ចម្រៀងសរសើរព្រះ ១១:១-៧

  • យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក

    • «​ព្រះ​យេហូវ៉ា​នៅ​ក្នុង​វិហារ​បរិសុទ្ធ​របស់​លោក​»​ (​)

    • ព្រះ​ស្អប់​អ្នក​ដែល​ចូល​ចិត្ត​អំពើ​ឃោរឃៅ (​)

ជូន​ចំពោះ​មេ​ភ្លេង។ ទំនុក​របស់​ដាវីឌ។ ១១  ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​របស់​ខ្ញុំ+ចុះ​ម្ដេច​បាន​ជា​អ្នក​ប្រាប់​ខ្ញុំ​ថា​៖«​ចូរ​គេច​ខ្លួន​ទៅ​ឯ​ភ្នំ​របស់​អ្នក​ដូច​សត្វ​ស្លាប​ទៅ!  ២  មើល! មនុស្ស​ទុច្ចរិត​យឹត​ធ្នូពួក​គេ​ដាក់​ផ្លែ​ព្រួញ​ក្នុង​ខ្សែ​ធ្នូ​បម្រុង​នឹង​បាញ់​មនុស្ស​ទៀង​ត្រង់​ពី​កន្លែង​ងងឹត។  ៣  ពេល​មូលដ្ឋាន​នៃ​សេចក្ដី​យុត្តិធម៌​បាន​ត្រូវ​បំផ្លាញតើ​មនុស្ស​សុចរិត​អាច​ធ្វើ​អ្វី​បាន?​»។  ៤  ព្រះ​យេហូវ៉ា​នៅ​ក្នុង​វិហារ​បរិសុទ្ធ​របស់​លោក+បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ស្ថាន​សួគ៌+ភ្នែក​របស់​លោក​ឃើញ​អ្វី​ៗ​ទាំង​អស់ លោក​សង្កេត​មើល​មនុស្ស​ជាតិ។+  ៥  ព្រះ​យេហូវ៉ា​ពិនិត្យ​មើល​ទាំង​មនុស្ស​សុចរិត​ទាំង​មនុស្ស​ទុច្ចរិត+លោក​ស្អប់​អ្នក​ដែល​ចូល​ចិត្ត​អំពើ​ឃោរឃៅ។+  ៦  លោក​នឹង​ទម្លាក់​អន្ទាក់*មក​លើ​មនុស្ស​ទុច្ចរិតលោក​នឹង​ដាក់​ទោស​ពួក​គេ​ដោយ​ភ្លើង ស្ពាន់ធ័រ+ និង​ខ្យល់​ក្ដៅ។  ៧  ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​សុចរិត+ លោក​ស្រឡាញ់​ការ​ប្រព្រឹត្ត​សុចរិត+មនុស្ស​ទៀង​ត្រង់​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។*+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រងើក​ភ្លើង​»​
ន័យ​ត្រង់​«​នឹង​ឃើញ​មុខ​លោក​»​