លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកនឹង«ចាំយាម»ទេ?

តើអ្នកនឹង«ចាំយាម»ទេ?

«ដូច្នេះ ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថ្ងៃម៉ោងនោះឡើយ»។—ម៉ាថាយ ២៥:១៣

១, ២. () ស្ដីអំពីគ្រាចុងក្រោយបង្អស់ តើលោកយេស៊ូបានបើកបង្ហាញអំពីអ្វី? () តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?

សូមស្រមៃគិតអំពីពេលដែលលោកយេស៊ូកំពុងអង្គុយលើភ្នំដើមអូលីវ ហើយមើលទៅវិហារនៅក្រុងយេរូសាឡិម។ ពេលនោះលោកនៅជាមួយនឹងអ្នកកាន់តាមលោកបួននាក់គឺ ពេត្រុស អនទ្រេ យ៉ាកុប និងយ៉ូហាន។ ពួកគាត់កំពុងស្ដាប់លោកយេស៊ូដោយយកចិត្ដទុកដាក់ ពេលដែលលោកប្រាប់ពួកគាត់អំពីទំនាយដ៏គួរឲ្យរំភើបចិត្ដមួយស្ដីអំពីពេលអនាគត។ ទំនាយនោះបង្ហាញនូវអ្វីដែលនឹងកើតឡើងក្នុងអំឡុងគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ ពេលដែលលោកយេស៊ូនឹងគ្រប់គ្រងក្នុងរាជាណាចក្ររបស់ព្រះ។ លោកយេស៊ូប្រាប់ពួកគាត់ថា ក្នុងអំឡុងគ្រាដ៏គួរឲ្យរំភើបចិត្ដនោះ «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»របស់លោកនឹងធ្វើជាតំណាងលោកនៅផែនដី ហើយពួកគាត់នឹងផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារតាមត្រូវពេលដល់អ្នកកាន់តាមលោក។—ម៉ាថាយ ២៤:៤៥-៤៧

បន្ទាប់មក ក្នុងទំនាយដដែលនោះ លោកយេស៊ូបានលើកឧទាហរណ៍អំពីស្ដ្រីក្រមុំបរិសុទ្ធ១០នាក់។ (សូមអាន ម៉ាថាយ ២៥:១-១៣) ក្នុងអត្ថបទនេះយើងនឹងពិចារណានូវសំណួរទាំងនេះ: () តើឧទាហរណ៍នេះមានមេរៀនសំខាន់អ្វី? () តើតាមរបៀបណាអ្នកដែលព្រះបានរើសតាំងដែលស្មោះត្រង់បានធ្វើតាមឱវាទក្នុងឧទាហរណ៍នេះ ហើយតើមានលទ្ធផលយ៉ាងណា? () នៅសព្វថ្ងៃនេះ តើយើងម្នាក់អាចទទួលប្រយោជន៍យ៉ាងដូចម្ដេចពីឧទាហរណ៍របស់លោកយេស៊ូ?

តើឧទាហរណ៍នេះមានមេរៀនអ្វី?

. តើពីមុនសៀវភៅរបស់យើងធ្លាប់ពន្យល់យ៉ាងណាអំពីឧទាហរណ៍ស្ដីអំពីស្ដ្រីក្រមុំបរិសុទ្ធ១០នាក់ ហើយតើការពន្យល់នោះអាចនាំឲ្យមានលទ្ធផលអ្វី?

នៅក្នុងអត្ថបទមុន យើងបានរៀនថាក្នុងអំឡុងប៉ុន្មានឆ្នាំនេះ ខ្ញុំបម្រើស្មោះត្រង់បានផ្លាស់ប្ដូររបៀបពន្យល់អំពីកំណត់ហេតុខ្លះក្នុងគម្ពីរ។ នៅសព្វថ្ងៃនេះ ខ្ញុំបម្រើស្មោះត្រង់ផ្ដោតអារម្មណ៍ច្រើនជាងទៅលើមេរៀនដែលអាចអនុវត្ដបាន ហើយពួកគាត់មិនសូវផ្ដោតអារម្មណ៍ទៅលើអ្វីដែលអាចមានអត្ថន័យជានិមិត្ដរូប ឬជាទំនាយឡើយ។ សូមគិតអំពីឧទាហរណ៍របស់លោកយេស៊ូស្ដីអំពីស្ដ្រីក្រមុំបរិសុទ្ធ១០នាក់។ ពីមុនសៀវភៅរបស់យើងធ្លាប់ពន្យល់ថាចង្កៀង ប្រេង និងដប ជាតំណាងអ្វីមួយ ឬបុគ្គលណាម្នាក់។ ប៉ុន្ដែ តើការប្រមូលអារម្មណ៍ទៅលើចំណុចដែលមិនសូវសំខាន់ដូចនោះ អាចធ្វើឲ្យបាត់បង់មេរៀនសំខាន់ និងដែលស្រួលយល់ទេ? ចម្លើយចំពោះសំណួរនោះគឺសំខាន់។

ស្ដ្រីក្រមុំបរិសុទ្ធត្រូវតែត្រៀមខ្លួនដោយកាន់ចង្កៀងដែលនៅឆេះ ពេលដែលកូនកំលោះមក

. ក្នុងឧទាហរណ៍អំពីស្ដ្រីក្រមុំបរិសុទ្ធ១០នាក់ តើយើងដឹងយ៉ាងដូចម្ដេចថា () អ្នកណាជាកូនកំលោះ? () អ្នកណាជាស្ដ្រីក្រមុំបរិសុទ្ធ?

សូមយើងពិចារណាមេរៀនដ៏សំខាន់ក្នុងឧទាហរណ៍របស់លោកយេស៊ូ។ មុនដំបូង សូមគិតអំពីបុគ្គលក្នុងឧទាហរណ៍អំពីស្ដ្រីក្រមុំបរិសុទ្ធ១០នាក់។ តើអ្នកណាជាកូនកំលោះ? គឺលោកយេស៊ូ។ យើងដឹងដូច្នេះដោយសារលោកយេស៊ូបានមានប្រសាសន៍ដោយផ្ទាល់ថា កូនកំលោះនោះគឺជារូបលោក។ (លូកា ៥:៣៤, ៣៥) ចុះតើអ្នកណាជាស្ដ្រីក្រមុំបរិសុទ្ធ? គឺ«ហ្វូងតូច»។ ពួកគាត់ជាគ្រិស្ដសាសនិកដែលព្រះបានរើសតាំង។ ហេតុអ្វីយើងដឹង? ក្នុងឧទាហរណ៍នោះ ស្ដ្រីក្រមុំបរិសុទ្ធត្រូវតែត្រៀមខ្លួនដោយកាន់ចង្កៀងដែលនៅឆេះ ពេលដែលកូនកំលោះមក។ ឥឡូវនេះ សូមកត់សម្គាល់អ្វីដែលលោកយេស៊ូបានមានប្រសាសន៍ទៅអ្នកកាន់តាមលោកដែលបានត្រូវរើសតាំងថា«ចូរចុកក្បិន ហើយឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ ព្រមទាំងធ្វើឲ្យដូចពួកបុរសដែលកំពុងរង់ចាំម្ចាស់របស់ពួកគេវិលត្រឡប់មកពីពិធីមង្គលការ»។ (លូកា ១២:៣២, ៣៥, ៣៦) ម្យ៉ាងទៀត សាវ័កប៉ូលនិងសាវ័កយ៉ូហានបានប្រដូចអ្នកកាន់តាមគ្រិស្ដដែលព្រះបានរើសតាំងទៅនឹងក្រមុំបរិសុទ្ធ។ (កូរិនថូសទី២ ១១:២; ការបើកបង្ហាញ ១៤:៤) ដូច្នេះ យើងអាចយល់ថាឱវាទនិងការព្រមាននៅក្នុងម៉ាថាយ ២៥:១-១៣ គឺជាឱវាទនិងការព្រមានចំពោះអ្នកកាន់តាមលោកយេស៊ូដែលព្រះបានរើសតាំង។

. តើឧទាហរណ៍របស់លោកយេស៊ូសំដៅលើគ្រាមួយណា ហើយតើលោកបានបើកបង្ហាញអំពីគ្រានោះយ៉ាងដូចម្ដេច?

បន្ទាប់មក តើឱវាទរបស់លោកយេស៊ូសំដៅលើគ្រាមួយណា? អ្វីដែលលោកយេស៊ូបានលើកឡើងនៅចុងបញ្ចប់នៃឧទាហរណ៍នោះជួយយើងឲ្យដឹងចម្លើយ។ លោកបានមានប្រសាសន៍ថា«កូនកំលោះបានមកដល់»។ (ម៉ាថាយ ២៥:១០) ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ យើងបានរៀនថាទំនាយរបស់លោកយេស៊ូនៅម៉ាថាយ ជំពូកទី២៤និង២៥ រៀបរាប់ដងអំពីការ«មក»របស់លោកយេស៊ូ។ ពេលលោកយេស៊ូមានប្រសាសន៍អំពីការ«មក»របស់លោក លោកកំពុងសំដៅលើគ្រាទុក្ខវេទនាជាខ្លាំង ពេលដែលលោកមកដើម្បីវិនិច្ឆ័យនិងបំផ្លាញពិភពលោកដ៏អាក្រក់នេះ។ ដូច្នេះ យើងអាចសន្និដ្ឋានបានថា ឧទាហរណ៍របស់លោកយេស៊ូសំដៅលើគ្រាចុងក្រោយបង្អស់ ប៉ុន្ដែលោកនឹង«មក»ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។

. តើមានមេរៀនសំខាន់អ្វីក្នុងឧទាហរណ៍នោះ?

តើយើងទាញមេរៀនសំខាន់អ្វីក្នុងឧទាហរណ៍នោះ? សូមចាំជំពូកមុននិងជំពូកក្រោយនៃកំណត់ហេតុនេះក្នុងគម្ពីរ។ ក្នុងម៉ាថាយ ជំពូកទី២៤ លោកយេស៊ូបានពន្យល់អំពី«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ ខ្ញុំបម្រើនោះនឹងជាបុរសមួយក្រុមតូចដែលព្រះបានរើសតាំង ឲ្យនាំមុខអ្នកកាន់តាមគ្រិស្ដក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ។ លោកយេស៊ូបានព្រមានបុរសទាំងនោះថា ពួកគាត់ត្រូវនៅស្មោះត្រង់។ ក្នុងជំពូកបន្ទាប់ លោកយេស៊ូបានប្រើឧទាហរណ៍អំពីស្ដ្រីក្រមុំបរិសុទ្ធ១០នាក់ ដើម្បីជូនឱវាទចំពោះអ្នកដែលព្រះបានរើសតាំងទាំងអស់នៅគ្រាចុងក្រោយបង្អស់។ ដូច្នេះ មេរៀននៃឧទាហរណ៍នោះគឺពួកគាត់ត្រូវ«ចាំយាម» ដើម្បីកុំឲ្យពួកគាត់បាត់បង់រង្វាន់នៅស្ថានសួគ៌។ (ម៉ាថាយ ២៥:១៣) ឥឡូវ សូមយើងពិចារណាអំពីឧទាហរណ៍នេះ ហើយពិនិត្យមើលរបៀបដែលអ្នកដែលព្រះបានរើសតាំងអនុវត្ដឱវាទនោះ។

តើតាមរបៀបណាអ្នកដែលព្រះបានរើសតាំងបានធ្វើតាមឱវាទក្នុងឧទាហរណ៍នោះ?

៧, ៨. () ហេតុអ្វីស្ដ្រីក្រមុំបរិសុទ្ធដែលចេះពិចារណាបានប្រុងប្រៀបជាស្រេច? () តើអ្នកដែលព្រះបានរើសតាំងបានត្រៀមខ្លួនយ៉ាងដូចម្ដេច?

ក្នុងឧទាហរណ៍នោះ លោកយេស៊ូបានបញ្ជាក់ថា មិនដូចស្ដ្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណា ស្ដ្រីក្រមុំបរិសុទ្ធដែលចេះពិចារណាបានប្រុងប្រៀបជាស្រេចពេលដែលកូនកំលោះមក។ ហេតុអ្វី? ពីព្រោះពួកគាត់បានត្រៀមខ្លួន ហើយចាំយាម។ ស្ដ្រីក្រមុំបរិសុទ្ធទាំង១០នាក់នោះត្រូវតែប្រុងប្រយ័ត្នជានិច្ច ហើយឲ្យចង្កៀងរបស់ពួកគាត់នៅឆេះក្នុងអំឡុងយប់នោះ។ ផ្ទុយពីស្ដ្រីក្រមុំបរិសុទ្ធប្រាំនាក់ដែលមិនចេះពិចារណានោះ ស្ដ្រីក្រមុំបរិសុទ្ធប្រាំនាក់ដែលចេះពិចារណាបានត្រៀមខ្លួន ដោយសារពួកគាត់បានយកប្រេងបន្ថែមព្រមទាំងចង្កៀងរបស់ពួកគាត់។ តើតាមរបៀបណាគ្រិស្ដសាសនិកដែលព្រះបានរើសតាំងដែលស្មោះត្រង់បានត្រៀមខ្លួនសម្រាប់ការមកដល់របស់លោកយេស៊ូ?

អ្នកដែលព្រះបានរើសតាំងបានត្រៀមខ្លួនដើម្បីបំពេញភារកិច្ចរបស់ខ្លួនរហូតដល់ទីបញ្ចប់នៃជីវិតរបស់ពួកគាត់។ ពួកគាត់ដឹងថា ការបម្រើព្រះតម្រូវឲ្យពួកគាត់លះបង់ទ្រព្យសម្បត្ដិនិងជីវិតសុខស្រួលក្នុងពិភពលោករបស់សាថាន ប៉ុន្ដែពួកគាត់ស្ម័គ្រចិត្ដធ្វើដូច្នោះ។ ពួកគាត់បានតាំងចិត្ដបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ មិនមែនដោយសារទីបញ្ចប់ជិតមកដល់នោះទេ ប៉ុន្ដែដោយសារពួកគាត់ស្រឡាញ់លោកនិងបុត្ររបស់លោក។ ពួកគាត់រក្សាចិត្ដស្មោះគ្រប់លក្ខណៈ ហើយមិនឲ្យចិត្ដគំនិតដែលគិតតែអំពីវត្ថុទ្រព្យ អំពើប្រាសចាកសីលធម៌ និងដែលគិតតែពីប្រយោជន៍ខ្លួនរបស់ពិភពលោកនេះមានឥទ្ធិពលមកលើពួកគាត់ឡើយ។ ដូចស្ដ្រីក្រមុំបរិសុទ្ធដែលចេះពិចារណាបានត្រៀមខ្លួនដោយកាន់ចង្កៀង នោះអ្នកដែលព្រះបានរើសតាំងនឹងបន្ដបញ្ចេញពន្លឺ ហើយរង់ចាំដោយចិត្ដអត់ធ្មត់នូវការមកដល់របស់កូនកំលោះ ទោះជាកូនកំលោះហាក់ដូចជាបង្អង់យូរក៏ដោយ។—ភីលីព ២:១៥

លោកយេស៊ូបានព្រមានអ្នកដែលព្រះបានរើសតាំងឲ្យនៅស្មោះត្រង់

. () តើលោកយេស៊ូបានព្រមានយ៉ាងណាអំពីការងោកងុយ? () តើតាមរបៀបណាអ្នកដែលព្រះបានរើសតាំងបានធ្វើតាមសម្រែកដែលថា«កូនកំលោះមកដល់ហើយ!»? (សូមមើលកំណត់សម្គាល់ដែរ)

ស្ដ្រីក្រមុំបរិសុទ្ធដែលចេះពិចារណាក៏បានប្រុងប្រៀបជាស្រេចដែរសម្រាប់ការមកដល់របស់កូនកំលោះ ដោយសារពួកគាត់បានចាំយាម។ ប៉ុន្ដែក្នុងឧទាហរណ៍នោះ ស្ដ្រីក្រមុំបរិសុទ្ធទាំង១០នាក់«បានងោកងុយ ក៏ដេកលក់អស់» កាលដែលពួកគាត់កំពុងរង់ចាំការមកដល់របស់កូនកំលោះដែលហាក់ដូចជាបង្អង់យូរ។ ដូច្នេះ នៅសព្វថ្ងៃនេះ តើគ្រិស្ដសាសនិកដែលព្រះបានរើសតាំងអាច«ដេកលក់» ក្នុងន័យថាពួកគាត់ឲ្យអ្វីផ្សេងទៀតមកបំបែរអារម្មណ៍របស់ខ្លួន កាលដែលពួកគាត់រង់ចាំការមកដល់របស់គ្រិស្ដទេ? ពិតជាអាច។ លោកយេស៊ូបានដឹងថា សូម្បីតែអ្នកដែលចង់ចាំយាមក៏អាចទៅជាខ្សោយដែរ ហើយលែងប្រមូលអារម្មណ៍ពេលដែលពួកគាត់រង់ចាំការមកដល់របស់លោក។ ដូច្នេះ គ្រិស្ដសាសនិកដែលព្រះបានរើសតាំងដែលស្មោះត្រង់ត្រូវខំប្រឹងកាន់តែខ្លាំងដើម្បីចាំយាម។ តើតាមរបៀបណា? ក្នុងឧទាហរណ៍នោះ ស្ដ្រីក្រមុំបរិសុទ្ធទាំង១០នាក់នោះបានធ្វើតាមសម្រែកដែលថា«កូនកំលោះមកដល់ហើយ!»។ ប៉ុន្ដែមានតែស្ដ្រីក្រមុំបរិសុទ្ធដែលចេះពិចារណាប៉ុណ្ណោះដែលចាំយាមជានិច្ច។ (ម៉ាថាយ ២៥:៥, ៦; ២៦:៤១) ស្រដៀងគ្នាដែរ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ គ្រិស្ដសាសនិកដែលព្រះបានរើសតាំងដែលស្មោះត្រង់បានធ្វើតាមសម្រែកដែលថា«កូនកំលោះមកដល់ហើយ!»។ ពួកគាត់បានទទួលស្គាល់ទីសំអាងដ៏ច្បាស់លាស់ថា លោកយេស៊ូហៀបនឹងមកដល់ ហើយពួកគាត់បានប្រុងប្រៀបជាស្រេចសម្រាប់ការមកដល់របស់លោក។ * (សូមមើលកំណត់សម្គាល់) បន្ទាប់មក ដើម្បីដឹងថាឧទាហរណ៍របស់លោកយេស៊ូសំដៅលើគ្រាមួយណា សូមយើងពិចារណាអំពីចុងបញ្ចប់នៃឧទាហរណ៍នោះ។

រង្វាន់សម្រាប់ស្ដ្រីដែលចេះពិចារណានិងការដាក់ទោសស្ដ្រីដែលមិនចេះពិចារណា

១០. ស្ដីអំពីការសន្ទនារវាងស្ដ្រីក្រមុំបរិសុទ្ធដែលចេះពិចារណា និងស្ដ្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណា តើយើងប្រហែលជាសួរសំណួរអ្វី?

១០ នៅចុងបញ្ចប់នៃឧទាហរណ៍នោះ ស្ដ្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណាបានសុំប្រេងខ្លះពីស្ដ្រីក្រមុំបរិសុទ្ធដែលចេះពិចារណាដើម្បីដាក់ចង្កៀងរបស់ពួកគេ។ ប៉ុន្ដែស្ដ្រីក្រមុំបរិសុទ្ធដែលចេះពិចារណាមិនព្រមចែកប្រេងឲ្យពួកគេទេ។ (សូមអាន ម៉ាថាយ ២៥:៨, ៩) ក៏ប៉ុន្ដែ តើនៅគ្រាណាដែលគ្រិស្ដសាសនិកដែលព្រះបានរើសតាំងដែលស្មោះត្រង់មិនព្រមជួយបុគ្គលណាម្នាក់ដែលមានសេចក្ដីត្រូវការ? សូមចាំអំពីគ្រាដែលឧទាហរណ៍នោះជាប់ទាក់ទង។ លោកយេស៊ូដែលជាកូនកំលោះនឹងមកវិនិច្ឆ័យនៅជិតទីបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង។ ដូច្នេះ ការសន្ទនាក្នុងឧទាហរណ៍នោះទំនងជាសំដៅលើអ្វីដែលនឹងកើតឡើងបន្ដិចមុនទីបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង។ ហេតុអ្វីយើងនិយាយដូច្នេះ? ដោយសារនៅគ្រានោះ អ្នកដែលព្រះបានរើសតាំងនឹងទទួលការបោះត្រាជាលើកចុងក្រោយ។

១១. () តើអ្វីនឹងកើតឡើងបន្ដិចមុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម? () ពេលដែលស្ដ្រីក្រមុំបរិសុទ្ធដែលចេះពិចារណាប្រាប់ស្ដ្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណាឲ្យទៅទិញប្រេង តើនោះមានអត្ថន័យយ៉ាងណា?

១១ ដូច្នេះនៅពេលនោះ បន្ដិចមុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម អ្នកដែលព្រះបានរើសតាំងដែលស្មោះត្រង់ទាំងអស់ដែលនៅផែនដីនឹងទទួលការបោះត្រាជាលើកចុងក្រោយ។ (ការបើកបង្ហាញ ៧:១-) ចាប់ពីពេលនោះមក ពួកគាត់ប្រាកដជានឹងឡើងទៅស្ថានសួគ៌។ ប៉ុន្ដែ សូមគិតអំពីប៉ុន្មានឆ្នាំមុនមានគ្រាទុក្ខវេទនាជាខ្លាំង។ តើអ្វីនឹងកើតឡើងដល់អ្នកដែលព្រះបានរើសតាំងដែលមិនបានចាំយាម ហើយលែងស្មោះត្រង់? ពួកគាត់នឹងមិនទទួលការបោះត្រាជាលើកចុងក្រោយឡើយ។ នៅពេលនោះ ព្រះនឹងរើសតាំងគ្រិស្ដសាសនិកស្មោះត្រង់ផ្សេងទៀត។ ពេលទុក្ខវេទនាចាប់ផ្ដើម ខ្ញុំបម្រើដែលមិនចេះពិចារណាប្រហែលជាភ្ញាក់ផ្អើលពេលឃើញបាប៊ីឡូនដ៏ខ្លាំងក្លាបានត្រូវបំផ្លាញចោល។ ប្រហែលជានៅពេលនោះឯងដែលពួកគេដឹងខ្លួនថា ពួកគេមិនបានប្រុងប្រៀបសម្រាប់ការមកដល់របស់លោកយេស៊ូឡើយ។ នៅពេលនោះបើពួកគេសុំជំនួយ តើអ្វីនឹងកើតឡើង? ចម្លើយគឺនៅក្នុងឧទាហរណ៍នោះ។ ស្ដ្រីក្រមុំបរិសុទ្ធដែលចេះពិចារណាមិនព្រមចែកប្រេងឲ្យស្ដ្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណាទេ។ ផ្ទុយទៅវិញ ពួកគេបានប្រាប់ស្ដ្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណាទាំងនោះឲ្យទៅទិញប្រេង។ ដោយសារពេលនោះជាពេល«ពាក់កណ្ដាលអធ្រាត្រ» នោះគ្មានអ្នកណាព្រមលក់ប្រេងឲ្យពួកគេទេ។ គឺហួសពេលហើយ!

១២. () ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង តើអ្វីនឹងកើតឡើងចំពោះអ្នកដែលព្រះបានរើសតាំងដែលក្រោយមកលែងស្មោះត្រង់មុនការបោះត្រាជាលើកចុងក្រោយ? () តើអ្វីនឹងកើតឡើងចំពោះអ្នកដែលមានលក្ខណៈដូចស្ដ្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណា?

១២ ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង អ្នកដែលព្រះបានរើសតាំងដែលស្មោះត្រង់មិនអាចជួយអ្នកដែលក្រោយមកលែងស្មោះត្រង់បានទេ។ ពេលនោះគឺហួសពេលហើយ។ ដូច្នេះ តើអ្វីនឹងកើតឡើងចំពោះអ្នកដែលមិនស្មោះត្រង់? សូមកត់សម្គាល់អ្វីដែលបានកើតឡើងចំពោះស្ដ្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណាដែលបានចេញទៅទិញប្រេង គឺពេលនោះ«កូនកំលោះបានមកដល់ ហើយស្ដ្រីក្រមុំបរិសុទ្ធដែលបានត្រៀមខ្លួនជាស្រេច បានចូលទៅក្នុងផ្ទះដើម្បីពិសាភោជនាហារអបអរអាពាហ៍ពិពាហ៍ជាមួយនឹងលោក។ លុះបានចូលហើយ គេក៏បិទទ្វារទៅ»។ ពេលដែលលោកយេស៊ូមកប្រកបដោយសិរីរុងរឿងនៅជិតទីបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង នោះលោកនឹងប្រមូលអ្នកដែលព្រះបានរើសតាំងដែលស្មោះត្រង់ឲ្យឡើងទៅស្ថានសួគ៌។ (ម៉ាថាយ ២៤:៣១; ២៥:១០; យ៉ូហាន ១៤:១-៣; ថែស្សាឡូនិចទី១ ៤:១៧) ក៏ប៉ុន្ដែ លោកយេស៊ូនឹងមិនទទួលស្គាល់អ្នកដែលមិនស្មោះត្រង់ទេ។ ដូចស្ដ្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណា ពួកគេប្រហែលជានិយាយថា«លោក! លោក! សូមឲ្យយើងចូលផង!»។ ប៉ុន្ដែ តើលោកយេស៊ូនឹងតបឆ្លើយយ៉ាងណា? គួរឲ្យស្ដាយមែន លោកនឹងប្រាប់ពួកគេដូចអ្វីដែលលោកនឹងប្រាប់មនុស្សជាច្រើនដែលមានលក្ខណៈដូចពពែថា៖ ‹ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ខ្ញុំមិនស្គាល់អ្នកទេ›។—ម៉ាថាយ ៧:២១-២៣; ២៥:១១, ១២

គ្រិស្ដសាសនិកម្នាក់ដែលព្រះបានរើសតាំងត្រូវតែត្រៀមខ្លួន ហើយចាំយាម

១៣. () ហេតុអ្វីយើងមិនត្រូវសន្និដ្ឋានថាអ្នកកាន់តាមជាច្រើនរបស់គ្រិស្ដដែលព្រះបានរើសតាំងនឹងលែងស្មោះត្រង់? () ហេតុអ្វីយើងអាចនិយាយថាឧទាហរណ៍របស់លោកយេស៊ូបើកបង្ហាញថាលោកទុកចិត្ដគ្រិស្ដសាសនិកដែលព្រះបានរើសតាំង? (សូមមើលរូបភាពនៅដើមអត្ថបទ)

១៣ តើលោកយេស៊ូកំពុងមានប្រសាសន៍ថាអ្នកដែលព្រះបានរើសតាំងជាច្រើននាក់នឹងលែងស្មោះត្រង់ ហើយត្រូវជំនួសដោយអ្នកផ្សេងទៀតឬ? មិនមែនទេ។ ម៉ាថាយ ជំពូកទី២៤ ចែងថាលោកយេស៊ូបានព្រមានថាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាមិនត្រូវក្លាយទៅជាខ្ញុំបម្រើអាក្រក់វិញទេ។ នេះមិនមានន័យថា លោកចង់ឲ្យពួកគាត់ទៅជាដូច្នោះឡើយ។ ស្រដៀងគ្នាដែរ ឧទាហរណ៍អំពីស្ដ្រីក្រមុំបរិសុទ្ធ១០នាក់នោះគឺជាការព្រមានមួយ។ ដូចឧទាហរណ៍អំពីស្ដ្រីក្រមុំបរិសុទ្ធប្រាំនាក់ដែលចេះពិចារណា និងប្រាំនាក់ដែលមិនចេះពិចារណា គ្រិស្ដសាសនិកម្នាក់ដែលព្រះបានរើសតាំងត្រូវតែត្រៀមខ្លួន ហើយចាំយាម។ បើមិនដូច្នោះទេ គាត់អាចទៅជាខ្ញុំបម្រើដែលមិនចេះពិចារណា ហើយលែងស្មោះត្រង់។ ប៉ូលក៏បានធ្វើការព្រមានស្រដៀងគ្នាដែរចំពោះបងប្អូនរបស់គាត់ដែលព្រះបានរើសតាំង។ (សូមអាន ហេប្រឺ ៦:៤-; សូមពិនិត្យបន្ថែម ចោទិយកថា ៣០:១៩) ប៉ូលបានព្រមានយ៉ាងចំៗ ប៉ុន្ដែគាត់មានទំនុកចិត្ដថាបងប្អូនរបស់គាត់នឹងទទួលរង្វាន់របស់ពួកគេ។ ការព្រមានក្នុងឧទាហរណ៍អំពីស្ដ្រីក្រមុំបរិសុទ្ធ១០នាក់នោះបានបើកបង្ហាញថា លោកយេស៊ូក៏មានទំនុកចិត្ដដូចប៉ូលដែរចំពោះអ្នកដែលព្រះបានរើសតាំង។ លោកដឹងថាអ្នកបម្រើម្នាក់ដែលព្រះបានរើសតាំងអាចនៅស្មោះត្រង់ ហើយទទួលរង្វាន់ដ៏អស្ចារ្យ!

តើ«ចៀមទៀត»របស់គ្រិស្ដអាចទទួលប្រយោជន៍យ៉ាងដូចម្ដេច?

១៤. ហេតុអ្វី«ចៀមទៀត»ក៏អាចទទួលប្រយោជន៍ដែរពីឧទាហរណ៍អំពីស្ដ្រីក្រមុំបរិសុទ្ធ១០នាក់?

១៤ ឧទាហរណ៍របស់លោកយេស៊ូគឺសំដៅលើគ្រិស្ដសាសនិកដែលព្រះបានរើសតាំង។ ប៉ុន្ដែ តើ«ចៀមទៀត»ក៏អាចទទួលប្រយោជន៍ពីឧទាហរណ៍របស់លោកដែរទេ? (យ៉ូហាន ១០:១៦) ពិតជាអាចទទួលប្រយោជន៍មែន! មេរៀនក្នុងឧទាហរណ៍នោះគឺស្រួលយល់ ពោលគឺ«ចាំយាម»។ លោកយេស៊ូក៏បានមានប្រសាសន៍ដែរថា«អ្វីដែលខ្ញុំប្រាប់អ្នក ខ្ញុំក៏ប្រាប់គ្រប់គ្នាដែរថា ចូរចាំយាម»។ (ម៉ាកុស ១៣:៣៧) លោកយេស៊ូតម្រូវឲ្យអ្នកកាន់តាមលោកទាំងអស់ត្រៀមខ្លួន ហើយចាំយាម។ ម្យ៉ាងទៀត គ្រិស្ដសាសនិកទាំងអស់អាចធ្វើតាមគំរូដ៏ល្អរបស់អ្នកដែលព្រះបានរើសតាំង ដែលចាត់ទុកកិច្ចបម្រើព្រះថាសំខាន់បំផុតក្នុងជីវិតរបស់ពួកគាត់។ សូមចាំថា ស្ដ្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណាបានសុំប្រេងខ្លះពីស្ដ្រីក្រមុំបរិសុទ្ធដែលចេះពិចារណា។ ប៉ុន្ដែ ស្ដ្រីក្រមុំបរិសុទ្ធដែលចេះពិចារណាមិនបានឲ្យប្រេងទៅពួកគេទេ។ នោះរំលឹកយើងថា យើងម្នាក់ត្រូវនៅស្មោះត្រង់ចំពោះព្រះ ត្រូវត្រៀមខ្លួន និងត្រូវចាំយាម។ គ្មានអ្នកណាម្នាក់អាចនៅស្មោះត្រង់ ហើយចាំយាមជំនួសយើងបានទេ។ យើងម្នាក់ត្រូវទទួលខុសត្រូវចំពោះចៅក្រមដ៏សុចរិត ពោលគឺលោកយេស៊ូគ្រិស្ដដែលហៀបនឹងមកដល់។ ដូច្នេះ យើងត្រូវប្រុងប្រៀបជានិច្ច!

គ្មានអ្នកណាម្នាក់អាចនៅស្មោះត្រង់ ឬចាំយាមជំនួសយើងបានទេ

១៥. ហេតុអ្វីអាពាហ៍ពិពាហ៍របស់គ្រិស្ដនិងកូនក្រមុំរបស់លោកធ្វើឲ្យគ្រិស្ដសាសនិកពិតទាំងអស់រំភើបចិត្ដ?

១៥ គ្រិស្ដសាសនិកទាំងអស់រំភើបចិត្ដណាស់អំពីអាពាហ៍ពិពាហ៍ដែលបានត្រូវរៀបរាប់ក្នុងឧទាហរណ៍របស់លោកយេស៊ូ។ ក្រោយសង្គ្រាមហាម៉ាគេដូន គ្រិស្ដសាសនិកដែលព្រះបានរើសតាំងនឹងក្លាយទៅជាកូនក្រមុំរបស់គ្រិស្ដ។ (ការបើកបង្ហាញ ១៩:៧-) បន្ទាប់មក មនុស្សគ្រប់រូបនៅផែនដីនឹងទទួលប្រយោជន៍ពីអាពាហ៍ពិពាហ៍ដែលនៅស្ថានសួគ៌។ ហេតុអ្វី? ពីព្រោះអាពាហ៍ពិពាហ៍នោះគឺជាការបញ្ជាក់ថានឹងមានរដ្ឋាភិបាលដ៏ល្អឥតខ្ចោះមួយសម្រាប់មនុស្សទាំងអស់។ ទោះជាយើងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅស្ថានសួគ៌ ឬនៅផែនដីក្ដី សូមឲ្យយើងបន្ដប្ដេជ្ញាចិត្ដត្រៀមខ្លួន ហើយចាំយាម។ បើយើងធ្វើដូច្នោះ យើងអាចមានអនាគតដ៏ភ្លឺស្វាងដែលព្រះយេហូវ៉ាបានបម្រុងទុកសម្រាប់យើង!

^ ???? 9 ក្នុងឧទាហរណ៍នោះ គឺមានចន្លោះពេលរវាងការស្រែកឡើងថា«កូនកំលោះមកដល់ហើយ!» () និងការមកដល់របស់កូនកំលោះ (១០)។ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ អ្នកដែលព្រះបានរើសតាំងបានចាំយាមជានិច្ច។ ពួកគាត់បានទទួលស្គាល់សញ្ញាសម្គាល់នៃវត្ដមានរបស់លោកយេស៊ូ ដូច្នេះពួកគាត់ដឹងថា លោកកំពុងគ្រប់គ្រងជាស្ដេចក្នុងរាជាណាចក្ររបស់ព្រះ។ ក៏ប៉ុន្ដែ ពួកគាត់ត្រូវតែបន្ដចាំយាមរហូតដល់លោកមក។