ចម្រៀងសរសើរព្រះ ១០១:១-៨
ទំនុករបស់ដាវីឌ។
១០១ ខ្ញុំនឹងច្រៀងអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងយុត្តិធម៌ឱព្រះយេហូវ៉ា ខ្ញុំនឹងច្រៀង*សរសើរលោក។
២ ខ្ញុំនឹងប្រព្រឹត្តដោយចេះពិចារណា និងដោយគ្មានកន្លែងបន្ទោស។*តើពេលណាលោកនឹងជួយខ្ញុំ?
ខ្ញុំនឹងដើរដោយចិត្តស្មោះឥតងាករេ+សូម្បីតែនៅក្នុងផ្ទះ។
៣ ខ្ញុំនឹងមិនព្រមមើលអ្វីដែលឥតប្រយោជន៍ជាដាច់ខាតខ្ញុំស្អប់ខ្ពើមការប្រព្រឹត្តរបស់អស់អ្នកដែលបោះបង់ចោលផ្លូវត្រឹមត្រូវ។+
ខ្ញុំនឹងមិនទាក់ទងជាមួយនឹងមនុស្សបែបនោះឡើយ។
៤ ខ្ញុំនឹងនៅឲ្យឆ្ងាយពីមនុស្សដែលមានចិត្តវៀចវេរខ្ញុំនឹងមិនទទួលយកអ្វីដែលអាក្រក់ឡើយ។
៥ អ្នកណាដែលបង្កាច់បង្ខូចអ្នកជិតខាងខ្លួនពីក្រោយខ្នង+ខ្ញុំនឹងបំបិទមាត់អ្នកនោះ។*អ្នកណាដែលមានភ្នែកអំណួតនិងចិត្តក្រអឺតក្រអោងខ្ញុំនឹងមិនទ្រាំឡើយ។
៦ ខ្ញុំនឹងសម្លឹងមើលមនុស្សស្មោះត្រង់នៅផែនដីដើម្បីឲ្យពួកគេអាចអាស្រ័យនៅជាមួយនឹងខ្ញុំ។
អ្នកដែលដើរដោយគ្មានកន្លែងបន្ទោស*នឹងបម្រើខ្ញុំ។
៧ មនុស្សបោកបញ្ឆោតនឹងមិនបានរស់នៅក្នុងផ្ទះរបស់ខ្ញុំទេហើយមនុស្សភូតកុហកក៏នឹងមិនបានឈរនៅចំពោះមុខខ្ញុំដែរ។
៨ រាល់ព្រឹកខ្ញុំនឹងកម្ចាត់មនុស្សទុច្ចរិតទាំងអស់នៅផែនដីខ្ញុំនឹងប្រល័យអស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឲ្យអស់ពីក្រុងរបស់ព្រះយេហូវ៉ា។+
កំណត់សម្គាល់
^ ឬ«លេងភ្លេង»
^ ឬ«ដោយចិត្តស្មោះឥតងាករេ»
^ ឬ«ខ្ញុំនឹងកម្ចាត់អ្នកនោះចោល»
^ ឬ«ដោយចិត្តស្មោះឥតងាករេ»