សំណួរទី១៧
តើគម្ពីរអាចជួយក្រុមគ្រួសាររបស់អ្នកយ៉ាងដូចម្ដេច?
ប្ដីឬឪពុក
«ដូចគ្នាដែរ ប្ដីត្រូវស្រឡាញ់ប្រពន្ធ ដូចស្រឡាញ់រូបកាយរបស់ខ្លួន។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯង ព្រោះគ្មានអ្នកណាស្អប់រូបកាយរបស់ខ្លួនទេ មានតែចិញ្ចឹមហើយស្រឡាញ់ថ្នាក់ថ្នម . . . ចូរអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនអ្នក»។
«អ្នករាល់គ្នាដែលជាឪពុក កុំធ្វើឲ្យកូនខឹង តែចូរអប់រំកូនទៅតាមការប្រៀនប្រដៅនិងការណែនាំរបស់ព្រះយេហូវ៉ា»។
ប្រពន្ធ
«ប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ»។
«ប្រពន្ធទាំងឡាយអើយ ចូរចុះចូលនឹងប្ដី ព្រោះនេះជាអ្វីដែលអ្នកកាន់តាមលោកម្ចាស់គួរធ្វើ»។
កូន
«កូនទាំងឡាយអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយស្របតាមបំណងប្រាថ្នារបស់លោកម្ចាស់ ព្រោះធ្វើដូច្នេះគឺសុចរិត។ ‹ចូរគោរពឪពុកនិងម្ដាយរបស់អ្នក› នេះជាបញ្ញត្ដិទី១ដែលមានសេចក្ដីសន្យាជាប់ជាមួយ៖ ‹ដើម្បីឲ្យអ្នកបានសេចក្ដីសុខ និងមានជីវិតយូរអង្វែងនៅផែនដី›»។
«កូនទាំងឡាយអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយក្នុងគ្រប់ការទាំងអស់ ព្រោះធ្វើដូច្នេះនាំឲ្យលោកម្ចាស់ពេញចិត្ត»។