លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យោបល់សម្រាប់សិក្សា

យោបល់សម្រាប់សិក្សា

ចូរ​ទន្ទេញ​ចាំ​«​ចម្រៀង​គោរព​ប្រណិប័តន៍​»​

បង​ស្រី​ឡារ៉ែន​ពី​សហរដ្ឋ​អាម៉េរិក​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​ខ្ញុំ​តាម​រយៈ​ចម្រៀង​នៅ​កម្ម​វិធី​JW​ទូរទស្សន៍​»។

​«​ចម្រៀង​គោរព​ប្រណិប័តន៍​»​តែង​តែ​ជា​ផ្នែក​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​គ្រិស្ត​សាសនិក។ (​កូឡ. ៣:១៦​) បើ​អ្នក​ទន្ទេញ​ចាំ​ចម្រៀង​ទាំង​នេះ វា​អាច​ជួយ​អ្នក​ទោះ​ជា​ពេល​ដែល​អ្នក​មិន​មាន​សៀវភៅ​ចម្រៀង​ឬ​គ្រឿង​អេឡិចត្រូនិក​នៅ​ក្បែរ​ក្ដី។ សូម​សាក​ធ្វើ​តាម​យោបល់​ដូច​ត​ទៅ​នេះ​ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ចាំ​បទ​ចម្រៀង។

  • សូម​អាន​ពាក្យ​ចម្រៀង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​យល់​អត្ថន័យ។ បើ​អ្នក​យល់​អត្ថន័យ​នៃ​អ្វី​ណា​មួយ គឺ​ស្រួល​ជាង​ឲ្យ​នឹក​ចាំ​អ្វី​នោះ។ ពាក្យ​សម្រាប់​ចម្រៀង​ទាំង​អស់​របស់​យើង រួម​មាន​ចម្រៀង​វីដេអូ​និង​ចម្រៀង​សម្រាប់​កុមារ គឺ​មាន​នៅ​គេហទំព័រ​jw.org/km។ នៅ​ផ្នែក​«​បណ្ណាល័យ​»​ សូម​ចូល​ទៅ​«​បទ​ភ្លេង​»។

  • សូម​សរសេរ​ពាក្យ​ចម្រៀង​លើ​ក្រដាស។ ការ​ធ្វើ​ដូច្នេះ នឹង​ជួយ​អ្នក​ឲ្យ​កាន់​តែ​នឹក​ចាំ​ចម្រៀង​ទាំង​នោះ​ច្រើន​ជាង។—បច. ១៧:១៨

  • សូម​ហាត់​ឲ្យ​ឮ​ៗ។ សូម​អាន​ឬ​ច្រៀង​ចម្រៀង​នោះ​ម្ដង​ហើយ​ម្ដង​ទៀត។

  • សូម​សាក​មើល​ថា​តើ​អ្នក​ចាំ​ច្រើន​ប៉ុណ្ណា។ សូម​សាក​ទន្ទេញ​ពាក្យ​ដោយ​មិន​មើល​ពាក្យ​ចម្រៀង ហើយ​បន្ទាប់​មក​សូម​សាក​មើល​ថា​អ្នក​ចាំ​បាន​ច្រើន​ប៉ុណ្ណា។