ការបើកបង្ហាញចំពោះយ៉ូហាន ១៥:១-៨

  • ទេវតា​៧​រូប​ដែល​មាន​សេចក្ដី​វេទនា​៧ (​១​-​៨)

    • ចម្រៀង​របស់​ម៉ូសេ​និង​របស់​កូន​ចៀម (​៣, ៤)

១៥  បន្ទាប់​មក ខ្ញុំ​ឃើញ​និមិត្ត​រូប​មួយ​ទៀត​នៅ​ស្ថាន​សួគ៌ ជា​និមិត្ត​រូប​ដ៏​អស្ចារ្យ​និង​ប្រសើរ​ក្រៃ​លែង គឺ​ទេវតា​៧​រូប+ដែល​មាន​សេចក្ដី​វេទនា​៧​មក​ជា​មួយ។ នេះ​ជា​សេចក្ដី​វេទនា​ចុង​ក្រោយ ពី​ព្រោះ​កំហឹង​របស់​ព្រះ​នឹង​ត្រូវ​សម្រេច​រួច​រាល់​អស់​តាម​រយៈ​សេចក្ដី​វេទនា​ទាំង​នោះ។+  ខ្ញុំ​ក៏​ឃើញ​អ្វី​ដែល​មើល​ទៅ​ដូច​ជា​សមុទ្រ​ដែល​ដូច​កញ្ចក់+លាយ​ភ្លើង ហើយ​អស់​អ្នក​ដែល​បាន​ឈ្នះ+សត្វ​សាហាវ​និង​រូប​របស់​វា+ និង​លេខ​នៃ​ឈ្មោះ​របស់​វា+ ពួក​គេ​កំពុង​ឈរ​នៅ​ក្បែរ​សមុទ្រ​ដែល​ដូច​កញ្ចក់ ទាំង​កាន់​ពិណ​របស់​ព្រះ។  ពួក​គេ​កំពុង​ច្រៀង​ចម្រៀង​របស់​ម៉ូសេ+ដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូន​ចៀម+ថា​៖ ​«​ព្រះ​យេហូវ៉ា*ដែល​ជា​ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​អើយ+ អ្វី​ៗ​ដែល​លោក​បាន​ធ្វើ​គឺ​អស្ចារ្យ ហើយ​ប្រសើរ​ក្រៃ​លែង។+ ស្ដេច​ដែល​រស់​ជា​រៀង​រហូត​អើយ+ ផ្លូវ​របស់​លោក​គឺ​សុចរិត​និង​គួរ​ឲ្យ​ទុក​ចិត្ត។+  ព្រះ​យេហូវ៉ា*អើយ តើ​អ្នក​ណា​នឹង​មិន​កោត​ខ្លាច​លោក ហើយ​មិន​សរសើរ​តម្កើង​នាម​របស់​លោក? ព្រោះ​មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​មាន​ភក្ដី​ភាព។+ គ្រប់​ប្រជាជាតិ​នឹង​មក​គោរព​ប្រណិប័តន៍​នៅ​មុខ​លោក+ ពី​ព្រោះ​បង្គាប់​ដ៏​សុចរិត​យុត្តិធម៌​របស់​លោក​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្ដែង​»។  បន្ទាប់​ពី​ការ​នោះ ខ្ញុំ​ឃើញ​បន្ទប់​បរិសុទ្ធ*ក្នុង​ត្រសាល​នៃ​សក្ខី​ភាព​របស់​ព្រះ+បាន​ត្រូវ​បើក​ឡើង​នៅ​ស្ថាន​សួគ៌+  ហើយ​ទេវតា​៧​រូប​ដែល​មាន​សេចក្ដី​វេទនា​ទាំង​៧+បាន​ចេញ​មក​ពី​បន្ទប់​បរិសុទ្ធ ដោយ​ស្លៀក​ពាក់​ក្រណាត់​សាច់​ល្អ​ដែល​ស្អាត​ហើយ​ភ្លឺ ទាំង​មាន​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។  ចេរូប៊ីន​មួយ​ពី​ចំណោម​ចេរូប៊ីន​ទាំង​បួន បាន​ឲ្យ​ចាន​គោម​មាស​៧​ដល់​ទេវតា​៧​រូប​នោះ។ ចាន​គោម​ទាំង​នោះ​គឺ​ពេញ​ទៅ​ដោយ​កំហឹង​របស់​ព្រះ+ ជា​ព្រះ​ដែល​រស់​នៅ​ជា​រៀង​រហូត។  រួច​មក បន្ទប់​បរិសុទ្ធ​បាន​ពេញ​ទៅ​ដោយ​ផ្សែង​ដោយ​សារ​សិរី​រុង​រឿង​របស់​ព្រះ+ និង​ដោយ​សារ​ឫទ្ធានុភាព​របស់​លោក ហើយ​គ្មាន​អ្នក​ណា​អាច​ចូល​ក្នុង​បន្ទប់​បរិសុទ្ធ រហូត​ដល់​សេចក្ដី​វេទនា​ទាំង​៧+របស់​ទេវតា​៧​រូប​នោះ​បាន​ចប់​សព្វ​គ្រប់។

កំណត់សម្គាល់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
សំដៅ​លើ​បន្ទប់​បរិសុទ្ធ​បំផុត​ក្នុង​វិហារ