេស្រឡាញ់ព្រះយេហូវ៉ានិងបងប្អូនឯទៀត?
១១ គ្រិស្តសាសនិកដ៏ស្មោះត្រង់ជាច្រើននាក់ត្រូវធ្វើការពេញពេលដើម្បីផ្គត់ផ្គង់ខ្លួនឯងនិងក្រុមគ្រួសារ។ ទោះជាយ៉ាងនោះក៏ដោយ អ្នកផ្សព្វផ្សាយដ៏ស្មោះត្រង់ទាំងនេះ គាំទ្រអង្គការរបស់ព្រះតាមរបៀបណាក៏ដោយដែលពួកគេអាចធ្វើបាន។ ជាឧទាហរណ៍ អ្នកខ្លះអាចផ្ដល់ជំនួយជាបន្ទាន់ពេលមានមហន្តរាយ។ អ្នកខ្លះទៀតជួយខាងសាងសង់ ហើយបងប្អូនទាំងអស់គ្នាមានឱកាសធ្វើវិភាគទានដើម្បីគាំទ្រកិច្ចការទូទាំងពិភពលោក។ ពួកគេធ្វើអ្វីទាំងនេះដោយសារពួកគេស្រឡាញ់ព្រះនិងអ្នកឯទៀត។ រាល់សប្ដាហ៍យើងបង្ហាញថាយើងស្រឡាញ់បងប្អូនរបស់យើងដោយចូលរួមនិងមានចំណែកក្នុងកិច្ចប្រជុំ។ ទោះជាយើងប្រហែលជាអស់កម្លាំងក្ដី យើងចូលរួមកិច្ចប្រជុំទាំងនោះ។ ថ្វីបើយើងប្រហែលជាភ័យក៏ដោយ យើងនៅតែលើកដៃឆ្លើយ។ ម្យ៉ាងទៀត ទោះបីជាហេ. ១០:២៤, ២៥) យើងពិតជាឲ្យតម្លៃចំពោះកិច្ចការដែលបងប្អូនជាទីស្រឡាញ់របស់យើងធ្វើ។
យើងមានបញ្ហាផ្ទាល់ខ្លួនក្ដី យើងលើកទឹកចិត្តអ្នកឯទៀតមុនឬក្រោយកិច្ចប្រជុំ។ (១២. តើយ៉ូហានបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនតាមរបៀបណាទៀត?
១២ យ៉ូហានបង្ហាញសេចក្ដីស្រឡាញ់របស់គាត់ចំពោះបងប្អូន មិនគ្រាន់ដោយសរសើរពួកគេប៉ុណ្ណោះទេ តែដោយឲ្យយោបល់ពួកគេផងដែរ។ ជាឧទាហរណ៍ ក្នុងសំបុត្ររបស់គាត់ យ៉ូហានបានសរសើរបងប្អូនចំពោះជំនឿ និងកិច្ចការល្អរបស់ពួកគេ តែគាត់ក៏បានឲ្យយោបល់ចំៗអំពីការខុសឆ្គងផងដែរ។ (១យ៉ូន. ១:៨–២:១, ១៣, ១៤) ស្រដៀងគ្នាដែរ យើងត្រូវសរសើរបងប្អូនចំពោះអ្វីល្អៗដែលពួកគេធ្វើ។ ប៉ុន្តែ បើបងប្អូនណាម្នាក់ចាប់ផ្ដើមមានចិត្តគំនិតឬទម្លាប់មិនល្អ យើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះគាត់ដោយប្រាប់គាត់យ៉ាងសប្បុរសអំពីបញ្ហានោះ។ យើងត្រូវការចិត្តក្លាហានដើម្បីឲ្យយោបល់ដល់មិត្តភក្ដិ ប៉ុន្តែគម្ពីរចែងអំពីមូលហេតុដែលយើងត្រូវធ្វើដូច្នេះ គឺដោយសារមិត្តពិតធ្វើឲ្យមិត្តខ្លួនមុតស្រួច ឬកែតម្រង់គ្នាទៅវិញទៅមក។—សុភ. ២៧:១៧
១៣. តើយើងគួរជៀសវាងពីការធ្វើអ្វី?
១៣ ជួនកាលយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនពេលយើងមិនធ្វើអ្វីមួយចំនួន។ ជាឧទាហរណ៍ យើងមិនឆាប់ទើសចិត្តចំពោះអ្វីដែលពួកគេនិយាយទេ។ សូមគិតអំពីអ្វីដែលបានកើតឡើងនៅជិតទីបញ្ចប់នៃជីវិតរបស់លោកយេស៊ូលើផែនដី។ លោកបានប្រាប់អ្នកកាន់តាមលោកថា ដើម្បីបានជីវិតពួកគេត្រូវបរិភោគសាច់និងផឹកឈាមរបស់លោក។ (យ៉ូន. ៦:៥៣-៥៧) ពាក្យសម្ដីនោះធ្វើឲ្យអ្នកស្ដាប់ទាស់ចិត្តរហូតដល់អ្នកកាន់តាមជាច្រើនបោះបង់លោក។ ប៉ុន្តែមិត្តពិតរបស់លោក រួមទាំងយ៉ូហាន មិនបានធ្វើដូច្នេះទេ។ ពួកគេនៅជាប់ជាមួយលោកយេស៊ូយ៉ាងស្មោះត្រង់។ ពួកគេមិនយល់ពាក្យសម្ដីរបស់លោកយេស៊ូទេ ហើយពួកគេទំនងជាភ្ញាក់ផ្អើលចំពោះអ្វីដែលលោកបានមានប្រសាសន៍។ ប៉ុន្តែ មិត្តសម្លាញ់ដ៏ស្មោះត្រង់របស់លោកយេស៊ូ មិនបានសន្និដ្ឋានថាអ្វីដែលលោកបានមានប្រសាសន៍គឺខុស ហើយទើសចិត្តទេ។ ផ្ទុយទៅវិញ ពួកគេបានទុកចិត្តលោក ដោយសារពួកគេដឹងថាលោកតែងតែនិយាយសេចក្ដីពិត។ (យ៉ូន. ៦:៦០, ៦៦-៦៩) គឺសំខាន់ណាស់ដែលយើងមិនឆាប់ទើសចិត្តចំពោះអ្វីដែលមិត្តរបស់យើងនិយាយ! តែយើងទុកឱកាសឲ្យពួកគេពន្យល់អំពីអ្វីដែលយើងបានយល់ច្រឡំ។—សុភ. ១៨:១៣; សាស្ដ. ៧:៩
១៤. ហេតុអ្វីយើងមិនគួរស្អប់បងប្អូនរបស់យើង?
១៤ យ៉ូហានក៏បានលើកទឹកចិត្តយើងមិនឲ្យស្អប់បងប្អូនរបស់យើងដែរ។ បើយើងមិនធ្វើតាមយោបល់នោះ សាថានអាចមានឥទ្ធិពលមកលើយើង។ (១យ៉ូន. ២:១១; ៣:១៥) នេះបានកើតឡើងដល់អ្នកខ្លះនៅចុងសតវត្សរ៍ទី១ គ.ស.។ នៅ ពេលនោះ សាថានខំព្យាយាមធ្វើឲ្យអ្នកបម្រើរបស់ព្រះស្អប់គ្នានិងបែកបាក់គ្នា។ ពេលយ៉ូហានបានសរសេរសំបុត្ររបស់គាត់ បុរសដែលមានចិត្តគំនិតដូចសាថានបានចូលក្នុងក្រុមជំនុំ។ ជាឧទាហរណ៍ ឌីអូត្រែបបានធ្វើឲ្យមានការបែកបាក់គ្នាក្នុងក្រុមជំនុំមួយ។ (៣យ៉ូន. ៩, ១០) គាត់មិនបង្ហាញការគោរពចំពោះពួកអ្នកធ្វើដំណើរជាតំណាងគណៈអភិបាលទេ។ គាត់ថែមទាំងព្យាយាមបណ្ដេញពួកអ្នកដែលទទួលស្វាគមន៍បុគ្គលដែលគាត់មិនចូលចិត្ត ចេញពីក្រុមជំនុំ។ នោះពិតជាអាក្រក់ណាស់! សាថាននៅតែខំព្យាយាមបំបាក់បំបែកនិងយកឈ្នះរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ។ សូមកុំឲ្យយើងស្អប់បងប្អូនរបស់យើងនិងលែងគាំទ្រពួកគេឡើយ។
ចូរស្រឡាញ់ក្រុមគ្រួសារ
១៥. តើប្រមុខគ្រួសារត្រូវចាំអំពីអ្វី?
១៥ របៀបដ៏សំខាន់មួយដែលប្រមុខគ្រួសារបង្ហាញសេចក្ដីស្រឡាញ់ចំពោះក្រុមគ្រួសារគាត់ គឺដោយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ពួកគេ។ (១ធី. ៥:៨) ប៉ុន្តែ គាត់ត្រូវចាំថាការជួយក្រុមគ្រួសារឲ្យមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ាគឺសំខាន់ជាងនេះឆ្ងាយណាស់។ (ម៉ាថ. ៥:៣) សូមគិតអំពីគំរូដែលលោកយេស៊ូបានទុកឲ្យប្រមុខគ្រួសារ។ យោងទៅតាមសៀវភៅដំណឹងល្អដែលរៀបរាប់ដោយយ៉ូហាន ពេលលោកយេស៊ូជិតស្លាប់នៅលើបង្គោលទារុណកម្ម លោកនៅតែគិតអំពីក្រុមគ្រួសាររបស់លោក។ នៅពេលនោះ យ៉ូហានឈរនៅក្បែរម៉ារៀដែលជាម្ដាយរបស់លោកយេស៊ូ នៅកន្លែងដែលគេប្រហារជីវិតលោក។ ទោះជាលោកយេស៊ូឈឺចាប់យ៉ាងខ្លាំងក្ដី លោកបានសុំយ៉ូហានឲ្យមើលថែម៉ារៀ។ (យ៉ូន. ១៩:២៦, ២៧) បងប្អូនរបស់លោកយេស៊ូទំនងជាអាចផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ម៉ារៀ ប៉ុន្តែតាមមើលទៅគ្មានប្អូនៗណាម្នាក់របស់លោកបានទៅជាអ្នកកាន់តាមលោកនៅពេលនោះទេ។ ដូច្នេះ លោកយេស៊ូចង់ប្រាកដថាមានអ្នកណាម្នាក់ដែលនឹងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ម៉ារៀ និងលើកទឹកចិត្តគាត់ឲ្យបន្តបម្រើព្រះយេហូវ៉ា។
១៦. តើយ៉ូហានមានភារកិច្ចអ្វីខ្លះ?
១៦ តើយ៉ូហានមានភារកិច្ចអ្វីខ្លះ? គាត់មានភារកិច្ចជាច្រើន។ ក្នុងនាមជាសាវ័កម្នាក់ គាត់នៅក្នុងចំណោមពួកអ្នកនាំមុខកិច្ចបម្រើផ្សាយ។ គាត់ក៏ប្រហែលជាមានប្រពន្ធដែរ ដូច្នេះគាត់ត្រូវផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ក្រុមគ្រួសារ ព្រមទាំងជួយពួកគេឲ្យមានចំណងមិត្តភាពជាមួយព្រះ។ (១កូ. ៩:៥) តើប្រមុខគ្រួសារនៅសព្វថ្ងៃនេះអាចរៀនអ្វីពីគាត់?
១៧. ហេតុអ្វីគឺសំខាន់ដែលប្រមុខគ្រួសារជួយក្រុមគ្រួសាររបស់គាត់ឲ្យមានចំណងមិត្តភាពជាមួយព្រះ?
១៧ បងប្រុសម្នាក់ដែលជាប្រមុខគ្រួសារប្រហែលជាមានភារកិច្ចសំខាន់ៗជាច្រើន។ ជាឧទាហរណ៍ គាត់ត្រូវមានភាពឧស្សាហ៍នៅកន្លែងធ្វើការ ដើម្បីឲ្យការប្រព្រឹត្តរបស់គាត់នាំឲ្យព្រះយេហូវ៉ាទទួលការសរសើរ។ (អេភ. ៦:៥, ៦; ទីត. ២:) គាត់ក៏ប្រហែលជាអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើ ដូច្នេះគាត់មានភារកិច្ចលើកទឹកចិត្តនិងយកចិត្តទុកដាក់ចំពោះបងប្អូន ហើយនាំមុខក្នុងកិច្ចបម្រើផ្សាយ។ ម្យ៉ាងទៀត គឺសំខាន់ដែលគាត់សិក្សាគម្ពីរជាទៀងទាត់ជាមួយប្រពន្ធនិងកូន។ ពួកគេនឹងឲ្យតម្លៃចំពោះអ្វីៗទាំងអស់ដែលគាត់ធ្វើដើម្បីជួយពួកគេឲ្យមានសុខភាពល្អ មានសុភមង្គល និងបន្តបម្រើព្រះយេហូវ៉ា។— ៩, ១០អេភ. ៥:២៨, ២៩; ៦:៤
«ចូររក្សាខ្លួនជាអ្នកដែលខ្ញុំស្រឡាញ់»
១៨. តើយ៉ូហានជឿជាក់អំពីអ្វី?
១៨ យ៉ូហានមានជីវិតដ៏យូរអង្វែង និងមានបទពិសោធន៍ជាច្រើនដ៏គួរឲ្យរំភើបចិត្ត។ គាត់ក៏មានការពិបាកជាច្រើនដែលអាចធ្វើឲ្យជំនឿរបស់គាត់ចុះខ្សោយដែរ។ ប៉ុន្តែ គាត់តែងតែខំអស់ពីសមត្ថភាពដើម្បីកាន់តាមបង្គាប់របស់លោកយេស៊ូ រួមទាំងបញ្ញត្តិរបស់លោកដែលឲ្យស្រឡាញ់បងប្អូន។ ជាលទ្ធផល យ៉ូហានជឿជាក់ថាព្រះយេហូវ៉ានិងលោកយេស៊ូស្រឡាញ់គាត់ ហើយថាលោកទាំងពីរនឹងផ្ដល់កម្លាំងឲ្យគាត់យកឈ្នះទុក្ខលំបាកណាក៏ដោយ។ (យ៉ូន. ១៤:១៥-១៧; ១៥:១០; ១យ៉ូន. ៤:១៦) សាថាននិងពិភពលោករបស់វាមិនអាចបញ្ឈប់យ៉ូហានពីការស្រឡាញ់បងប្អូនរួមជំនឿបានទេ ហើយក៏មិនអាចបញ្ឈប់គាត់ពីការបង្ហាញសេចក្ដីស្រឡាញ់នោះតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់គាត់។
១៩. តើយ៉ូហានទី១ ៤:៧លើកទឹកចិត្តយើងឲ្យធ្វើអ្វី ហើយហេតុអ្វី?
១៩ ដូចយ៉ូហាន យើងរស់នៅក្នុងពិភពលោកដែលនៅក្រោមអំណាចរបស់សាថាន ជាព្រះដ៏អាក្រក់នៃរបៀបរបបពិភពលោកនេះ។ (១យ៉ូន. ៣:១, ១០) ទោះជាវាចង់ឲ្យយើងឈប់ស្រឡាញ់បងប្អូនរបស់យើងក្ដី នេះមិនអាចកើតឡើងបានទេ លុះត្រាតែយើងអនុញ្ញាតឲ្យនេះកើតឡើង។ សូមឲ្យយើងតាំងចិត្តស្រឡាញ់បងប្អូនរបស់យើង ហើយបង្ហាញសេចក្ដីស្រឡាញ់នោះតាមរយៈពាក្យសម្ដីនឹងការប្រព្រឹត្តរបស់យើង។ យ៉ាងនេះ យើងនឹងមានអំណរដែលមកពីការធ្វើជាសមាជិកក្រុមគ្រួសាររបស់ព្រះយេហូវ៉ា ហើយមានសុភមង្គលក្នុងជីវិត។—សូមអាន យ៉ូហានទី១ ៤:៧
ចម្រៀងលេខ៨៨ សូមឲ្យខ្ញុំស្គាល់ផ្លូវរបស់លោក
^ វគ្គ 5 សាវ័កយ៉ូហានទំនងជាបុគ្គលដែលបានត្រូវហៅថា «អ្នកកាន់តាមដែលលោកយេស៊ូធ្លាប់ស្រឡាញ់»។ (យ៉ូន. ២១:៧) ដូច្នេះ សូម្បីតែពេលគាត់នៅក្មេង ក៏គាត់ទំនងជាមានគុណសម្បត្តិជាច្រើនដែលគួរឲ្យសរសើរ។ ក្រោយមក ពេលគាត់ចាស់ ព្រះយេហូវ៉ាបានប្រើគាត់ឲ្យសរសេរច្រើនអំពីសេចក្ដីស្រឡាញ់។ ក្នុងអត្ថបទនេះ យើងនឹងមើលអ្វីខ្លះដែលយ៉ូហានបានសរសេរ និងពិចារណាអំពីអ្វីដែលយើងអាចរៀនពីគំរូរបស់គាត់។
^ វគ្គ 59 ការពណ៌នាអំពីរូបភាព: ប្រមុខគ្រួសារម្នាក់ជាប់រវល់ក្នុងការចូលរួមផ្ដល់ជំនួយជាបន្ទាន់ពេលមានមហន្តរាយ គាំទ្រកិច្ចការទូទាំងពិភពលោកដោយធ្វើវិភាគទាន និងអញ្ជើញបងប្អូនឯទៀតឲ្យចូលរួមការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាមួយគាត់និងប្រពន្ធកូន។