JW បណ្ណាល័យ
ចូរចាប់ផ្ដើមប្រើJW បណ្ណាល័យក្នុងកម្មវិធីAndroid
ស្វាគមន៍មកកាន់JW បណ្ណាល័យ។ កម្មវិធីនេះបានត្រូវរៀបចំឡើងដើម្បីអាននិងសិក្សាគម្ពីរ។ លោកអ្នកអាចប្រើកម្មវិធីនេះ ដោយអូសពីគែមអេក្រង់ខាងឆ្វេង ឬចុចលើសញ្ញាទ្រេបីនៅជ្រុងខាងលើឆ្វេងបំផុត។
គម្ពីរ
សូមចុចគម្ពីរ ដើម្បីអាននិងថតចម្លងសេចក្ដីបកប្រែគម្ពីរផ្សេងៗ។ ចុចសៀវភៅគម្ពីរណាមួយ រួចចុចលេខជំពូកដើម្បីបើកអាន។ ពេលអាន លោកអ្នកនឹងឃើញកំណត់សម្គាល់ ខគម្ពីរយោង និងសេចក្ដីបកប្រែគម្ពីរផ្សេងទៀត ដែលមាននៅផ្ទៃអេក្រង់ខាងស្ដាំដែលហៅថាប្រអប់សិក្សា។
បើលោកអ្នកចង់មើលខគម្ពីរផ្សេងទៀត សូមអូសអេក្រង់ពីគែមខាងឆ្វេង រួចចុចគម្ពីរម្ដងទៀត ដើម្បីឃើញឈ្មោះសៀវភៅគម្ពីរ។
សៀវភៅផ្សេងៗ
សូមចុចសៀវភៅផ្សេងៗ ដើម្បីមើលអត្ថបទក្នុងសៀវភៅផ្សេងៗ ស្ដាប់កម្មវិធីសំឡេង និងមើលវីដេអូ។ ចុចលើសៀវភៅមួយ រួចចុចអត្ថបទមួយដើម្បីអាន។ ពេលអាន លោកអ្នកក៏អាចបើកមើលខគម្ពីរដែរ។ សូមចុចលើខគម្ពីរ ដើម្បីមើលខនោះនៅក្នុងប្រអប់សិក្សា។ ចុចលើខគម្ពីរក្នុងប្រអប់នេះ ដើម្បីមើលខនោះក្នុងគម្ពីរវិញ។
ដើម្បីមើលសៀវភៅផ្សេងទៀត សូមអូសបើកបញ្ជី រួចចុចលើសៀវភៅផ្សេងៗម្ដងទៀត ដើម្បីមើលសៀវភៅផ្សេងៗ។
បទគម្ពីរប្រចាំថ្ងៃ
សូមបើកបញ្ជីម្ដងទៀត រួចចុចបទគម្ពីរប្រចាំថ្ងៃ ដើម្បីអានបទគម្ពីរសម្រាប់ថ្ងៃនេះ។
អ៊ីនធឺណិត
ក្នុងបញ្ជីមានផ្នែកអ៊ីនធឺណិត សម្រាប់ចុចបើកគេហទំព័រផ្លូវការរបស់យើង។
ថតចម្លងកម្មវិធីថ្មីបំផុត
សូមចូលអ៊ីនធឺណិតជារឿយៗ ដើម្បីលោកអ្នកមានកម្មវិធីJW បណ្ណាល័យថ្មីបំផុត។
ជាការល្អបើលោកអ្នកមានកម្មវិធីAndroidថ្មីបំផុតក្នុងគ្រឿងអេឡិចត្រូនិករបស់អ្នក។ សូមចុចលើគេហទំព័រខាងក្រោមសម្រាប់ព័ត៌មានបន្ថែម: https://support.google.com/nexus/answer/4457705។
ជាការស្រួលជាងបើលោកអ្នកដាក់ឲ្យគ្រឿងអេឡិចត្រូនិកថតចម្លងកម្មវិធីថ្មីបំផុតដោយស្វ័យប្រវត្ដិ។ សូមចុចលើគេហទំព័រខាងក្រោមសម្រាប់ព័ត៌មានបន្ថែម: https://support.google.com/googleplay/answer/113412។