«កុំឲ្យដៃឯងអន់ថយឲ្យសោះ»
«កុំឲ្យដៃឯងអន់ថយឲ្យសោះ»។—សេផានា ៣:១៦
ចម្រៀងលេខ: ៥៤, ៣២
១, ២. (ក) សព្វថ្ងៃនេះ តើមនុស្សជាច្រើនមានបញ្ហាបែបណា ហើយតើនេះមានលទ្ធផលអ្វី? (ខ) តើអេសាយ ៤១:១០, ១៣ផ្ដល់សេចក្ដីសង្ឃឹមដ៏ពិតប្រាកដអ្វី?
បងស្រីម្នាក់ដែលជាអ្នកត្រួសត្រាយពេញពេល ហើយដែលបានរៀបការជាមួយនឹងអ្នកចាស់ទុំម្នាក់និយាយថា៖ «ទោះជាខ្ញុំរក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះ ខ្ញុំខ្វល់ចិត្ដយ៉ាងខ្លាំងអស់ជាច្រើនឆ្នាំ។ នេះធ្វើឲ្យខ្ញុំគេងមិនសូវលក់ ប៉ះពាល់ដល់សុខភាពរបស់ខ្ញុំ មានឥទ្ធិពលទៅលើរបៀបដែលខ្ញុំប្រព្រឹត្ដចំពោះអ្នកឯទៀត ហើយជួនកាលធ្វើឲ្យខ្ញុំលែងចង់តស៊ូទៀត»។
២ តើអ្នកអាចយល់អារម្មណ៍របស់បងស្រីនោះឬទេ? គួរឲ្យស្តាយ ដោយសារយើងរស់នៅក្នុងពិភពលោកដ៏អាក្រក់របស់សាថាន យើងជួបប្រទះការពិបាកជាច្រើន។ ម្យ៉ាងទៀត ដូចជាយុថ្កាដែលទប់ទូកមិនឲ្យទៅណា កង្វល់អាចធ្វើឲ្យយើងធ្លាក់ទឹកចិត្ដឬមានអារម្មណ៍ថាយើងមានបន្ទុកធ្ងន់។ (សុភាសិត ១២:២៥) តើអ្វីអាចធ្វើឲ្យអ្នកខ្វល់ចិត្ដ? អ្នកប្រហែលជាកើតទុក្ខដោយសារមនុស្សជាទីស្រឡាញ់បានស្លាប់ ឬអ្នកកំពុងមានជំងឺធ្ងន់ធ្ងរ ឬក៏មានការបៀតបៀន។ អ្នកប្រហែលជាពិបាកថែរក្សាក្រុមគ្រួសាររបស់អ្នកដោយសារមានវិបត្ដិធ្ងន់ធ្ងរខាងសេដ្ឋកិច្ច។ កាលដែលពេលវេលាកន្លងទៅ ការតានតឹងចិត្ដអាចធ្វើឲ្យកម្លាំងរបស់អ្នកចុះខ្សោយ ហើយថែមទាំងធ្វើឲ្យអ្នកបាត់បង់អំណរ។ ប៉ុន្ដែ អ្នកអាចមានទំនុកចិត្ដថាព្រះប្រុងប្រៀបជួយអ្នក។—សូមអាន អេសាយ ៤១:១០, ១៣
៣, ៤. (ក) ពេលគម្ពីរប្រើពាក្យ«ដៃ» តើនោះអាចសំដៅលើអ្វីខ្លះ? (ខ) តើអ្វីអាចធ្វើឲ្យដៃរបស់យើងស្រយុតចុះ?
ទំនុកតម្កើង ៨៩:២១; នេហេមា ៦:៩) នេះក៏អាចមានន័យថាគាត់មានទស្សនៈល្អត្រឹមត្រូវ ហើយថាគាត់មានសេចក្ដីសង្ឃឹមចំពោះអនាគត។
៣ គម្ពីរច្រើនតែចែងអំពីអវយវៈនៃរូបកាយដើម្បីពណ៌នាអំពីគុណសម្បត្ដិ ឬសកម្មភាពផ្សេងៗរបស់បុគ្គលម្នាក់។ ជាឧទាហរណ៍ គម្ពីរចែងអំពីដៃអស់រាប់រយដង។ ពេលដែលគម្ពីរចែងថាចម្រើនកម្លាំងដៃរបស់បុគ្គលម្នាក់ឬធ្វើឲ្យដៃមាំមួនឡើង នេះអាចមានន័យថាបុគ្គលនោះបានទទួលការលើកទឹកចិត្ដ កាន់តែរឹងមាំ ហើយប្រុងប្រៀបធ្វើអ្វីណាមួយ។ (៤ នៅពេលផ្សេងទៀត គម្ពីរពណ៌នាអំពីបុគ្គលដែលស្រយុតដៃចុះ។ នោះសំដៅលើបុគ្គលដែលធ្លាក់ទឹកចិត្ដ ឬដែលអស់សង្ឃឹម។ (របាក្សត្រទី២ ១៥:៧; ហេប្រឺ ១២:១២) ពេលអ្នកតានតឹងចិត្ដ ឬអស់កម្លាំងយ៉ាងខ្លាំង ឬក៏មានអារម្មណ៍ថាចំណងមិត្ដភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ាកាន់តែចុះខ្សោយ នោះអ្នកប្រហែលជាចង់ឈប់តស៊ូ។ តើអ្នកអាចរកឃើញការលើកទឹកចិត្ដនៅឯណា? តើអ្វីអាចជំរុញចិត្ដនិងពង្រឹងកម្លាំងចិត្ដរបស់អ្នកដើម្បីស៊ូទ្រាំ ហើយមានអំណរ?
«ព្រះហស្ដនៃព្រះយេហូវ៉ាមិនមែនរួញខ្លី ដែលនឹងជួយសង្គ្រោះមិនបាននោះទេ»
៥. (ក) ពេលមានបញ្ហា តើយើងប្រហែលជាមានអារម្មណ៍យ៉ាងណា ប៉ុន្ដែតើយើងគួរចាំអំពីអ្វី? (ខ) តើយើងនឹងពិចារណាអ្វី?
៥ សូមអាន សេផានា ៣:១៦, ១៧។ ពេលយើងមានបញ្ហា យើងមិនគួរភ័យខ្លាចនិងធ្លាក់ទឹកចិត្ដ ឬធ្វើឲ្យដៃរបស់យើងស្រយុតចុះឡើយ។ ព្រះយេហូវ៉ាដែលជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ អញ្ជើញយើងឲ្យផ្ទេរកង្វល់ទាំងអស់របស់យើងទៅលោក។ (ពេត្រុសទី១ ៥:៧) ព្រះយេហូវ៉ាយកចិត្ដទុកដាក់ចំពោះយើងដូចដែលលោកបានយកចិត្ដទុកដាក់ចំពោះប្រជាជាតិអ៊ីស្រាអែល។ លោកបានប្រាប់ពួកគេថា ដៃរបស់លោក«មិនមែនរួញខ្លី ដែលនឹងជួយសង្គ្រោះមិនបាននោះទេ»។ លោកតែងតែប្រុងប្រៀបសង្គ្រោះអ្នកបម្រើដ៏ស្មោះត្រង់របស់លោក។ (អេសាយ ៥៩:១) ក្នុងអត្ថបទនេះ យើងនឹងពិចារណាគំរូដ៏ល្អប្រសើរបីក្នុងគម្ពីរដែលបង្ហាញអំពីបំណងចិត្ដ និងសមត្ថភាពរបស់ព្រះយេហូវ៉ាដើម្បីពង្រឹងកម្លាំងរាស្ដ្ររបស់លោកឲ្យធ្វើតាមបំណងប្រាថ្នារបស់លោក ទោះជាមានការពិបាកយ៉ាងខ្លាំងក្ដី។ សូមយើងពិចារណាអំពីរបៀបដែលគំរូទាំងនេះអាចពង្រឹងកម្លាំងអ្នក។
៦, ៧. តើយើងអាចទាញមេរៀនអ្វីពីជ័យជម្នះរបស់ជនជាតិអ៊ីស្រាអែលទៅលើជនជាតិអាម៉ាលេក?
៦ មិនយូរក្រោយពីជនជាតិអ៊ីស្រាអែលបានត្រូវរំដោះពីទាសភាពនៅស្រុកអេស៊ីប ជនជាតិអាម៉ាលេកបានវាយប្រហារពួកគេ។ ម៉ូសេបានប្រាប់យ៉ូស្វេដែលជាបុរសក្លាហានឲ្យនាំមុខជនជាតិអ៊ីស្រាអែលក្នុងការប្រយុទ្ធ។ ក្រោយមក ម៉ូសេបាននាំអេរ៉ុននិងហ៊ើរទៅភ្នំតូចមួយដែលនៅជិតសមរភូមិ។ នៅទីនោះ ពួកគាត់អាចឃើញសមរភូមិនោះ។ តើបុរសទាំងបីនាក់នោះមិនបានចូលរួមក្នុងការប្រយុទ្ធដោយសារពួកគាត់ភ័យខ្លាចឬ? ប្រាកដជាមិនមែនដូច្នេះទេ!
៧ ម៉ូសេបានធ្វើតាមគម្រោងដែលបានជួយជនជាតិអ៊ីស្រាអែលឲ្យឈ្នះការប្រយុទ្ធជាមួយនឹងជនជាតិអាម៉ាលេក។ គាត់បានកាន់ដំបងនៃព្រះដ៏ពិតក្នុងដៃរបស់គាត់ ហើយបានលើកដៃទាំងពីរឡើងទៅលើមេឃ។ ពេលម៉ូសេធ្វើដូច្នេះ ព្រះយេហូវ៉ាបានផ្ដល់ឫទ្ធានុភាពដល់ជនជាតិអ៊ីស្រាអែលដើម្បីប្រយុទ្ធនឹងជនជាតិអាម៉ាលេក។ ក៏ប៉ុន្ដែ ពេលម៉ូសេរួយដៃ ហើយបានចាប់ផ្ដើមទម្លាក់ដៃចុះ ជនជាតិអាម៉ាលេកបានចាប់ផ្ដើមឈ្នះ។ អេរ៉ុននិងហ៊ើរបានចាត់វិធានការយ៉ាងលឿនដើម្បីជួយម៉ូសេ។ ពួកគាត់បាន«យកថ្មមកដាក់ឲ្យលោកអង្គុយចុះ រួចអើរ៉ុននឹងហ៊ើរក៏ឈរទ្រដៃលោកទាំងសងខាង ដូច្នេះដៃលោកបាននៅនឹងដដែលដរាបដល់ថ្ងៃលិច»។ មែនហើយ ដោយសារដៃដ៏ខ្លាំងក្លារបស់ព្រះ និក្ខមនំ ១៧:៨-១៣
ជនជាតិអ៊ីស្រាអែលបានឈ្នះការប្រយុទ្ធនោះ។—៨. (ក) តើអេសាបានធ្វើអ្វីពេលជនជាតិអេចូពីបានគំរាមកំហែងបណ្ដាជននៅស្រុកយូដា? (ខ) តើយើងអាចយកតម្រាប់អេសាយ៉ាងដូចម្ដេច?
៨ ព្រះយេហូវ៉ាក៏បានប្រុងប្រៀបប្រើដៃដ៏ខ្លាំងក្លារបស់លោកដើម្បីជួយរាស្ដ្រលោកនៅសម័យស្ដេចអេសាដែរ។ កងទ័ពជាច្រើនបានត្រូវរៀបរាប់ក្នុងគម្ពីរ ប៉ុន្ដែកងទ័ពដ៏ធំជាងគេគឺជាកងទ័ពរបស់សេរ៉ាដែលជាជនជាតិអេចូពី ដែលមានទាហានដែលមានបទពិសោធន៍១លាននាក់។ កងទ័ពអេចូពីធំជាងកងទ័ពរបស់អេសាពីរដង។ តើអេសាបានខ្វល់ចិត្ដ ភ័យខ្លាច ឬធ្លាក់ទឹកចិត្ដឬទេ? តើគាត់បានស្រយុតដៃចុះឬទេ? មិនមែនទេ! ភ្លាមៗនោះអេសាបានសុំជំនួយពីព្រះយេហូវ៉ា។ បើគិតតាមយុទ្ធសាស្ដ្រយោធា ប្រហែលជាមើលទៅដូចជាមិនអាចយកឈ្នះការប្រយុទ្ធនឹងជនជាតិអេចូពីបានទេ។ «ប៉ុន្ដែព្រះអាចសម្រេចគ្រប់ការទាំងអស់បាន»។ (ម៉ាថាយ ១៩:២៦) ព្រះបានប្រើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក ហើយ«វាយពួកអេធីអូពីនៅចំពោះអេសា»ដែល«មានព្រះទ័យស្មោះត្រង់ដល់ព្រះយេហូវ៉ារហូតដល់អស់ព្រះជន្ម»។—របាក្សត្រទី២ ១៤:៨-១៣; ពង្សាវតារក្សត្រទី១ ១៥:១៤
៩. (ក) តើនេហេមាបានជួបប្រទះការពិបាកអ្វីពេលនៅក្រុងយេរូសាឡិម (ខ) តើតាមរបៀបណាព្រះបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់នេហេមា?
៩ ពេលនេហេមាបានទៅក្រុងយេរូសាឡិម តើគាត់បានឃើញអ្វី? គាត់បានឃើញថាគ្មានអ្វីការពារក្រុងនោះទេ ហើយជនជាតិយូដាបានធ្លាក់ទឹកចិត្ដ។ ក្រោយមក សត្រូវបរទេសបានគំរាមកំហែងជនជាតិយូដា ដើម្បីឲ្យពួកគេឈប់សង់កំពែងក្រុងយេរូសាឡិម។ តើនេហេមាមានអារម្មណ៍យ៉ាងណា? តើគាត់ក៏បានធ្លាក់ទឹកចិត្ដ ហើយស្រយុតដៃចុះដែរឬទេ? មិនមែនទេ! ដូចម៉ូសេ អេសា និងអ្នកបម្រើស្មោះត្រង់ឯទៀតរបស់ព្រះយេហូវ៉ា នេហេមាតែងតែពឹងផ្អែកលើព្រះយេហូវ៉ា។ ក្នុងស្ថានភាពនេះដែរ នេហេមាបានអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់គាត់។ ព្រះបានប្រើ«ព្រះចេស្តាដ៏ជាខ្លាំង នឹងព្រះហស្ដដ៏មានឥទ្ធិឫទ្ធិ»របស់លោកដើម្បីពង្រឹងកម្លាំងជនជាតិយូដា។ (សូមអាន នេហេមា ១:១០; ២:១៧-២០; ៦:៩) តើអ្នកជឿថាព្រះយេហូវ៉ាប្រើ«ព្រះចេស្តាដ៏ជាខ្លាំង នឹងព្រះហស្ដដ៏មានឥទ្ធិឫទ្ធិ»របស់លោកដើម្បីពង្រឹងកម្លាំងរបស់អ្នកបម្រើលោកនៅសព្វថ្ងៃនេះឬទេ?
ព្រះយេហូវ៉ានឹងធ្វើឲ្យ ដៃរបស់អ្នកមាំមួនឡើង
១០, ១១. (ក) តើតាមរបៀបណាសាថានព្យាយាមធ្វើឲ្យយើងស្រយុតដៃចុះ? (ខ) តើព្រះយេហូវ៉ាប្រើអ្វីខ្លះដើម្បីពង្រឹងនិងផ្ដល់កម្លាំងឲ្យយើង? (គ) តើអ្នកបានទទួលប្រយោជន៍យ៉ាងណាពីការបង្ហាត់បង្រៀនរបស់ព្រះយេហូវ៉ា?
១០ យើងអាចប្រាកដថាមេកំណាចនឹងមិនស្រយុតដៃចុះឡើយ។ វានឹងបន្ដវាយប្រហារយើងដោយព្យាយាមបញ្ឈប់សកម្មភាពរបស់យើងជាគ្រិស្ដសាសនិក។ វាប្រើពាក្យកុហកនិងការគំរាមកំហែងពីរដ្ឋាភិបាល អ្នកដឹកនាំសាសនា និងអ្នកក្បត់ជំនឿ។ តើអ្វីជាគោលដៅរបស់វា? វាចង់ឲ្យយើងឈប់ផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ ប៉ុន្ដែ ព្រះយេហូវ៉ាអាចជួយនិងចង់ជួយយើង ហើយលោកផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដើម្បីពង្រឹងកម្លាំងយើង។ (របាក្សត្រទី១ ២៩:១២) គឺសំខាន់ណាស់ដែលយើងសុំ សកម្មពលរបស់ព្រះដើម្បីយើងអាចតយុទ្ធនឹងសាថាននិងពិភពលោកដ៏អាក្រក់របស់វា។ (ទំនុកតម្កើង ១៨:៣៩; កូរិនថូសទី១ ១០:១៣) យើងក៏មានចិត្ដកតញ្ញូដែរចំពោះជំនួយដែលយើងទទួលពីបណ្ដាំរបស់ព្រះ។ សូមគិតដែរ អំពីអ្វីជាច្រើនដែលយើងរៀនពីសៀវភៅរបស់យើងជារៀងរាល់ខែ។ ពាក្យនៅសាការី ៨:៩, ១៣ (សូមអាន) បានត្រូវពោលកាលដែលវិហារនៅក្រុងយេរូសាឡិមបានត្រូវសង់ឡើងវិញ ប៉ុន្ដែពាក្យទាំងនោះអាចជួយយើងនៅសព្វថ្ងៃនេះ។
គឺសំខាន់ណាស់ដែលយើងសុំសកម្មពលរបស់ព្រះដើម្បីយើងអាចតយុទ្ធនឹងសាថាននិងពិភពលោកដ៏អាក្រក់របស់វា
១១ ព្រះយេហូវ៉ាក៏ពង្រឹងកម្លាំងយើងតាមរយៈការបង្ហាត់បង្រៀនដែលយើងទទួលនៅកិច្ចប្រជុំ សន្និបាត និងមហាសន្និបាត ព្រមទាំងនៅសាលាផ្សេងៗរបស់អង្គការលោកផងដែរ។ ការបង្ហាត់បង្រៀននោះអាចជួយយើងឲ្យបម្រើព្រះដោយមានបំណងចិត្ដត្រឹមត្រូវ កំណត់គោលដៅ ហើយបំពេញភារកិច្ចជាច្រើនរបស់យើងជាគ្រិស្ដសាសនិក។ (ទំនុកតម្កើង ១១៩:៣២) តើអ្នកចង់ទទួលកម្លាំងពីការបង្ហាត់បង្រៀនរបស់ព្រះយេហូវ៉ាឬទេ?
១២. តើយើងត្រូវធ្វើអ្វីខ្លះដើម្បីរក្សាជំនឿរបស់យើងឲ្យមាំមួន?
១២ ព្រះយេហូវ៉ាបានជួយរាស្ដ្ររបស់លោកឲ្យយកឈ្នះជនជាតិអាម៉ាលេកនិងអេចូពី ហើយលោកបានផ្ដល់កម្លាំងដល់នេហេមានិងជនជាតិយូដាដើម្បីបង្ហើយការសង់កំពែងក្រុងយេរូសាឡិម។ ស្រដៀងគ្នាដែរ ព្រះនឹងផ្ដល់កម្លាំងឲ្យយើងដើម្បីបន្ដក្នុងកិច្ចការផ្សព្វផ្សាយ ទោះជាយើងមានកង្វល់និងទទួលការប្រឆាំងផ្សេងៗ ហើយមនុស្សមិនសូវចាប់អារម្មណ៍ក៏ដោយ។ (ពេត្រុសទី១ ៥:១០) ព្រះយេហូវ៉ានឹងមិនធ្វើអព្ភូតហេតុដើម្បីបំបាត់បញ្ហារបស់យើងឡើយ។ យើងក៏ត្រូវធ្វើអ្វីខ្លះដែរ។ តើនោះគឺជាអ្វី? យើងត្រូវអានបណ្ដាំរបស់ព្រះជារៀងរាល់ថ្ងៃ រៀបចំនិងទៅកិច្ចប្រជុំរាល់សប្ដាហ៍ បន្ដសិក្សាផ្ទាល់ខ្លួននិងគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ហើយពឹងផ្អែកលើព្រះយេហូវ៉ាដោយអធិដ្ឋាន។ សូមកុំឲ្យយើងអនុញ្ញាតឲ្យអ្វីណាក៏ដោយបំបែរអារម្មណ៍យើងពីអ្វីៗដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យដើម្បីពង្រឹងកម្លាំងនិងលើកទឹកចិត្ដយើង។ បើអ្នកមានអារម្មណ៍ថាដៃរបស់អ្នកបានស្រយុតចុះក្នុងសកម្មភាពណាមួយនេះ ចូរសុំជំនួយពីព្រះ។ ក្រោយមក អ្នកនឹងឃើញរបៀបដែលព្រះធ្វើឲ្យសកម្មពលរបស់លោក«មានសកម្មភាពក្នុងអ្នករាល់គ្នាតាមដែលលោកពេញចិត្ដ ដើម្បីឲ្យអ្នករាល់គ្នាមានបំណងប្រាថ្នានិងមានការប្រព្រឹត្ដ»។ (ភីលីព ២:១៣) ប៉ុន្ដែ តើអ្នកអាចធ្វើឲ្យដៃរបស់អ្នកឯទៀតមាំមួនឡើងឬទេ?
ចូរធ្វើឲ្យអ្នកដែលស្រយុតដៃ មាំមួនឡើង
១៣, ១៤. (ក) តើតាមរបៀបណាបងប្រុសម្នាក់បានទទួលកម្លាំងចិត្ដក្រោយពីប្រពន្ធរបស់គាត់បានស្លាប់? (ខ) តើយើងអាចពង្រឹងកម្លាំងអ្នកឯទៀតយ៉ាងដូចម្ដេច?
១៣ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវបងប្អូនរួមជំនឿទូទាំងពិភពលោកដែលយកចិត្ដទុកដាក់នឹងយើង ហើយដែលអាចលើកទឹកចិត្ដយើង។ សាវ័កប៉ូលបាននិយាយថា៖ «ចូរធ្វើឲ្យអ្នកដែលស្រយុតដៃនិងអ្នកដែលទន់ជង្គង់មាំមួនឡើង ហើយចូរបន្ដធ្វើផ្លូវត្រង់សម្រាប់ជើងអ្នករាល់គ្នា»។ (ហេប្រឺ ១២:១២, ១៣) គ្រិស្ដសាសនិកជាច្រើននៅសម័យដើមបានទទួលជំនួយបែបនោះពីបងប្អូនរួមជំនឿ។ នៅសព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ។ សូមពិចារណាអំពីឧទាហរណ៍មួយ។ ប្រពន្ធរបស់បងប្រុសម្នាក់បានស្លាប់ ហើយបងប្រុសនោះបានស៊ូទ្រាំនឹងរឿងដ៏ឈឺចាប់ផ្សេងៗទៀត។ ក្រោយមកគាត់បាននិយាយថា៖ «នេះបានធ្វើឲ្យខ្ញុំដឹងថាយើងមិនអាចជ្រើសរើសទុក្ខលំបាកដែលយើងនឹងជួបប្រទះក្នុងជីវិតរបស់យើងទេ ហើយយើងមិនអាចជ្រើសរើសពេលណានិងប៉ុន្មានដងដែលយើងនឹងជួបទុក្ខលំបាកនោះឡើយ។ ការអធិដ្ឋាននិងការសិក្សាផ្ទាល់ខ្លួនប្រៀបដូចជាអាវពោងសុវត្ថិភាពដែលធ្វើឲ្យខ្ញុំមិនលង់ទឹក។ ម្យ៉ាងទៀត ការគាំទ្រពីបងប្អូនបានសម្រាលទុក្ខខ្ញុំច្រើនណាស់។ បទ ពិសោធន៍នេះបានធ្វើឲ្យខ្ញុំទទួលស្គាល់ថាការធ្វើឲ្យមានចំណងមិត្ដភាពកាន់តែជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាមុនបញ្ហាកើតឡើង គឺជាអ្វីដ៏សំខាន់»។
១៤ ក្នុងអំឡុងការប្រយុទ្ធជាមួយនឹងជនជាតិអាម៉ាលេក អេរ៉ុននិងហ៊ើរបានជួយពង្រឹងដៃរបស់ម៉ូសេដោយទ្រដៃរបស់គាត់។ សព្វថ្ងៃនេះ យើងក៏អាចរកវិធីដើម្បីគាំទ្រនិងជួយអ្នកឯទៀតដែរ។ បងប្អូនយើងខ្លះរងទុក្ខដោយសារមានវ័យចាស់ បញ្ហាសុខភាព ការបៀតបៀនពីក្រុមគ្រួសារ ភាពឯកោ ឬដោយសារមនុស្សជាទីស្រឡាញ់ស្លាប់។ យើងក៏អាចពង្រឹងកម្លាំងប្អូនៗវ័យក្មេងដែលច្រើនតែទទួលការបង្ខិតបង្ខំឲ្យធ្វើអ្វីខុស ឬឲ្យស្វែងរកភាពជោគជ័យក្នុងពិភពលោកនេះ។ (ថែស្សាឡូនិចទី១ ៣:១-៣; ៥:១១, ១៤) ចូររកវិធីដើម្បីបង្ហាញការយកចិត្ដទុកដាក់ដ៏ស្មោះចំពោះអ្នកឯទៀតនៅឯសាលប្រជុំ ក្នុងកិច្ចបម្រើផ្សាយ ក្នុងអំឡុងពេលបរិភោគអាហារជាមួយគ្នា ឬពេលអ្នកនិយាយតាមទូរស័ព្ទ។
១៥. តើពាក្យល្អអាចមានឥទ្ធិពលយ៉ាងណាលើបងប្អូន?
១៥ ក្រោយពីអេសាបានទទួលជ័យជម្នះដ៏អស្ចារ្យលើកងទ័ពអេចូពីដ៏ធំ អ័សារាដែលជាអ្នកប្រកាសទំនាយបានលើកទឹកចិត្ដអេសានិងរាស្ដ្ររបស់គាត់ដោយនិយាយថា៖ «ឯអ្នករាល់គ្នា ចូរខំប្រឹងឡើង កុំឲ្យដៃថយកំឡាំងឡើយ ពីព្រោះការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់»។ (របាក្សត្រទី២ ១៥:៧) នេះបានជំរុញចិត្ដអេសាឲ្យធ្វើការកែប្រែជាច្រើនដើម្បីរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ។ ស្រដៀងគ្នាដែរ ពាក្យល្អរបស់អ្នកអាចលើកទឹកចិត្ដអ្នកឯទៀត ហើយជួយពួកគេឲ្យបន្ដបម្រើព្រះយេហូវ៉ា។ (សុភាសិត ១៥:២៣) ម្យ៉ាងទៀត អ្នកមិនគួរភ្លេចថាបងប្អូននឹងទទួលកម្លាំងចិត្ដយ៉ាងខ្លាំង ពេលអ្នកឆ្លើយក្នុងអំឡុងកិច្ចប្រជុំ។
នេហេមាមិនគ្រាន់តែឈរមើលអ្នកឯទៀតធ្វើការទេ តែគាត់ក៏បានជួយសង់កំពែងក្រុងយេរូសាឡិមឡើងវិញ
១៦. តើអ្នកចាស់ទុំអាចយកតម្រាប់នេហេមាយ៉ាងដូចម្ដេច? សូមរៀបរាប់អំពីរបៀបដែលបងប្អូនបានជួយអ្នក។
១៦ ដោយមានជំនួយពីព្រះយេហូវ៉ា នេហេមានិងជនជាតិយូដាបានធ្វើឲ្យដៃរបស់ពួកគេមាំមួនឡើង។ ពួកគេបានបង្ហើយការសង់កំពែងក្រុងយេរូសាឡិមក្នុងរយៈពេលតែ៥២ថ្ងៃប៉ុណ្ណោះ! (នេហេមា ២:១៨; ៦:១៥, ១៦) នេហេមាមិនគ្រាន់តែឈរមើលអ្នកឯទៀតធ្វើការទេ តែគាត់ក៏បានជួយសង់កំពែងក្រុងយេរូសាឡិមឡើងវិញ។ (នេហេមា ៥:១៦) ស្រដៀងគ្នាដែរ អ្នកចាស់ទុំជាច្រើនយកតម្រាប់នេហេមា ពេលពួកគាត់ជួយក្នុងកិច្ចការសាងសង់ ឬសម្អាតនិងថែទាំសាលប្រជុំ។ បុរសទាំងនេះដែលប្រកបដោយសេចក្ដីស្រឡាញ់ក៏ពង្រឹងកម្លាំងបងប្អូនណាដែលមាន«ចិត្ដភ័យខ្លាច»ឬខ្វល់ចិត្ដ ដោយទៅសួរសុខទុក្ខនិងផ្សព្វផ្សាយជាមួយនឹងពួកគេ។—សូមអាន អេសាយ ៣៥:៣, ៤
«កុំឲ្យដៃឯងអន់ថយឲ្យសោះ»
១៧, ១៨. ពេលយើងមានបញ្ហាឬកង្វល់ តើយើងអាចប្រាកដអំពីអ្វី?
១៧ ពេលយើងរួមការងារជាមួយនឹងបងប្អូនរបស់យើង នោះពង្រឹងសាមគ្គីភាពរបស់យើង។ នេះក៏ជួយយើងឲ្យមានចំណងមិត្ដភាពដ៏ស្ថិតស្ថេរ ហើយកាន់តែមានទំនុកចិត្ដទៅលើពរដែលមិនយូរទៀតនឹងមកពីរាជាណាចក្រព្រះ។ ពេលយើងធ្វើឲ្យដៃរបស់អ្នកឯទៀតមាំមួនឡើង យើងជួយពួកគេឲ្យស៊ូទ្រាំនឹងស្ថានភាពពិបាកៗ និងបន្ដមានសេចក្ដីសង្ឃឹមល្អសម្រាប់អនាគត។ បន្ថែមទៅទៀត ពេលយើងជួយអ្នកឯទៀត នេះពង្រឹងកម្លាំងដៃរបស់យើង ហើយជួយយើងឲ្យផ្ដោតអារម្មណ៍ទៅលើអនាគត។
១៨ ពេលយើងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានជួយនិងការពារអ្នកបម្រើដ៏ស្មោះត្រង់របស់លោកនៅអតីតកាល យើងកាន់តែមានជំនឿនិងទំនុកចិត្ដទៅលើលោក។ ដូច្នេះ ពេលអ្នកមានបញ្ហានិងខ្វល់ចិត្ដ ចូរ«កុំឲ្យដៃឯងអន់ថយឲ្យសោះ»! អ្នកអាចប្រាកដថាបើអ្នកអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា ដៃដ៏ខ្លាំងក្លារបស់លោកនឹងពង្រឹងកម្លាំងអ្នក ហើយនាំឲ្យអ្នកទទួលពរពីរាជាណាចក្រនាពេលអនាគតខាងមុខនេះ។—ទំនុកតម្កើង ៧៣:២៣, ២៤