លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

JW បណ្ណាល័យ

ជម្រើស​ផ្សេងៗដើម្បី​សម្រួល​ការ​អាន​ក្នុង​កម្ម​វិធី​And​roid

ជម្រើស​ផ្សេងៗដើម្បី​សម្រួល​ការ​អាន​ក្នុង​កម្ម​វិធី​And​roid

ក្នុង​JW បណ្ណាល័យ មាន​លក្ខណៈ​ពិសេស​ខ្លះ​ដែល​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​សម្រួល​ការ​អាន។ លក្ខណៈ​ទាំង​នេះ​អាច​ឃើញ​នៅ​ផ្ទៃ​ខាង​លើ​អេក្រង់ ពេល​លោក​អ្នក​អាន​ជំពូក​ឬ​អត្ថបទ​ណា​មួយ។

លោក​អ្នក​អាច​ចុច​លើ​សញ្ញា​ចុច​បី ដើម្បី​យក​ជម្រើស​មួយ​ដែល​ជួយ​សម្រួល​ការ​អាន។

ដើម្បី​សម្រួល​ការ​អាន​របស់​អ្នក សូម​ធ្វើ​តាម​ការ​ណែនាំ​ទាំង​នេះ​៖

 ប្ដូរ​ភាសា

លោក​អ្នក​អាច​ប្ដូរ​អត្ថបទ​ដែល​កំពុង​អាន​ទៅ​ជា​ភាសា​ផ្សេង។

  • សូម​ចុច​សញ្ញា​ភាសា ដើម្បី​ឃើញ​ភាសា​ផ្សេងៗដែល​មាន​អត្ថបទ​នោះ។ ភាសា​ដែល​លោក​អ្នក​ប្រើ​ញឹក​ញយ នឹង​ត្រូវ​ឃើញ​ខាង​លើ​បំផុត​ក្នុង​បញ្ជី។ ទស្សនាវដ្ដី​ប៉ម​យាម​ស្រួល​យល់ ក៏​បង្ហាញ​នៅ​ក្នុង​នោះ​ដែរ។ លោក​អ្នក​អាច​ស្វែង​រក ដោយ​វាយ​ឈ្មោះ​ភាសា​ណា​មួយ។

  • ភាសា​ដែល​មិន​ទាន់​បាន​ថត​ចម្លង នឹង​មាន​សញ្ញា​រូប​ពពក។ សូម​ចុច​លើ​ភាសា​មួយ ដើម្បី​ថត​ចម្លង​សៀវភៅ​នោះ។ ពេល​សៀវភៅ​បាន​ត្រូវ​ថត​ចម្លង​រួច​ហើយ រូប​ពពក​នឹង​បាត់​ទៅ។ សូម​ចុច​លើ​ភាសា​នោះ​ម្ដង​ទៀត​ដើម្បី​អាន។

 ប្ដូរ​ទំហំ​អក្សរ

លោក​អ្នក​អាច​ប្ដូរ​ទំហំ​អក្សរ​ដើម្បី​ស្រួល​អាន​ជាង។

សូម​ចុច​ទំហំ​អក្សរ រួច​អូស​លើ​គំនូស​ដើម្បី​ពង្រីក​ឬ​បង្រួម​ទំហំ​អក្សរ។ ទំហំ​នោះ​នឹង​ជាប់​គ្រប់​សៀវភៅ​ក្នុង​កម្ម​វិធី។

 ប្ដូរ​អត្ថបទ​ជា​រូប​ភាព​ឬ​អក្សរ

អត្ថបទ​ខ្លះ​អាច​ឃើញ​ដូច​ទំព័រ​ក្នុង​សៀវភៅ​ឬ​មើល​ជា​អក្សរ។ សូម​ចុច​សញ្ញា​នេះ​ដើម្បី​ប្ដូរ​ទៅ​មួយ​ណា​ក៏​បាន។

  • អត្ថបទ​ជា​រូប​ភាព​: អ្នក​ខ្លះ​ប្រហែល​ចូល​ចិត្ត​មើល​អត្ថបទ​ដូច​ទំព័រ​នៅ​ក្នុង​សៀវភៅ ជា​ពិសេស​ពេល​ពួក​គេ​មើល​សៀវភៅ​ចម្រៀង ដោយ​សារ​អាច​ឃើញ​អក្សរ​ភ្លេង។

  • អត្ថបទ​ជា​អក្សរ​: ពេល​ចុច​ប្ដូរ​អត្ថបទ​ជា​អក្សរ នោះ​លោក​អ្នក​អាច​បើក​មើល​ខ​គម្ពីរ ហើយ​តួ​អក្សរ​មាន​ទំហំ​ដូច​ដែល​បាន​ដាក់​ពី​មុន។

 បើក​ក្នុង . . .

លោក​អ្នក​អាច​ចុច​បើក​ក្នុង . . . ដើម្បី​មើល​អត្ថបទ​ដូច​គ្នា​ពី​JW បណ្ណាល័យ ក្នុង​កម្ម​វិធី​ផ្សេង​ទៀត។

សូម​ចុច​បើក​ក្នុង . . . ដើម្បី​ចូល​កម្ម​វិធី​ផ្សេង​នោះ។ ឧទាហរណ៍ លោក​អ្នក​ចុច​បើក​ក្នុង​បណ្ណាល័យ ដើម្បី​បើក​ទំព័រ​ដែល​លោក​អ្នក​កំពុង​អាន​នោះ នៅ​ក្នុង​បណ្ណាល័យ​អ៊ីនធឺណិត​របស់​ប៉ម​យាម។

 មើល​គម្ពីរ​ផ្សេងៗ

ពេល​លោក​អ្នក​ចុច​ខ​គម្ពីរ​ណា​មួយ​ក្នុង​អត្ថបទ ខ​នោះ​នឹង​លេច​មក។ ខាង​ក្រោម​ខ​គម្ពីរ​នោះ មាន​ប្រអប់​គម្ពីរ​ផ្សេងៗ សូម​ចុច​លើ​នោះ​ដើម្បី​ជ្រើស​រើស​គម្ពីរ​ដែល​លោក​អ្នក​ចង់​អាន។

សូម​ចុច​សញ្ញា​បូក​ឬ​ដក​ដើម្បី​ដាក់​ចូល​ឬ​ដក​ចេញ​សេចក្ដី​បក​ប្រែ​គម្ពីរ​ផ្សេងៗ។

សូម​មើល«របៀប​ថត​ចម្លង​គម្ពីរ​ក្នុង​កម្ម​វិធី​And​roid» ដើម្បី​រៀន​អំពី​របៀប​ថត​ចម្លង​គម្ពីរ​ផ្សេង​ទៀត​ក្នុង​កម្ម​វិធី​JW បណ្ណាល័យ។

នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៥ លក្ខណៈ​ពិសេស​ទាំង​នេះ​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​JW បណ្ណាល័យ​១​.​៤ ដែល​អាច​ប្រើ​បាន​ក្នុង​កម្ម​វិធី​And​roid​២​.​៣​ឬ​ស៊េរី​ខ្ពស់​ជាង។ បើ​លោក​អ្នក​មិន​ឃើញ​លក្ខណៈ​ពិសេស​ទាំង​នេះ​ទេ សូម​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​អត្ថបទ«ចូរ​ចាប់​ផ្ដើម​ប្រើ​កម្ម​វិធី​JW បណ្ណាល័យ​ក្នុង​កម្ម​វិធី​And​roid» ហើយ​មើលថត​ចម្លង​គម្ពីរ​ថ្មី​បំផុត