លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យោបល់​សម្រាប់​សិក្សា

ចូររកចំណេះវិសេសពីបណ្ដាំរបស់ព្រះដែលអ្នកអាចអនុវត្ត

ចូររកចំណេះវិសេសពីបណ្ដាំរបស់ព្រះដែលអ្នកអាចអនុវត្ត

ពេល​យើង​អាន​គម្ពីរ យើង​អាច​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ​ដោយ​ធ្វើ​ការ​ស្រាវ​ជ្រាវ។ ប៉ុន្តែ តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​ជាង?

ចូរ​ស្វែង​យល់​ថែម​ទៀត​អំពី​ព័ត៌មាន​ក្នុង​កំណត់​ហេតុ​គម្ពីរ។ ជា​ឧទាហរណ៍ ចូរ​ខំ​ស្វែង​យល់​ថា តើ​អ្នក​ណា​បាន​សរសេរ​ពាក្យ​នេះ តើ​គាត់​សរសេរ​ទៅ​កាន់​អ្នក​ណា និង​តើ​គាត់​សរសេរ​នៅ​ពេល​ណា? តើ​មាន​កាលៈទេសៈ​អ្វី ហើយ​តើ​អ្វី​បាន​កើត​ឡើង​មុន​និង​ក្រោយ?

ចូរ​គិត​អំពី​មេ​រៀន ដោយ​ស្រាវ​ជ្រាវ​ចម្លើយ​ចំពោះ​សំណួរ​ដូច​ជា​៖ ‹តើ​បុគ្គល​ក្នុង​កំណត់​ហេតុ​នោះ​មាន​អារម្មណ៍​យ៉ាង​ណា? តើ​ពួក​គេ​បាន​បង្ហាញ​គុណ​សម្បត្តិ​ឬ​គុណ​វិបត្តិ​អ្វី​ខ្លះ? ហេតុ​អ្វី​ខ្ញុំ​គួរ​មាន​គុណ​សម្បត្តិ​ដូច​បុគ្គល​នោះ ឬ​ជៀស​វាង​ពី​ការ​បណ្ដុះ​គុណ​វិបត្តិ​ទាំង​នោះ?›។

ចូរ​អនុវត្ត​មេ​រៀន​ពី​អ្វី​ដែល​អ្នក​រៀន​នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ឬ​ក្នុង​ការ​ប្រព្រឹត្ត​របស់​អ្នក​ចំពោះ​អ្នក​ឯ​ទៀត។ ដោយ​ធ្វើ​ដូច្នេះ អ្នក​បង្ហាញ​ការ​យល់​ធ្លុះ​ជ្រៅ ដូច​គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ធ្វើ​តាម​បង្គាប់​របស់​លោក អ្នក​នោះ​បង្ហាញ​ការ​យល់​ធ្លុះ​ជ្រៅ​»។—ចសព. ១១១:១០

  • យោបល់​៖ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ព័ត៌មាន​ក្នុង​ផ្នែក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ​នៅ​ក្នុង​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត ជួយ​យើង​ឲ្យ​គិត​អំពី​របៀប​អនុវត្ត​អ្វី​ដែល​យើង​រៀន។ ផ្នែក​នេះ​ក្នុង​កិច្ច​ប្រជុំ ច្រើន​តែ​មាន​សំណួរ​ដែល​យើង​អាច​សួរ​ខ្លួន​ឯង ចំណុច​ដែល​យើង​អាច​រំពឹង​គិត និង​រូប​ភាព​ដែល​យើង​អាច​ពិចារណា។