ការមានរបៀបរៀបរយស្របតាមគម្ពីរដែលជាសៀវភៅដែលមកពីព្រះ
«ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដីដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃដោយសារយោបល់ដែរ»។—សុភាសិត ៣:១៩
ចម្រៀងលេខ: ១៥, ១៦
១, ២. (ក) តើមនុស្សខ្លះនិយាយយ៉ាងណាអំពីអង្គការព្រះ? (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
មនុស្សខ្លះនិយាយថា៖ «យើងមិនត្រូវការអង្គការមួយដើម្បីដឹកនាំយើងទេ។ យើងគ្រាន់តែត្រូវការចំណងមិត្ដភាពជាមួយនឹងព្រះប៉ុណ្ណោះ»។ តើនេះត្រឹមត្រូវឬទេ? តើការពិតបង្ហាញយ៉ាងណា?
២ ក្នុងអត្ថបទនេះ យើងនឹងឃើញថាព្រះយេហូវ៉ាធ្វើអ្វីៗទាំងអស់ដោយរបៀបរៀបរយ ហើយថាលោករៀបចំរាស្ដ្ររបស់លោក។ យើងក៏នឹងពិចារណាដែរអំពីអ្វីដែលយើងត្រូវធ្វើពេលអង្គការរបស់ព្រះយេហូវ៉ាឲ្យការណែនាំដល់យើង។ (កូរិនថូសទី១ ១៤:៣៣, ៤០) នៅសតវត្សរ៍ទី១ រាស្ដ្ររបស់ព្រះយេហូវ៉ាបានធ្វើតាមការណែនាំដែលមានក្នុងគម្ពីរ ហើយបានផ្សព្វផ្សាយដំណឹងល្អនៅច្រើនកន្លែង។ សព្វថ្ងៃនេះ យើងក៏ឲ្យគម្ពីរណែនាំយើងដែរ។ ម្យ៉ាងទៀត យើងធ្វើតាមការណែនាំដែលយើងទទួលពីអង្គការរបស់ព្រះ។ ជាលទ្ធផល យើងអាចផ្សព្វផ្សាយដំណឹងល្អនៅទូទាំងពិភពលោក។ យើងក៏អាចរក្សាភាពស្អាតស្អំ សេចក្ដីសុខសាន្ដ និងសាមគ្គីភាពក្នុងក្រុមជំនុំ។
ព្រះយេហូវ៉ាគឺជាព្រះដែលមានរបៀបរៀបរយ
៣. តើអ្វីធ្វើឲ្យអ្នកជឿជាក់ថាព្រះយេហូវ៉ាគឺជាព្រះដែលមានរបៀបរៀបរយ?
៣ ពេលយើងមើលអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត យើងអាចឃើញច្បាស់ថាលោកគឺជាព្រះដែលមានរបៀបរៀបរយ។ លោកបាន«ប្រតិស្ឋានផែនដីដោយសារប្រាជ្ញា ក៏សុភាសិត ៣:១៩) យើងមិនស្គាល់ច្រើនអំពីអ្វីៗដែលព្រះយេហូវ៉ាបានបង្កើតទេ។ តាមពិត យើង«បានឮតែបន្ដិចបន្ដួចប៉ុណ្ណោះ»។ (យ៉ូប ២៦:១៤, ខ.ស.) ទោះជាយ៉ាងនោះក៏ដោយ យើងអាចឃើញច្បាស់ថាសកលលោករបស់យើងមានរបៀបរៀបរយ។ (ទំនុកតម្កើង ៨:៣, ៤) ផ្កាយរាប់លានធ្វើដំណើរក្នុងលម្ហអវកាសដោយរបៀបរៀបរយ។ របៀបដែលភពក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងវិលជុំវិញព្រះអាទិត្យក៏មានរបៀបរៀបរយដែរ។ ដំណើរការរបស់ភពនិងផ្កាយមានរបៀបរៀបរយដ៏អស្ចារ្យ ដោយសារព្រះយេហូវ៉ាបានរៀបចំដំណើរការទាំងអស់នេះ។ ពេលយើងពិចារណាអំពីរបៀបដែលលោក‹បានបង្កើតផ្ទៃមេឃនិងផែនដីដោយប្រាជ្ញា› យើងចង់សរសើរលោក គោរពប្រណិប័តន៍លោក ហើយបង្ហាញភក្ដីភាពចំពោះលោក។—ទំនុកតម្កើង ១៣៦:១, ៥-៩
បានតាំងផ្ទៃមេឃដោយសារយោបល់ដែរ»។ (៤. ហេតុអ្វីអ្នកវិទ្យាសាស្ដ្រមិនអាចផ្ដល់ចម្លើយចំពោះសំណួរដ៏សំខាន់ជាច្រើន?
៤ អ្នកវិទ្យាសាស្ដ្របានប្រើអ្វីជាច្រើនដែលពួកគេបានរៀនអំពីសកលលោកនិងផែនដីដើម្បីធ្វើឲ្យជីវិតយើងល្អប្រសើរជាង។ ប៉ុន្ដែ ពួកគេមិនអាចផ្ដល់ចម្លើយចំពោះសំណួរដ៏សំខាន់ជាច្រើនទេ។ ជាឧទាហរណ៍ តារាវិទូមិនអាចប្រាប់យើងច្បាស់អំពីរបៀបដែលសកលលោកបានត្រូវបង្កើតឬអំពីមូលហេតុដែលមនុស្ស សត្វ និងរុក្ខជាតិមានជីវិតនៅផែនដីទេ។ ម្យ៉ាងទៀត មនុស្សភាគច្រើនមិនអាចពន្យល់អំពីមូលហេតុដែលមនុស្សជាតិចង់មានយ៉ាងខ្លាំងនូវជីវិតដែលគ្មានទីបញ្ចប់ឡើយ។ (សាស្តា ៣:១១) មូលហេតុមួយដែលមនុស្សមិនស្គាល់ចម្លើយចំពោះសំណួរទាំងនេះគឺដោយសារអ្នកវិទ្យាសាស្ដ្រនិងបុគ្គលឯទៀតនិយាយថាគ្មានព្រះទេ ហើយពួកគេលើកស្ទួយការវិវត្ដន៍។ ប៉ុន្ដែ ព្រះផ្ដល់ចម្លើយឲ្យយើងនៅក្នុងគម្ពីរដែលជាសៀវភៅដែលមកពីលោក។
៥. តើមនុស្សជាតិពឹងផ្អែកលើច្បាប់ធម្មជាតិយ៉ាងដូចម្ដេច?
៥ ព្រះយេហូវ៉ាបានបង្កើតច្បាប់ធម្មជាតិ។ ច្បាប់ធម្មជាតិទាំងនេះមិនផ្លាស់ប្ដូរទេ។ ជាងអគ្គិសនី ជាងទឹក វិស្វករ អ្នកបើកយន្ដហោះ ពេទ្យវះកាត់ និងបុគ្គលឯទៀតពឹងផ្អែកលើច្បាប់ទាំងនេះដើម្បីធ្វើការងាររបស់ពួកគេ។ ជាឧទាហរណ៍ តាមធម្មតាបេះដូងមនុស្សនៅកន្លែងដូចគ្នាក្នុងរូបកាយ ដូច្នេះពេទ្យវះកាត់ស្គាល់កន្លែងវាក្នុងរូបកាយរបស់អ្នកជំងឺម្នាក់ៗ។ ម្យ៉ាងទៀត យើងទាំងអស់គ្នាដឹងថាបើបុគ្គលណាម្នាក់លោតពីកន្លែងខ្ពស់ គាត់នឹងធ្លាក់ ហើយអាចស្លាប់។ យើងធ្វើតាមច្បាប់ធម្មជាតិដូចជាទំនាញផែនដីដោយសារយើងមិនចង់ស្លាប់ទេ។
អ្វីៗដែលព្រះបានរៀបចំ
៦. តើយើងដឹងយ៉ាងដូចម្ដេចថាព្រះយេហូវ៉ាចង់ឲ្យមនុស្សគោរពប្រណិប័តន៍លោកដោយរបៀបរៀបរយ?
៦ ព្រះយេហូវ៉ាបានរៀបចំសកលលោកតាមរបៀបដ៏អស្ចារ្យ។ ដូច្នេះ លោកច្បាស់ជាចង់ឲ្យរាស្ដ្ររបស់លោកគោរពប្រណិប័តន៍លោកដោយរបៀបរៀបរយ។ តាមពិត ព្រះយេហូវ៉ាបានផ្ដល់គម្ពីរដើម្បីបង្រៀនយើងអំពីរបៀបគោរពប្រណិប័តន៍លោក។ វិធីតែមួយគត់ដែលយើងអាចមានជីវិតដ៏សប្បាយនិងដែលគាប់ចិត្ដគឺដោយធ្វើតាមការណែនាំដែលលោកឲ្យយើងតាមរយៈគម្ពីរនិងអង្គការរបស់លោក។
៧. តើយើងអាចរៀនអ្វីពីរបៀបដែលគម្ពីរបានត្រូវសរសេរ?
៧ គម្ពីរគឺជាអំណោយដ៏ពិសេសពីព្រះ។ បណ្ឌិតខ្លះនិយាយថាគម្ពីរគឺគ្រាន់តែជាសៀវភៅរបស់សាសនាយូដានិងសៀវភៅរបស់គ្រិស្ដសាសនិកដែលមនុស្សបានដាក់បញ្ចូលគ្នា។ ប៉ុន្ដែ ព្រះបានសម្រេចចិត្ដថាអ្នកណានឹងសរសេរសៀវភៅក្នុងគម្ពីរ ពេលណាដែលពួកគេនឹងសរសេរ និងអ្វីដែលពួកគេនឹងសរសេរ។ នេះជាមូលហេតុដែលសៀវភៅទាំងអស់ក្នុងគម្ពីរជួយយើងឲ្យយល់ដំណឹងរបស់ព្រះ។ នៅក្នុងគម្ពីរ ចាប់ពីសៀវភៅលោកុប្បត្ដិដល់សៀវភៅការបើកលោកុប្បត្ដិ ៣:១៥; ម៉ាថាយ ៦:១០; ការបើកបង្ហាញ ១១:១៥
បង្ហាញបញ្ជាក់អំពី«ពូជ»មួយដែលនឹងធ្វើឲ្យផែនដីទៅជាសួនឧទ្យាន។ យើងបានរៀនថា«ពូជ»នេះគឺជាលោកយេស៊ូគ្រិស្ដ ហើយថារាជាណាចក្ររបស់លោកនឹងផ្ដល់ភ័ស្ដុតាងថាព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រងលើសកលលោក។—សូមអាន៨. តើតាមរបៀបណាជនជាតិអ៊ីស្រាអែលបានត្រូវរៀបចំយ៉ាងល្អ?
៨ ជនជាតិអ៊ីស្រាអែលបានធ្វើតាមច្បាប់ដែលព្រះបានឲ្យពួកគេ ហើយពួកគេមានរបៀបរៀបរយ។ ជាឧទាហរណ៍ មានស្ដ្រីដែលបានត្រូវរៀបចំឲ្យបម្រើនៅ«មាត់ទ្វារត្រសាលជំនុំ»។ (និក្ខមនំ ៣៨:៨) ជនជាតិអ៊ីស្រាអែលក៏មានការណែនាំអំពីរបៀបរើជំរំនិងត្រសាលជំនុំដោយរបៀបរៀបរយ។ ក្រោយមកស្ដេចដាវីឌបានរៀបចំពួកសង្ឃនិងពួកលេវីដើម្បីធ្វើការនៅឯវិហារ។ (របាក្សត្រទី១ ២៣:១-៦; ២៤:១-៣) ពេលជនជាតិអ៊ីស្រាអែលបានស្តាប់បង្គាប់ព្រះយេហូវ៉ា លោកបានផ្ដល់ពរដល់ពួកគេដោយឲ្យពួកគេមានរបៀបរៀបរយ សេចក្ដីសុខសាន្ដ និងសាមគ្គីភាព។—ចោទិយកថា ១១:២៦, ២៧; ២៨:១-១៤
៩. តើក្រុមជំនុំគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១បានត្រូវរៀបចំយ៉ាងដូចម្ដេច?
៩ នៅសតវត្សរ៍ទី១ ក្រុមជំនុំគ្រិស្ដសាសនិកក៏បានត្រូវរៀបចំដែរ។ ពួកគេមានគណៈអភិបាល ពោលគឺបុរសមួយក្រុមដែលបានផ្ដល់ការណែនាំឲ្យក្រុមជំនុំនានា។ មុនដំបូងសមាជិកក្រុមនោះគឺជាពួកសាវ័ក។ ក្រោយមក ពួកអ្នកចាស់ទុំឯទៀតបានទៅជាសមាជិកក្រុមនោះដែរ។ (សកម្មភាព ៦:១-៦; ១៥:៦) ព្រះយេហូវ៉ាបានដឹកនាំសមាជិកគណៈអភិបាលនិងអ្នកឯទៀតដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងពួកគាត់ឲ្យសរសេរសំបុត្រដែលមានឱវាទនិងការណែនាំដល់ក្រុមជំនុំ។ (ធីម៉ូថេទី១ ៣:១-១៣; ទីតុស ១:៥-៩) តើក្រុមជំនុំនានាបានទទួលប្រយោជន៍យ៉ាងណាពីការធ្វើតាមការណែនាំរបស់គណៈអភិបាល?
១០. តើអ្វីបានកើតឡើងពេលក្រុមជំនុំនៅសតវត្សរ៍ទី១ធ្វើតាមការណែនាំរបស់គណៈអភិបាល? (សូមមើលរូបភាពនៅដើមអត្ថបទ)
១០ សូមអាន សកម្មភាព ១៦:៤, ៥។ នៅសតវត្សរ៍ទី១ បងប្រុសខ្លះបានទៅក្រុមជំនុំនានាដើម្បីប្រាប់ពួកគេអំពី«បង្គាប់ដែលពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិមបានសម្រេច» ពោលគឺបង្គាប់របស់គណៈអភិបាល។ ក្រុមជំនុំនានាបានធ្វើតាមការណែនាំទាំងនោះ ហើយ‹ជំនឿរបស់ក្រុមជំនុំទាំងនោះបានត្រូវពង្រឹង› និង«បានចម្រើនឡើងជារៀងរាល់ថ្ងៃ»។ តើយើងអាចរៀនអ្វីពីគំរូរបស់ពួកគេដែលនឹងជួយយើងនៅសព្វថ្ងៃនេះក្នុងក្រុមជំនុំរបស់យើង?
តើអ្នកធ្វើតាមការណែនាំឬទេ?
១១. តើអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើគួរធ្វើអ្វីពេលពួកគេទទួលការណែនាំពីអង្គការរបស់ព្រះ?
១១ សមាជិកគណៈកម្មាធិការការិយាល័យសាខាឬគណៈកម្មាធិការត្រួតពិនិត្យប្រទេស អ្នកត្រួតពិនិត្យប្រចាំមណ្ឌល អ្នកចាស់ទុំ និងជំនួយការខាងកិច្ចបម្រើត្រូវធ្វើតាមការណែនាំដែលពួកគាត់ទទួលពីអង្គការរបស់ព្រះ។ គម្ពីរដែលជាសៀវភៅដែលមកពីព្រះយេហូវ៉ាប្រាប់យើងទាំងអស់គ្នាឲ្យស្តាប់បង្គាប់ពួកអ្នកដែលនាំមុខ។ (ចោទិយកថា ៣០:១៦; ហេប្រឺ ១៣:៧, ១៧) អ្នកដែលមានភក្ដីភាពចំពោះព្រះយេហូវ៉ាមិនបះបោរ ហើយមិនត្អូញត្អែរអំពីការណែនាំដែលពួកគេទទួលទេ។ យើងមិនចង់ធ្វើដូចឌីអូត្រែបដែលមិនបានគោរពបងប្រុសៗដែលបាននាំមុខឡើយ។ (សូមអាន យ៉ូហានទី៣ ៩, ១០) ពេលយើងធ្វើតាមការណែនាំដែលយើងទទួល យើងជួយរក្សាសេចក្ដីសុខសាន្ដនិងសាមគ្គីភាពក្នុងក្រុមជំនុំ។ ដូច្នេះ យើងអាចសួរខ្លួនយើងថា ‹តើខ្ញុំលើកទឹកចិត្ដបងប្អូនឲ្យមានភក្ដីភាពចំពោះព្រះយេហូវ៉ាឬទេ? តើខ្ញុំឆាប់ធ្វើតាមការណែនាំដែលខ្ញុំទទួលពីអង្គការរបស់ព្រះឬទេ?›។
១២. តើអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើបានត្រូវតែងតាំងយ៉ាងដូចម្ដេច?
ធីម៉ូថេទី១ ៣:៤, ៥) ម្យ៉ាងទៀត អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនឹងប្រជុំជាមួយនឹងពួកអ្នកចាស់ទុំ។ ដោយយកចិត្ដទុកដាក់ ពួកគាត់មើលបទគម្ពីរដែលរៀបរាប់អំពីគុណសម្បត្ដិរបស់អ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើ។—ធីម៉ូថេទី១ ៣:១-១០, ១២, ១៣; ពេត្រុសទី១ ៥:១-៣
១២ ថ្មីៗនេះគណៈអភិបាលបានផ្លាស់ប្ដូររបៀបតែងតាំងអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើក្នុងក្រុមជំនុំនីមួយៗ។ អត្ថបទដែលមានចំណងជើងថា«សំណួរពីអ្នកអាន»នៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ជាភាសាអង់គ្លេសបានពន្យល់ថានៅសតវត្សរ៍ទី១ គណៈអភិបាលបានប្រគល់ភារកិច្ចដល់អ្នកធ្វើដំណើរត្រួតពិនិត្យឲ្យតែងតាំងពួកអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើ។ ដូច្នេះ តាំងពីខែកញ្ញា ឆ្នាំ២០១៤ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលបានតែងតាំងបងប្អូនប្រុសក្នុងក្រុមជំនុំ។ ពេលពួកអ្នកចាស់ទុំក្នុងក្រុមជំនុំលើកឈ្មោះបងប្អូនប្រុសដើម្បីតែងតាំងជាអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលខំព្យាយាមស្គាល់បុគ្គលនោះនិងក្រុមគ្រួសាររបស់គាត់។ ជាឧទាហរណ៍ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលប្រហែលជាផ្សព្វផ្សាយជាមួយនឹងបងប្រុសនោះ។ (អ្នកចាស់ទុំឲ្យការណែនាំដល់យើងពីគម្ពីរដោយសារពួកគាត់ចង់ការពារនិងថែទាំក្រុមជំនុំ
១៣. តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងធ្វើតាមការណែនាំដែលយើងទទួលពីពួកអ្នកចាស់ទុំ?
១៣ អ្នកចាស់ទុំឲ្យការណែនាំដល់យើងពីគម្ពីរដោយសារពួកគាត់ចង់ការពារនិងថែទាំក្រុមជំនុំ។ យើងត្រូវសហការជាមួយនឹងពួកគាត់ដោយសារការណែនាំនេះគឺមានប្រយោជន៍ចំពោះយើង។ (ធីម៉ូថេទី១ ៦:៣) នៅសតវត្សរ៍ទី១ បុគ្គលខ្លះ«មានរបៀបរស់នៅខុសគន្លង»។ ពួកគេមិនធ្វើការសោះ តែបានជ្រៀតជ្រែកក្នុងរឿងដែលមិនទាក់ទងនឹងពួកគេ។ ពួកអ្នកចាស់ទុំបានព្យាយាមកែតម្រង់ពួកគេ ប៉ុន្ដែពួកគេមិនព្រមកែប្រែទេ។ ប៉ូលបានប្រាប់ក្រុមជំនុំអំពីរបៀបដែលពួកគេគួរប្រព្រឹត្ដចំពោះបុគ្គលបែបនោះ។ គាត់បាននិយាយថា៖ «ចូរចំណាំអ្នកនោះ ហើយឈប់សេពគប់ជាមួយ»។ ពួកគេត្រូវឈប់សេពគប់ជាមួយនឹងបុគ្គលនោះ ប៉ុន្ដែមិនមែនប្រព្រឹត្ដចំពោះគាត់ដូចជាសត្រូវទេ។ (ថែស្សាឡូនិចទី២ ៣:១១-១៥) នៅសព្វថ្ងៃនេះ ពួកអ្នកចាស់ទុំក៏ព្យាយាមជួយបុគ្គលដែលមិនអើពើនឹងខ្នាតតម្រារបស់ព្រះ ដូចជាបុគ្គលដែលមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកមិនជឿ។ (កូរិនថូសទី១ ៧:៣៩) បើបុគ្គលនោះមិនព្រមកែប្រែការប្រព្រឹត្ដរបស់គាត់ ពួកអ្នកចាស់ទុំប្រហែលជានឹងសម្រេចចិត្ដថ្លែងសុន្ទរកថាមួយដែលពន្យល់អំពីរបៀបដែលការប្រព្រឹត្ដបែបនេះអាចធ្វើឲ្យអ្នកឯទៀតនិយាយមិនល្អអំពីក្រុមជំនុំ។ បើអ្នកចាស់ទុំថ្លែងសុន្ទរកថាបែបនេះក្នុងក្រុមជំនុំរបស់អ្នក តើអ្នកនឹងមានប្រតិកម្មយ៉ាងណា? បើអ្នកដឹងថាបុគ្គលនោះគឺជាអ្នកណា តើអ្នកនឹងឈប់សេពគប់ជាមួយនឹងគាត់ឬទេ? ពេលអ្នកធ្វើដូច្នេះ អ្នកប្រហែលជានឹងជួយគាត់ឲ្យទទួលស្គាល់ថាការប្រព្រឹត្ដរបស់គាត់នាំឲ្យមានលទ្ធផលមិនល្អចំពោះគាត់ ហើយធ្វើឲ្យព្រះយេហូវ៉ាមិនពេញចិត្ដ យ៉ាងនោះគាត់ប្រហែលជានឹងកែប្រែចិត្ដគំនិតរបស់គាត់ [១] (សូមមើលកំណត់នៅចុងអត្ថបទ)។
ចូររក្សាឲ្យមានភាពស្អាតស្អំ សេចក្ដីសុខសាន្ដ និងសាមគ្គីភាពក្នុងក្រុមជំនុំ
១៤. តើតាមរបៀបណាយើងអាចជួយរក្សាក្រុមជំនុំឲ្យនៅស្អាតស្អំ?
១៤ បណ្ដាំរបស់ព្រះប្រាប់យើងអំពីអ្វីដែលយើងទាំងអស់គ្នាគួរធ្វើដើម្បីមិនឲ្យមានអំពើទុច្ចរិតក្នុងក្រុមជំនុំរបស់យើង។ កូរិនថូសទី១ ១:១, ២) ដូច្នេះ សូមគិតអំពីអារម្មណ៍របស់ប៉ូលពេលគាត់បានឮថាបុគ្គលម្នាក់ក្នុងចំណោមពួកគេកំពុងមានរបៀបរស់នៅដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយថាបងប្អូនបានអនុញ្ញាតឲ្យបុគ្គលនោះបន្ដនៅក្នុងក្រុមជំនុំ។ ប៉ូលបានប្រាប់ពួកអ្នកចាស់ទុំឲ្យ«ប្រគល់បុរសបែបនេះទៅសាថាន»។ ពួកគាត់ត្រូវដកបុគ្គលនោះចេញពីក្រុមជំនុំ ពោលគឺបណ្ដាច់មិត្ដភាព។ (កូរិនថូសទី១ ៥:១, ៥-៧, ១២) សព្វថ្ងៃនេះ ពួកអ្នកចាស់ទុំប្រហែលជាសម្រេចចិត្ដថាបុគ្គលម្នាក់ត្រូវបណ្ដាច់មិត្ដភាពដោយសារគាត់បានប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយមិនបានប្រែចិត្ដ។ ក្នុងករណីនោះ តើយើងនឹងប្រព្រឹត្ដដូចគម្ពីរណែនាំឲ្យយើងប្រព្រឹត្ដចំពោះអ្នកដែលបានត្រូវបណ្ដាច់មិត្ដភាពឬទេ? បើយើងធ្វើដូច្នេះ យើងអាចជួយរក្សាក្រុមជំនុំឲ្យនៅស្អាតស្អំ។ ម្យ៉ាងទៀត យើងប្រហែលជានឹងជួយបុគ្គលនោះឲ្យទទួលស្គាល់ថាគាត់ត្រូវប្រែចិត្ដនិងសុំព្រះយេហូវ៉ាអភ័យទោសឲ្យគាត់។
សូមពិចារណាអំពីអ្វីដែលបានកើតឡើងនៅក្រុងកូរិនថូស។ ប៉ូលស្រឡាញ់បងប្អូននៅទីនោះ។ គាត់បានជួយពួកគេជាច្រើននាក់ឲ្យរៀនសេចក្ដីពិត។ (១៥. តើយើងអាចរក្សាសេចក្ដីសុខសាន្ដក្នុងក្រុមជំនុំយ៉ាងដូចម្ដេច?
១៥ មានបញ្ហាមួយទៀតនៅក្រុងកូរិនថូស។ បងប្អូនខ្លះបានប្ដឹងបងប្អូនរួមជំនឿទៅតុលាការ។ ប៉ូលបានសួរពួកគេថា៖ «ហេតុអ្វីមិនសុខចិត្ដទ្រាំអំពើអយុត្ដិធម៌នោះវិញ?»។ (កូរិនថូសទី១ ៦:១-៨) សព្វថ្ងៃនេះ បុគ្គលខ្លះក្នុងក្រុមជំនុំបានធ្វើកិច្ចព្រមព្រៀងមុខជំនួញជាមួយនឹងបងប្អូនរួមជំនឿ តែបានខាតលុយឬមានអារម្មណ៍ថាបងប្អូននោះបានបោកប្រាស់គាត់។ ដូច្នេះ ពួកគេបានប្ដឹងបងប្អូនទៅតុលាការ។ ប៉ុន្ដែពេលនេះកើតឡើង នេះអាចនាំឲ្យមនុស្សនិយាយមិនល្អអំពីព្រះយេហូវ៉ានិងរាស្ដ្ររបស់លោក។ ម្យ៉ាងទៀត នេះអាចនាំឲ្យមានបញ្ហាក្នុងក្រុមជំនុំ។ គម្ពីរដែលជាសៀវភៅដែលមកពីព្រះជួយយើងឲ្យឃើញថាយើងត្រូវរក្សាឲ្យមានសេចក្ដីសុខសាន្ដជាមួយនឹងបងប្អូន ទោះជាយើងខាតលុយក៏ដោយ។ [២] (សូមមើលកំណត់នៅចុងអត្ថបទ) លោកយេស៊ូបានបង្រៀនយើងអំពីរបៀបដោះស្រាយបញ្ហាធ្ងន់ធ្ងរនិងការខ្វែងគំនិតគ្នា។ (សូមអាន ម៉ាថាយ ៥:២៣, ២៤; ១៨:១៥-១៧) ពេលយើងធ្វើតាមការណែនាំរបស់លោក យើងរក្សាសេចក្ដីសុខសាន្ដនិងសាមគ្គីភាពក្នុងក្រុមជំនុំ។
១៦. ហេតុអ្វីរាស្ដ្ររបស់ព្រះមានសាមគ្គីភាព?
១៦ បណ្ដាំរបស់ព្រះយេហូវ៉ាប្រាប់យើងថា៖ «មើល ដែលបងប្អូននៅមូលជាមួយគ្នាដោយចិត្ដព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!»។ (ទំនុកតម្កើង ១៣៣:១) ពេលជនជាតិអ៊ីស្រាអែលស្តាប់បង្គាប់ព្រះយេហូវ៉ា ពួកគេមានរបៀបរៀបរយនិងសាមគ្គីភាព។ ព្រះបានប្រកាសទុកជាមុនអំពីរាស្ដ្ររបស់លោកថា៖ «យើងនឹងអោយអ្នករាល់គ្នាមកនៅជុំគ្នាវិញ ដូចចៀមស្ថិតនៅក្នុងក្រោលតែមួយ»។ (មីកា ២:១២, ខ.ស.) ព្រះយេហូវ៉ាក៏បានប្រកាសទុកជាមុនដែរថារាស្ដ្ររបស់លោកនឹងរៀនសេចក្ដីពិតពីគម្ពីរ ហើយនឹងបម្រើលោកដោយសាមគ្គីភាព។ លោកបានមានប្រសាសន៍ថា៖ «អញនឹងឲ្យជនជាតិទាំងឡាយមានបបូរមាត់ស្អាត ដើម្បីឲ្យគេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ហើយព្រមចិត្ដគ្នានឹងគោរពដល់ទ្រង់»។ (សេផានា ៣:៩) យើងសប្បាយចិត្ដ ដែលយើងអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយសាមគ្គីភាព!
១៧. តើពួកអ្នកចាស់ទុំគួរធ្វើអ្វីពេលបុគ្គលណាម្នាក់ក្នុងក្រុមជំនុំប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរ?
១៧ បើបុគ្គលណាម្នាក់ប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរ ពួកអ្នកចាស់ទុំត្រូវឆាប់កែតម្រង់គាត់ដោយសេចក្ដីស្រឡាញ់។ ពួកគាត់ដឹងថាព្រះយេហូវ៉ាចង់ឲ្យពួកគាត់ការពារក្រុមជំនុំពីឥទ្ធិពលអាក្រក់ ហើយរក្សាភាពស្អាតស្អំនិងសាមគ្គីភាពក្នុងក្រុមជំនុំ។ (សុភាសិត ១៥:៣) ប៉ូលពិតជាស្រឡាញ់បងប្អូនរបស់គាត់នៅក្រុងកូរិនថូស ហើយបានកែតម្រង់ពួកគេពេលដែលពួកគេត្រូវការ ដូចយើងឃើញក្នុងសំបុត្រទី១ដែលគាត់បានសរសេរទៅកាន់ពួកគេ។ យើងដឹងថាពួកអ្នកចាស់ទុំនៅទីនោះបានឆាប់ធ្វើតាមការណែនាំរបស់ប៉ូល ដោយសារប៉ុន្មានខែក្រោយមក ប៉ូលបានសរសើរពួកគាត់ក្នុងសំបុត្រទី២ដែលគាត់បានសរសេរដល់គ្រិស្ដសាសនិកនៅក្រុងកូរិនថូស។ បើបងប្អូនណាម្នាក់«ចាប់ផ្ដើមដើរផ្លូវខុសដោយមិនដឹងខ្លួន» ពួកអ្នកចាស់ទុំគួរកែតម្រង់គាត់ដោយចិត្ដស្លូតបូត។—កាឡាទី ៦:១
១៨. (ក) តើតាមរបៀបណាការណែនាំក្នុងបណ្ដាំរបស់ព្រះបានជួយក្រុមជំនុំនៅសតវត្សរ៍ទី១? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?
១៨ យើងអាចឃើញច្បាស់ថាពេលគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១បានធ្វើតាមការណែនាំក្នុងគម្ពីរដែលជាសៀវភៅដែលមកពីព្រះ ក្រុមជំនុំរបស់ពួកគេមានភាពស្អាតស្អំ សេចក្ដីសុខសាន្ដ និងសាមគ្គីភាព។ (កូរិនថូសទី១ ១:១០; អេភេសូរ ៤:១១-១៣; ពេត្រុសទី១ ៣:៨) ជាលទ្ធផល បងប្អូនទាំងនោះអាចផ្សព្វផ្សាយដំណឹងល្អដល់«មនុស្សទាំងអស់នៅក្រោមមេឃ»។ (កូឡុស ១:២៣) សព្វថ្ងៃនេះ រាស្ដ្ររបស់ព្រះយេហូវ៉ាក៏មានសាមគ្គីភាពនិងមានរបៀបរៀបរយ ហើយពួកគេកំពុងផ្សព្វផ្សាយដំណឹងល្អនៅគ្រប់ទីអាស្រ័យនៅផែនដី។ អត្ថបទបន្ទាប់នឹងផ្ដល់ភ័ស្ដុតាងថែមទៀតដែលបញ្ជាក់ថាបំណងប្រាថ្នាដ៏ខ្លាំងបំផុតរបស់រាស្ដ្រព្រះគឺដើម្បីលើកតម្កើងព្រះយេហូវ៉ាដែលជាម្ចាស់ដ៏ឧត្ដមបំផុត ហើយធ្វើតាមការណែនាំក្នុងគម្ពីរដែលជាសៀវភៅដែលមកពីលោក។—ទំនុកតម្កើង ៧១:១៥, ១៦
^ [១] (វគ្គ១៣) សូមមើលសៀវភៅដែលមានចំណងជើងថា អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា ជំពូក១៤ វគ្គ៩-១២។
^ [២] (វគ្គ១៥) ដើម្បីទទួលព័ត៌មានអំពីករណីដែលគ្រិស្ដសាសនិកម្នាក់ប្រហែលជានឹងសម្រេចចិត្ដប្ដឹងគ្រិស្ដសាសនិកម្នាក់ទៀត សូមមើលកំណត់សម្គាល់នៅទំព័រ២៥៥ ក្នុងសៀវភៅ«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»។