ការបំភ្លឺច្បាប់ ៣៣:១-២៩

  • ម៉ូសេ​ឲ្យ​ពរ​ដល់​កុលសម្ព័ន្ធ​នា​នា (​១​-​២៩)

    • ‹ដៃ​ព្រះ​យេហូវ៉ា​ទ្រ​អ្នក​ជា​ដរាប› (​២៧)

៣៣  មុន​នឹង​ម៉ូសេ​ជា​តំណាង​ព្រះ​ពិត​បាន​ស្លាប់ គាត់​បាន​ជូន​ពរ​ដល់​បណ្ដា​ជន​អ៊ីស្រាអែល។+ ២  គាត់​បាន​និយាយ​ថា​៖​«​ព្រះ​យេហូវ៉ា​បាន​មក​ពី​ភ្នំ​ស៊ីណាយ+ហើយ​លោក​បាន​បញ្ចេញ​ពន្លឺ​ទៅ​លើ​ពួក​គេ​ពី​ភ្នំ​សៀ។ សិរី​រុង​រឿង​លោក​បាន​ចេញ​ពី​តំបន់​ភ្នំ​ប៉ារ៉ាន+ដោយ​មាន​ទេវតា​បរិសុទ្ធ​ច្រើន​អនេក*នៅ​ជា​មួយ​លោក+នៅ​ខាង​ស្ដាំ​ដៃ​លោក​មាន​ពល​ទ័ព​ដ៏​ខ្លាំង​ក្លា។+  ៣  លោក​មាន​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​ចំពោះ​រាស្ត្រ​លោក+ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​របស់​ពួក​គេ​គឺ​នៅ​ក្នុង​ដៃ​លោក​ហើយ។+ ពួក​គេ​កំពុង​អង្គុយ​នៅ​ក្បែរ​ជើង​លោក+ហើយ​ស្ដាប់​ប្រសាសន៍​របស់​លោក។+  ៤  (​ម៉ូសេ​បាន​ឲ្យ​ច្បាប់+ដល់​យើង​ទុក​ជា​ទ្រព្យ​ដល់​ពួក​ជំនុំ​យ៉ាកុប​)។+  ៥  លោក​បាន​ធ្វើ​ជា​ស្ដេច​លើ​យេសឺរុន*+គឺ​កាល​ដែល​ពួក​មេ​ដឹក​នាំ​លើ​បណ្ដា​ជន​បាន​មក​ជួប​ជុំ​គ្នា+ជា​មួយ​នឹង​កុលសម្ព័ន្ធ​ទាំង​អស់​នៃ​អ៊ីស្រាអែល។+  ៦  សូម​ឲ្យ​រូបេន​រស់ កុំ​ឲ្យ​ស្លាប់​ដាច់​ពូជ​ឡើយ+សូម​ឲ្យ​គ្នា​គាត់​មាន​ចំនួន​ច្រើន​»។+  ៧  ចំពោះ​យូដា+ គាត់​បាន​និយាយ​ថា​៖​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ស្ដាប់​យូដា​ផង+សូម​លោក​នាំ​គាត់​ត្រឡប់​មក​ឯ​រាស្ត្រ​លោក​វិញ។ គាត់​លើក​ដៃ​ការ​ពារ​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​គាត់ហើយ​សូម​លោក​ជួយ​គាត់​ច្បាំង​ឈ្នះ​ពួក​សត្រូវ​គាត់​ផង​»។+  ៨  ចំពោះ​លេវី គាត់​និយាយ​ថា​៖+​«​យូរីម​និង​ធូមីម+ដែល​ជា​របស់​ព្រះ នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក+គឺ​អ្នក​ដែល​លោក​បាន​ល្បង​ល​នៅ​ឯ​ម៉ាសារ។+ លោក​បាន​តតាំង​នឹង​គាត់​នៅ​ក្បែរ​ទឹក​មេរីបា+  ៩  គឺ​អ្នក​ដែល​និយាយ​ទៅ​កាន់​ឪពុក​ម្ដាយ​គាត់​ថា​៖ ‹ខ្ញុំ​មិន​អើពើ​នឹង​ពួក​គាត់​ទេ›។ គាត់​មិន​ទទួល​ស្គាល់​បង​ប្អូន​គាត់​ទេ+ ហើយ​ក៏​មិន​ខ្វល់​នឹង​កូន​របស់​ខ្លួន​ដែរ។ ព្រោះ​គាត់​បាន​កាន់​តាម​បណ្ដាំ​របស់​លោក ហើយ​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​របស់​លោក។+ ១០  សូម​ឲ្យ​ពួក​គេ​បង្ហាត់​បង្រៀន​យ៉ាកុប​តាម​ក្រឹត្យ​ក្រម​របស់​លោក+ហើយ​បង្រៀន​អ៊ីស្រាអែល​តាម​ច្បាប់​របស់​លោក។+ សូម​ឲ្យ​ពួក​គេ​ដុត​គ្រឿង​ក្រអូប​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​លោក+ព្រម​ទាំង​ដុត​គ្រឿង​បូជា​ទាំង​មូល ជូន​នៅ​លើ​ទី​បូជា​របស់​លោក​ផង​ដែរ។+ ១១  ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ឲ្យ​ពរ​គាត់​មាន​កម្លាំង​មាំ​មួនហើយ​សូម​លោក​ពេញ​ចិត្ត​នឹង​ស្នា​ដៃ​របស់​គាត់។ សូម​លោក​បំបាក់​ជើង​ពួក​អ្នក​ដែល​ក្រោក​ឡើង​ទាស់​នឹង​គាត់ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​គាត់ មក​ប្រឆាំង​នឹង​គាត់​ទៀត​»។ ១២  ចំពោះ​បេនយ៉ាមីន គាត់​និយាយ​ថា​៖+ ​«​សូម​ឲ្យ​អ្នក​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់ រស់​នៅ​ដោយ​សុខ​សាន្ត​នៅ​ក្បែរ​គាត់។*កាល​ដែល​គាត់*ជា​ម្លប់​ដល់​អ្នក​នោះ​ពេញ​មួយ​ថ្ងៃអ្នក​នោះ​នឹង​ស្ថិត​នៅ​លើ​ខ្នង​គាត់​»។* ១៣  ចំពោះ​យ៉ូសែប គាត់​និយាយ​ថា​៖+ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ស្រុក​របស់​គាត់+ដោយ​អ្វី​ល្អ​ៗ​ពី​លើ​មេឃដោយ​ទឹក​សន្សើម​និង​ទឹក​ផុស​ចេញ​ពី​ដី+ ១៤  ដោយ​កម្ដៅ​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​កើត​ភោគ​ផល​ជា​ច្រើនហើយ​ឲ្យ​មាន​ផល​ដំណាំ​ល្អ​ជា​រៀង​រាល់​ខែ+ ១៥  ថែម​ទាំង​ដោយ​អ្វី​ល្អ​ៗ​ពី​ភ្នំ​បុរាណ*+និង​អ្វី​វិសេស​ៗ​ពី​ភ្នំ​តូច​ៗ​ដែល​ស្ថិតស្ថេរ ១៦  ព្រម​ទាំង​អ្វី​ល្អ​ៗ​ពី​ផែនដី និង​ពី​ធន​ធាន​ធម្មជាតិ​ទាំង​ឡាយ។+ សូម​ឲ្យ​លោក​ដែល​លេច​មក​ក្នុង​គុម្ព​បន្លា+ ពេញ​ចិត្ត​គាត់​ជា​និច្ច។ សូម​ឲ្យ​ពរ​ទាំង​ប៉ុន្មាន​ស្រោច​ស្រព​ទៅ​លើ​ក្បាល​យ៉ូសែប​ផងគឺ​ទៅ​លើ​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​បង​ប្អូន​របស់​គាត់។+ ១៧  ភាព​រុង​រឿង​របស់​គាត់​ប្រៀប​ដូច​កូន​គោ​ឈ្មោល​ដំបូងស្នែង​គាត់​គឺ​ដូច​ស្នែង​គោ​ព្រៃ។ គាត់​នឹង​ជល់​ប្រជា​ជាតិ​នា​នាហើយ​រុញ​ពួក​គេ​ទៅ​រហូត​ដល់​ចុង​ផែនដី។ ស្នែង​នោះ​គឺ​ជា​ពួក​អេប្រាអ៊ីម+រាប់​ម៉ឺន​នាក់ និង​ជា​ពួក​ម៉ាណាសេ​រាប់​ពាន់​នាក់​»។ ១៨  ចំពោះ​សេប៊ូឡូន គាត់​និយាយ​ថា​៖+ ​«​ឱ​សេប៊ូឡូន​អើយ! ចូរ​មាន​អំណរ​នឹង​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទៅឱ​អ៊ីសាខារ​អើយ! ចូរ​អរ​សប្បាយ​ក្នុង​ត្រសាល​របស់​ខ្លួន​ចុះ។+ ១៩  ពួក​គេ​នឹង​ហៅ​បណ្ដា​ជន​ទៅ​លើ​ភ្នំ។ នៅ​ទី​នោះ ពួក​គេ​នឹង​ជូន​គ្រឿង​បូជា​នៃ​សេចក្ដី​សុចរិត។ ព្រោះ​ពួក​គេ​នឹង​រក​បាន​ធន​ធាន​ជា​ច្រើន​ពី​សមុទ្រថែម​ទាំង​រក​ឃើញ​កំណប់​នៅ​ក្នុង​ខ្សាច់​ផង​ដែរ​»។ ២០  ចំពោះ​កាដ គាត់​និយាយ​ថា​៖+ ​«​មាន​ពរ​ហើយ​អ្នក​ដែល​បាន​ពង្រីក​ព្រំ​ប្រទល់​របស់​កាដ។+ គាត់​សំងំ​នៅ​ទី​នោះ​ដូច​សត្វ​តោ ត្រៀម​ចាំ​ហែក​ស៊ី​ដៃ​និង​ក្បាល​សត្វ​ជា​ចំណី។ ២១  គាត់​នឹង​យក​ចំណែក​ដំបូង​សម្រាប់​ខ្លួន+គឺ​ជា​ចំណែក​ដែល​អ្នក​បង្កើត​ច្បាប់​បាន​ញែក​ទុក​សម្រាប់​គាត់។+ ពួក​មេ​ដឹក​នាំ​នឹង​មក​ជួប​ជុំ​គ្នា។ គាត់​នឹង​សម្រេច​តាម​សេចក្ដី​សុចរិត​របស់​ព្រះ​យេហូវ៉ាហើយ​ធ្វើ​តាម​ក្រឹត្យ​ក្រម​របស់​លោក​ជា​មួយ​ប្រជា​ជាតិ​អ៊ីស្រាអែល​»។ ២២  ចំពោះ​ដាន់ គាត់​និយាយ​ថា​៖+ ​«​ដាន់​ប្រៀប​ដូច​ជា​កូន​តោ។+គាត់​នឹង​លោត​ចេញ​ពី​តំបន់បាសាន​»។+ ២៣  ចំពោះ​ណែបថាលី គាត់​និយាយ​ថា​៖+ ​«​ណែបថាលី​ស្កប់​ចិត្ត​ណាស់​ដែល​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ាហើយ​ក៏​ទទួល​ពរ​ជា​បរិបូរ​ពី​លោក​ដែរ។ ចូរ​យក​ទឹក​ដី​ប៉ែក​ខាង​លិច និង​ខាង​ត្បូង​ចុះ​»។ ២៤  ចំពោះ​អេស៊ើរ គាត់​និយាយ​ថា​៖+ ​«​សូម​ឲ្យ​អេស៊ើរ​មាន​កូន​ចៅ​ជា​ច្រើន។ សូម​ឲ្យ​បង​ប្អូន​គាត់​ស្រឡាញ់​ពេញ​ចិត្ត​គាត់និង​សូម​ឲ្យ​គាត់​ជ្រលក់​ជើង​ក្នុង​ប្រេង*ផង​ដែរ។ ២៥  រនុក​ទ្វារ​អ្នក​នឹង​ត្រូវ​ធ្វើ​ពី​ដែក​និង​ស្ពាន់+ហើយ​អ្នក​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត​អស់​មួយ​ជីវិត។ ២៦  គ្មាន​ព្រះ​ណា​ដូច​ព្រះ​ពិត+របស់​យេសឺរុន+ឡើយលោក​ធ្វើ​ដំណើរ​ឆ្លង​កាត់​មេឃ​មក​ជួយ​អ្នកហើយ​ជិះ​លើ​ពពក​ដោយ​ភាព​ឧត្តុង្គឧត្តម។+ ២៧  តាំង​ពី​បុរាណ​មក ព្រះ​ជា​ទី​ពឹង​ជ្រក+ហើយ​ដៃ​លោក​ទ្រ​អ្នក​ជា​ដរាប។+ លោក​នឹង​បណ្ដេញ​ពួក​សត្រូវ​ចេញ​ពី​មុខ​អ្នក+ហើយ​លោក​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​បំផ្លាញ​ពួក​គេ​ទៅ!›។+ ២៨  អ៊ីស្រាអែល​នឹង​រស់​នៅ​ដោយ​សុខ​សាន្តហើយ​ប្រភព​ទឹក​របស់​យ៉ាកុប​នឹង​ស្ថិត​នៅ​ដាច់​ពី​គេក្នុង​ស្រុក​ដែល​សម្បូរ​ស្រូវ​និង​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី+ព្រម​ទាំង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ។+ ២៩  ឱ​អ៊ីស្រាអែល​អើយ! អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ!+ តើ​មាន​អ្នក​ណា​ដូច​អ្នក​រាល់​គ្នា​ទៅ?+ ព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជា​ជាតិ​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ+ហើយ​លោក​ប្រៀប​ដូច​ជា​ខែល​ការ​ពារ​អ្នក​រាល់​គ្នា+និង​ប្រៀប​ដូច​ជា​ដាវ​ដ៏​អស្ចារ្យ។ សត្រូវ​របស់​អ្នក​រាល់​គ្នា​នឹង​រួញ​ខ្លួន​នៅ​មុខ​អ្នក​រាល់​គ្នា+ហើយ​អ្នក​រាល់​គ្នា​នឹង​ជាន់​ខ្នង*ពួក​គេ​»។

កំណត់សម្គាល់

ឬ​«​ទេវតា​បរិសុទ្ធ​រាប់​ម៉ឺន​រូប​»​
មាន​ន័យ​ថា​«​អ្នក​ទៀង​ត្រង់​»។ នេះ​ជា​ឋានៈ​ដ៏​មាន​កិត្តិយស​សម្រាប់​ប្រជា​ជាតិ​អ៊ីស្រាអែល
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​លោក​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​លោក​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​លោក​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​តំបន់​ភ្នំ​ភាគ​ខាង​កើត​»​
ឬ​«​គាត់​លាង​ជើង​នឹង​ប្រេង​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទី​ខ្ពស់​»​