JW បណ្ណាល័យ
របៀបបង្កើតសញ្ញាចំណាំក្នុងកម្មវិធីAndroid
លក្ខណៈពិសេសនៃសញ្ញាចំណាំក្នុងJW បណ្ណាល័យ ជួយលោកអ្នកទុកកន្លែងចំណាំក្នុងអត្ថបទផ្សេងៗ ដូចលោកអ្នកដាក់ខ្សែចំណាំនៅក្នុងសៀវភៅអ៊ីចឹងដែរ។ សៀវភៅនីមួយៗក្នុងJW បណ្ណាល័យ មានសញ្ញាចំណាំ១០។
ដើម្បីប្រើសញ្ញាចំណាំ សូមធ្វើតាមការណែនាំទាំងនេះ៖
បង្កើតសញ្ញាចំណាំថ្មី
លោកអ្នកអាចបង្កើតសញ្ញានេះដើម្បីចំណាំអត្ថបទឬជំពូក ឬមួយក៏ដើម្បីចំណាំវគ្គឬខគម្ពីរ។
ដើម្បីចំណាំអត្ថបទឬជំពូកក្នុងសៀវភៅណាមួយ សូមចុចលើសញ្ញាចំណាំ។ បញ្ជីសញ្ញាចំណាំសម្រាប់សៀវភៅនោះ លេចឡើង។ សូមចុចលើសញ្ញាមួយទំនេរ ដើម្បីចំណាំអត្ថបទឬជំពូកដែលលោកអ្នកកំពុងអាន។
ដើម្បីចំណាំវគ្គឬខគម្ពីរណាមួយ ដំបូងសូមចុចលើឃ្លាមួយ រួចចុចសញ្ញាចំណាំដែលលេចឡើងនោះ។
បើកមើលចំណាំ
ដើម្បីបើកមើលកន្លែងណាមួយដែលលោកអ្នកបានដាក់ចំណាំ សូមចុចលើសៀវភៅនោះសិន។ រួចមក សូមចុចសញ្ញាចំណាំ ហើយចុចលើចំណាំនោះ។
ប្ដូរឬលុបចំណាំ
ក្រោយពីបានចុចចំណាំអ្វីមួយ លោកអ្នកអាចប្ដូរឬលុបវិញ។
ដើម្បីលុបចំណាំនោះ សូមចុចសញ្ញាចំណាំ រួចចុចលើសញ្ញាចុចបី ដែលមាននៅខាងចុង។ បន្ទាប់មកចុចលើពាក្យលុប។
ដើម្បីដូរចំណាំណាមួយ សូមចុចសញ្ញាចំណាំ រួចចុចសញ្ញាចុចបី ដែលមាននៅខាងចុង។ បន្ទាប់មកវាបង្ហាញពាក្យពីរ គឺលុបឬប្ដូរ។ សូមចុចប្ដូរ។ ពេលចុច ចំណាំនោះប្ដូរទៅជាចំណាំថ្មីវិញ។ វិធីនេះមានប្រយោជន៍ ជាពិសេសពេលលោកអ្នកចង់ចំណាំកន្លែងដែលលោកអ្នកអាន។ ឧទាហរណ៍ លោកអ្នកអាចដឹងថាអានគម្ពីរដល់ត្រង់ណាជារៀងរាល់ថ្ងៃ។
នៅខែឧសភា ឆ្នាំ២០១៤ លក្ខណៈពិសេសទាំងនេះបានត្រូវដាក់បញ្ចូលក្នុងJW បណ្ណាល័យ១.២ ដែលអាចប្រើបានក្នុងកម្មវិធីAndroid២.៣ឬស៊េរីខ្ពស់ជាង។ បើលោកអ្នកមិនឃើញលក្ខណៈពិសេសទាំងនេះទេ សូមធ្វើតាមការណែនាំក្នុងអត្ថបទ«ចូរចាប់ផ្ដើមប្រើកម្មវិធីJW បណ្ណាល័យក្នុងកម្មវិធីAndroid» ហើយមើលថតចម្លងគម្ពីរថ្មីបំផុត។