ចម្រៀងសរសើរព្រះ ១០៧:១-៤៣

  • ថ្លែង​អំណរ​គុណ​ដល់​ព្រះ​សម្រាប់​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​លោក

    • លោក​នាំ​ពួក​គេ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ (​)

    • លោក​បាន​ចម្អែត​អ្នក​ដែល​ស្រេក​ឃ្លាន (​)

    • លោក​បាន​នាំ​ពួក​គេ​ចេញ​ពី​ភាព​ងងឹត (​១៤)

    • លោក​ចេញ​បង្គាប់​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ (​២០)

    • លោក​រក្សា​ការ​ពារ​ជន​ក្រី​ក្រ​ពី​ការ​សង្កត់​សង្កិន (​៤១)

១០៧  ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា ព្រោះ​លោក​ល្អ។+ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+  ២  សូម​ឲ្យ​អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​លោះ​និយាយ​ពាក្យ​ទាំង​នេះគឺ​អស់​អ្នក​ដែល​លោក​បាន​រំដោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ*របស់​សត្រូវ។+  ៣  ពួក​គេ​ជា​មនុស្ស​ដែល​លោក​បាន​ប្រមូល​ចេញ​ពី​ទឹក​ដី​ផ្សេង​ៗ​+គឺ​ពី​ខាង​កើត និង​ពី​ខាង​លិចពី​ខាង​ជើង និង​ពី​ខាង​ត្បូង។+  ៤  ពួក​គេ​ដើរ​ចុះ​ឡើង​នៅ​តំបន់​ស្ងាត់​ជ្រងំពួក​គេ​រក​មិន​ឃើញ​ផ្លូវ​ទៅ​ឯ​ក្រុង​មួយ​ដែល​ពួក​គេ​អាច​រស់​នៅ​បាន​ឡើយ។  ៥  ពួក​គេ​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំងពួក​គេ​ហេវ​ហត់​ស្ទើរ​ស្លាប់។  ៦  ពេល​រង​ទុក្ខ​វេទនា ពួក​គេ​ស្រែក​រក​ព្រះ​យេហូវ៉ា​ឥត​ឈប់+លោក​បាន​សង្គ្រោះ​ពួក​គេ​ពី​ទុក្ខ​លំបាក។+  ៧  លោក​បាន​ឲ្យ​ពួក​គេ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ+រហូត​ទៅ​ដល់​ក្រុង​មួយ​ដែល​ពួក​គេ​អាច​រស់​នៅ​បាន។+  ៨  សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា+​ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់និង​ដោយ​សារ​លោក​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​ដើម្បី​មនុស្សជាតិ។+  ៩  ពី​ព្រោះ​លោក​បាន​ឲ្យ​ទឹក​ដល់​អ្នក​ដែល​ស្រេក ផឹក​រហូត​ដល់​ឆ្អែតហើយ​បាន​ឲ្យ​អាហារ​ល្អ​ៗ​យ៉ាង​បរិបូរ​ដល់​អ្នក​ដែល​មាន​ការ​អត់​ឃ្លាន។+ ១០  មនុស្ស​ខ្លះ​រស់​នៅ​ក្នុង​ភាព​ងងឹត​សូន្យសុងជា​ពួក​អ្នក​ទោស​ដែល​រង​ទុក្ខ​វេទនា​និង​ជាប់​ខ្នោះ។ ១១  ពី​ព្រោះ​ពួក​គេ​បាន​បះ​បោរ​ប្រឆាំង​ប្រសាសន៍​របស់​ព្រះពួក​គេ​បាន​មើល​ងាយ​ការ​ណែនាំ​ពី​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។+ ១២  ដូច្នេះ លោក​បាន​បង្រៀន​ពួក​គេ​ឲ្យ​មាន​ចិត្ត​រាប​ទាប​​តាម​រយៈ​ទុក្ខ​លំបាក។+ ពួក​គេ​បាន​ជំពប់​ដួល ហើយ​គ្មាន​អ្នក​ណា​អាច​ជួយ​ពួក​គេ​បាន​ឡើយ។ ១៣  ពេល​រង​ទុក្ខ​វេទនា ពួក​គេ​ហៅ​រក​ព្រះ​យេហូវ៉ា​ឲ្យ​ជួយលោក​បាន​សង្គ្រោះ​ពួក​គេ​ពី​ទុក្ខ​លំបាក។ ១៤  លោក​បាន​នាំ​ពួក​គេ​ចេញ​ពី​ភាព​ងងឹត​សូន្យសុងហើយ​លោក​បាន​បំបាក់​ខ្នោះ​របស់​ពួក​គេ។+ ១៥  សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ាដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+និង​ដោយ​សារ​លោក​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​ដើម្បី​មនុស្សជាតិ។ ១៦  ព្រោះ​លោក​បាន​ទម្លុះ​ទ្វារ​ស្ពាន់ហើយ​បំបាក់​រនុក​ដែក។+ ១៧  ពួក​គេ​ជា​មនុស្ស​ល្ងី​ល្ងើ ពួក​គេ​រង​ទុក្ខ​វេទនា+ដោយ​សារ​តែ​ការ​រំលង​និង​កំហុស​ឆ្គង​របស់​ពួក​គេ។+ ១៨  ពួក​គេ​លែង​ចង់​បរិភោគ​អ្វី​ទាំង​អស់ពួក​គេ​ចូល​កាន់​តែ​ជិត​ទ្វារ​នៃ​សេចក្ដី​ស្លាប់។ ១៩  ពេល​រង​ទុក្ខ​វេទនា ពួក​គេ​ហៅ​រក​ព្រះ​យេហូវ៉ា​ឲ្យ​ជួយលោក​សង្គ្រោះ​ពួក​គេ​ពី​ទុក្ខ​លំបាក។ ២០  លោក​ចេញ​បង្គាប់​ទៅ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ+ព្រម​ទាំង​ស្រោច​ស្រង់​ពួក​គេ​ពី​រណ្ដៅ​ដែល​ពួក​គេ​បាន​ធ្លាក់​ចូល។ ២១  សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ាដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់និង​ដោយ​សារ​លោក​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​ដើម្បី​មនុស្សជាតិ។ ២២  សូម​ឲ្យ​ពួក​គេ​ថ្លែង​អំណរ​គុណ​ដល់​លោក​ទុក​ជា​គ្រឿង​បូជា+ហើយ​ប្រកាស​ពី​កិច្ច​ការ​របស់​លោក​ដោយ​ចិត្ត​ត្រេក​អរ។ ២៣  អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​សំពៅ​លើ​សមុទ្រជា​អ្នក​ដែល​ធ្វើ​ជំនួញ​នៅ​លើ​ផ្ទៃ​ទឹក​ធំ​ល្វឹង​ល្វើយ+ ២៤  ពួក​គេ​បាន​ឃើញ​ស្នា​ដៃ​របស់​ព្រះ​យេហូវ៉ានិង​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​លោក​ក្នុង​មហា​សមុទ្រ។+ ២៥  ពេល​លោក​ចេញ​បង្គាប់ នោះ​ក៏​មាន​ព្យុះ​កើត​ឡើង+បង្ក​ឲ្យ​មាន​រលក​ខ្ពស់​ៗ។ ២៦  ទឹក​រលក​បាន​លើក​ពួក​គេ​ឡើង​យ៉ាង​ខ្ពស់ហើយ​ពួក​គេ​ធ្លាក់​ចុះ​ទៅ​វិញ​នៅ​កណ្ដាល​សមុទ្រ។ ចិត្ត​ក្លាហាន​របស់​ពួក​គេ​បាន​រលាយ​អស់​ទៅដោយ​សារ​អន្តរាយ​ដែល​ហៀប​នឹង​កើត​ឡើង​មក​លើ​ពួក​គេ។ ២៧  ពួក​គេ​ទ្រេត​ទ្រោត ហើយ​ធេង​ធោង​ដូច​មនុស្ស​ស្រវឹងហើយ​ជំនាញ​ទាំង​អស់​របស់​ពួក​គេ​ទៅ​ជា​ឥត​ប្រយោជន៍​ទទេ។+ ២៨  ពេល​រង​ទុក្ខ​វេទនា ពួក​គេ​ស្រែក​រក​ព្រះ​យេហូវ៉ា+ហើយ​លោក​ក៏​សង្គ្រោះ​ពួក​គេ​ពី​ទុក្ខ​លំបាក។ ២៩  លោក​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់​រម្ងាប់រលក​សមុទ្រ​បាន​ស្ងាត់​ស្ងៀម​ទៅ។+ ៣០  ពេល​ឃើញ​ដូច្នោះ ពួក​គេ​អរ​សប្បាយហើយ​លោក​នាំ​ពួក​គេ​ទៅ​ដល់​កំពង់​ផែ​ដែល​ពួក​គេ​ប្រាថ្នា​ចង់​ទៅ។ ៣១  សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ាដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់និង​ដោយ​សារ​លោក​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​ដើម្បី​មនុស្សជាតិ។+ ៣២  សូម​ឲ្យ​ពួក​គេ​លើក​តម្កើង​លោក​នៅ​ក្នុង​ក្រុម​ជំនុំ+ហើយ​សូម​ឲ្យ​ពួក​គេ​សរសើរ​លោក​ក្នុង​អង្គ​ជំនុំ​នៃ​ពួក​អ្នក​ចាស់​ទុំ។ ៣៣  លោក​ធ្វើ​ឲ្យ​ទន្លេ​ទៅ​ជា​រីង​ស្ងួត*ហើយ​ធ្វើ​ឲ្យ​ប្រភព​ទឹក​ប្រែ​ជា​ដី​ហួត​ហែង។+ ៣៤  លោក​ធ្វើ​ឲ្យ​ដី​ដែល​សម្បូរ​ភោគ​ផល​ទៅ​ជា​ដី​អំបិល+ដោយ​សារ​តែ​អំពើ​ទុច្ចរិត​របស់​មនុស្ស​ដែល​រស់​នៅ​ទី​នោះ។ ៣៥  លោក​ធ្វើ​ឲ្យ​តំបន់​ស្ងាត់​ជ្រងំ​ក្លាយ​ជា​បឹង​បួហើយ​ធ្វើ​ឲ្យ​ដី​ប្រេះ​ក្រហែង ប្រែ​ជា​ប្រភព​ទឹក​វិញ។+ ៣៦  លោក​ឲ្យ​អ្នក​ដែល​មាន​ការ​អត់​ឃ្លាន​អាស្រ័យ​នៅ​ទី​នោះ+ដើម្បី​ពួក​គេ​អាច​សង់​ក្រុង​មួយ​ទុក​ជា​លំនៅ។+ ៣៧  ពួក​គេ​សាប​ព្រោះ​គ្រាប់​ពូជ​លើ​ដី​ស្រែ ហើយ​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ+អ្វី​ទាំង​នោះ​បង្កើត​ផល​ច្រើន​សន្ធឹក។+ ៣៨  លោក​ឲ្យ​ពរ​ពួក​គេ ហើយ​ពួក​គេ​មាន​កូន​ចៅ​កាន់​តែ​ច្រើន​ឡើង។ លោក​មិន​ឲ្យ​ចំនួន​គោ​របស់​ពួក​គេ​ថយ​ចុះ​ឡើយ។+ ៣៩  ប៉ុន្តែ ពួក​គេ​ក៏​ត្រឡប់​ទៅ​ជា​មាន​គ្នា​តិច ហើយ​អាប់​ឱន​ដូច​មុន​វិញដោយ​សារ​អន្តរាយ ទុក្ខ​លំបាក និង​ការ​សង្កត់​សង្កិន។ ៤០  លោក​ធ្វើ​ឲ្យ​ពួក​មាន​ឋានៈ​ខ្ពស់​រង​ការ​ប្រមាថ​យ៉ាង​ច្រើនហើយ​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​វង្វេង​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​រក​ផ្លូវ​ចេញ​មិន​ឃើញ។+ ៤១  ប៉ុន្តែ លោក​រក្សា​ការ​ពារ​ជន​ក្រី​ក្រ​ពី​ការ​សង្កត់​សង្កិន+ហើយ​ចម្រើន​ពូជ​ពង្ស​របស់​ពួក​គេ​ឲ្យ​មាន​គ្នា​ច្រើន​ដូច​ជា​ហ្វូង​ចៀម។ ៤២  មនុស្ស​ទៀង​ត្រង់​ឃើញ ហើយ​រីករាយ​ត្រេក​អរ។+ ប៉ុន្តែ ជន​ទុច្ចរិត​ទាំង​អស់​បិទ​មាត់​ស្ងាត់​ឈឹង​វិញ។+ ៤៣  អ្នក​ណា​ដែល​មាន​ប្រាជ្ញា អ្នក​នោះ​នឹង​សង្កេត​មើល​អ្វី​ទាំង​នេះ+ហើយ​នឹង​ពិចារណា​យ៉ាង​ហ្មត់​ចត់​អំពី​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​ធ្វើដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក។+

កំណត់សម្គាល់

ឬ​«​អំណាច​»​
ន័យ​ត្រង់​«​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ​»​