លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យោបល់សម្រាប់សិក្សា

យោបល់សម្រាប់សិក្សា

របៀប​តាម​ឲ្យ​ទាន់​នឹង​ការ​កែ​តម្រូវ​នៃ​ការ​យល់​ដឹង​របស់​យើង

យើង​រស់​នៅ​ក្នុង​គ្រា​ដ៏​គួរ​ឲ្យ​រំភើប។ ព្រះ​យេហូវ៉ា​កំពុង​បើក​បង្ហាញ​ឲ្យ​យើង​យល់​អំពី​បណ្ដាំ​របស់​លោក​យ៉ាង​ច្បាស់​ជាង​ពេល​មុន​ៗ​ទៅ​ទៀត។ (​ដាន. ១២:៤​) ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​ប្រហែល​ជា​មិន​ស្រួល​ឲ្យ​ការ​យល់​ដឹង​របស់​ខ្លួន​តាម​ទាន់​នឹង​ការ​កែ​តម្រូវ​នៃ​ការ​យល់​ដឹង​របស់​អង្គការ​យើង​ស្ដី​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ទេ។ តើ​យើង​អាច​រក​ឃើញ​ការ​កែ​តម្រូវ​និង​ការ​ពន្យល់​ទាំង​នេះ​នៅ​ឯ​ណា?

• សៀវភៅ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា​មាន​បញ្ជី​ខ្លី​ដែល​បាន​ត្រូវ​រៀប​ចំ​តាម​ប្រធានបទ។ សូម​ចូល​ទៅ​ប្រធានបទ​«​សាក្សី​ព្រះ​យេហូវ៉ា​»​ បន្ទាប់​មក​«​ទស្សនៈ​និង​ជំនឿ​»​ រួច​«​របៀប​ដែល​ជំនឿ​របស់​យើង​ទៅ​ជា​ច្បាស់​ជាង​»។

ពេល​សិក្សា​ផ្ទាល់​ខ្លួន សូម​ជ្រើស​រើស​ការ​កែ​តម្រូវ​ថ្មី​ៗ ហើយ​ស្រាវ​ជ្រាវ​ការ​យល់​ដឹង​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ និង​មូលហេតុ​ពី​បទ​គម្ពីរ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​នោះ។