ចម្រៀងសរសើរព្រះ ១:១-៦
១ អ្នកណាដែលមិនដើរតាមឱវាទរបស់មនុស្សទុច្ចរិតហើយមិនឈរលើផ្លូវរបស់អ្នកប្រព្រឹត្តអំពើខុសឆ្គង+ក៏មិនអង្គុយជាមួយនឹងអ្នកដែលចំអកមើលងាយ+ អ្នកនោះមានសុភមង្គលហើយ!
២ គាត់ស្រឡាញ់ច្បាប់របស់ព្រះយេហូវ៉ា+គាត់រំពឹងគិតអំពីច្បាប់របស់លោក*ទាំងថ្ងៃទាំងយប់។+
៣ គាត់នឹងដូចដើមឈើដែលដុះនៅក្បែរមាត់ទឹកដូចដើមឈើដែលបង្កើតផលតាមរដូវកាលឯស្លឹកមិនក្រៀមស្វិតឡើយហើយអ្វីៗដែលគាត់ធ្វើនឹងបានសម្រេច។+
៤ ប៉ុន្តែ មនុស្សទុច្ចរិតមិនដូច្នោះទេពួកគេដូចជាអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។
៥ ដូច្នេះ មនុស្សទុច្ចរិតនឹងមិនរួចទោសទេ+ហើយនឹងគ្មានអ្នកដែលធ្វើអំពើខុសឆ្គងនៅក្នុងចំណោមមនុស្សសុចរិតឡើយ។+
៦ ព្រោះព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត+ប៉ុន្តែ ផ្លូវរបស់មនុស្សទុច្ចរិតនឹងវិនាសជាមិនខាន។+
កំណត់សម្គាល់
^ ឬ«គាត់អានច្បាប់របស់លោកដោយសំឡេងតិចៗ»