JW បណ្ណាល័យ
របៀបថតចម្លងគម្ពីរក្នុងកម្មវិធីAndroid
កម្មវិធីJW បណ្ណាល័យបានត្រូវរៀបចំឡើងជាពិសេសសម្រាប់ការអាននិងការសិក្សាគម្ពីរ។
សូមធ្វើតាមការណែនាំទាំងនេះ ដើម្បីថតចម្លងគម្ពីរ៖
ថតចម្លងគម្ពីរ
លោកអ្នកអាចថតចម្លងសេចក្ដីបកប្រែគម្ពីរផ្សេងៗ ដើម្បីទុកអាននិងសិក្សាដោយមិនភ្ជាប់អ៊ីនធឺណិតទេ។
សូមអូសគែមអេក្រង់ពីខាងឆ្វេង ហើយចុចលើគម្ពីរ ដើម្បីបើកបញ្ជីសៀវភៅគម្ពីរ។
សូមចុចលើសញ្ញាភាសា ដើម្បីឃើញគម្ពីរជាភាសាផ្សេងៗ។ សេចក្ដីបកប្រែគម្ពីរក្នុងភាសាដែលប្រើញឹកញាប់ជាងគេ នឹងត្រូវបង្ហាញខាងលើបង្អស់។ លោកអ្នកក៏អាចស្វែងរកគម្ពីរជាភាសាផ្សេងទៀត ដោយវាយឈ្មោះភាសានោះ ឬសេចក្ដីបកប្រែគម្ពីរណាមួយ។ ឧទាហរណ៍ សូមវាយ«int»ដើម្បីរកគម្ពីរKingdom Interlinearឬវាយ«port»ដើម្បីរកគម្ពីរជាភាសាព័រទុយហ្គាល់។
គម្ពីរដែលមិនទាន់ថតចម្លង មានសញ្ញាជារូបពពក។ សូមចុចលើគម្ពីរមួយដើម្បីថតចម្លង។ បន្ទាប់ពីគម្ពីរនោះបានត្រូវថតចម្លងហើយ សញ្ញាពពកនឹងបាត់ទៅ។ សូមចុចលើគម្ពីរនោះម្ដងទៀតដើម្បីអាន។
បើមិនឃើញសេចក្ដីបកប្រែគម្ពីរដែលលោកអ្នកចង់អានទេ សូមសាកមើលម្ដងទៀតនៅពេលក្រោយ។ សេចក្ដីបកប្រែផ្សេងទៀត នឹងត្រូវដាក់បញ្ចូលជាបន្តបន្ទាប់។
លុបគម្ពីរ
លោកអ្នកអាចលុបសេចក្ដីបកប្រែគម្ពីរណាមួយ បើលែងចង់ប្រើ ឬចង់មានកន្លែងផ្ទុកឯកសារថែមទៀត។
សូមអូសគែមអេក្រង់ពីខាងឆ្វេង ហើយចុចលើគម្ពីរ រួចចុចលើសញ្ញាភាសា ដើម្បីឃើញគម្ពីរជាភាសាផ្សេងៗ។ សូមចុចលើសញ្ញាចុចបីនៅខាងចុង រួចចុចលុប។
ថតចម្លងគម្ពីរថ្មីបំផុត
យូរៗម្ដង គម្ពីរដែលលោកអ្នកបានថតចម្លងបានត្រូវកែជាថ្មី។
បើដូច្នេះមែន លោកអ្នកនឹងឃើញមានសញ្ញាព្រួញនៅខាងចុងគម្ពីរនោះ។ ពេលចុចលើគម្ពីរនោះ លោកអ្នកនឹងឃើញប្រអប់មួយដែលប្រាប់ថាសៀវភៅនេះមានព័ត៌មានថ្មី។ សូមចុចថតចម្លងដើម្បីមានព័ត៌មានថ្មីបំផុត ឬចុចពេលក្រោយដើម្បីទុកគម្ពីរនោះឲ្យនៅដដែល។
នៅខែកុម្ភៈ ឆ្នាំ២០១៥ លក្ខណៈពិសេសទាំងនេះបានត្រូវដាក់បញ្ចូលក្នុងJW បណ្ណាល័យ១.៤ ដែលអាចប្រើបានក្នុងកម្មវិធីAndroid២.៣ឬស៊េរីខ្ពស់ជាង។ បើលោកអ្នកមិនឃើញលក្ខណៈពិសេសទាំងនេះទេ សូមធ្វើតាមការណែនាំក្នុងអត្ថបទ«ចូរចាប់ផ្ដើមប្រើកម្មវិធីJW បណ្ណាល័យក្នុងកម្មវិធីAndroid»ហើយមើល ថតចម្លងគម្ពីរថ្មីបំផុត។