សំបុត្រជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូឡុស ២:១-២៣
២ ព្រោះខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំកំពុងតស៊ូយ៉ាងខ្លាំងដើម្បីអ្នករាល់គ្នា និងដើម្បីអស់អ្នកដែលនៅក្រុងឡៅឌីសេ+ ព្រមទាំងអស់អ្នកដែលមិនទាន់បានឃើញមុខខ្ញុំ។
២ នេះគឺដើម្បីឲ្យពួកគាត់ទទួលការសម្រាលទុក្ខ+ និងដើម្បីឲ្យពួកគាត់មានសាមគ្គីភាពប្រកបដោយសេចក្ដីស្រឡាញ់។+ យ៉ាងនោះ ពួកគាត់នឹងមានអ្វីដែលមានតម្លៃខ្លាំងណាស់ ពោលគឺការយល់ដឹងច្បាស់និងពិតប្រាកដ ដើម្បីមានចំណេះត្រឹមត្រូវអំពីអាថ៌កំបាំងដ៏ពិសិដ្ឋរបស់ព្រះ គឺគ្រិស្ត។+
៣ គ្រប់ទាំងប្រាជ្ញានិងចំណេះដ៏ថ្លៃវិសេសបានត្រូវលាក់ទុកក្នុងលោក។+
៤ ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយការវែកញែកដែលស្ដាប់ទៅគួរឲ្យជឿ។
៥ ទោះជាខ្លួនខ្ញុំមិននៅទីនោះក៏ដោយ ក៏ចិត្តខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដែរ ហើយខ្ញុំអរសប្បាយដែលឃើញអ្នករាល់គ្នាមានសណ្ដាប់ធ្នាប់+ និងមានជំនឿរឹងមាំលើគ្រិស្ត។+
៦ ដូច្នេះ ដោយសារអ្នករាល់គ្នាមានជំនឿលើគ្រិស្តយេស៊ូដែលជាម្ចាស់របស់យើង ចូរបន្តដើរដោយរួបរួមជាមួយនឹងលោកតទៅទៀត។
៧ ដូចដែលអ្នករាល់គ្នាបានរៀន ចូរចាក់ឫសយ៉ាងជ្រៅក្នុងគ្រិស្ត ហើយបន្តពង្រឹងជំហរក្នុងលោក+ ថែមទាំងធ្វើឲ្យជំនឿរបស់ខ្លួនរឹងមាំឡើង+ ហើយចូរថ្លែងអំណរគុណដល់ព្រះជានិច្ច។+
៨ ចូរប្រយ័ត្ន កុំឲ្យអ្នកណាមកដាក់អន្ទាក់អ្នករាល់គ្នា* តាមរយៈទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ+ ដែលមានមូលដ្ឋានលើទំនៀមទម្លាប់របស់មនុស្ស និងដែលមានមូលដ្ឋានលើទស្សនៈទូទៅ*របស់ពិភពលោកនេះ តែមិនមានមូលដ្ឋានលើគ្រិស្តទេ
៩ ព្រោះគុណសម្បត្តិទាំងអស់របស់ព្រះនៅក្នុងគ្រិស្ត។+
១០ ដូច្នេះ អ្នករាល់គ្នាមានអ្វីៗសព្វគ្រប់ ដោយសារលោកដែលជាប្រមុខនៃរដ្ឋាភិបាលនិងអំណាចគ្រប់គ្រងទាំងអស់។+
១១ ដោយសារអ្នករាល់គ្នាមានទំនាក់ទំនងជាមួយនឹងលោក នោះអ្នករាល់គ្នាបានទទួលការកាត់ចុងស្បែក មិនមែនដោយដៃមនុស្សទេ តែដោយបោះបង់ចោលរូបកាយសាច់ឈាមដែលមានភាពខុសឆ្គង+ ព្រោះនោះជារបៀបដែលអ្នកបម្រើនៃគ្រិស្តទទួលការកាត់ចុងស្បែក។+
១២ ពីព្រោះអ្នករាល់គ្នាបានត្រូវកប់ជាមួយនឹងលោក ដោយទទួលការជ្រមុជទឹកដូចលោក+ ហើយដោយសារទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយនឹងលោក អ្នករាល់គ្នាក៏បានរស់ឡើងវិញ+ជាមួយគ្នា តាមរយៈជំនឿរបស់អ្នករាល់គ្នាលើការដែលប្រកបដោយឫទ្ធានុភាពរបស់ព្រះ គឺព្រះដែលបានប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ។+
១៣ ម្យ៉ាងទៀត ទោះជាអ្នករាល់គ្នាបានស្លាប់ដោយសារកំហុសរបស់ខ្លួន ហើយមិនបានទទួលការកាត់ចុងស្បែកក៏ដោយ ព្រះបានធ្វើឲ្យអ្នករាល់គ្នាមានជីវិតរស់ឡើងវិញជាមួយនឹងលោក។+ ព្រះបានមេត្តាអភ័យទោសចំពោះកំហុសទាំងអស់របស់យើង+
១៤ ហើយបានលុបឯកសារសរសេរដោយដៃ+ គឺជាឯកសារដែលមានបទបញ្ញត្ដិ+និងជាឯកសារដែលប្រឆាំងយើង។+ លោកបានបំបាត់ចោលឯកសារនោះតាមរយៈការស្លាប់របស់គ្រិស្តលើបង្គោលឈើ។*+
១៥ តាមរយៈបង្គោលទារុណកម្ម* លោកបានឈ្នះរដ្ឋាភិបាលនិងអំណាចគ្រប់គ្រងទាំងឡាយ រួចបង្ហាញអ្នកទាំងនោះឲ្យមនុស្សឃើញជាសាធារណៈថា ពួកគេបានចាញ់+ ហើយនាំពួកគេដែលជាអ្នកទោស ឲ្យទៅតាមការហែក្បួនអបអរជ័យជម្នះ។
១៦ ដូច្នេះ កុំឲ្យអ្នកណាវិនិច្ឆ័យអ្នករាល់គ្នាអំពីការផឹកឬការបរិភោគ+ ឬអំពីការធ្វើបុណ្យណាមួយ ឬអំពីពិធីចូលខែថ្មី+ ឬអំពីការកាន់ថ្ងៃឈប់សម្រាក*ឡើយ។+
១៧ ការទាំងនោះជាស្រមោលនៃអ្វីៗដែលនឹងមក+ តែរូបពិតគឺជាគ្រិស្ត។+
១៨ កុំឲ្យអ្នកណាធ្វើឲ្យអ្នករាល់គ្នាខកខានទទួលរង្វាន់ឡើយ+ គឺអ្នកដែលចូលចិត្តធ្វើពុតជាបន្ទាបខ្លួន ហើយចូលចិត្តគោរពប្រណិប័តន៍ពួកទេវតា* ក៏«កាន់ជំហរលើ»*អ្វីដែលខ្លួនបានមើលឃើញ។ អ្នកនោះក្រអឺតក្រអោងដោយគ្មានហេតុត្រឹមត្រូវ ដោយសារមានរបៀបគិតគូរដូចមនុស្សដែលមានភាពខុសឆ្គង
១៩ ហើយអ្នកនោះមិនកាន់តាមលោកដែលជាក្បាល*ឡើយ+ គឺលោកដែលធ្វើឲ្យរូបកាយទាំងមូលធំលូតលាស់ជានិច្ចតាមតែព្រះឲ្យលូតលាស់ ដោយផ្ដល់នូវអ្វីៗដែលគ្រប់អវយវៈត្រូវការ ហើយក៏ធ្វើឲ្យជាប់គ្នាយ៉ាងល្អដោយសារសរសៃនិងសន្លាក់ឆ្អឹងផ្សេងៗ។+
២០ ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយនឹងគ្រិស្តដើម្បីឲ្យរួចពីទស្សនៈទូទៅ*របស់ពិភពលោកនេះ+ ហេតុអ្វីបានជាអ្នករាល់គ្នាហាក់ដូចជានៅតែរួមចំណែកក្នុងពិភពលោក ដោយចុះចូលធ្វើតាមបញ្ញត្ដិ ដែលថា៖+
២១ «កុំយក កុំភ្លក់ កុំពាល់»?
២២ ព្រោះបទបញ្ញត្តិទាំងនោះនឹងត្រូវបំផ្លាញចោលពេលដែលប្រើប្រាស់រួច ហើយបទបញ្ញត្ដិទាំងនោះជាសេចក្ដីបង្គាប់និងសេចក្ដីបង្រៀនរបស់មនុស្ស។+
២៣ ទោះជាបញ្ញត្ដិទាំងនោះមើលទៅដូចជាបង្ហាញពីប្រាជ្ញាក៏ដោយ តែនោះជារបៀបគោរពប្រណិប័តន៍តាមការគិតរបស់មនុស្សវិញ ហើយអ្នកដែលកាន់តាមអ្វីៗទាំងនោះគ្រាន់តែធ្វើពុតជាបន្ទាបខ្លួន ថែមទាំងប្រព្រឹត្តតឹងរ៉ឹងពេកចំពោះរូបកាយខ្លួនឯង+ តែតាមការពិតអ្វីៗដែលអ្នកនោះកាន់តាមគឺគ្មានប្រយោជន៍សោះ ក្នុងការជួយឲ្យយកឈ្នះសេចក្ដីប៉ងប្រាថ្នានៃរូបកាយ។
កំណត់សម្គាល់
^ ន័យត្រង់«បឋមសេចក្ដី»
^ ឬ«មកចាប់អ្នករាល់គ្នាធ្វើជាចំណី»
^ ឬ«លោកបានយកឯកសារនោះទៅបោះដែកគោលភ្ជាប់នឹងបង្គោលទារុណកម្ម»។ មើលនិយមន័យពាក្យ«បង្គោលទារុណកម្ម»
^ ឬប្រហែលជាមានន័យថា«តាមរយៈលោក»
^ មើលនិយមន័យពាក្យ«ថ្ងៃឈប់សម្រាក»
^ នេះដកស្រង់ពីក្បួនអាថ៌កំបាំងនៃសាសនាមិនពិត
^ ឬ«ចូលចិត្តរបៀបគោរពប្រណិប័តន៍ដូចពួកទេវតា»
^ ឬ«ប្រមុខ»
^ ន័យត្រង់«បឋមសេចក្ដី»