JW បណ្ណាល័យ
របៀបស្វែងរកព័ត៌មានក្នុងគម្ពីរឬសៀវភៅផ្សេងៗក្នុងកម្មវិធីAndroid
ក្នុងJW បណ្ណាល័យ លោកអ្នកអាចស្វែងរកពាក្យឬឃ្លាក្នុងគម្ពីរឬក្នុងសៀវភៅណាមួយ។
សូមធ្វើតាមការណែនាំទាំងនេះដើម្បីស្វែងរក៖
ស្វែងរកក្នុងគម្ពីរ
លោកអ្នកអាចស្វែងរកពាក្យឬឃ្លាក្នុងគម្ពីរដែលលោកអ្នកកំពុងអាន។
កាលឃើញបញ្ជីឈ្មោះសៀវភៅគម្ពីរ សូមចុចសញ្ញាកែវពង្រីក រួចវាយបញ្ចូលពាក្យដែលចង់រក។ ពេលវាយបញ្ចូល លោកអ្នកនឹងឃើញជម្រើសផ្សេងៗ។ សូមចុចលើជម្រើសមួយ ឬចុចសញ្ញាកែវពង្រីកលើkeyboardដើម្បីឃើញលទ្ធផល។
ក្រោមខគម្ពីរពេញនិយម អាចឃើញខគម្ពីរដែលប្រើញឹកញាប់ជាងគេ និងមានពាក្យដែលស្វែងរក។ ក្រោមខគម្ពីរទាំងអស់ លោកអ្នកអាចឃើញគ្រប់ខ តាមលំដាប់ឈ្មោះសៀវភៅគម្ពីរ ដែលមានពាក្យរកនោះ។
បើលោកអ្នកវាយបញ្ចូលឃ្លាមួយ សូមចុចយកប្រអប់ត្រូវនឹងឃ្លា ដើម្បីមើលតែលទ្ធផលដែលដូចបេះបិទនឹងឃ្លាដែលវាយបញ្ចូល។
ស្វែងរកក្នុងសៀវភៅ
លោកអ្នកអាចស្វែងរកពាក្យឬឃ្លាក្នុងសៀវភៅដែលលោកអ្នកកំពុងអាន។
កាលដែលលោកអ្នកកំពុងអានសៀវភៅ សូមចុចសញ្ញាកែវពង្រីក រួចវាយបញ្ចូលពាក្យដែលចង់ស្វែងរក។ ពេលវាយបញ្ចូល លោកអ្នកនឹងឃើញជម្រើសផ្សេងៗ។ សូមចុចលើជម្រើសមួយ ឬចុចលើសញ្ញាកែវពង្រីកលើkeyboardដើម្បីឃើញលទ្ធផល។
បើលោកអ្នកវាយបញ្ចូលឃ្លាមួយ សូមចុចយកប្រអប់ត្រូវនឹងឃ្លា ដើម្បីមើលតែលទ្ធផលដែលដូចបេះបិទនឹងឃ្លាដែលវាយបញ្ចូល។
ស្វែងរកប្រធានបទ
បើលោកអ្នកបានថតចម្លងសៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ(Insight on the Scriptures)លោកអ្នកអាចស្វែងរកប្រធានបទក្នុងសៀវភៅនោះ។ លោកអ្នកអាចប្រើលក្ខណៈពិសេសនេះ កាលដែលលោកអ្នកអានគម្ពីរឬសៀវភៅក្នុងJW បណ្ណាល័យ។
សូមចុចសញ្ញាកែវពង្រីក រួចវាយបញ្ចូលប្រធានបទដែលចង់រក។ ពេលកំពុងវាយបញ្ចូល អក្សរដែលស្រដៀងនឹងប្រធានបទនោះ នឹងលេចឡើង។ បន្ទាប់មក សូមចុចលើប្រធានបទដែលលោកអ្នកចង់រក ដើម្បីបើកអត្ថបទនោះ។
នៅខែតុលា ឆ្នាំ២០១៤ លក្ខណៈពិសេសទាំងនេះបានត្រូវដាក់បញ្ចូលក្នុងJW បណ្ណាល័យ១.៣.៤ ដែលអាចប្រើបានក្នុងកម្មវិធីAndroid២.៣ឬស៊េរីខ្ពស់ជាង។ បើលោកអ្នកមិនឃើញលក្ខណៈពិសេសទាំងនេះទេ សូមធ្វើតាមការណែនាំក្នុងអត្ថបទ«ចូរចាប់ផ្ដើមប្រើកម្មវិធីJW បណ្ណាល័យក្នុងកម្មវិធីAndroid» ហើយមើលថតចម្លងគម្ពីរថ្មីបំផុត។