លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

នឹកស្រមៃ

នឹកស្រមៃ

ថត​ចម្លង:

  1. ១. បិទ​ភ្នែក​ស្រមៃ ឃើញ​ក្នុង​គំនិត

    ទី​សុខ​សាន្ត​មាន​ការ​រាប់​អាន​ជុំ​ជិត

    មក​ណា​មិត្ត

    ស្រមៃ​គិត

    នឹង​ឃើញ​ពិត

  2. ២. អ្នក​ជឿ​ដែរ​ថា​មិន​មែន​រឿង​ប្រឌិត

    ព្រះ​បាន​ធានា​ថា​នេះ​ជា​រឿង​ពិត

    មាន​ប្រសាសន៍

    គឺ​ពិត​ណាស់

    នឹង​ឃើញ​ច្បាស់

    (បន្ទរ)

    មើល​ជុំ​ជិត—

    ឮ​តែ​សំឡេង​សើច​អរ​សប្បាយ​ពិត

    មើល​នាយ​អាយ—

    ជា​បំណង​ព្រះ​សម្រាប់​ជីវិត​ទាំង​ឡាយ

  3. ៣. អ្នក​ជា​ទី​ស្រឡាញ់ យើង​បាន​បាត់​បង់

    នឹង​រស់​ឡើង​វិញ យើង​លែង​បាត់​បង់​ទៀត​ផង

    មក​ណា​មិត្ត

    ស្រមៃ​គិត

    នឹង​ឃើញ​ពិត

  4. ៤. រាល់​ការ​ឈឺ​ចាប់​និង​ទុក្ខ​សោក​សៅ​ហ្មង

    សាប​សូន្យ​រហូត​ទៅ នឹង​ជា​រឿង​កន្លង

    មក​ណា​មិត្ត

    ស្រមៃ​គិត

    នឹង​ឃើញ​ពិត

    (បន្ទរ)

    មើល​ជុំ​ជិត—

    ឮ​តែ​សំឡេង​សើច​អរ​សប្បាយ​ពិត

    មើល​នាយ​អាយ—

    ជា​បំណង​ព្រះ​សម្រាប់​ជីវិត​ទាំង​ឡាយ

  5. ៥. ពាក្យ​យេហូវ៉ា​តែង​ពិត​ឥត​ក្លែង​ក្លាយ

    ជា​រឿង​ពិត​ខ្ញុំ ជឿ​អស់​ពី​ចិត្ត​កាយ

    (បន្ថែម)

    យើង​សប្បាយ

    គិត​ដល់​ពរ

    ដែល​នៅ​ខាង​មុខ

    ពរ​មក​ហូរហែ​ឥត​ឈប់​ឈរ

    បើ​យើង—

  6. ៦. នឹក​ស្រមៃ ឃើញ​ក្នុង​គំនិត

    ពិភព​លោក សុខ​សាន្ត​របស់​ព្រះ​ពិត

    មក​ណា​មិត្ត

    ស្រមៃ​គិត

    នឹង​ឃើញ​ពិត។