លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

JW បណ្ណាល័យ

របៀប​បើក​ឯកសារ​ដែល​ធ្លាប់​មើល​ក្នុង​កម្ម​វិធី​And​roid

របៀប​បើក​ឯកសារ​ដែល​ធ្លាប់​មើល​ក្នុង​កម្ម​វិធី​And​roid

JW បណ្ណាល័យ​ចាំ​អត្ថបទ​និង​ជំពូក​គម្ពីរ​ដែល​លោក​អ្នក​អាន។ នេះ​មាន​ប្រយោជន៍ ជា​ពិសេស​ពេល​ដែល​លោក​អ្នក​ចង់​មើល​ខ​គម្ពីរ​ដែល​បាន​អាន​ពី​លើក​មុន។

ដើម្បី​ប្រើ​លក្ខណៈ​ពិសេស​នេះ សូម​ធ្វើ​តាម​ការ​ណែនាំ​ទាំង​នេះ៖

 បើក​អ្វី​ដែល​ធ្លាប់​មើល

សូម​ចុច​សញ្ញា​នាឡិកា ដើម្បី​ឃើញ​ខ​គម្ពីរ​ផ្សេងៗឬ​អត្ថបទ​ដែល​លោក​អ្នក​ទើប​នឹង​អាន។ សូម​ចុច​លើ​ខ​គម្ពីរ​ឬ​អត្ថបទ​នោះ ដើម្បី​មើល​ម្ដង​ទៀត។

 លុប​អ្វី​ដែល​ធ្លាប់​មើល

សូម​ចុច​សញ្ញា​នាឡិកា ដើម្បី​បើក​អ្វី​ដែល​ធ្លាប់​មើល។ សូម​ចុច​លុប​ដើម្បី​លុប​ទាំង​អស់​ក្នុង​បញ្ជី។

នៅ​ខែ​ឧសភា ឆ្នាំ​២០១៤ លក្ខណៈ​ពិសេស​ទាំង​នេះ​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​JW បណ្ណាល័យ​១​.​២ ដែល​អាច​ប្រើ​បាន​ក្នុង​កម្ម​វិធី​And​roid​២​.​៣​ឬ​ស៊េរី​ខ្ពស់​ជាង។ បើ​លោក​អ្នក​មិន​ឃើញ​លក្ខណៈ​ពិសេស​ទាំង​នេះ​ទេ សូម​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​អត្ថបទ«ចូរ​ចាប់​ផ្ដើម​ប្រើ​កម្ម​វិធី​JW បណ្ណាល័យ​ក្នុង​កម្ម​វិធី​And​roid» ហើយ​មើលថត​ចម្លង​គម្ពីរ​ថ្មី​បំផុត