JWបណ្ណាល័យ
សំណួរដែលមនុស្សជាច្រើនសួរអំពីJWបណ្ណាល័យ (ប្រព័ន្ធAndroid)
JW បណ្ណាល័យអាចដំណើរការបានជាមួយនឹងគ្រឿងអេឡិចត្រូនិកដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការដូចខាងក្រោម៖
Android ៥.១ ឬខ្ពស់ជាង
iOS ១២.០ ឬខ្ពស់ជាង
macOS ដែលប្រើបន្ទះឈីប M1 ឬបន្ទះឈីបថ្មីជាង
Windows ១០ ជំនាន់ទី១៩០៣ ឬខ្ពស់ជាង
ដើម្បីឲ្យអ្នកអាចបន្តប្រើប្រាស់កម្មវិធី JWបណ្ណាល័យដោយមានសុវត្ថិភាពនិងដំណើរការបានល្អ ម្ដងម្កាលយើងត្រូវអាប់ដេតកម្មវិធីជាចាំបាច់។ ដូច្នេះ យើងសូមណែនាំឲ្យអ្នកអាប់ដេតគ្រឿងអេឡិចត្រូនិករបស់អ្នកឲ្យទាន់ប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត។ ទោះជាអ្នកមិនអាចអាប់ដេតគ្រឿងអេឡិចត្រូនិករបស់អ្នកតាមអ្វីដែលកម្មវិធីតម្រូវក៏ដោយ កម្មវិធីនេះនៅតែអាចដំណើរការបាន។ ប៉ុន្តែ វាមិនអាចទទួលបានការអាប់ដេតដែលមានមុខងារថ្មីៗចុងក្រោយនោះទេ។
ម្ដងម្កាល ភាសាថ្មីៗត្រូវបញ្ចូលក្នុងកម្មវិធីJW បណ្ណាល័យ។ ដើម្បីដឹងថាសៀវភៅណាមួយមានឬមិនទាន់មានជាភាសារបស់អ្នក សូមចុចភាសា។
ពណ៌ទាំងនេះបញ្ជាក់ថាសៀវភៅក្នុងគម្ពីរបានត្រូវចែកជា៨ផ្នែក ដែលបានពន្យល់ក្នុងសំណួរទី១៩ នៃសៀវភៅតើយើងអាចរៀនអ្វីពីបណ្ដាំរបស់ព្រះ?
គម្ពីរKingdom Interlinear អាចប្រើបានតែនៅក្នុងAndroid ស៊េរី 4.0 ឬខ្ពស់ជាងប៉ុណ្ណោះ។
ដំណើរការនៃJW បណ្ណាល័យគឺដូចគ្នាទោះជាប្រើជាមួយនឹងប្រូក្រាមអ្វីក៏ដោយ។ ក៏ប៉ុន្តែប្រូក្រាមនីមួយៗប្រហែលជាទទួលលក្ខណៈថ្មីៗឬលេខថ្មីនៃJW បណ្ណាល័យនៅពេលខុសៗគ្នា។
សូមបំពេញនិងផ្ញើឯកសារអេឡិចត្រូនិកដែលមានក្នុងគេហទំព័រយើងonline feedback form ដើម្បីប្រាប់យោបលណាមួយឬប្រាប់អំពីបញ្ហា។ ឯកសារអេឡិចត្រូនិកនេះគឺមិនមែនដើម្បីទទួលជំនួយអំពីរបៀបប្រើកម្មវិធីJWបណ្ណាល័យជាទូទៅ ឬដើម្បីទទួលជំនួយអំពីរបៀបប្រើគ្រឿងអេឡិចត្រូនិករបស់អ្នកផ្ទាល់ឡើយ។