ចម្រៀងសរសើរព្រះ ១០:១-១៨
ל [ឡាមេត]
១០ ឱព្រះយេហូវ៉ា ហេតុអ្វីបានជាលោកឈរនៅឆ្ងាយម្ល៉េះ?
ហេតុអ្វីលោកលាក់ខ្លួនក្នុងពេលដែលខ្ញុំរងទុក្ខលំបាក?+
២ មនុស្សទុច្ចរិតតាមធ្វើបាបមនុស្សដែលគ្មានទីពឹងព្រោះភាពក្រអឺតក្រទមរបស់ខ្លួន+ប៉ុន្តែ គាត់នឹងធ្លាក់ក្នុងផែនការអាក្រក់ដែលគាត់បានបង្កើតឡើង។+
៣ មនុស្សទុច្ចរិតតែងតែអួតអំពីសេចក្ដីប៉ងប្រាថ្នាចង់មានចង់បាន+ថែមទាំងឲ្យពរដល់មនុស្សលោភលន់ទៀតផង*נ [នុន]គាត់មិនគោរពព្រះយេហូវ៉ាទេ។
៤ ដោយសារចិត្តអំណួត មនុស្សទុច្ចរិតមិនអើពើនឹងព្រះឡើយក្នុងចិត្តគាត់រមែងគិតថា៖ «គ្មានព្រះទេ»។+
៥ គាត់ធ្វើអ្វីតែងតែបានជោគជ័យ+ប៉ុន្តែ ការវិនិច្ឆ័យរបស់ព្រះហួសពីសមត្ថភាពយល់ដឹងរបស់គាត់។+
គាត់ចំអកមើលងាយសត្រូវទាំងអស់របស់គាត់។
៦ គាត់គិតថា៖ «គ្មានថ្ងៃដែលខ្ញុំត្រូវរង្គោះរង្គើឡើយខ្ញុំគ្មានថ្ងៃនឹងជួបអន្តរាយទេ»។+*
פ [ភី]
៧ មាត់របស់គាត់ពេញទៅដោយពាក្យជេរប្រមាថ ពាក្យកុហកនិងពាក្យគំរាមកំហែង+ក្រោមអណ្ដាតរបស់គាត់មានតែពាក្យបង្ករឿង និងពាក្យធ្វើឲ្យឈឺចិត្ត។+
៨ គាត់ចាំពួនស្ទាក់នៅក្បែរភូមិទាំងប៉ុន្មានគាត់ចេញពីកន្លែងលាក់ខ្លួនមកសម្លាប់មនុស្សស្លូតត្រង់។+
ע [អាយីន]ភ្នែកគាត់រំពៃមើលជនដែលងាយរងគ្រោះ។+
៩ គាត់លបចាំនៅកន្លែងលាក់ខ្លួនដូចសត្វតោក្នុងរូង*+គាត់ពួនចាំចាប់មនុស្សគ្មានទីពឹងគាត់ចាប់មនុស្សគ្មានទីពឹងទុកក្នុងសំណាញ់របស់គាត់។+
១០ ជនរងគ្រោះត្រូវគេធ្វើបាបយ៉ាងខ្លាំងរហូតដល់ក្រាបនៅនឹងដីជននោះធ្លាក់ទៅក្នុងកណ្ដាប់ដៃ*របស់គាត់។
១១ គាត់គិតក្នុងចិត្តថា៖ «ព្រះបានភ្លេចបាត់ហើយ។+
លោកបែរមុខចេញហើយលោកមិនដែលសង្កេតមើលទេ»។+
ק [ឃូហ្វ]
១២ ឱព្រះយេហូវ៉ាអើយ សូមលោកក្រោកឡើង+ សូមបង្ហាញឫទ្ធានុភាពរបស់លោក+សូមលោកកុំភ្លេចមនុស្សគ្មានទីពឹង។+
១៣ ហេតុអ្វីមនុស្សទុច្ចរិតមិនគោរពព្រះ?
គាត់គិតក្នុងចិត្តថា៖ «លោកនឹងមិនវិនិច្ឆ័យទោសខ្ញុំទេ»។
ר [រ៉េស]
១៤ ប៉ុន្តែ លោកឃើញទុក្ខលំបាកនិងទុក្ខព្រួយលោកសម្លឹងមើល ហើយចាត់វិធានការ+មនុស្សរងគ្រោះក៏បែរមករកលោក+លោកជាជំនួយសម្រាប់កូនកំព្រា។*+
ש [ស៊ីន]
១៥ សូមលោកបំបាក់ដៃមនុស្សទុច្ចរិតនិងមនុស្សអាក្រក់+យ៉ាងនេះ ពេលលោករកមើលអំពើទុច្ចរិតរបស់គាត់នោះលោកនឹងមិនឃើញទៀតទេ។
១៦ ព្រះយេហូវ៉ាជាស្ដេចជារៀងរហូត+ប្រជាជាតិនានាបានវិនាសបាត់ពីផែនដី។+
ת [ថាវ]
១៧ ប៉ុន្តែ ឱព្រះយេហូវ៉ា លោកនឹងស្ដាប់សំណូមពររបស់មនុស្សដែលមានចិត្តសុភាព+លោកនឹងធ្វើឲ្យចិត្តរបស់ពួកគេបានរឹងមាំ+ ហើយលោកនឹងស្ដាប់ពួកគេដោយយកចិត្តទុកដាក់។+
១៨ លោកនឹងផ្ដល់យុត្តិធម៌ដល់កូនកំព្រា និងអ្នកដែលត្រូវគេសង្កត់សង្កិន+ដើម្បីកុំឲ្យមនុស្សនៅផែនដីធ្វើឲ្យពួកគេភ័យខ្លាចទៀត។+
កំណត់សម្គាល់
^ ឬប្រហែលជាមានន័យថា«មនុស្សលោភលន់ឲ្យពរខ្លួនឯង»
^ ន័យត្រង់«ពីជំនាន់មួយទៅជំនាន់មួយ ខ្ញុំនឹងមិនជួបអន្តរាយទេ»
^ ឬ«ក្នុងព្រៃគុម្ពោតក្រាស់»
^ ឬ«ក្រញាំដ៏ខ្លាំង»
^ ឬ«កូនកំព្រាឪពុក»