ទស្សនាវដ្ដី ប៉ម យាម
លេខ ១ ២០២៣ | សុខភាពផ្លូវចិត្ត តើអាចរកជំនួយនៅឯណា?
ទូទាំងពិភពលោក ជំងឺផ្លូវចិត្តកំពុងប៉ះពាល់ដល់មនុស្សរាប់លាននាក់។ មនុស្សដែលមកពីគ្រប់ជាតិសាសន៍ គ្រប់សាសនា ទាំងក្មេងទាំងចាស់ ទាំងអ្នកមានទាំងអ្នកក្រ ទោះជាគ្មានចំណេះដឹងឬបានទទួលការអប់រំខ្ពស់ក្ដី ក៏កំពុងប្រឈមមុខនឹងជំងឺនេះដែរ។ តើជំងឺផ្លូវចិត្តគឺជាអ្វី ហើយតើវាប៉ះពាល់ដល់មនុស្សតាមរបៀបណា? ទស្សនាវដ្ដីនេះនឹងពិគ្រោះអំពីសារៈសំខាន់នៃការទទួលយកការព្យាបាលត្រឹមត្រូវ ព្រមទាំងរបៀបដែលគម្ពីរអាចជួយអ្នកជំងឺតាមរបៀបផ្សេងៗ។
ជំងឺផ្លូវចិត្តគឺជាបញ្ហាដ៏ធំមួយនៅទូទាំងពិភពលោក
ជំងឺផ្លូវចិត្តកំពុងប៉ះពាល់ដល់មនុស្សទាំងអស់ ទាំងក្មេងទាំងចាស់ពីគ្រប់មជ្ឈដ្ឋាន។ សូមមើលរបៀបដែលការណែនាំពីគម្ពីរអាចផ្ដល់ប្រយោជន៍ដល់សុខភាពផ្លូវចិត្តរបស់អ្នក។
ព្រះរមែងគិតអំពីអ្នក
ហេតុអ្វីអ្នកអាចជឿជាក់ថាព្រះយេហូវ៉ាយល់អារម្មណ៍និងគំនិតរបស់អ្នកច្រើនជាងអ្នកណាទាំងអស់?
១ | សេចក្ដីអធិដ្ឋាន «[ចូរ]ផ្ទេរកង្វល់ទាំងអស់ទៅព្រះ»
តើអ្នកពិតជាអាចអធិដ្ឋានទៅព្រះរាល់ដងដែលអ្នកខ្វាល់ខ្វាយនិងព្រួយបារម្ភឬទេ? តើសេចក្ដីអធិដ្ឋានអាចជួយអ្នកដែលមានជំងឺថប់បារម្ភឬទេ?
២ | «ការសម្រាលទុក្ខពីបទគម្ពីរ»
ព័ត៌មាននៅក្នុងគម្ពីរផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមថា បន្តិចទៀតនឹងលែងមានអារម្មណ៍ឈឺចាប់តទៅទៀត។
៣ | គំរូនៅក្នុងគម្ពីរអាចជួយអ្នក
គម្ពីរគឺពោរពេញទៅដោយជីវប្រវត្តិរបស់បុរសនិងស្ត្រីជាច្រើននាក់ដែលធ្លាប់មានអារម្មណ៍ផ្សេងៗ។ កាលដែលយើងអានបទពិសោធន៍របស់ពួកគេ យើងប្រហែលជាឃើញថា បុគ្គលខ្លះក៏មានអារម្មណ៍ដូចយើងដែរ។
៤ | គម្ពីរផ្ដល់ការណែនាំដែលមានប្រយោជន៍
សូមឃើញរបៀបដែលការរំពឹងគិតអំពីបទគម្ពីរផ្សេងៗ និងការកំណត់គោលដៅសមហេតុសមផលអាចជួយអ្នកឲ្យស៊ូទ្រាំនឹងបញ្ហាផ្លូវចិត្ត។
របៀបជួយអស់អ្នកដែលមានជំងឺផ្លូវចិត្ត
ការគាំទ្ររបស់អ្នកអាចជួយមិត្តដែលមានបញ្ហាផ្លូវចិត្ត។