យោបល់សម្រាប់គេហទំព័រ
របៀបស្វែងរកអត្ថបទដែលចេញផ្សាយនៅទំព័រដើមនៃjw.org
បងប្អូនរបស់យើងជាច្រើននាក់ប្រើអត្ថបទដែលចេញផ្សាយនៅលើទំព័រដើមនៃគេហទំព័រjw.org ក្នុងកិច្ចបម្រើផ្សាយ។ អត្ថបទទាំងនោះងាយស្រួលផ្ញើបន្តតាមគ្រឿងអេឡិចត្រូនិក ហើយច្រើនតែពន្យល់អំពីរបៀបដែលព្រឹត្តិការណ៍ថ្មីៗកំពុងសម្រេចទំនាយក្នុងគម្ពីរ។ ដូចបងប្រុសម្នាក់បានសរសេរថា អត្ថបទនៅទំព័រដើមគឺ«ត្រូវនឹងរបៀបផ្សព្វផ្សាយរបស់យើងនៅពេលថ្មីៗ»។
ប៉ុន្តែអត្ថបទទាំងនេះច្រើនតែផ្លាស់ប្ដូរ ដូច្នេះតើយើងអាចស្វែងរកអត្ថបទដែលលែងមាននៅលើទំព័រដើមតាមរបៀបណា?
នៅគេហទំព័រjw.org/km ឬក្នុងJWបណ្ណាល័យ សូមចុច«បណ្ណាល័យ» បន្ទាប់មកចុច«អត្ថបទតភាគ» រួចចុច«ប្រធានបទឯទៀត»។ ផ្នែកនេះមានអត្ថបទជាច្រើនដែលបានត្រូវបង្ហាញនៅទំព័រដើម។