លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផ្ដើមធ្វើមិត្តជាថ្មី

ផ្ដើមធ្វើមិត្តជាថ្មី

ថត​ចម្លង:

  1. ១. អាក់​អន់​ក្នុង​ចិត្ត​អស់​ពេល​យូរ​ទៅ

    ចិន្ដា​ចាំ​នៅ​អារម្មណ៍​អាប់​អួ

    ចិត្ត​រង​របួស​ព្រោះ​មិត្ត​បញ្ឈឺ

    ចេះ​តែ​នឹក​គិត តាម​ពិត​មិន​គួរ

    តាម​ពិត​មិន​គួរ

    (បន្ទរ)

    ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ត្រូវ​ខំ​ប្រឹង

    ខ្ញុំ​ត្រូវ​ខំ​ប្រឹង​លុប​ចេញ​ពី​ចិត្ត

    អភ័យ​ទាំង​ស្រុង​មិន​ឲ្យ​សល់​អ្វី

    យើង​ផ្ដើម​ជា​ថ្មី ធ្វើ​មិត្ត​ជា​ថ្មី។

  2. ២. ខ្ញុំ​នឹង​អភ័យ​កំហុស​ទាំង​ឡាយ

    រឿង​រ៉ាវ​កន្លង​លែង​ចាំ​ក្នុង​ចិត្ត

    កំហុស​ទាំង​នោះ​ពុំ​អាច​ប្រៀប​នឹង

    សេចក្ដី​ស្រឡាញ់​ព្រះ​បាន​បង្ហាញ

    លោក​បាន​បង្ហាញ!

    (បន្ទរ)

    ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ត្រូវ​ខំ​ប្រឹង

    ខ្ញុំ​ត្រូវ​ខំ​ប្រឹង​លុប​ចេញ​ពី​ចិត្ត

    អភ័យ​ទាំង​ស្រុង​មិន​ឲ្យ​សល់​អ្វី

    យើង​ផ្ដើម​ជា​ថ្មី ធ្វើ​មិត្ត​ជា​ថ្មី។

    (បន្ថែម)

    មក​ជា​នឹង​គេ​មុន

    មិន​នៅ​រា​រេ មិន​បង្អង់​ទេ

    ដល់​ពេល​ដែល​យើង​ទាំង​ពីរ

    រក​ជា​នឹង​គ្នា យើង​រាប់​អាន​គ្នា

  3. ៣. ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​យើង

    លោក​ចង់​ឃើញ​យើង​កាន់​តែ​ស្នាល​ស្និទ្ធ

    ពេល​ខ្ញុំ​អភ័យ​អារម្មណ៍​រីករាយ

    ខ្ញុំ​នឹង​អភ័យ​លែង​ចាំ​ក្នុង​ចិត្ត

    លែង​ចាំ​ក្នុង​ចិត្ត

    (បន្ទរ)

    ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ត្រូវ​ខំ​ប្រឹង

    ខ្ញុំ​ត្រូវ​ខំ​ប្រឹង​លុប​ចេញ​ពី​ចិត្ត

    អភ័យ​ទាំង​ស្រុង​មិន​ឲ្យ​សល់​អ្វី

    យើង​ផ្ដើម​ជា​ថ្មី ធ្វើ​មិត្ត​ជា​ថ្មី

    យើង​ផ្ដើម​ជា​ថ្មី ធ្វើ​មិត្ត​ជា​ថ្មី

    មក​ជា​នឹង​គេ​មុន។