ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា មីនា ២០១៤

ក្នុងទស្សនាវដ្ដីលេខនេះ សូមរៀនអំពីរបៀបរក្សាចិត្ដគំនិតលះបង់ប្រយោជន៍ខ្លួននិងរបៀបរក្សាទស្សនៈត្រឹមត្រូវ។ តើតាមរបៀបណាយើងអាចថែទាំបងប្អូនរួមជំនឿវ័យចាស់និងញាតិសន្ដានវ័យចាស់របស់យើង?

ការទាក់ទាញចិត្ដរបស់ញាតិសន្ដានដែលមិនជឿ

តើយើងអាចទាញមេរៀនអ្វីពីរបៀបដែលលោកយេស៊ូប្រព្រឹត្ដចំពោះញាតិសន្ដានរបស់លោក? តើតាមរបៀបណាយើងអាចប្រាប់ជំនឿរបស់យើងដល់សមាជិកក្រុមគ្រួសារដែលមិនមានជំនឿដូចយើង ឬមិនមានជំនឿទាល់តែសោះ?

របៀបរក្សាចិត្ដគំនិតលះបង់ប្រយោជន៍ខ្លួន

យើងប្រឈមមុខនឹងសត្រូវដែលយើងមិនងាយកត់សម្គាល់ដែលអាចបង្ខូចចិត្ដគំនិតលះបង់របស់យើង។ អត្ថបទនេះនឹងជួយយើងឲ្យដឹងថាសត្រូវនោះគឺជាអ្វី ហើយបង្ហាញរបៀបដែលយើងអាចប្រើគម្ពីរដើម្បីជួយយើងតយុទ្ធនឹងវា។

របៀបរក្សាទស្សនៈត្រឹមត្រូវ

ហេតុអ្វីមនុស្សជាច្រើនតយុទ្ធនឹងអារម្មណ៍ធ្លាក់ទឹកចិត្ដ? អត្ថបទនេះបង្ហាញអំពីរបៀបដែលយើងអាចប្រើគម្ពីរដើម្បីជួយយើងឲ្យរក្សាទស្សនៈត្រឹមត្រូវចំពោះខ្លួនយើង។

ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ តើអ្នកអាចធ្វើឲ្យពេលនោះកាន់តែសប្បាយរីករាយឬទេ?

សូមពិនិត្យមើលការគោរពប្រណិប័តន៍ជាក្រុមគ្រួសារនៅប្រទេសផ្សេងៗ ដើម្បីជួយអ្នកយល់អំពីអ្វីដែលអ្នកប្រហែលជាចង់ធ្វើ។

ចូរគោរពមនុស្សវ័យចាស់ក្នុងចំណោមអ្នក

សូមពិនិត្យមើលទស្សនៈរបស់ព្រះចំពោះមនុស្សវ័យចាស់។. តើកូនពេញវ័យមានភារកិច្ចអ្វីចំពោះឪពុកម្ដាយវ័យចាស់? តើតាមរបៀបណាក្រុមជំនុំលើកកិត្ដិយសបងប្អូនវ័យចាស់ដែលនៅក្នុងចំណោមពួកគេ?

ការថែទាំមនុស្សវ័យចាស់

ឪពុកម្ដាយវ័យចាស់និងកូនពេញវ័យអាចពិភាក្សាគ្នាអំពីការរៀបចំនិងការសម្រេចចិត្ដទុកជាមុននៅមុន«អស់ទាំងថ្ងៃអាក្រក់មកដល់»។ តើពួកគេអាចប្រឈមមុខនឹងការពិបាកខ្លះយ៉ាងដូចម្ដេច?

ពាក្យសម្ដីរបស់អ្នក តើ«មែនរួចទេវិញ»ឬ?

គ្រិស្ដសាសនិកពិតគួររក្សាពាក្យសម្ដីរបស់ខ្លួន ហើយមិនគួរនិយាយថា«មែនរួចទេវិញ»ឡើយ។ សូមរៀនពីគំរូរបស់សាវ័កប៉ូល។