អត្ថបទសិក្សា ៣២
ចូរពង្រឹងជំនឿទៅលើអ្នកបង្កើត
«ជំនឿ . . . ជាការឃើញភ័ស្តុតាងដែលនាំឲ្យជឿជាក់ថា អ្វីដែលភ្នែកមើលមិនឃើញពិតជាមានមែន»។—ហេ. ១១:១
ចម្រៀងលេខ១១ អ្វីៗដែលព្រះបង្កើតលើកសរសើរព្រះ
សេចក្ដីសង្ខេប *
១. តើអ្នកបានរៀនអ្វីខ្លះអំពីអ្នកបង្កើតយើង?
បើអ្នកធំឡើងក្នុងសេចក្ដីពិត អ្នកទំនងជាបានរៀនអំពីព្រះយេហូវ៉ាតាំងពីតូចមក។ អ្នកបានរៀនថាលោកជាអ្នកបង្កើត លោកមានបុគ្គលិកលក្ខណៈដែលទាក់ទាញចិត្ត និងថាលោកមានគោលបំណងដែលប្រកបដោយសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិ។—ដក. ១:១; សកម្ម. ១៧:២៤-២៧
២. តើមនុស្សខ្លះមានទស្សនៈយ៉ាងណាចំពោះពួកអ្នកដែលជឿថាមានអ្នកបង្កើត?
២ ប៉ុន្តែមនុស្សជាច្រើនមិនជឿថាមានព្រះទេ ហើយក៏មិនជឿថាលោកបានបង្កើតអ្វីៗទាំងអស់ដែរ។ ផ្ទុយទៅវិញ ពួកគេជឿថាជីវិតកើតមកដោយចៃដន្យ ហើយបន្ទាប់មក អ្វីៗសាមញ្ញដែលមានជីវិតវិវត្តន៍ទៅជាសាំញ៉ាំជាង។ មនុស្សខ្លះដែលជឿបែបនេះគឺជាអ្នកចេះដឹងខ្ពង់ខ្ពស់។ ពួកគេប្រហែលជាអះអាងថាវិទ្យាសាស្ត្របង្ហាញថាគម្ពីរបង្រៀនខុស ហើយថាជំនឿលើអ្នកបង្កើតគឺសម្រាប់មនុស្សដែលមិនទទួលការអប់រំ ល្ងង់ ឬឆោត។
៣. ហេតុអ្វីគឺសំខាន់ដែលយើងពង្រឹងជំនឿរបស់ខ្លួន?
៣ តើទស្សនៈរបស់អ្នកចេះដឹងមួយចំនួននឹងធ្វើឲ្យយើងសង្ស័យថាព្រះយេហូវ៉ាមិនមែនជាអ្នកបង្កើតដែលប្រកបដោយសេចក្ដីស្រឡាញ់ឬទេ? នេះអាស្រ័យលើមូលហេតុដែលយើងជឿថាព្រះយេហូវ៉ាជាអ្នកបង្កើត។ បើយើងចេះតែជឿតាមគេ នោះជំនឿរបស់យើងនឹងចុះខ្សោយទៅៗ។ ប៉ុន្តែបើយើងជឿ ដោយសារយើងបានលៃទុកពេលដើម្បីពិចារណាអំពីភ័ស្តុតាងដោយខ្លួនឯង នោះជំនឿរបស់យើងនឹងមិនចុះខ្សោយទេ។ (១កូ. ៣:១២-១៥) មិនថាយើងបានទៅជាសាក្សីព្រះយេហូវ៉ាយូរយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាត្រូវបន្តពង្រឹងជំនឿរបស់យើង។ យ៉ាងនេះ យើង នឹងមិនឲ្យ«ទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ»ដែលមនុស្សប្រឆាំងបណ្ដាំរបស់ព្រះបង្រៀន បំភាន់យើងបានទេ។ (កូឡ. ២:៨; ហេ. ១១:៦) ដើម្បីជួយយើង យើងនឹងពិចារណាចំណុចបីយ៉ាងក្នុងអត្ថបទនេះគឺ (១) មូលហេតុដែលមនុស្សជាច្រើនមិនជឿថាមានអ្នកបង្កើត (២) របៀបដែលអ្នកអាចពង្រឹងជំនឿរបស់អ្នកទៅលើព្រះយេហូវ៉ាដែលជាអ្នកបង្កើតអ្នក និង(៣) របៀបដែលអ្នកអាចរក្សាជំនឿរបស់អ្នកឲ្យរឹងមាំ។
មូលហេតុមនុស្សជាច្រើនមិនជឿថាមានអ្នកបង្កើត
៤. យោងទៅតាមហេប្រឺ ១១:១ តើជំនឿពិតមានមូលដ្ឋានទៅលើអ្វី?
៤ អ្នកខ្លះគិតថាការមានជំនឿមានន័យថាយើងជឿអ្វីមួយដោយគ្មានភ័ស្តុតាង។ ប៉ុន្តែ យោងទៅតាមគម្ពីរ នោះមិនមែនជាជំនឿពិតប្រាកដទេ។ (សូមអាន ហេប្រឺ ១១:១) សូមកត់សម្គាល់ថាជំនឿទៅលើអ្វីដែលភ្នែកមើលមិនឃើញដូចជា ព្រះយេហូវ៉ា លោកយេស៊ូ និងរាជាណាចក្រនៅស្ថានសួគ៌គឺមានមូលដ្ឋានលើការឃើញភ័ស្តុតាងដែលនាំឲ្យជឿជាក់។ (ហេ. ១១:៣) សាក្សីម្នាក់ដែលជាអ្នកវិទ្យាសាស្ត្រខាងគីមីវិទ្យានិយាយថា៖ «ជំនឿរបស់យើងមិនមែនដោយងងឹតងងល់ ហើយយើងមិនមែនមិនអើពើនឹងរឿងវិទ្យាសាស្ត្រទេ»។
៥. ហេតុអ្វីមនុស្សជាច្រើនមិនជឿថាជីវិតមានអ្នកបង្កើត?
៥ យើងប្រហែលជាឆ្ងល់ថា ‹បើមានភ័ស្តុតាងដែលនាំឲ្យជឿជាក់ថាមានអ្នកបង្កើតមែន ហេតុអ្វីមនុស្សជាច្រើនជឿថាព្រះមិនមែនជាដើមកំណើតនៃជីវិត?›។ នេះអាចមកពីអ្នកខ្លះមិនដែលពិនិត្យមើលអំពីភ័ស្តុតាងដោយខ្លួនឯង។ បងប្រុសរ៉ូបឺតដែលឥឡូវជាសាក្សីព្រះយេហូវ៉ាម្នាក់ និយាយថា៖ «នៅសាលា គ្រូមិនដែលបង្រៀនថាអ្វីៗទាំងអស់មានអ្នកបង្កើតទេ ដូច្នេះខ្ញុំសន្និដ្ឋានថាគ្មានអ្នកបង្កើតឡើយ។ ទាល់តែខ្ញុំអាយុ២០ឆ្នាំជាង ទើបខ្ញុំបាននិយាយជាមួយសាក្សីព្រះយេហូវ៉ា ហើយរៀនថាគម្ពីរផ្ដល់មូលហេតុសមហេតុផលឲ្យយើងជឿថាព្រះបានបង្កើតអ្វីៗទាំងអស់» * (សូមមើលប្រអប់ដែលមានចំណងជើងថា« សំណូមពរមួយចំពោះឪពុកម្ដាយ»)។
៦. ហេតុអ្វីអ្នកខ្លះមិនជឿថាមានអ្នកបង្កើត?
ហេ. ១១:១) ការសិក្សាអំពីភ័ស្តុតាងដោយខ្លួនឯងគឺត្រូវការពេលនិងការខំប្រឹង ហើយមនុស្សជាច្រើនខ្ជិលធ្វើអ្វីទាំងនោះ។ បុគ្គលដែលមិនពិនិត្យពិចារណាអំពីភ័ស្តុតាងដោយខ្លួនឯងប្រហែលជាសន្និដ្ឋានថាគ្មានព្រះទេ។
៦ អ្នកខ្លះមិនជឿថាមានអ្នកបង្កើត ដោយសារពួកគេនិយាយថាពួកគេជឿទៅលើតែអ្វីដែលពួកគេអាចមើលឃើញប៉ុណ្ណោះ។ ប៉ុន្តែ តាមពិតពួកគេក៏ជឿទៅលើអ្វីដែលពួកគេមិនអាចមើលឃើញដែរ ដូចជាទំនាញផែនដីជាដើម ដោយសារពួកគេមានទីសំអាងថាវាគឺមានពិតមែន។ ជំនឿដែលបានត្រូវរៀបរាប់ក្នុងគម្ពីររួមបញ្ចូលភ័ស្តុតាងដែលនាំឲ្យជឿជាក់ថាអ្វីឯទៀត«ដែលភ្នែកមើលមិនឃើញពិតជាមានមែន»។ (៧. តើមនុស្សចេះដឹងទាំងអស់និយាយថាព្រះមិនបានបង្កើតសកលលោកឬទេ? សូមពន្យល់។
៧ ក្រោយពីសិក្សាអំពីភ័ស្តុតាង អ្នកវិទ្យាសាស្ត្រខ្លះបានជឿជាក់ថា ព្រះបានបង្កើតសកលលោក។ * ដូចបងរ៉ូបឺតដែលបាន ត្រូវរៀបរាប់នៅខាងលើ អ្នកខ្លះប្រហែលជាសន្និដ្ឋានថាគ្មានអ្នកបង្កើត ដោយសារនៅសកលវិទ្យាល័យគេមិនបង្រៀនថាអ្វីៗទាំងអស់មានអ្នកបង្កើតទេ។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រជាច្រើនស្គាល់និងស្រឡាញ់ព្រះយេហូវ៉ា។ យើងក៏ត្រូវពង្រឹងជំនឿរបស់យើងទៅលើព្រះ ដូចដែលអ្នកវិទ្យាសាស្ត្រទាំងនេះបានធ្វើដែរ មិនថាយើងបានទទួលការអប់រំយ៉ាងណាក៏ដោយ។ គ្មានអ្នកណាអាចធ្វើដូច្នេះជំនួសយើងបានឡើយ។
របៀបពង្រឹងជំនឿរបស់អ្នកទៅលើអ្នកបង្កើត
៨-៩. (ក) តើយើងនឹងរកចម្លើយចំពោះសំណួរអ្វីនៅឥឡូវនេះ? (ខ) តើការសិក្សាអំពីការបង្កើតរបស់ព្រះនឹងផ្ដល់ប្រយោជន៍យ៉ាងណាដល់អ្នក?
៨ តើអ្នកអាចពង្រឹងជំនឿរបស់អ្នកទៅលើអ្នកបង្កើតយ៉ាងដូចម្ដេច? សូមយើងពិចារណាអំពីរបៀបបួនយ៉ាង។
៩ ចូរសិក្សាអំពីអ្វីៗដែលព្រះបានបង្កើត។ អ្នកអាចពង្រឹងជំនឿរបស់អ្នកទៅលើអ្នកបង្កើតដោយសង្កេតមើលសត្វ រុក្ខជាតិ និងដួងតារា។ (ចសព. ១៩:១; អេ. ៤០:២៦) កាលដែលអ្នកកាន់តែសិក្សាអំពីអ្វីបែបនោះ អ្នកនឹងកាន់តែជឿជាក់ថាព្រះយេហូវ៉ាជាអ្នកបង្កើត។ សៀវភៅរបស់យើងច្រើនតែមានអត្ថបទដែលពន្យល់អំពីចំណុចផ្សេងៗនៃការបង្កើត។ សូមកុំរំលងអត្ថបទទាំងនេះ ទោះជាពិបាកយល់ក៏ដោយ។ សូមរៀនឲ្យច្រើនបំផុតពីអត្ថបទទាំងនោះ។ ម្យ៉ាងទៀត សូមមើលឡើងវិញវីដេអូដ៏ល្អៗអំពីការបង្កើត ដែលបានត្រូវចេញផ្សាយនៅមហាសន្និបាតតាមភូមិភាគអស់ប៉ុន្មានឆ្នាំកន្លងទៅនេះ នៅគេហទំព័ររបស់យើងjw.org។
១០. សូមលើកឧទាហរណ៍មួយដែលបង្ហាញថាមានអ្នកបង្កើត។ (រ៉ូម ១:២០)
១០ ពេលសិក្សាអំពីអ្វីដែលព្រះបានបង្កើត សូមស្វែងយល់ថា តើនេះអាចបង្រៀនអ្វីអំពីអ្នកបង្កើត? (សូមអាន រ៉ូម ១:២០) ជាឧទាហរណ៍ អ្នកប្រហែលជាដឹងថាដួងអាទិត្យរបស់យើងមិនគ្រាន់តែផ្ដល់កម្ដៅដើម្បីទ្រទ្រង់ជីវិតប៉ុណ្ណោះទេ តែវាក៏បញ្ចេញថាមពលគ្រោះថ្នាក់មួយគឺ កាំរស្មីស្វាយអ៊ុលត្រាដែរ។ មនុស្សយើងត្រូវការការការពារពីកាំរស្មីនោះ ហើយយើងបានទទួលមែន! តើតាមរបៀបណា? ផែនដីយើងមានរបាំងការពារមួយ គឺស្រទាប់អូហ្សូនដែលការពារមិនឲ្យកាំរស្មីដែលមានគ្រោះថ្នាក់នោះចាំងចូលដល់ផែនដីឡើយ។ កាលដែលបរិមាណកាំរស្មីស្វាយអ៊ុលត្រាពីដួងអាទិត្យកាន់តែខ្លាំងឡើង នោះបរិមាណអូហ្សូនកាន់តែកើនឡើងដែរ។ អ្នកច្បាស់ជាយល់ស្របថាប្រាកដជាមានបុគ្គលណាម្នាក់រៀបចំអ្វីទាំងនេះ ហើយថាលោកជាអ្នកបង្កើតដែលប្រកបដោយប្រាជ្ញានិងសេចក្ដីស្រឡាញ់ មែនទេ?
១១. តើអ្នកអាចរកឃើញព័ត៌មានដែលពង្រឹងជំនឿអំពីអ្វីៗដែលព្រះបានបង្កើតនៅឯណាខ្លះ? (សូមមើលប្រអប់ដែលមានចំណងជើងថា« ប្រភពព័ត៌មានខ្លះៗដែលពង្រឹងជំនឿ»)
១១ អ្នកអាចរកឃើញព័ត៌មានជាច្រើនដែលពង្រឹងជំនឿថា ព្រះជាអ្នកបង្កើតអ្វីៗដែលនៅជុំវិញយើងនៅកម្មវិធីJWបណ្ណាល័យ * និងដោយធ្វើការស្រាវជ្រាវនៅគេហទំព័រjw.org។ អ្នកប្រហែលជាចង់ចាប់ផ្ដើមដោយមើលវីដេអូតភាគ«តើមានអ្នកគ្រោងបង្កើតឬទេ?»។ វីដេអូទាំងនេះគឺខ្លី ហើយមានព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍អំពីសត្វនិងរុក្ខជាតិ ព្រមទាំងមានឧទាហរណ៍អំពីរបៀបដែលអ្នកវិទ្យាសាស្ត្រខំព្យាយាមចម្លងអ្វីដែលពួកគេឃើញក្នុងធម្មជាតិ។
១២. ពេលសិក្សាគម្ពីរ តើយើងគួរកត់សម្គាល់អំពីអ្វីខ្លះ?
១២ ចូរសិក្សាគម្ពីរ។ នៅដំបូង អ្នកវិទ្យាសាស្ត្រខាងគីមីវិទ្យាដែលបានត្រូវរៀបរាប់នៅខាងលើ មិនជឿថាមានព្រះជាអ្នកបង្កើតទេ។ ប៉ុន្តែក្រោយមក គាត់ជឿថាមានអ្នកបង្កើតយើង។ គាត់និយាយថា៖ «ជំនឿរបស់ខ្ញុំមិនគ្រាន់តែមានមូលដ្ឋានទៅលើអ្វីដែលខ្ញុំសិក្សាខាងវិទ្យាសាស្ត្រប៉ុណ្ណោះទេ តែក៏មានមូលដ្ឋានទៅលើការសិក្សាគម្ពីរយ៉ាងយកចិត្តទុកដាក់ផងដែរ»។ អ្នកប្រហែលជាមានចំណេះត្រឹមត្រូវអំពីសេចក្ដីបង្រៀនក្នុងគម្ពីររួចហើយ។ ទោះជាយ៉ាងនោះក៏ដោយ ដើម្បីពង្រឹងជំនឿរបស់អ្នកទៅលើអ្នកបង្កើត អ្នកត្រូវបន្តសិក្សាបណ្ដាំរបស់ព្រះ។ (យ៉ូស. ១:៨; ចសព. ១១៩:៩៧) សូមកត់សម្គាល់អំពីរបៀបដែលគម្ពីរពណ៌នាយ៉ាងល្អិតល្អន់អំពីព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្ត្រ។ សូមយកចិត្តទុកដាក់ចំពោះទំនាយផ្សេងៗនិងភាពស្របគ្នានៃគម្ពីរ។ ការធ្វើដូច្នេះអាចពង្រឹងជំនឿរបស់អ្នកថាមានព្រះជាអ្នកបង្កើតដែលប្រកបដោយប្រាជ្ញានិងសេចក្ដី ស្រឡាញ់ ហើយថាគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់លោក។ *—២ធី. ៣:១៤; ២ពេ. ១:២១
១៣. សូមលើកឧទាហរណ៍មួយអំពីប្រាជ្ញាដែលមាននៅក្នុងបណ្ដាំរបស់ព្រះ។
១៣ ពេលសិក្សាបណ្ដាំរបស់ព្រះ សូមកត់សម្គាល់ថាយោបល់ក្នុងបណ្ដាំនោះមានប្រយោជន៍យ៉ាងណា។ ជាឧទាហរណ៍ គម្ពីរបានព្រមានជាយូរមុនមកហើយថា ការស្រឡាញ់ប្រាក់នាំឲ្យអន្តរាយ ហើយបណ្ដាលឲ្យមាន«ទុក្ខវេទនាជាច្រើន»។ (១ធី. ៦:៩, ១០; សុភ. ២៨:២០; ម៉ាថ. ៦:២៤) តើការព្រមាននេះនៅតែជាការពិតនៅសព្វថ្ងៃនេះឬទេ? សៀវភៅមួយដែលនិយាយអំពីចិត្តគំនិតរបស់មនុស្សនៅសម័យយើង ចែងថា៖ «មនុស្សភាគច្រើនដែលឈ្លក់វង្វេងនឹងទ្រព្យសម្បត្តិ មិនសូវសប្បាយចិត្តនិងធ្លាក់ទឹកចិត្តច្រើនជាងអ្នកឯទៀត។ សូម្បីតែមនុស្សដែលចង់បានលុយថែមទៀត ក៏មានបញ្ហាខាងសតិអារម្មណ៍និងមានបញ្ហាសុខភាពច្រើនជាងដែរ»។ ដូច្នេះ ការព្រមានពីគម្ពីរអំពីការស្រឡាញ់ប្រាក់គឺពិតជាល្អណាស់! តើអ្នកអាចនឹកឃើញអំពីគោលការណ៍គម្ពីរឯទៀតដែលមានប្រយោជន៍ឬទេ? កាលដែលយើងកាន់តែឲ្យតម្លៃចំពោះយោបល់ក្នុងគម្ពីរ យើងនឹងកាន់តែពឹងផ្អែកទៅលើអ្នកបង្កើតដែលស្រឡាញ់យើងនិងផ្ដល់យោបល់ដែលប្រកបដោយប្រាជ្ញា។ (យ៉ា. ១:៥) ជាលទ្ធផល យើងនឹងមានជីវិតកាន់តែសប្បាយរីករាយ។—អេ. ៤៨:១៧, ១៨
១៤. ពេលអ្នកសិក្សាគម្ពីរ តើអ្នកនឹងរៀនអ្វីខ្លះអំពីព្រះយេហូវ៉ា?
១៤ ចូរសិក្សាគម្ពីរដោយមានគោលដៅត្រឹមត្រូវ គឺស្គាល់ព្រះយេហូវ៉ាឲ្យបានច្បាស់ជាង។ (យ៉ូន. ១៧:៣) កាលដែលអ្នកសិក្សាបទគម្ពីរ អ្នកនឹងឃើញបុគ្គលិកលក្ខណៈនិងគុណសម្បត្តិរបស់ព្រះយេហូវ៉ា ហើយថាអ្វីទាំងនេះក៏សឲ្យឃើញក្នុងការបង្កើតរបស់លោកផងដែរ។ ការរៀនអំពីគុណសម្បត្តិរបស់ព្រះយេហូវ៉ាធ្វើឲ្យយើងជឿជាក់ថា ពិតជាមានព្រះយេហូវ៉ាមែន! (ដច. ៣៤:៦, ៧; ចសព. ១៤៥:៨, ៩) កាលដែលអ្នកកាន់តែស្គាល់ព្រះយេហូវ៉ាច្បាស់ទៅៗ ជំនឿនិងសេចក្ដីស្រឡាញ់របស់អ្នកចំពោះលោកនឹងកាន់តែខ្លាំងឡើង ហើយចំណងមិត្តភាពរបស់អ្នកជាមួយលោកនឹងកាន់តែរឹងមាំ។
១៥. តើអ្នកនឹងទទួលប្រយោជន៍យ៉ាងណាពីការប្រាប់អ្នកឯទៀតអំពីជំនឿរបស់អ្នក?
១៥ ចូរប្រាប់អ្នកឯទៀតអំពីជំនឿរបស់អ្នកទៅលើព្រះ។ កាលដែលអ្នកធ្វើដូច្នេះ ជំនឿរបស់អ្នកនឹងកាន់តែមាំមួន។ ប៉ុន្តែចុះបើអ្នកនិយាយជាមួយបុគ្គលដែលសង្ស័យថាគ្មានព្រះ ហើយអ្នកមិនដឹងថាគួរឆ្លើយយ៉ាងណា? សូមស្វែងរកចម្លើយពីបទគម្ពីរចំពោះសំណួរនោះក្នុងសៀវភៅរបស់យើង។ (១ពេ. ៣:១៥) អ្នកក៏អាចសុំជំនួយពីសាក្សីម្នាក់ទៀតដែលមានបទពិសោធន៍។ យ៉ាងនេះ អ្នកអាចតបឆ្លើយបុគ្គលដែលសង្ស័យថាគ្មានព្រះនោះ។ ទោះជាគាត់ព្រមស្ដាប់ឬមិនព្រមស្ដាប់ចម្លើយរបស់អ្នកពីគម្ពីរក្ដី អ្នកនឹងទទួលប្រយោជន៍ពីការស្រាវជ្រាវរបស់អ្នក។ ជំនឿរបស់អ្នកនឹងកាន់តែមាំមួន។ យ៉ាងនេះ អ្នកនឹងមិនជឿពួកអ្នកដែលមើលទៅជាអ្នកប្រាជ្ញឬជាអ្នកចេះដឹង ដែលនិយាយថាគ្មានអ្នកបង្កើតឡើយ។
ចូររក្សាជំនឿរបស់អ្នកឲ្យមាំមួន!
១៦. តើអ្វីអាចកើតឡើងបើយើងមិនបន្តពង្រឹងនិងរក្សាជំនឿរបស់យើង?
១៦ ទោះជាយើងបម្រើព្រះយេហូវ៉ាយូរយ៉ាងណាក្ដី យើងត្រូវបន្តពង្រឹងនិងរក្សាជំនឿរបស់យើងទៅលើលោក។ ហេតុអ្វី? ដោយសារបើយើងមិនប្រុងប្រយ័ត្ន ជំនឿរបស់យើងអាចចុះខ្សោយ។ សូមចាំថាជំនឿមានមូលដ្ឋានទៅលើភ័ស្តុតាងដែលនាំឲ្យជឿជាក់ថា អ្វីដែលភ្នែកមើលមិនឃើញពិតជាមានមែន។ យើងប្រហែលជាងាយភ្លេចអ្វីដែលយើងមើលមិនឃើញ។ យ៉ាងនេះ ប៉ូលបានហៅការខ្វះជំនឿថា«ការខុសឆ្គងដែលទាក់យើងយ៉ាងងាយ»។ (ហេ. ១២:១) តើយើងអាចជៀសវាងពីបញ្ហានេះយ៉ាងដូចម្ដេច?—២ថែ. ១:៣
១៧. តើយើងត្រូវការជំនួយអ្វីដើម្បីរក្សាជំនឿរបស់យើង?
១៧ ទី១ ចូរអង្វរសុំព្រះយេហូវ៉ាឲ្យផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោក ហើយធ្វើដូច្នេះជារឿយៗ។ ហេតុអ្វី? ពីព្រោះជំនឿគឺជាលក្ខណៈមួយនៃផលដែលបង្កើតដោយឫទ្ធានុភាពកាឡ. ៥:២២, ២៣) យើងមិនអាចពង្រឹងនិងរក្សាជំនឿទៅលើអ្នកបង្កើតយើង ដោយគ្មានជំនួយពីឫទ្ធានុភាពបរិសុទ្ធរបស់លោកឡើយ។ បើយើងបន្តអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យផ្ដល់ឫទ្ធានុភាពរបស់លោក នោះលោកនឹងផ្ដល់ឲ្យយើង។ (លូក. ១១:១៣) យើងថែមទាំងអាចអធិដ្ឋានថា៖ «សូមជួយយើងឲ្យមានជំនឿថែមទៀត»។—លូក. ១៧:៥
របស់ព្រះ។ (១៨. យោងទៅតាមចម្រៀងសរសើរព្រះ ១:២, ៣ តើយើងអាចមានឯកសិទ្ធិអ្វី?
១៨ ទី២ ចូរសិក្សាបណ្ដាំរបស់ព្រះជាទៀងទាត់។ (សូមអាន ចម្រៀងសរសើរព្រះ ១:២, ៣) ពេលទំនុកនោះបានត្រូវសរសេរ មានតែជនជាតិអ៊ីស្រាអែលប៉ុន្មាននាក់ប៉ុណ្ណោះដែលមានច្បាប់របស់ព្រះទាំងមូលដែលបានត្រូវសរសេរចម្លង។ ស្ដេចនិងពួកសង្ឃអាចមើលឯកសារចម្លងនេះ ហើយរាល់៧ឆ្នាំមានការរៀបចំឲ្យ«ទាំងបុរស ទាំងស្ត្រី ទាំងកូនក្មេង» និងជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល ជួបជុំគ្នាដើម្បីស្ដាប់ការអានច្បាប់របស់ព្រះ។ (បច. ៣១:១០-១២) នៅសម័យលោកយេស៊ូ មានមនុស្សតិចណាស់ដែលមានរមូរបទគម្ពីរ។ ឯកសារភាគច្រើនបានត្រូវរក្សាទុកនៅសាលាប្រជុំ។ ផ្ទុយទៅវិញ នៅសព្វថ្ងៃនេះមនុស្សភាគច្រើនអាចអានផ្នែកខ្លះនៃគម្ពីរ ឬបណ្ដាំរបស់ព្រះទាំងមូល។ នេះពិតជាឯកសិទ្ធិមែន! តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងឲ្យតម្លៃចំពោះឯកសិទ្ធិនេះ?
១៩. តើយើងត្រូវធ្វើអ្វីដើម្បីរក្សាជំនឿរបស់យើងឲ្យមាំមួន?
១៩ យើងអាចបង្ហាញថាយើងឲ្យតម្លៃចំពោះឯកសិទ្ធិមានបណ្ដាំរបស់ព្រះដោយអានបណ្ដាំនោះជារឿយៗ។ យើងគួរមានកាលវិភាគអាននិងសិក្សាគម្ពីរ ហើយមិនគ្រាន់តែធ្វើដូច្នេះនៅពេលទំនេរប៉ុណ្ណោះទេ។ បើយើងធ្វើតាមកាលវិភាគរបស់យើងជាទៀងទាត់ យើងអាចរក្សាជំនឿរបស់យើងឲ្យរឹងមាំ។
២០. តើយើងគួរតាំងចិត្តធ្វើអ្វី?
២០ ផ្ទុយពី«អ្នកប្រាជ្ញនិងអ្នកចេះដឹង»នៃពិភពលោកនេះ យើងមានជំនឿរឹងមាំដែលមានមូលដ្ឋានទៅលើបណ្ដាំរបស់ព្រះ។ (ម៉ាថ. ១១:២៥, ២៦) គម្ពីរពន្យល់យើងអំពីមូលហេតុដែលស្ថានភាពនៅផែនដីកាន់តែអាក្រក់ទៅៗ និងអ្វីដែលព្រះយេហូវ៉ានឹងធ្វើដើម្បីដោះស្រាយបញ្ហានោះ។ ដូច្នេះ សូមយើងតាំងចិត្តពង្រឹងជំនឿរបស់យើង និងជួយមនុស្សឲ្យបានច្រើនបំផុតមានជំនឿទៅលើអ្នកបង្កើតយើង។ (១ធី. ២:៣, ៤) ម្យ៉ាងទៀត សូមយើងបន្តទន្ទឹងរង់ចាំគ្រាដែលមនុស្សគ្រប់រូបដែលរស់នៅផែនដីនឹងសរសើរព្រះយេហូវ៉ា ហើយនិយាយពាក្យនៅការបើកបង្ហាញ ៤:១១ ថា៖ «ព្រះយេហូវ៉ាជាព្រះរបស់យើងអើយ លោកសមនឹងទទួលសេចក្ដីសរសើរដោយសារសិរីរុងរឿង . . . ពីព្រោះលោកបានបង្កើតអ្វីៗទាំងអស់»។
ចម្រៀងលេខ២ នាមលោកគឺយេហូវ៉ា
^ វគ្គ 5 បទគម្ពីរបង្រៀនយ៉ាងច្បាស់ថា ព្រះយេហូវ៉ាជាអ្នកបង្កើត។ ប៉ុន្តែ មនុស្សជាច្រើនមិនជឿដូច្នេះទេ។ ពួកគេជឿជាក់ថាជីវិតកើតមកដោយឯកឯង។ ទោះជាពួកគេអះអាងយ៉ាងនេះក្ដី យើងនឹងមិនសង្ស័យទេ បើយើងខំប្រឹងពង្រឹងជំនឿរបស់យើងទៅលើព្រះនិងគម្ពីរ។ អត្ថបទនេះនឹងមានការពន្យល់អំពីរបៀបដែលយើងអាចធ្វើដូច្នេះ។
^ វគ្គ 5 នៅសាលារដ្ឋជាច្រើន គ្រូមិនទាំងលើកឡើងថាព្រះអាចជាអ្នកបង្កើតជីវិតទាំងឡាយទេ។ គ្រូខ្លះមានអារម្មណ៍ថាបើពួកគេបង្រៀនដូច្នេះ នោះប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់សិស្សខាងសាសនា។
^ វគ្គ 7 ទស្សនៈពីសាស្ត្រាចារ្យខ្លះដែលជឿទៅលើអ្នកបង្កើត គឺមាននៅគេហទំព័រjw.org/km។ សូមចុច«បណ្ណាល័យ» ▸ «វីដេអូ» ▸ «បទសម្ភាសន៍និងបទពិសោធន៍» ▸ «ទស្សនៈផ្សេងៗអំពីដើមកំណើតនៃជីវិត»។
^ វគ្គ 11 ក្នុងកម្មវិធីJWបណ្ណាល័យ សូមចុច«ឯកសារ»(Media) ▸ «គម្ពីរ» ▸ «ការបង្កើត»។
^ វគ្គ 12 ជាឧទាហរណ៍ សូមមើលអត្ថបទដែលមានចំណងជើងថា «តើគម្ពីរស្របគ្នានឹងវិទ្យាសាស្ត្រឬទេ?»នៅក្នុងគេហទំព័រjw.org/km។ សូមចុច«សេចក្ដីបង្រៀនក្នុងគម្ពីរ» ▸ «សំណួរនិងចម្លើយពីគម្ពីរ» ▸ «គម្ពីរ»។ សូមមើលផងដែរនូវអត្ថបទ«ទំនាយដែលបានក្លាយជាការពិត» និង«សាក្សីសម្ងាត់ដែលបញ្ជាក់ថាទំនាយក្នុងគម្ពីរគឺត្រឹមត្រូវ»ក្នុងទស្សនាវដ្ដីប៉មយាមលេខ២ ឆ្នាំ២០១៨។