JW បណ្ណាល័យ
ការថតចម្លងសៀវភៅផ្សេងៗក្នុងកម្មវិធីAndroid
JW បណ្ណាល័យ មានសៀវភៅ ខិត្តប័ណ្ណ និងវីដេអូរាប់រយ ដែលលោកអ្នកអាចអាននិងមើលបាន ដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិតទេ។
ដើម្បីថតចម្លងសៀវភៅផ្សេងៗ សូមធ្វើតាមការណែនាំទាំងនេះ៖
ថតចម្លងសៀវភៅ
លោកអ្នកអាចថតចម្លងសៀវភៅជាច្រើន ដើម្បីអាននិងសិក្សា។
សូមអូសបញ្ជី រួចចុចសៀវភៅផ្សេងៗដើម្បីឃើញបញ្ជីសៀវភៅ។
សូមចុចសញ្ញាភាសា ដើម្បីដឹងថាព័ត៌មានទាំងនោះមានក្នុងភាសាណាខ្លះ។ សូមជ្រើសរើសភាសាដែលលោកអ្នកចង់មើល។ ភាសាដែលលោកអ្នកប្រើញឹកញយបំផុត នឹងឃើញនៅខាងលើបង្អស់។ លោកអ្នកក៏អាចស្វែងរកភាសា ដោយវាយឈ្មោះភាសានោះ។
មានវិធីខ្លះទៀតក្នុងការស្វែងរកសៀវភៅផ្សេងៗក្នុងJW បណ្ណាល័យ។
ក្នុងផ្នែកតាមប្រភេទ មានសៀវភៅផ្សេងៗដែលបែងចែកតាមប្រភេទ ដូចជាសៀវភៅ ខិត្តប័ណ្ណ ឬវីដេអូជាដើម។ ដោយចុចលើប្រភេទនីមួយៗ លោកអ្នកនឹងឃើញជម្រើសថែមទៀត ដូចជាទស្សនាវដ្ដីប៉មយាមតាមឆ្នាំ ឬវីដេអូតាមក្រុម។ សូមចុចគ្រប់ប្រភេទ ដើម្បីត្រឡប់ទៅបញ្ជីវិញ។
ក្នុងផ្នែកអ្វីថ្មី មានសៀវភៅនិងវីដេអូផ្សេងៗដែលទើបនឹងចេញក្នុងភាសាដែលលោកអ្នកកំពុងមើល។
អ្វីដែលមិនទាន់ថតចម្លង នឹងមានសញ្ញាជារូបពពក។ សូមចុចលើសៀវភៅណាមួយដើម្បីថតចម្លង។ ពេលថតចម្លងហើយ សញ្ញាពពកនឹងបាត់ទៅ។ ចុចលើសៀវភៅនោះម្ដងទៀតដើម្បីអាន។
ក្នុងផ្នែកថតចម្លងហើយ មានសៀវភៅទាំងអស់ដែលលោកអ្នកបានថតចម្លង។ លោកអ្នកអាចរៀបចំសៀវភៅទាំងនោះ ដោយជ្រើសរើសប្រើញឹកញយ មិនសូវប្រើ ឬទំហំធំបំផុត។
លុបសៀវភៅ
លោកអ្នកអាចចុចលុបសៀវភៅដែលលោកអ្នកលែងត្រូវការ ដើម្បីមានកន្លែងផ្ទុកឯកសារថែមទៀត។
សូមបើកបញ្ជីហើយចុចសៀវភៅផ្សេងៗ រួចចុចលើប្រភេទសៀវភៅណាមួយ ដើម្បីបង្ហាញបញ្ជីសៀវភៅ។ នៅលើសៀវភៅដែលលោកអ្នកចង់លុប មានសញ្ញាចុចបី សូមចុចលើសញ្ញានោះ រួចចុចលុប។
បើលោកអ្នកត្រូវការកន្លែងផ្ទុកធំជាង លោកអ្នកអាចលុបសៀវភៅដែលមិនសូវប្រើឬដែលធំពេក។ សូមអូសបញ្ជីខាងឆ្វេង រួចចុចសៀវភៅផ្សេងៗ។ សូមចុចផ្នែកថតចម្លងហើយ រួចជ្រើសរើសមិនសូវប្រើ ឬទំហំធំបំផុត។ សូមលុបសៀវភៅដែលលែងត្រូវការទៀត។
ប្ដូរសៀវភៅជាថ្មី
ជារឿយៗ សៀវភៅខ្លះដែលលោកអ្នកបានថតចម្លងរួចហើយ អាចកែជាថ្មី។
សៀវភៅទាំងនោះបានត្រូវសម្គាល់ដោយសញ្ញាព្រួញ។ ពេលចុចលើសៀវភៅនោះ លោកអ្នកនឹងឃើញប្រអប់មួយដែលប្រាប់ថាសៀវភៅនេះមានព័ត៌មានថ្មី។ សូមចុចថតចម្លង ដើម្បីមានព័ត៌មានថ្មីបំផុត ឬចុចពេលក្រោយ ដើម្បីទុកអ្វីដែលថតចម្លងពីមុន។
ដើម្បីដឹងថាសៀវភៅដែលលោកអ្នកថតចម្លងរួចហើយ បានត្រូវកែជាថ្មី សូមអូសបញ្ជីខាងឆ្វេង រួចចុចសៀវភៅផ្សេងៗ។ បើមានអ្វីបានត្រូវកែជាថ្មី ផ្នែកអាចប្ដូរជាថ្មីនឹងលេចឡើង។ សូមចុចលើផ្នែកនោះដើម្បីឃើញបញ្ជីសៀវភៅ។ សូមចុចលើសៀវភៅដែលមានក្នុងនោះដើម្បីថតចម្លងសាជាថ្មី ឬក៏ចុចសញ្ញាព្រួញបញ្ចូលថ្មីទាំងអស់ ដើម្បីថតចម្លងឯកសារទាំងអស់នោះម្ដងទៀត។
នៅខែកុម្ភៈ ឆ្នាំ២០១៥ លក្ខណៈពិសេសទាំងនេះបានត្រូវដាក់បញ្ចូលក្នុងJW បណ្ណាល័យ១.៤ ដែលអាចប្រើបានក្នុងកម្មវិធីAndroid២.៣ឬស៊េរីខ្ពស់ជាង។ បើលោកអ្នកមិនឃើញលក្ខណៈពិសេសទាំងនេះទេ សូមធ្វើតាមការណែនាំក្នុងអត្ថបទ«ចូរចាប់ផ្ដើមប្រើកម្មវិធីJW បណ្ណាល័យក្នុងកម្មវិធីAndroid» ហើយមើលថតចម្លងគម្ពីរថ្មីបំផុត។