JW បណ្ណាល័យ
គូសពណ៌លើអត្ថបទក្នុងកម្មវិធីAndroid
គូសពណ៌
មានវិធីពីរយ៉ាងដើម្បីគូសពណ៌លើអត្ថបទ។
វិធីទី១ សូមចុចសង្កត់លើពាក្យមួយដើម្បីផ្ដិតវា។ លើពាក្យនោះ លោកអ្នកអាចឃើញសញ្ញាមូលសងខាងដើម្បីទាញដល់ប្រវែងឃ្លាដែលលោកអ្នកចង់បាន។ ពេលនោះប្រអប់មួយលេចឡើង សូមចុចលើសញ្ញាពណ៌ផ្សេងៗ រួចជ្រើសរើសពណ៌ដែលលោកអ្នកចង់គូសលើអត្ថបទ។
វិធីទី២ សូមចុចសង្កត់លើពាក្យឬឃ្លាមួយ រួចអូសលើវាតែម្ដង។ ពេលអូសលើពាក្យទាំងនោះ លោកអ្នកកំពុងគូសពណ៌លើវា។ ពេលគូសរួចហើយ ប្រអប់មួយនឹងលេចឡើងមួយភ្លែត។ លោកអ្នកអាចចុចជ្រើសរើសពណ៌លើប្រអប់នោះ ឬក៏លុបពណ៌នោះចោល។
ដូរពណ៌
ដើម្បីដូរពណ៌ដែលលោកអ្នកគូស សូមចុចលើអក្សរដែលមានពណ៌នោះ រួចជ្រើសរើសពណ៌ថ្មី។ ដើម្បីលុបពណ៌ណាមួយដែលលោកអ្នកគូស សូមចុចលើអក្សរដែលមានពណ៌នោះ រួចចុចសញ្ញាលុបដែលមានរូបជាធុងសំរាម។
នៅខែវិច្ឆិកា ឆ្នាំ២០១៥ លក្ខណៈពិសេសទាំងនេះបានត្រូវដាក់បញ្ចូលក្នុងJW បណ្ណាល័យ១.៦ ដែលអាចប្រើបានក្នុងកម្មវិធីAndroid៤.០ឬស៊េរីខ្ពស់ជាង។ បើលោកអ្នកមិនឃើញលក្ខណៈពិសេសទាំងនេះទេ សូមធ្វើតាមការណែនាំក្នុងអត្ថបទ«ចូរចាប់ផ្ដើមប្រើកម្មវិធីJW បណ្ណាល័យក្នុងកម្មវិធីAndroid» ហើយមើលថតចម្លងគម្ពីរថ្មីបំផុត។