នៅផែនដីថ្មីខាងមុខ
ថតចម្លង:
១. សាកស្រមៃឥឡូវ ជីវិតរស់នៅ
កំពុងកើតឡើងនឹងមុខ មានដំណើរតទៅ
កូនក្មេងរត់លេងសប្បាយ
នៅក្នុងទីឋានសុខសាន្តរួចពីទុក្ខភ័យ
អ្នកថែរក្សា ភពផែនដីបំព្រង
មានតែមនុស្សត្រងត្រាប់សម្ដីយេហូវ៉ា
ដរាបដួងចន្ទសូន្យបាត់ទៅ
ភាពសុខសាន្តយើងបានរង់ចាំក៏មកដល់
នៅក្រោមរាជ្យបុត្រា
បានយល់ពីការស្រឡាញ់ពីយ៉ា
នៅផែនដីថ្មីខាងមុខ
(បន្ទរ)
មានសង្ឃឹមមានចិត្តឧស្សាហ៍
មានសង្ឃឹមមានជំហរយ៉ាងមាំមួន
មានសង្ឃឹមមានពន្លឺក្នុងចិន្ដា
កាលស្រមៃឃើញខ្លួនឯង
នៅផែនដីថ្មីខាងមុខ។
២. សាកស្រមៃឥឡូវ ឃើញទីលំនៅ
តាមជើងភ្នំមាត់ទន្លេនៅវាលស្មៅធំធេង
អ្នកអាចសង់ផ្ទះសម្បែង
រួចអ្នកក៏ដើរចូលផ្ទះតាមទ្វារធំ
ស្រាប់តែបានឃើញអ្នកធ្លាប់ស្គាល់
គាត់លាដៃរកឱបតាំងពីចម្ងាយ
អ្នកសប្បាយទាំងទឹកភ្នែក
ហាក់ដូចជាខានបានជួបយូរយារមកហើយ
ការស្លាប់មិនអាចឃាត់
ក្ដីស្រឡាញ់ពីព្រះ
នៅផែនដីថ្មីខាងមុខ។
(បន្ទរ)
មានសង្ឃឹមមានចិត្តឧស្សាហ៍
មានសង្ឃឹមមានជំហរយ៉ាងមាំមួន
មានសង្ឃឹមមានពន្លឺក្នុងចិន្ដា
កាលស្រមៃឃើញខ្លួនឯង
នៅផែនដីថ្មីខាងមុខ។
(បន្ថែម)
អស់ទាំងពាក្យព្រះមានវាចា
នឹងបានកើតសម្រេចឥតមានចន្លោះ
ព្រះយេហូវ៉ាចិន្ដាគិតប៉ង
បំពេញបំណងចិត្តជីវិតនៅផែនដី
(បន្ទរ)
មានសង្ឃឹមមានចិត្តឧស្សាហ៍
មានសង្ឃឹមមានជំហរយ៉ាងមាំមួន
មានសង្ឃឹមមានពន្លឺក្នុងចិន្ដា
កាលស្រមៃឃើញខ្លួនឯង
នៅផែនដីថ្មីខាងមុខ
នៅផែនដីថ្មីខាងមុខ
នៅផែនដីថ្មីខាងមុខ
នៅផែនដីថ្មីខាងមុខ។